ចូលចិត្តទំនើប

ប្រភពដើម និង ប្រវត្តិសង្ខេបនៃនំសែនព្រះខែ

ដោយ: ភារុន 8 AM, Thursday, 20 Sep, 2018

ចំពោះជនជាតិចិន នំសែនព្រះខែ គឺជានិមិត្តរូបនៃភាពសុខដុមរមនាក្នុងការជួបជុំគ្រួសារ និង សំណាងល្អ ហើយអត្ថន័យទាំងនេះគឺមានសារៈសំខាន់ណាស់សម្រាប់ជនជាតិចិន។ ម្យ៉ាងទៀតជនជាតិចិនមានជំនឿថា នំសែនព្រះខែ គឺជាតង្វាយដល់ព្រះច័ន្ទ ដើម្បីសុំឱ្យព្រះច័ន្ទផ្តល់សេចក្តីសុខ សន្តិភាព និង លាភសក្ការៈដល់គ្រួសារគេម្នាក់ៗ។

ពិធីបុណ្យសែននំព្រះខែត្រូវបានជនជាតិចិនប្រារព្ធធ្វើឡើងនៅចុងខែកញ្ញា និង ដើមខែតុលា។ នៅប្រទេសចិននៅពេលជិតដល់ពិធីបុណ្យនេះម្តងៗ នៅតាមផ្សារ និង ហាងលក់នំ មានលក់នំសែនព្រះខែជាច្រើន សូម្បីតែនៅប្រទេសកម្ពុជាក៏មិនខុសគ្នាដែរ ដោយសារប្រជាជនកម្ពុជាមួយចំនួនជាកូនកាត់ចិន ដូច្នេះពួកគេក៏បានធ្វើពិធីបុណ្យនេះផងដែរ។

អ្នកទាំងអស់ពិតជាឆ្ងល់ថាតើប្រភពដើម និង ប្រវត្តិនៃនំសែនព្រះខែនេះបានមកពីណាហើយ? ដូច្នេះ ទំនើប សូមធ្វើការណែនាំនៅប្រភពដើម និង ប្រវត្តិសង្ខេបខ្លះៗនៃនំសែនព្រះខែជូនដល់ប្រិយមិត្តអ្នកអានបានស្វែងយល់៖
កាលដើមឡើយប្រភពដើមនៃ នំសែនព្រះខែ គឺមានការជាប់ទាក់ទងនឹងលោក Wen Zhong ដែលជាគ្រូបង្រៀនម្នាក់ក្នុងកំឡុងសម័យរាជវង្ស Shang (1600-1046 មុនគ.ស) នៅខេត្ត Zhejiang ភាគខាងត្បូងប្រទេសចិន ដែលគាត់បាននិទានរឿងព្រេងមួយដែលនិយាយពីប្រវត្តិស្នេហាប្តីប្រពន្ធមួយគូ ដោយសារសាច់រឿងនេះបានធ្វើឱុ្យប្រជាជនចិនមានការរំភើបចិត្តយ៉ាងខ្លាំង ហើយក៏បាននិទានតៗគ្នារហូតមកដល់បច្ចុប្បន្ន។ នៅក្នុងសាច់រឿងនេះមានការទាក់ទងទៅនឹងព្រះច័ន្ទ និង ពិធីបុណ្យសែននំព្រះខែរបស់ជនជាតិចិន ដែលរឿងនេះត្រូវបានគេនិយាយតៗថា កាលពីព្រេងនាយមានវីរបុរសម្នាក់ឈ្មោះ ហួ អ៊ី ដែលមានកម្លាំងខ្លាំង និង មានជំនាញបាញ់ព្រួញល្អផ្តាច់គេ ដោយសារក្នុងកំឡុងពេលផែនដីមានព្រះអាទិត្យ 10 រះបំភ្លឺភពផែនដី ដែលធ្វើឱ្យមនុស្ស សត្វ និង រុក្ខជាតិពិបាករស់នៅព្រោះមិនអាចទ្រាំនឹងពន្លឺព្រះអាទិត្យទាំង 10 នេះបាន។ វីរបុរស ហួ អ៊ីក៏បានឡើងទៅលើកំពូលភ្នំ ឃុន លុន បាញ់កម្ទេចព្រះអាទិត្យ 9 ចោល ដោយគ្រាន់តែទុកព្រះអាទិត្យមួយសម្រាប់បំភ្លឺផែនដី។ ក្រោយមកហួ អ៊ី ក៏ស្រលាញ់គ្នាជាមួយនារីដ៏ស្រស់ស្អាតម្នាក់ឈ្មោះ ឆាង អឺ នឹងបានរៀបការជាមួយគ្នា ហើយរស់នៅជាមួយគ្នាដោយមានសុភមង្គល។

