ចូលចិត្តទំនើប

ប៊្លូម លង់ស្នេហ៍អ្នកមេម៉ាយ ដេមី មួរ៍

ដោយ: ដាលីស 7 PM, Thursday, 11 Jun, 2015

អ័រឡាន់ដូ ប៊្លូម (Orlando Bloom) តារាឯករូបសង្ហា កំពុងលេចឮព័ត៌មានថា កំពុងតែលង់ស្នេហ៍ ដេមី មួរ៍ (Demi Moore) តារាឯកស្រីស្រស់សម្រស់អមតៈ ក្រោយពីទាំងពីរនាក់ មានឱកាស​បានជិតដិតស្និទ្ធស្នាលនឹងគ្នា ដោយសារតែ​មាន​ឡៃហ្វ៍​ស្តាយល៍​​ដូចគ្នា រហូតធ្វើឱ្យពួកគេពេញចិត្តពេញថ្លើមនឹងគ្នាយ៉ាងខ្លាំង។

តារាសម្តែងកំលោះដ៏ល្បីល្បាញក្នុងរឿង The Kingdom of Heaven ជាមួយនឹងតារាសម្តែងវ័យចំណាស់ ដេមី មួរ៍ កំពុងស្និទ្ធស្នាលគ្នាយ៉ាងខ្លាំង បន្ទាប់ពីទទួលបានការណែនាំពី ជេននីហ្វ៊ើរ៍ អានីស្តុន (Jennifer Aniston) មិត្តភក្តិជិតដិត​របស់​ពួក​គេទាំងពីរ ក្រៅពីនេះទាំងពីរនាក់ នៅមានការនិយមចូលចិត្តអ្វីៗដូចគ្នាទៀតផង។

ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា “ពួកគេទាំងគូចូលចិត្តក្នុងរឿងចិត្តវិញ្ញាណ ស្រឡាញ់ការហាត់យ៉ូហ្កា ការតាំង​សមាធិ​​បែបសម័យថ្មី ដោយពួកគេទាំងពីរ បានចាប់ផ្តើមហ្វឹកហាត់ជាមួយគ្នាហើយ”

ក្រៅពីនេះប្រភពព័ត៌មានផ្ទៃក្នុង បានបង្ហើបប្រាប់ “ហ្រ្កាហ្សៀ” ទស្សនាវដ្តីនៅក្នុងប្រទេសអង់គ្លេសថា “អ្វីដែល ដេមី មួរ៍ ចូល​ចិត្តបំផុតពាក់ព័ន្ធនឹង អ័រឡានដូ នោះគឺ គេជាមនុស្ស ដែលមានទស្សនគតិវិជ្ជមាន ឥទ្ធិពលក្នុងន័យល្អគឺជាអ្វីដែល ដេមី ត្រូវ​ការ​សម្រាប់កូនស្រីរបស់នាង ជាពិសេសគឺ កូនស្រីឈ្មោះ ថាលលូឡា តែម្តង”៕

KingdomOfHeaven-05

KingdomOfHeaven-02

KingdomOfHeaven-01

អត្ថបទអ្នកចង់អាន

Rain វិលមកល្បី នៅក្នុងរឿងភាគថ្មី

ដោយ: ដាលីស 6 PM, Sunday, 07 Jun, 2015

ហ្វ៊ែនក្លឹប តារាសម្តែងកំលោះភ្នែកស្រៈអិ “រ៉េន” ឬ Jung Ji-hoon អាចត្រៀមខ្លួនរំភើបរីករាយបានហើយ ព្រោះខ្សែ​ភាព​​យន្ត​ភាគរឿងថ្មីរបស់ផលិតកម្ម SBS រឿង “សម្...

តោះ! រៀនធ្វើធ្នើសៀវភៅ ដោយខ្លួនឯង!

ដោយ: ដួងច័ន្ទ 11 PM, Sunday, 20 Aug, 2017

បើអ្នកជាមនុស្សស្រឡាញ់សៀវភៅ ការទុកដាក់សៀវភៅឱ្យមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ ជាទង្វើដែលអ្នកត្រូវធ្វើជាចាំបាច់។ អ្នកអាចធ្វើការច្នៃប្រឌិត បង្កើតជាធ្...

តារាចម្រៀង TOP របស់ក្រុម BIG BANG សុំទោសសាធារណជន ក្រោយត្រូវសមត្ថកិច្ចចោទប្រកាន់…

ដោយ: ទំនើប 10 PM, Friday, 09 Jun, 2017

ក្រោយពីត្រូវចោទប្រកាន់ ទាក់ទងនឹងការប្រើប្រាស់កញ្ឆា នៅថ្ងៃទី៤ មិថុនា នេះ តារាចម្រៀងមុខកាច TOP បានសរសេរលិខិតសុំទោសរបស់ខ្លួនទៅកាន់ សាធារណជន និងអ្នកគាំ...

ក្មេងៗនៅទ្វីបអាស៊ី គឺមានសុខភាពល្អបំផុត ក្នុងចំណោមក្មេងៗនៅលើពិភពលោក តើមកពីមូលហេតុអ្វី?

ដោយ: ភារុន 8 AM, Monday, 17 Jun, 2019

ការសិក្សាមួយ បានអះអាងថាក្មេងៗជនជាតិជប៉ុន គឺមានសុខភាពល្អបំផុត នៅលើពិភពលោក ដូច្នេះ យើងគួរតែពិនិត្យមើលថាតើ ហេតុអ្វីបានជាក្មេងៗនៅក្នុងប្រទេសជប៉ុនមានសុខ...

Tomnerb.Com - YouTube Channel