ចូលចិត្តទំនើប

ម៉ាកគ្រឿងអលង្ការ ដែលមានតម្លៃថ្លៃបំផុត ទាំង10

ដោយ: ដួងច័ន្ទ 8 PM, Thursday, 27 Apr, 2017

គ្រឿងអលង្ការ គឺជាគ្រឿងលម្អដែលមនុស្សគ្រប់វ័យ មិនថាក្មេងចាស់ ប្រុសស្រីអាចប្រើប្រាស់បានទាំងអស់។ រាប់ចាប់ពីខ្សែកបែបកីឡា រហូតដល់ចិញ្ចៀនពេជ្រ គ្រឿងអលង្ការ គឺជាគ្រឿងតុបតែងជាសកល។ តម្លៃនៃគ្រឿងអលង្ការមានចាប់ពី 1 ដុល្លាររហូតដល់រាប់លានដុល្លារ។ មានម៉ាកគ្រឿងអលង្ការជាច្រើន ដែលមានបែបផែន ម៉ូតពិសេសខុសៗគ្នា។

ជាពិសេស ចំពោះស្រ្តីស្រឡាញ់ និងចូលចិត្តតុបតែងគ្រឿងអលង្ការ ជាគូនឹងសម្លៀកបំពាក់ និងសម ស្របតាមពេលវេលាខុសៗគ្នា។ មានម៉ាកគ្រឿងអលង្ការជាច្រើនប្រភេទ នៅជុំវិញពិភពលោក ប៉ុន្តែ មានតែគ្រឿងអលង្ការ ដែលផលិតឡើងដោយស្នាដៃល្អវិចិត្រ និងមានការរចនាដ៏ពិសេសប៉ុណ្ណោះទេ ដែលទទួលបានប្រជាប្រិយភាពខ្លាំង។ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដែលគ្រឿងអលង្ការមួយត្រូវទាក់ទាញចំណាប់អារម្មណ៍ ពីមនុស្សគ្រប់រូប ឱ្យជាប់ចិត្តនឹងរូបរាងការរចនារបស់វា។

ខាងក្រោមនេះជាបញ្ជីចំណាត់ថ្នាក់ នៃគ្រឿងអលង្ការដែលមានតម្លៃថ្លៃបំផុតទាំង10 នៅលើពិភពលោក ដែលទទួលបានភាពល្បីល្បាញលើការច្នៃម៉ូត ភាពស្រស់ស្អាត និងរូបរាង។

  1. Chopard

ម៉ាកគ្រឿងអលង្ការមួយប្រភេទនេះ ត្រូវបានផលិតឡើងក្នុងឆ្នាំ1860 ក្នុងទីក្រុង Sonvilier ក្នុងប្រទេសស្វីស។ វាមានប្រភពដើមជានាឡិកាដៃរបស់ស្រ្តី ក៏ដូចជានាឡិកាដាក់ក្នុងហោប៉ៅផងដែរ។ ស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន ស្ថិតក្នុងទីក្រុងហ្សឺណែវ។ ក្នុងឆ្នាំ1996 ក្រុមហ៊ុនបានជួបនឹងកំណើនលូតលាស់ដ៏ធំមួយ នៅពេលដែលក្រុមហ៊ុនផលិតបាន ឧបករណ៍ចលនានាឡិកាដៃបានដោយខ្លួនឯង។ ពីមុន នាឡិកាត្រូវបានដំឡើងដោយភាគីទីបី។ បច្ចុប្បន្ននេះ ក្រុមហ៊ុនមានជំនាញក្នុងការផលិតនាឡិកាដៃបុរស និងស្រ្តី។ មកទល់បច្ចុប្បន្ននេះ ក្រុមហ៊ុនមានបុគ្គលិកបម្រើការងារប្រមាណ 2000 នាក់នៅជុំវិញពិភពលោក។