ថ្ងៃមួយ ហួ អ៊ី បានទទួលថ្នាំទិព្វ ដែលនៅពេលផឹកទៅ នឹងអណ្អែតទៅលើមេឃហើយក្លាយជាព្រះ។ ដោយសារមិនដាច់ចិត្តទៅចោល ឆាង អឺ ដែលជាភរិយា គាត់ក៏បានឱ្យថ្នាំទិព្វទៅនាងលាក់ទុកឱ្យបានត្រឹម ត្រូវ។ ចៃដន្យមានមិត្តរបស់ ហួ អ៊ី ម្នាក់បានស្តាប់ឮពីរឿងសម្ងាត់នេះ នៅពេលហួ អ៊ី ទៅបរបាញ់សត្វ គេក៏បានចូលមកគំរាម ឆាង អឺ ដើម្បីយកថ្នាំទិព្វ ប៉ុន្តែនាងមិនឱ្យ នាងថែមទាំងផឹកថ្នាំទិព្វនេះ ហើយក៏អណ្អែតទៅលើមេឃក្លាយជាព្រះ ដោយសារនាងមិនដាច់ចិត្តពីប្តី នាងក៏ហោះទៅឋានព្រះច័ន្ទ ដែលជាឋាននៅជិតផែនដីជាងគេ ហើយក្លាយជាព្រះនាងព្រះច័ន្ទ។ ហួ អ៊ី មានការរន្ធត់ចិត្តយ៉ាងខ្លាំងពេលដឹងដំណឹងនេះ ប៉ុន្តែនៅពេលគាត់ក្រឡេកមើលទៅព្រះច័ន្ទ បានឃើញស្រមោលប្រពន្ធរបស់ខ្លួន គាត់ក៏មានការត្រេកអរ និង ភ្ញាក់ផ្អើលយ៉ាងខ្លាំង ដូច្នេះហួ អ៊ី ក៏រៀបចំពិធីសែននំចំណី ដែលឆាង អឺ ចូលចិត្ត និង មានការចូលរួមពីអ្នកភូមិផងដែរ។ ចាប់តាំងពីពេលនោះមកវាក៏ក្លាយជាទំនៀមទម្លាប់សែននំចំណីទៅព្រះច័ន្ទ ដែលគេហៅថាពិធីបុណ្យសែននំព្រះខែរបស់ជនជាតិចិនតៗគ្នារហូតមកដល់បច្ចុប្បន្ន។

ប្រភព: travelchinaguide ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ម៉ូដគេហដ្ឋាន បែបការិយាល័យទាំង 10

ដោយ: ដួងច័ន្ទ 10 PM, Saturday, 25 Nov, 2017

គេហដ្ឋានតុបតែងតាមបែបការិយាល័យភាគច្រើន ជាចំណូលចិត្តដ៏ពិសេសមួយសម្រាប់អ្នកស្រឡាញ់ការងារ និងការសិក្សា។ វាជាការតុបតែងដែលពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់ មា...

ម៉ាកគ្រឿងអលង្ការ ដែលមានតម្លៃថ្លៃបំផុត ទាំង10

ដោយ: ដួងច័ន្ទ 8 PM, Thursday, 27 Apr, 2017

គ្រឿងអលង្ការ គឺជាគ្រឿងលម្អដែលមនុស្សគ្រប់វ័យ មិនថាក្មេងចាស់ ប្រុសស្រីអាចប្រើប្រាស់បានទាំងអស់។ រាប់ចាប់ពីខ្សែកបែបកីឡា រហូតដល់ចិញ្ចៀនពេជ្រ គ្រឿងអលង្កា...

ការព្យាករណ៍របស់ ក្រសួងធនធានទឹក និងឧតុនិយម ស្តីអំពីអាកាសធាតុប្រចាំឆ្នាំ 2019

ដោយ: ភារុន 8 AM, Thursday, 24 Jan, 2019

យោងតាមសារាចរណែនាំ ស្តីពីការចាត់វិធានការថែរក្សាទឹកទុក ដែលបានចេញប្រកាសនៅថ្ងៃព្រហស្បតិ៍ ខែមករា ឆ្នាំ 2019កន្លងទៅនេះ។ ការព្យាករណ៍របស់ក្រសួងធនធានទឹក និង...

ចិនចំណាយ 22លានដុល្លារ ផលិតខ្សែភាពយន្ត កំពូលក្លាសស៊ិក “វ៉ាង ហ្វី ហុង”

ដោយ: ដាលីស 7 PM, Sunday, 07 Jun, 2015

គឺជាខ្សែភាពយន្តដ៏អស្ចារ្យមួយទៀត សម្រាប់ឆ្នាំនេះ ដែលចំណាយដើមទុនដ៏ច្រើន ដល់ទៅ 130លានយ័ន ឬ​ប្រមាណ​ជា​​ជាង 22លានដុល្លារ ចំពោះខ្សែភាពយន្តក្បាច់គុនគុងហ្វ...

Tomnerb.Com - YouTube Channel