ចូលចិត្តទំនើប

ម៉ាកគ្រឿងសង្ហារឹម ក្នុងបន្ទប់ទទួលភ្ញៀវល្បីៗទាំង ១០

ដោយ: ដួងច័ន្ទ 11 PM, Monday, 17 Apr, 2017

អ្នកកំពុងស្វែងរកគ្រឿងសង្ហារឹម សម្រាប់តុបតែងបន្ទប់ទទួលភ្ញៀវរបស់អ្នកមែនទេ? ប៉ុន្តែអ្នកមិនទាន់អាចសម្រេចចិត្តបាននៅឡើយទេមែនទេ? ដូចនេះ ទំនើប សូមនាំមកជូននូវម៉ាកគ្រឿងសង្ហារឹមល្បីៗ នៅលើពិភពលោក សម្រាប់ការពិចារណាជ្រើសរើសរបស់អ្នក។

១. Restoration Hardware

Living-Room-Furniture-Brands-01

គឺជាម៉ាកសញ្ញាផលិតផល ដែលមានការរីកចម្រើនលូតលាស់ និងពោរពេញដោយភាពច្នៃប្រឌិតបែបថ្លៃ ថ្នូរបំផុតក្នុងចំណោមម៉ាកសញ្ញាគ្រឿងសង្ហារឹម នៅក្នុងទីផ្សារ។ Restoration Hardware ជាសម្ភារៈតុប តែងគេហដ្ឋានដ៏សំបូរបែប និងមានរចនាបទដ៏ទាក់ទាញ នាំមកនូវសម្ភារៈតុបតែងជាច្រើនប្រភេទដូចជា គ្រឿងសង្ហារឹម អំពូលភ្លើង វាយនភណ្ឌ សម្ភារៈបន្ទប់ទឹក សម្ភារៈតុបតែងក្នុង និងក្រៅគេហដ្ឋាន និងក្នុង សួនច្បារ ព្រមទាំងសម្ភារៈទារក និងកុមារផងដែរ។ សម្ភារៈដ៏សំបូរបែប ដែលគ្មានការកំណត់ពីអាយុកាល ទាន់សម័យ និងការច្នៃប្រឌិតឡើងវិញ។

២. Roche Bobois

Living-Room-Furniture-Brands-02

ក្រុមហ៊ុន Roche Bobois បច្ចុប្បន្នត្រូវបានចាត់ទុកជាក្រុមហ៊ុន ដែលមានផលិតផលគ្រឿងសង្ហារឹម និងការចែកចាយ នាំមុខគេនៅក្នុពិភពលោក។ ផលិតផលគ្រឿងសង្ហារឹមរបស់ក្រុមហ៊ុន ត្រូវបានផលិតជាបន្តបន្ទាប់ និងចេញលក់លើទីផ្សារៀងរាល់ ៦ខែម្តង ជាមួយផលិតផលដ៏ប្រណិត និងមានចំណាត់ថ្នាក់ខ្ពស់ ក្នុងចំណោមផលិតផលគ្រឿងសង្ហារឹម ដែលមានកេរិ៍្តឈ្មោះល្បីល្បាញ ថ្នាក់អន្តរជាតិ។

៣. Edra

Living-Room-Furniture-Brands-03

ជាម៉ាកផលិតផល ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៧ ក្នុងទីក្រុង Tuscany ប្រទេសអ៊ីតាលី ជាទឹកដី ដែលមានប្រវត្តិសាស្រ្ត វប្បធម៌ សិល្បៈ និងស្នាដៃហត្ថកម្ម ដ៏សំបូរបែប។ ឈ្មោះរបស់គ្រឿងសង្ហារឹមនេះ បានមកពីភាសាក្រិក Exedra ដែលមានន័យថា ទីកន្លែងជួបជុំសម្រាប់ការពិភាក្សាអំពីទស្សនៈវិជ្ជា។ Edra ផលិតនូវសម្ភារៈដែលច្នៃម៉ូតបែបលំនាំដើម ប្រពៃណី និងច្នៃប្រឌិត ជាមួយការផលិតដោយដៃ និងបច្ចេកវិទ្យា។

