ចូលចិត្តទំនើប

ប៉ប់ស្តារ៍របស់ “AKB48” Haruna Kojima ស្អាត និងសិចស៊ីបំផុត!

ដោយ: ដាលីស 7 PM, Sunday, 14 Jun, 2015

បើនិយាយពីស្រីស្អាតកំពូលសិចស៊ី ដែលជាទីឈ្លក់វង្វេងរបស់បណ្តាកំលោះៗ ប្រទេសជប៉ុននោះ បើបាត់ឈ្មោះរបស់កញ្ញាញញឹមស្រស់មុខស្អាត Haruna Kojima នោះ ប្រហែលជាមិនបានទេ ព្រោះក្នុងវិនាទីនេះ អាចនិយាយបានថា នាងគឺជាតារាដែលក្តៅគគុក ប្រចាំឆ្នាំ 2015នេះ ដោយសារតែបណ្តាអ្នកគាំទ្រ តែងឃើញមុខមាត់ ដ៏ស្រស់​ស្អាតគួរឱ្យខ្នាញ់របស់នាង តាមរយៈ​ទូរទស្សន៍ទាំងក្នុង​ឋានៈ​ជាតារាម្រៀង តារាសម្តែង និងជា Presenter ជាបន្តបន្ទាប់។

Haruna Kojima កើតថ្ងៃទី19 ខែមេសា ឆ្នាំ1988 នៅក្នុងខេត្តសៃតាម៉ា ប្រទេសជប៉ុន នាងចាប់ផ្តើមចូលប្រឡូកក្នុង​ពិភព​សិល្បៈតាមរយៈការចូលរួម Audition ក្នុងឋានៈជាអ្នកចម្រៀងនៅក្នុងផលិតកម្ម “AKS & Action”។ បន្ទាប់ពីនោះនាងត្រូវបានជ្រើស​រើស ជាសមាជិកជំនាន់ដំបូងរបស់ក្រុម “AKB48” Girl Group របស់ជប៉ុន ដែលបានទទួលការធានាពីសៀវភៅ Guinness Book World Record ក្នុងការធ្វើឯកទគ្គកម្ម ក្នុងប្រធានបទ វង់តន្រ្តីប៉ប់ដែលមានចំនួនសមាជិកច្រើន ជាងគេបំផុតលើពិភពលោក ព្រោះមាន​សមាជិក​​ច្រើនជាង 48នាក់ ដែលនាងត្រូវបានចាត់ចូល ក្នុងក្រុមA ក្នុងចំណោមទាំងអស់ 7ក្រុម។

បច្ចុប្បន្នតារារូបស្អាតកំពូលសិចស៊ីម្នាក់នេះ កំពុងមានស្នាដៃ នៅក្នុងខ្សែភាពយន្តភាគរឿង Megu-tan temahou Tsukaeruno ដែលកំពុងចាក់បញ្ចាំងក្នុងទូរទស្សន៍ NTV ដោយសម្តែងជាតួមេធ្មប់រូបស្អាតឈ្មោះ ” Megu”។ ក្រៅពីនេះ Haruna Kojima នៅជាប់ឈ្មោះ នៅក្នុងការចាត់លំដាប់ “Idol ដ៏ពេញនិយមរបស់ជនជាតិជប៉ុន ដែលគួរឱ្យស្រឡាញ់បំផុត 10នាក់” ទៀតផង៕

Haruna-06

Haruna-08

Haruna-04

Haruna-03

 

អត្ថបទអ្នកចង់អាន

តិចនិចចិញ្ចឹម ក្មេងឆ្លាត

ដោយ: ដួងច័ន្ទ 10 PM, Friday, 21 Jul, 2017

ការចិញ្ចឹម បីបាច់ថែរក្សា និងបណ្តុះបណ្តាលក្មេងឆ្លាតវៃមួយរូប គឺសម្តៅលើការអភិវឌ្ឍន៍សក្តានុភាព របស់ក្មេង ធ្វើឱ្យក្មេងទទួលបាននូវគ្រប់យ៉ាង ដែលពួកគេត្រូវទ...

ប្រវត្តិនៃពិធីបុណ្យភ្ជុំបិណ្ឌ

ដោយ: ភារុន 9 AM, Friday, 21 Sep, 2018

ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ដែលប្រជាជនខ្មែរតែងតែប្រារព្ធធ្វើជារៀងរាល់ឆ្នាំ។ នៅពេលដល់ថ្ងៃ ខែ ដែលត្រូវប្រារព្ធធ្វើព...

G-Devith មាន​ម្ចាស់ក្សត្រីគ្រាប់ពេជ្រមកស្រោចស្រង់ទើបមាន​ថ្ងៃនេះ

ដោយ: ម៉ូនី 1 AM, Friday, 10 Jun, 2016

គ្រប់​គ្នា​ពិត​ជាធ្លាប់​ស្តាប់​រួច​មក​ហេីយ​នូវ​ម្ចាស់​បទ រាំញីកែង​ជើង។ ហើយនៅ​ពេល​ថ្មី​ៗ​នេះ​ លោក ងួន​ ចាន់ដេវីត ឬ​ក៏ G-Devith ទើប​នឹង​ចេញ​នូវ​បទថម្...

តើស្ថាបត្យកម្មបៃតង មានអត្ថប្រយោជន៍អ្វីខ្លះ?

ដោយ: ដួងច័ន្ទ 9 PM, Thursday, 10 Aug, 2017

យោងតាមអង្គភាព U.S Green Building Council (USGBC) អគារបៃតង ឬ Sustainable Building មានអត្ថប្រយោជន៍ ចំពោះបរិស្ថាន សេដ្ឋកិច្ច សុខភាព និងសង្គម។ នៅក្នុងស...

Tomnerb.Com - YouTube Channel