ចូលចិត្តទំនើប

ប្រវត្តិនៃពិធីបុណ្យភ្ជុំបិណ្ឌ

ដោយ: ភារុន 9 AM, Friday, 21 Sep, 2018

ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ដែលប្រជាជនខ្មែរតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅពេលដល់ថ្ងៃ ខែ ដែលត្រូវប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌ បងប្អូនកូនចៅ សាច់ញាតិសន្តានទាំងអស់ ទោះជាពួកគេនៅទីជិត ឬ ទីឆ្ងាយក៏ដោយ ក៏ពួកគេតែងតែធ្វើដំណើរមកជួបជុំគ្នា ជាពិសេសមកជួបជុំជាមួយឪពុកម្តាយដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ធ្វើជាចង្ឆាន់យកទៅប្រគេនព្រះសង្ឈដែលគង់នៅវត្តអារាមនានា។

ប្រវត្តិបុណ្យភ្ជុំបិណ្ឌ
បើតាមតម្រាចារតាមប្រវត្តិសាស្រ្តនៃប្រទេសកម្ពុជា បានបង្ហាញថាពិធីបុណ្យភ្ជុំបិណ្ឌគឺកើតមានតាំងពីបូរាណកាលមកម្ល៉េះ។ ប៉ុន្តែនៅសម័យនោះគេមិនហៅថា ពិធីបុណ្យភ្ជុំបិណ្ឌទេ។ ពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានគេបែងចែកជាពីរ។ ទីមួយគឺចាប់ផ្តើមពីថ្ងៃ ១រោច ដល់ ១៤រោច ហើយទីពីរគឺនៅថ្ងៃ ១៥រោច ដែលប្រជាជនខ្មែរនិយមហៅថា ភ្ជុំបិណ្ឌធំ។ ទាំងពីរនេះបូកបញ្ចូលគ្នាទើបហៅថាពិធីបុណ្យភ្ជុំបិណ្ឌនេះឯង។

បើតាមគម្ពីរ “ពិទ្យាធរ ឬ វិជ្ជាធរ” មានតំណាលថា កាលនោះមានព្រះថេរមួយអង្គឈ្មោះ ព្រះឧបគុត្តសេ្ថរ លោកមានអំណាច និង ឥទ្ធិពលខ្លាំងណាស់ លោកក៏បាននិមន្តទៅធ្វើទស្សនកិច្ចនៅស្ថាននរក ដែលពោរពេញដោយភ្លើងឆេះសន្ធោរសន្ធៅ នឹងមានកម្តៅក្តៅខ្លាំង ប៉ុនែ្តដោយឥទ្ធិពលរបស់លោក ក៏មានលេចចេញនូវផ្កាឈូករត័្នមួយដ៏ធំប៉ុនកងរាជរថ រួចលោកក៏គង់នៅលើផ្កាឈូកនោះ ហើយផ្កាឈូកនោះក៏ហោះកាត់ស្ថាននរក ដែលធើ្វឲ្យព្រះអង្គត្រជាក់ស្រួល ដោយមិនមានទទួលឥទ្ធិពលពីភ្លើងកម្តៅស្ថាននរកឡើយ។

រីឯពួកសត្វនរកវិញគ្រាន់តែដឹងថា ព្រះឧបគុត្តសេ្ថរលោកនិមន្តមក ក៏ធ្វើឲ្យពួកសត្វនរកទាំងនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។ ពួកសត្វនរកទាំងនោះមានការកោតខ្លាច នូវភាពអស្ចារ្យរបស់ព្រះអង្គយ៉ាងខ្លាំង ក៏នាំគ្នាចុះមកអបអរសាទរ ហើយសួរអំពី ឬទិ្ធបារមីរបស់ព្រះអង្គ លោកក៏បានពន្យល់ និង សមែ្តងធម៌‌ទេសនាអោយពួកសត្វនរកទាំងនោះស្តាប់ ក្រោយមកលោក ក៏បានលាត្រឡប់មកស្ថានមនុស្សវិញ។ ហើយពួកសត្វនរកទាំងនោះបានផ្តាំផ្ញើថា៖ “ទូលព្រះបង្គំទាំងអស់គ្នាសព្វថៃ្ងនេះលំបាកវេទនាណាស់ ណាកម្តៅភ្លើងនរក ណាអត់អាហារ មិនដែលមានសាច់សាលោហិតណាលើកយកអាហារភោជន ឬ បច្ច័យបួនមកឧបត្ថម្ភពួកខ្ញុំម្តងណាទេ ពួកខ្ញុំមានការស្រេកឃ្លានខ្លាំងណាស់ រោគាព្យាធិ និង ជំងឺតម្កាត់ក៏មានច្រើនដែរ អ៊ីចឹងបើតេជគុណនិមន្តទៅស្ថានមនុស្សលោកវិញ សូមព្រះតេជគុណមេត្តាផ្សព្វផ្សាយឲ្យបងប្អូនសាច់ញាតិ ម៉ែ ឪ ជីដូន ជីតា មិត្តភក្តិរបស់ពួកខ្ញុំ ឱ្យពួកគេធ្វើបុណ្យនិមន្តព្រះសង្ឃមក ដាក់បិណ្ឌ ឬ កាន់បិណ្ឌ នឹងផ្សព្វផ្សាយពរសព្វសាធុការផល្លានិសង្ឃ បុណ្យដាក់បិណ្ឌដល់ទូលព្រះបង្គំទាំងអស់គ្នាផង ដើម្បីអោយទូលព្រះបង្គំបានផល្លានិសង្ឈទាំងនេះ ជួយឧបត្ថម្ភឲ្យបានឆែ្អតស្កប់ស្កល់បាត់ទុក្ខវេទនាតទៅ”។