៤. Poliform

Living-Room-Furniture-Brands-04

ជាម៉ាកផលិតផលដែលផលិតឡើង សម្រាប់តុបតែងជាមួយប្រភេទគេហដ្ឋាន Poliform House ដែលមានរចនាបទដាច់ដោយឡែកពីគ្នា ហើយរួមបញ្ចូលគ្នាបានជាបែបផែនតុបតែងតែមួយ សម្រាប់ស្ថាបត្យ កម្មដែលមានស្ថានភាពខុសៗគ្នា ដោយផ្អែកលើប្រព័ន្ធនៃការច្នៃម៉ូត ដែលអាចបត់បែនបានគ្រប់កាលៈទេសៈ។ Poliform បង្ហាញពីធនធាននៃការច្នៃប្រឌិត និងផលិតផល ស្របតាមការបន្ថែមការតុបតែង ក្នុងលំនៅដ្ឋានធំៗ និងគម្រោងពាណិជ្ជកម្មជាដើម។

៥. Christopher Guy

Living-Room-Furniture-Brands-05

វាមានកិត្តិស័ព្ទល្បីល្បាញ ផ្អែកលើផលិតផលបែបបូរាណ រួមជាមួយភាពទាន់សម័យ ដែលអ្នកអាចហៅម៉ាកផលិតផលនេះថាជា គុណតម្លៃនៃការតុបតែងបែបទាន់សម័យ ជាមួយនឹងតម្លៃនៃបូរាណភាព។

៦. Kartell

Living-Room-Furniture-Brands-06

ជាក្រុមហ៊ុនតុបតែង ដែលបានបង្កើតឡើងក្នុងទីក្រុង Milan ក្នុងឆ្នាំ១៩៤៩ ដែលរួមបញ្ចូលនូវភាពច្នៃប្រឌិត ការបង្កើតថ្មី និងគោលគំនិត នៃការបង្កើតរចនាបទពិសេស នៃផលិតផលផ្លាស្ទិច។ ផលិតផលរបស់ Kartell ជាការរួមបញ្ចូលនូវគោលគំនិតពីរ ដូចជា ការច្នៃប្រឌិត និងបច្ចេកវិទ្យា ភាពស្រស់ស្អាត និងមុខងារ គុណភាព និងការបង្កើតថ្មី។ ការរួមបញ្ចូលនូវកត្តាពិសេសៗទាំងនេះ ស្របជាមួយនឹងការចែកចាយប្រកបដោយយុទ្ធសាស្រ្តខ្ពស់ ផ្តល់នូវភាពជោគជ័យយ៉ាងត្រចះត្រចង់។

៧. Baker

Living-Room-Furniture-Brands-07

គ្រឿងសង្ហារឹមរបស់ Baker ស្តែងអំពីភាសានៃការតុបតែង។ គំនិតច្នៃប្រឌិតថ្មីៗ កើតចេញជាបន្តបន្ទាប់ ដើម្បីដើរទាន់យុគសម័យថ្មី ដែលនេះជាតួនាទីរបស់អ្នកបង្កើត និងអ្នកច្នៃប្រឌិត។ ចំណុចពិសេសនៃ ម៉ាកផលិតផលនៃគឺ ការច្នៃម៉ូត វត្ថុធាតុដើម ការធ្វើដោយដៃ។

៨. Boca do Lobo

Living-Room-Furniture-Brands-08

គ្រឿងសង្ហារឹមប្រភេទនេះ ពោរពេញដោយបទពិសោធន៍ អារម្មណ៍ និងរសនិយម។ សម្ភារៈដ៏ស្រស់ស្អាតកើតចេញពីមនោសញ្ចេតនា និងការផលិតដោយដៃ ដោយជាងចំណានជនជាតិព័រទុយហ្កាល់ ដែលផ្តល់ក្តីស្រលាញ់ ចំពោះការងាររបស់ពួកគេជាមួយនឹងបទពិសោធន៍ ដែលឆ្លងកាត់មនោសញ្ចេតនាជាច្រើន។ មិនភាពផ្នែកណាមួយត្រូវបានមើលរំលងឡើយ ព្រោះអ្នកផលិតផ្តល់នូវសម្ភារៈ ដែលពោរពេញដោយភាពស្រស់ស្អាត និងសិល្បៈ។ គ្រប់សម្ភារៈទាំងអស់នឹងនាំអ្នកទៅកាន់ដំណើរផ្សងព្រេងមួយ ដែលជាប្រភពនៃភាពរីករាយ ដែលអ្នកមិនអាចបំភ្លេចបាន និងនាំអ្នកទៅកាន់កន្លែង ដែលអ្នកមិនធ្លាប់បានទៅដល់ ទៅកាន់ពិភពនៃមនោសញ្ចេតនា។

