ចូលចិត្តទំនើប

បំនិន ក្នុងការតុបតែងខ្លួន

ដោយ: ដួងច័ន្ទ 8 PM, Sunday, 06 Aug, 2017

ការតុបតែងខ្លួន សំខាន់បំផុតលើសម្លៀកបំពាក់ ដែលយើងប្រើប្រាស់ប្រចាំថ្ងៃ។ មានវិធីសាស្រ្តជាច្រើនសម្រាប់អ្នកកែច្នៃជាល្បិច សម្រាប់ការតុបតែងខ្លួនឱ្យបានស្រស់ស្អាត និងផ្លាស់ប្តូរជារៀងរាល់ថ្ងៃដោយបន្ថែមគំនិតច្នៃប្រឌិត និងមានតិចនិចសម្រាប់ការតុបតែង។ ជំនួសឱ្យការប្រើប្រាស់សម្លៀកបំពាក់ច្រើនកំប្លេ ល្បិចក្នុងការតុបតែងខ្លួន ជួយអ្នកដោះស្រាយបញ្ហាយ៉ាងងាយស្រួល និងជួយសន្សំសំចៃថវិកា និងពេលវេលា។ លើសពីនេះទៀត សម្លៀកបំពាក់ ឬស្បែកជើងដែលចាស់ ខូច ក៏អាចប្រែក្លាយជាស្អាតល្អ និងអាចប្រើប្រាស់បន្តបានទៀត។ ទំនើប សូមនាំយកនូវបំនិនច្នៃប្រឌិតថ្មីៗ សម្រាប់ការតុបតែងខ្លួន មកជូនលោក អ្នក ដើម្បីជាគុណប្រយោជន៍ក្នុងការសន្សំថវិកា និងពេលវេលា។ តោះ! ត្រៀមខ្លួនមកធ្វើការ កែប្រែការតុបតែងទាំងអស់គ្នា។

  • លាក់ចំណងអាវ នៅក្រោមខ្សែក្រវ៉ាត់

នេះជាតិចនិចមួយ ក្នុងការតុបតែងខ្លួនដ៏ពិសេស និងពោរពេញដោយភាពឡូយឆាយ។

Closthing-and-Shoe-Hack-Tomnerb-02

  • បត់ខោជើងប៉ាត់ ក្នុងស្បែកជើងកវែង

ខោជើងប៉ាត់ ដែលមានជើងរីកធំប្រហែលជាពិបាកក្នុងការបត់ ញ៉ុកក្នុងស្បែកជើងកវែង។ ដោះស្រាយបញ្ហានេះ ជាមួយនឹងល្បិចដ៏សាមញ្ញ ដូចមានក្នុងរូបខាងក្រោមនេះ។

Closthing-and-Shoe-Hack-Tomnerb-03

  • តឺនុយអាវមួយចំហៀង

ជាមួយល្បិចតែងខ្លួនមួយនេះ អ្នកពិតជាទទួលបានសម្រស់ស្អាតប្លែក។

Closthing-and-Shoe-Hack-Tomnerb-04

  • ពង្រីកស្បែកជើងចង្អៀត

អ្នកមានស្បែកជើងស្បែក ដែលតឹងចង្អៀតមែនទេ? សាកល្បងពាក់ស្រោមជើងក្រាស់ៗ ហើយប្រើ ម៉ាស៊ីនផ្លុំសក់ក្នុងកម្រិតក្តៅខ្លាំង ទៅលើស្បែកជើង។

  • ការពារស្នាមញើសជាមួយទឹកក្រូចឆ្មា

មុនពេលអ្នកដាក់សម្លៀកបំពាក់ប្រឡាក់ ទៅក្នុងម៉ាស៊ីនបោកគក់ អ្នកត្រូវបាញ់ល្បាយទឹកក្រូចឆ្មារ ជាមួយនឹងទឹក លើស្នាមប្រឡាក់ទាំងនោះ ជាពិសេសស្នាមប្រឡាក់ដោយញើស។

Closthing-and-Shoe-Hack-Tomnerb-05

  • សម្រួលរូតអាវ ជាមួយគូល័រទៀន

ត្រដុសគូល័រទៀន លើផ្នែកសងខាងនៃរូតអាវ ឬខោ។ ជាតិក្រមួននឹងជួយសម្រួលឱ្យរូតសម្លៀកបំពាក់ របស់អ្នកដំណើរការដោយរលូន។

  • ការពារសាច់ក្រណាត់ សម្លៀកបំពាក់រួញតូច

សាច់ក្រណាត់សម្លៀកបំពាក់មួយចំនួន តែងប្រែជារួញតូច ដែលធ្វើឱ្យអ្នកមិនអាចប្រើប្រាស់សម្លៀក បំពាក់នោះបានទៀត។ អ្នកអាចសាកល្បងត្រាំវាក្នុងទឹកក្តៅឧណ្ហៗ លាយជាមួយថ្នាំបន្ទន់សក់ ទុកចោលមួយសន្ទុះ នោះសាច់ក្រណាត់នឹងមិនរួញតចទៀតទេ។

Closthing-and-Shoe-Hack-Tomnerb-06

ប្រភព: decorunits ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

Mr.Mr.-Girls’ Generation ជាប់ក្នុងលំដាប់ បទភ្លេងល្បីបំផុតឆ្នាំ 2014

ដោយ: ដាលីស 9 PM, Tuesday, 02 Jun, 2015

បណ្តាហ្វ៊ែនក្លឹបនាំគ្នាហ៊ោឡើងម្តងទៀត នៅពេលបទចម្រៀងដ៏ល្បីល្បាញ ដូចជា បទ Mr.Mr. របស់ទេពអប្សរទាំង 9 នៃ​វង់ Girls’ Generation ជាក្រុមតារាចម្រៀងទ្...

វិធីសាស្រ្តជ្រើសពណ៌ សម្រាប់បន្ទប់និមួយៗ

ដោយ: ដួងច័ន្ទ 7 PM, Saturday, 23 Sep, 2017

នៅពេលធ្វើការជ្រើសរើសពណ៌ សម្រាប់លាបក្នុងបន្ទប់មួយ មនុស្សភាគច្រើនចូលចិត្តប្រើពណ៌ ដែលពួកគេស្រឡាញ់ជាជម្រើសដំបូង ឬពណ៌ដែលមានសោភណ្ឌភាពស្រស់ស្អាត។ ប៉ុន្តែន...

10 ចំណុចត្រូវការត្រួតពិនិត្យ មុនពេលចេញដំណើរ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 01 Mar, 2018

រដូវកាលបុណ្យចូលឆ្នាំប្រពៃណីចិន ខិតជិតចូលមកដល់ហើយ ដែលនេះជាពេលវេលាដើរកំសាន្ត ជួបជុំគ្រួសារដ៏រីករាយមួយ។ មិនថាអ្នកត្រូវធ្វើដំណើរទៅទីជិត ឬទីឆ្ងាយដោយប្រើ...

10 គន្លឹះជួយស្រ្តីមានរាងស្លីម ត្រឹម 2 នាទី

ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Mar, 2018

វាអាចជារឿងពិបាក ក្នុងការថែរក្សារាងកាយ ឱ្យនៅស្លីមស្អាតគ្រប់ពេល ប៉ុន្តែយើងគ្រប់គ្នាសុទ្ធតែត្រូវជួបនឹងស្ថានភាព ដែលយើងត្រូវការឱ្យរាងកាយយើង បង្ហាញសម្រស់...

Tomnerb.Com - YouTube Channel