ព្រះឧបគុត្តតេ្ថរ ក៏នាំយកពាក្យបណ្តាំទាំងនោះទៅក្រាបបង្គំទូលសេ្តចនាពេលនោះទៅ។ គ្រាន់តែថ្វាយព្រះពរប៉ុណ្ណឹងសេ្តចក៏ធ្វើជា ចុតហ្មាយ ផ្សព្វផ្សាយដល់ប្រជារាស្រ្តគ្រប់ៗគ្នាក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីឲ្យប្រជារាស្រ្តទាំងអស់ធ្វើបុណ្យដាក់បិណ្ឌ ឬ កាន់បិណ្ឌនៅក្នុងរដូវវស្សា ដោយផ្តាំផ្ញើទៀតថាឲ្យធ្វើចំនៅថៃ្ង ១រោច ខែភទ្របទរហូតដល់ ថៃ្ង១៥រោច ខែភទ្របទ ឬ ដាច់ខែដោយហេតុនេះហើយ ដែលនាំឲ្យមានពិធីកាន់បិណ្ឌជាប្រពៃណី តាំងពីពេលនោះរហូតមកដល់សព្វថៃ្ងនេះ។

ប្រភព: mcfa ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

Drew Barrymore លាឈប់ពី ពិភពភាពយន្ត

ដោយ: ដាលីស 10 PM, Sunday, 07 Jun, 2015

ឌ្រីវ ប៊ែររីម៉រ៍ តារាឯកស្រីមាឌធំចាប់ផ្តើមមានគំនិត ក្នុងការឈប់សម្រាកពីពិភពភាពយន្តហើយ ដោយសារ​មូូលហេតុ​ងាយៗ គឺត្រូវការផ្តល់ពេលវេលាមើលថែទាំកូនៗ ឱ្យបានច...

ឈិន ឡុង ឱនក្បាល ទទួលពាក្យកាត់ក្តីិ រឿងកូនប្រុស

ដោយ: ដាលីស 11 AM, Wednesday, 10 Jun, 2015

ក្នុងអំឡុងពេលមួយរយៈកន្លងមកនេះ មានព័ត៌មានចចាមអារ៉ាមថា ឈិន ឡុង បានប្រើប្រាស់គ្រប់វិធីទាំងអស់​ ក្នុង​ការ​រត់ការរឿងក្តីគ្រឿងញៀនរបស់កូនប្រុស តែមិនថាបែរម...

តិចនិចជ្រើសរើសសម្លៀកបំពាក់តាមទម្រង់រាងកាយ

ដោយ: ដួងច័ន្ទ 9 AM, Monday, 06 Aug, 2018

ស្រ្តីភាគច្រើនតែងចំណាយពេលច្រើននៅមុខទូរសម្លៀកបំពាក់ ដើម្បីស្វែងរកឈុតសក្តិសមសម្រាប់កម្មវិធីពិសេសៗ។ ការស្វែងរកសម្លៀកបំពាក់ដែលនឹងបង្ហាញអំពីរាងកាយដ៏ស្រស...

សម្ភារៈប្រើប្រាស់ ដែលអ្នកមិនដឹងថាមានកាលកំណត់

ដោយ: ដួងច័ន្ទ 9 AM, Monday, 01 Oct, 2018

នៅពេលអ្នកទៅផ្សារទិញគ្រឿងទេស ចំណុចដំបូងដែលអ្នកតែងធ្វើគឺពិនិត្យមើលកាលបរិច្ឆេទផុតកំណត់។ ប៉ុន្តែមានសម្ភារៈមួយចំនួននៅក្នុងផ្ទះរបស់អ្នកដែលមិនមានបញ្ជាក់ពី...

Tomnerb.Com - YouTube Channel