៩. Fendi Casa

Living-Room-Furniture-Brands-09

ក្រុមហ៊ុន Fendi Casa Home Collection បានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ជាក្រុមហ៊ុនដែលផ្តោតលើ ការវិវត្តនៃធម្មជាតិ និងជាទំព័រថ្មីដ៏សំខាន់ នៃមុខជំនួញផ្នែកតុបតែងរបស់អ៊ីតាលី បង្ហាញពីភាពច្នៃប្រឌិត ឥតព្រំដែន។ ចំណុចពិសេសនៃម៉ាកផលិតផលមួយនេះ គឺការប្រើប្រាស់ស្បែក និងរោមសត្វ។

១០. Brabbu

Living-Room-Furniture-Brands-010

គឺជាម៉ាកផលិតផលតុបតែង ដែលឆ្លុះបញ្ចាំងពីគោលបំណងនៃការរស់នៅ នាំមកនូវភាពមោះមុត រឹងមាំ និងអំណាចមកក្នុងបែបផែនរស់នៅ។ ម៉ាកផលិតផលនៃមានផលិតផលជាច្រើនដូចជា គ្រឿងសង្ហារឹម ទូរដាក់សម្ភារៈ អំពូលភ្លើង កម្រាលព្រំ សម្ភារៈសិល្បៈ និងសម្ភារៈតុបតែងនានា ដែលបង្ហាញពីដំណើរ រឿងពីធម្មជាតិ និងពិភពលោក។ សម្ភារៈទាំងនេះផលិតឡើងជាមួយវត្ថុធាតុដើម តម្បាញ ក្លិន រសជាតិ និងពណ៌ដែលរស់នៅក្នុងធម្មជាតិ នៅក្នុងជីវិតរស់នៅបែបទាន់សម័យ។

ប្រភព: Decoholic ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

KeyEast បដិសេធរឿង “គីម ស៊ូ យន់” និង “អាន់ សូ ហ៊ី”

ដោយ: វិរីយា៉ 9 PM, Wednesday, 23 Mar, 2016

តារា​ឯក​កំលោះ គីម ស៊ូ យន់ (Kim Soo Hyun) និង​តារា​ឯក​ស្រី​មុខស្រស់ អាន់ សូ ហ៊ី (Ahn So Hee) អតីត​សមាជិក​របស់​ក្រុម Wonder Girls ត្រូវបាន​សារព័ត៌មាន...

សម្ភារៈត្រូវមាន សម្រាប់ការហោះហើរ រយៈពេលវែង

ដោយ: ដួងច័ន្ទ 9 PM, Monday, 29 May, 2017

ពេលខ្លះឧបសគ្គធំបំផុត ដែលរារាំងអ្នកក្នុងការធ្វើដំណើរទៅកាន់ទិសដៅដ៏ឆ្ងាយ គឺការហោះហើរលើ យន្តហោះរយៈពេលវែង។ ជាមួយនឹងកៅអីអង្គុយតូចចង្អៀត ជាមួយនឹងតម្លៃសំបុ...

តោះ! រៀនធ្វើធ្នើសៀវភៅ ដោយខ្លួនឯង!

ដោយ: ដួងច័ន្ទ 11 PM, Sunday, 20 Aug, 2017

បើអ្នកជាមនុស្សស្រឡាញ់សៀវភៅ ការទុកដាក់សៀវភៅឱ្យមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ ជាទង្វើដែលអ្នកត្រូវធ្វើជាចាំបាច់។ អ្នកអាចធ្វើការច្នៃប្រឌិត បង្កើតជាធ្...

ដឹងពីជំងឺ តាមរាសីចក្របរទេស

ដោយ: ស. លីង 6 PM, Wednesday, 22 Feb, 2017

នៅលើពិភពលោក ជំនឿគឺជាសាសនាដំបូងរបស់មនុស្ស។ ទោះនៅប្រទេសរីកចម្រើន ក៏ជឿលើការទស្សទាយថ្ងៃខែឆ្នាំកំណើតដែរ ដើមី្បប្រមើលពីហេតុល្អ និងអាក្រក់ ដែលបម្រុងនឹងកើត...

Tomnerb.Com - YouTube Channel