Top10-Jewelry-01

  1. Mikimoto

ក្រុមហ៊ុនមួយនេះ ត្រូវបានដាក់ឈ្មោះតាមអ្នកជំនួញសញ្ជាតិជប៉ុន Mikimoto Kokichi ដែលមានកេរ្តិ៍ ឈ្មោះល្បីល្បាញក្នុងការផលិតគំរូគុជខ្យង។ បន្ទាប់មកគាត់បានចាប់ផ្តើមឧស្សាហកម្មគុជខ្យង ដោយការបង្កើតក្រុមហ៊ុនគុជខ្យងប្រណិត។ គាត់ទទួលបានអាជ្ញាប័ណ្ណ សម្រាប់ការធ្វើកសិកម្មគុជខ្យង។ ហាងលក់គុជខ្យងដំបូង ត្រូវបើកដំណើរការក្នុងស្រុក Ginza នៃទីក្រុងតូក្យូ ហើយមានលក់ គុជខ្យងពីរប្រភេទគឺ គុជខ្យងធម្មជាតិ និងគុជខ្យងមួយចំហៀង។ ក្រុមហ៊ុននេះបានពង្រីកហាងនៅជុំ វិញពិភពលោករួមមានទីក្រុងប៉ារីស ញូយ៉ក សៀងហៃ និងប៊ុមប៊ៃ។ ក្រុមហ៊ុនកាន់តែមានភាពល្បីរន្ទឺ ដោយសារវាបានក្លាយជាក្រុមហ៊ុនផ្លូវការក្នុងការផលិតគ្រឿងអលង្ការសម្រាប់បវរកញ្ញាសហរដ្ឋ អាមេរិក នៅក្នុងឆ្នាំ2003 ដល់2008 និងសម្រាប់បវរកញ្ញាសកលោក នៅក្នុងឆ្នាំ2002 រហូតដល់ ឆ្នាំ2007។

Top10-Jewelry-02

  1. Bvlgari

នេះជាក្រុមហ៊ុនផលិតគ្រឿងអលង្ការ និងសម្ភារៈល្អប្រណិតក្នុងប្រទេសអ៊ីតាលី។ មានផលិតផលជាច្រើនប្រភេទនៅលើទីផ្សា រួមមានគ្រឿងអលង្ការ ទឹកអប់ និងសណ្ឋាគារ។ ក្រុមហ៊ុននេះមានបណ្តាញ ហាងលក់ប្រមាណបីពាន់ហាង ដែលភាគច្រើនជាស្ថិតក្នុងតំបន់ ដែលមានស្ថិតិការលក់ខ្ពស់នៅទូទាំងពិភពលោក។ នាឡិកាដៃរបស់ក្រុមហ៊ុននេះ ត្រូវបានផលិតដោយក្រុមហ៊ុន Bulgari Haute Horlogerie ដែលជាក្រុមហ៊ុនសាខាពីប្រទេសស្វីស ស្ថិតក្នុងប្រទេសប៊ុលហ្គារី។

Top10-Jewelry-03

  1. Piaget

ម៉ាកសញ្ញា Piaget SA គឺជាក្រុមហ៊ុនរបស់ប្រទេសស្វីស ដែលមានកេរ្តិ៍ឈ្មោះល្បីល្បាញលើផលិតផលនាឡិកាដៃ និងគ្រឿងអលង្ការ។ ម្ចាស់ក្រុមហ៊ុនដំបូងគឺលោក Georges Piaget នៅក្នុង ឆ្នាំ1874។ នៅក្នុងឆ្នាំ 2001 ចាប់ផ្តើមផលិតនាឡិកាដៃម៉ាក Haute Horlogerie Piaget នៅក្នុងតំបន់ Plan-les-Ouates ស្ថិតនៅខាងក្រៅទីក្រុងហ្សឺណែវ។ ការផលិតនេះបានប្រមូលផ្តុំការបង្កើត នាឡិកាដៃ និងគ្រឿងអលង្ការឡើងវិញ ក៏ដូចជាបង្កើតកម្មសិទ្ធិ សម្រាប់ការស្រាវជ្រាវ និងអភិវឌ្ឍន៍ផលិតផល។

Top10-Jewelry-04

  1. Graff

ក្រុមហ៊ុនពេជ្រ Graff មានជំនាញក្នុងការចែកចាយផលិតផល គ្រឿងអលង្ការ ក៏ដូចជានាឡិកាដៃផងដែរ។ វាគឺជាម៉ាកសញ្ញាផលិតផលកម្រិតអន្តរជាតិរបស់ចក្រភពអង់គ្លេស និងមានដើមកំណើតនៅទីក្រុងឡុងដ៍។ ក្រុមហ៊ុននេះដើរគោលការណ៍ Kimberly Process ដែលតម្រូវមិនឱ្យទិញ ឬជួញដូរពេជ្រពីប្រទេស ឬតំបន់ដែលអាចបង្កជម្លោះ ឬប៉ះពាល់ដល់មនុស្សជាតិឡើយ។ ក្រុមហ៊ុននេះមានហាងលក់ច្រើនជាង 50 នៅក្នុងទីក្រុងធំៗដូចជា ញូយ៉ក Monte Carlos និងតៃវ៉ាន់។ ក្រុមហ៊ុននេះ មានផលិតផលកន្លាស់អាវរូបក្ងោក ដែលមានតម្លៃខ្ពស់រហូតដល់ 100លានដុល្លារសហរដ្ឋអាមេរិក។ កន្លាស់អាវនេះ មានបង្កប់គ្រាប់ពេជ្រមានពណ៌ និងមានទំហំ 120.81 ការ៉ាត់។

