ចូលចិត្តទំនើប

ភាពខុសគ្នារវាង Whisky និង Whiskey

ដោយ: ដួងច័ន្ទ 10 AM, Monday, 24 Sep, 2018

បន្ទាប់ពីពេលវេលាពេញមួយថ្ងៃដ៏មមាញឹក វាពិតជាប្រសើរណាស់បើបានអង្គុយចុះក្រេបរសជាតិស្រា Whiskey ឬ Whisky។ ប៉ុន្តែអ្នកអាចនឹងមិនដឹងថា សុរាទាំងពីរប្រភេទនេះ ជាសុរាពីរប្រភេទខុសគ្នា ទាំងស្រុង។

ថ្វីត្បិតភាពខុសគ្នារវាងភេសជ្ជៈទាំងពីរនេះ ប្រហែលជាអាស្រ័យលើចំណូលចិត្តរបស់មនុស្ស ម្នាក់ៗ ប៉ុន្តែ Whiskey និង Whisky ពិតជាភេសជ្ជៈពីរប្រភេទខុសគ្នាពិតប្រាកដមែន។ ពាក្យប្រកបនៃឈ្មោះភេសជ្ជៈទាំងពីរនេះ អាស្រ័យលើប្រទេសណាមួយដែលវាត្រូវបាននាំចេញ។ ដោយប្រទេសនីមួយៗមានក្បួនច្បាប់ និងបទបញ្ញត្តិខុសៗគ្នា អំពីរសជាតិនៃសុរា ធ្វើឱ្យ Whisky និង Whiskey ពិតជាផលិតឡើងក្នុងទម្រង់ខុសគ្នាប្រាកដមែន។

ប្រទេសដែលផលិត Whiskey រួមមានសហរដ្ឋអាមេរិក និងអ៊ៀរឡង់ ខណៈដែលប្រទេសកាណាដា ស្កុតឡែន និងជប៉ុន ជាប្រទេសដែលផលិត Whisky។ ភាពខុសគ្នានៅក្នុងការប្រកបតួអក្សរ កើតមានឡើងចាប់តាំងពីភាពខុសគ្នានៃការបកប្រែភាសា Scottish និង Gaelic។

និយាយសម្តៅដល់ន័យបច្ចេកទេស យើងនឹងវិភាគឱ្យអ្នកបានឃើញពីភាពខុសគ្នា។ ស្រា Whiskey គឺជាសុរា ដែលចម្រាញ់ចេញពីគ្រាប់ធញ្ញជាតិ។ ស្រា Whiskey របស់ប្រទេសអៀរឡង់ ជាទូទៅត្រូវបានចម្រាញ់ 3 ដង ខណៈដែលផលិតផល Whisky របស់ប្រទេសស្កុតឡែន ត្រូវបានចម្រាញ់តែពីរដងគត់។ ស្រា Whiskey របស់អៀរឡង់មានអាយុកាល 3 ឆ្នាំ រីឯដែលស្រា Whiskyរបស់ស្កុតឡែន មានអាយុកាលត្រឹម 2 ឆ្នាំប៉ុណ្ណោះ។ នេះជាកត្តាដែលធ្វើឱ្យអ្នកទទួលទានភាគច្រើននិយាយថា ស្រា Whiskey មានរសជាតិស្រទន់ ខណៈដែល Whisky មានរសជាតិមុត ខ្លាំង។
រីឯការចម្រាញ់ស្រារបស់សហរដ្ឋអាមេរិក មិនមានក្បួនច្បាប់ដូចអៀរឡង់ទេ ទោះបីជាឈ្មោះស្រា ដូចគ្នាក្តី នេះដោយសារចំនួនជនអន្តោប្រវេសន៍ដ៏ច្រើនលើសលុបពីប្រទេសអៀឡង់កាលពីអំឡុងឆ្នាំ 1700។ ស្រា Whiskey របស់អាមេរិកមានក្បួនច្បាប់ និងដំណើរការចម្រាញ់នៅក្នុងសហរដ្ឋ អាមេរិកផ្ទាល់តែម្តង។

ប្រភព: travelandleisure ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ពេជ្រ សោភាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ព្រឺត

ដោយ: ម៉ូនី 12 AM, Friday, 19 Aug, 2016

កន្លងមកតារាចម្រៀងចាស់វស្សា អ្នកនាង ពេជ្រ សោភា ពុំសូវជាមានហុងស៊ុយទៅលើការបង្ហាញមុខនៅលើការផ្សព្វផ្សាយផលិតផលណាមួយឡើយ។ ប៉ុន្តែកាលពីជាង 5-6 ឆ្នាំមុនអ្នកន...

វិធីងាយៗ 4យ៉ាង ជួយឲ្យអ្នកចំណាយកាន់តែតិច

ដោយ: ស្រីពៅ 8 PM, Wednesday, 15 Nov, 2017

ឲ្យតែជិតដល់ចុងខែម្តងៗ ហោប៉ៅក៏ចាប់ផ្ដើមធូរ ហើយយើងគ្រប់គ្នាច្រើនតែអង្គុយបន់ឲ្យតែថ្ងៃបើកប្រាក់ខែមកដល់ឆាប់ៗ។ ក្នុងរយៈពេលនេះ អ្នកនឹងគិតរកវិធីគ្រប់យ៉ាងដើ...

ក្រមុំទាំង4 ក្រុម SISTAR ជូនពរអ្នកគាំទ្រ ក្នុងថ្ងៃសំពះព្រះខែ

ដោយ: ដាលីស 12 AM, Sunday, 07 Jun, 2015

ក្រមុំៗ ក្រុម SISTAR ដែលប្រកបដោយ គីម យ៉ូ​ ចង់ (Kim Hyo-jeong), គីម ដាសុម (Kim Dasom), សូ យូ (Soyou ឬ Kang Ji Hyun) និង យូន បូរ៉ា (Yoon Bora) ទាំង4ន...

មកស្គាល់! ច្បាប់ចម្លែកៗទាំង 10 ដែលមាននៅក្នុង ប្រទេសនានានៅជុំវិញពិភពលោក

ដោយ: ភារុន 9 AM, Tuesday, 19 Mar, 2019

យើងម្នាក់ៗកម្រនឹងបានសិក្សាអំពីច្បាប់ ឬទម្លាប់នៃប្រទេសដែលយើងនឹងធ្វើដំណើរទៅទស្សនាកំសាន្ត ក្នុងនាមជាភ្ញៀវទេសចរទេ យ៉ាងណាមិញបើសិនជាយើងមានចំនេះដឹងអំពីច្ប...

Tomnerb.Com - YouTube Channel