Top10-Jewelry-05

  1. Tiffany & Co.

ជាទូទៅក្រុមហ៊ុននេះត្រូវបានគេស្គាល់ថាឈ្មោះ Tiffany’s និងជាគ្រឿងអលង្កាកម្រិតខ្ពស់មួយ និង មានជំនាញក្នុងការចែកចាយ ដែលមានទីតាំងស្ថិតនៅក្នុងសហរដ្ឋអាមេរិក។ ផលិតផលដែលមាន នៅលើទីផ្សា មានដូចជាគ្រឿងអលង្ការ គ្រឿងប្រាក់ គ្រីស្តាល់ ទឹកអប់ នាឡិកា ក៏ដូចជាផលិតផល ធ្វើពីស្បែកសត្វផងដែរ។ ម៉ាកផលិតផលនេះទទួលបានភាពល្បីល្បាញយ៉ាងពិសេសលើផលិតផលគ្រឿងអលង្ការ ពេជ្រ។ Tiffany Yellow Diamond ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1878 ដែលមានពេជ្រ 128 ការ៉ាត់ និងមានមុខកាត់ទំហំ 90 ហើយត្រូវបានដាក់តាំងបង្ហាញនៅទីក្រុងញូយ៉ក។ វាមិនត្រូវបានលក់នោះទេ។ ការរចនាម៉ូតរបស់ក្រុមហ៊ុននេះ ត្រូវបានប្រើប្រាស់ដោយគ្រួសារល្បីៗរួមមាន Vanderbilts និង Morgans។

Top10-Jewelry-06

  1. Buccellati

ក្រុមហ៊ុននេះ គឺជាក្រុមហ៊ុនផលិតគ្រឿងអលង្ការ និងនាឡិកាដៃរបស់អ៊ីតាលី ដែលជាការរួមបញ្ចូលគ្នារវាងក្រុមហ៊ុនឪពុក និងកូន ដែលជាជាងទងដ៏ចំណាន។ នៅក្នុងឆ្នាំ 1919 លោក Mario Bucellati បានបើកហាងរបស់គាត់នៅក្នុងទីក្រុង Milan, Rome និង Florence បន្ទាប់មកគាត់បានចាប់ផ្តើម អាជីវកម្មឆ្លងប្រទេស។ គ្រឿងអលង្ការ Special Art Collection ដែលជាឈុតគ្រឿង អលង្ការគំរូប្រចាំម៉ាកសញ្ញានេះ ត្រូវបានរចនាដោយលោក Andrea Buccellati និងកូនស្រីរបស់ លោក Lucrezia Buccellati។

Top10-Jewelry-07

  1. Van Cleef and Arpels

ជាក្រុមហ៊ុន ដែលធ្វើអាជីវកម្មគ្រឿងអលង្ការ នាឡិកាដៃ និងទឹកអប់។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1896 ដោយលោក Alfred Van Cleef និងពូរបស់គាត់នៅក្នុងទីក្រុងប៉ារីស។ គ្រឿងអលង្ការរបស់ ក្រុមហ៊ុននេះត្រូវបានប្រើប្រាស់ដោយបុគ្គលល្បីៗរួមមាន ម្ចាស់ក្សត្រី Farah, Grace Kelly, និង Elizabeth Taylor។ ម៉ូតគ្រឿងអលង្ការពិសេសៗ របស់ម៉ាកសញ្ញានេះមានដូចជា នាឡិកាដៃ Cadenas ខ្សែក Zip ខ្សែដៃ Alhambra និងឈុតខ្សែក Jardins Collection។

Top10-Jewelry-08

  1. Harry Winston Inc

ជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ដែលផលិតគ្រឿងអលង្ការថ្នាក់ខ្ពស់ និង នាឡិកាដៃស្វីសផងដែរ។ វាគឺជាក្រុមហ៊ុនសាខារបស់ Swatch Group។ ហាងដំបូងត្រូវបានបើកក្នុងឆ្នាំ 1932 និងជាក្រុមហ៊ុនដំបូងដែលធ្វើផ្តល់កំចីគ្រឿងពេជ្រ ទៅតារាសម្តែងស្រីនៅក្នុងឆ្នាំ 1943។ គ្រឿងអលង្ការរបស់ក្រុម ហ៊ុននេះត្រូវបានបំពាក់ឱ្យទៅលោកស្រី Jennifer Jones ដែលបានជាប់ឈ្មោះ ប្រកួតប្រជែងពានរង្វាន់តារាសម្តែងស្រីល្អបំផុត (Best Actress Nominees) ហើយបានក្លាយជាគ្រឿងអលង្ការដ៏ពេញនិយម សម្រាប់តារាសម្តែង Hollywood។

Top10-Jewelry-09

  1. Cartier

ជាក្រុមហ៊ុនផលិតគ្រឿងអលង្ការលំដាប់ខ្ពស់ ដែលធ្វើការច្នៃម៉ូត ផលិត និងចែកចាយគ្រឿងអលង្ការ និងនាឡិកាដៃជាឈុតធំៗ។ ក្រុមហ៊ុននេះត្រូវបានបង្កើតឡើង ក្នុងប្រទេសបារាំង ដោយលោក Louis Francois Cartier ក្នុងឆ្នាំ 1847។ វាមានកិត្តិសព្ទល្បីរន្ទឺលើផលិតផលគ្រឿងអលង្ការ និងនាឡិកា ដៃ។ Cartier គឺជាក្រុមហ៊ុនដំបូង ដែលធ្វើការច្នៃផលិតម៉ូតនាឡិកាដ៏អាថ៌កំបាំង ដែលទ្រនិច នាឡិកាអណ្តែតឡើង ដោយវាដូចជាមិនមានភ្ជាប់ទៅនឹង ឧបករណ៍ផ្សេងឡើយ។ Bestiary គឺជាម៉ូតខ្សែកពេជ្រ ដែលផលិតឡើងសម្រាប់សិល្បករ Bhupinder Sing, the Maharaja of Patiala។ ក្សត្រី Kate Middleton បានប្រើប្រាស់ម៉ូតគ្រឿងអលង្ការ Cartier Ballon Bleu។ ប្រភេទគ្រឿងលម្អ ដែលក្រុមហ៊ុននៃផលិតរួមមានចិញ្ចៀន ខ្សែក ខ្សែដៃ ក្រវិល និងកន្លាស់អាវ។

Top10-Jewelry-010

ប្រភព: TrendingTopMost ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

Drew Barrymore លាឈប់ពី ពិភពភាពយន្ត

ដោយ: ដាលីស 10 PM, Sunday, 07 Jun, 2015

ឌ្រីវ ប៊ែររីម៉រ៍ តារាឯកស្រីមាឌធំចាប់ផ្តើមមានគំនិត ក្នុងការឈប់សម្រាកពីពិភពភាពយន្តហើយ ដោយសារ​មូូលហេតុ​ងាយៗ គឺត្រូវការផ្តល់ពេលវេលាមើលថែទាំកូនៗ ឱ្យបានច...

ក្មេងៗនៅទ្វីបអាស៊ី គឺមានសុខភាពល្អបំផុត ក្នុងចំណោមក្មេងៗនៅលើពិភពលោក តើមកពីមូលហេតុអ្វី?

ដោយ: ភារុន 8 AM, Monday, 17 Jun, 2019

ការសិក្សាមួយ បានអះអាងថាក្មេងៗជនជាតិជប៉ុន គឺមានសុខភាពល្អបំផុត នៅលើពិភពលោក ដូច្នេះ យើងគួរតែពិនិត្យមើលថាតើ ហេតុអ្វីបានជាក្មេងៗនៅក្នុងប្រទេសជប៉ុនមានសុខ...

វត្ថុ 11 យ៉ាង យើងតែងភ្លេចសម្អាត ដែលចាំបាច់ត្រូវសម្អាត

ដោយ: ដួងច័ន្ទ 9 PM, Saturday, 20 May, 2017

មានវត្ថុជាច្រើននៅជុំវិញខ្លួនយើង ដែលងាយនឹងរងភាពកង្វក់ និងងាយចម្លងរោគដល់រាងកាយយើង បើសិនជាយើងមើលរំលង មិនបានសម្អាតវា។ ចូលមកអានអត្ថបទខាងក្រោម អ្នកនឹងភ្ញ...

ម៉ាកសម្លៀកបំពាក់ មានតម្លៃថ្លៃបំផុត ទាំង10 លើពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Sunday, 21 May, 2017

មនុស្សគ្រប់រូបសុទ្ធតែចង់បានភាពស្រស់ស្អាត ស៊ីវិល័យ និងទាក់ទាញ។ ការប្រើប្រាស់ផលិតផល ម៉ាកល្បីៗ កំពុងមានសន្ទុះកើនឡើងជាលំដាប់។ ដូចគ្នានេះដែរ សម្លៀកបំពាក...

Tomnerb.Com - YouTube Channel