ចូលចិត្តទំនើប

នាវាស្នេហ៍ហូលីវូដ Garner – Affleck ជិតបែកបាក់លិចលង់ហើយ

ដោយ: ដាលីស 5 PM, Sunday, 07 Jun, 2015

បន្ទាប់ពីគូស្នេហ៍តារាហូលីវូដ បាន​បែកបាក់ចែក​ផ្លូវគ្នា​ អស់ជាច្រើន​គូ​រួច​មក កន្លងមកនេះឮសូរថា គូរបស់ជេនីហ្វើរ៍ ហ្កានើរ៍ និង បេន អាហ្វ្លេក (Jennifer Garner – Ben Affleck) ក៏អាចមិនរួចផុត ពីកា​រធ្លាក់​ខ្លួន ​ក្នុងវាសនាកម្មដូចគ្នានេះដែរ ក្រោយពីមានលេចឮព័ត៌មានថា ជីវិតអាពាហ៍ពិពាហ៍របស់ពួកគេទាំងពីរ បានដើរ​មកដល់​ចំណុច​បែកបាក់ ដោយរឿងនេះ​បាន​តម្រង់មុខសញ្ញាទៅរក អាហ្វ្លេក ឱ្យត្រូវតែទទួលខុសត្រូវតែម្នាក់ឯង ព្រោះដោយសារ​និស្ស័យ​មិន​ល្អជាច្រើន ដែល​កែ​មិន​ឡើង​​​​ជាដើម​ហេតុ រហូតនាំទៅរកភាពតានតឹង ឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងក្លា។

ព័ត៌មាននៃការលែងលះតម្លៃ 150លានដុល្លារនេះ ត្រូវបានលើកយកមកធ្វើជារឿងធំមួយនៅពេល “នេសឹនណល អេន​ខ្វាយអ៊ើរ៍” សារព័ត៌មានកម្សាន្តកំពូលគាស់កកាយ រឿងពិតខ្លះ មិនពិតខ្លះ បញ្ជាក់ថា សម្ពន្ធភាពរបស់អ្នកទាំង​ពីរ​រង្គោះ​រង្គើ​អស់មួយរយៈមកហើយ ដោយមានបញ្ហាមកពីនិស្ស័យ និងទង្វើរបស់ អាហ្វ្លេក ទាំងរឿងស្រវឹងអួទីនួ វក់ល្បែង វក់ការងារ និង​ខិលខូចស្រីញី រហូតដល់ទាំងអស់នេះ ត្រូវបានហៀហូរចេញមកដល់ចំណុចពុះកញ្ច្រោល នៅក្នុងពិធីសម្ពោធដាក់បញ្ចាំងខ្សែ​ភាព​យន្ត​ សម្រាប់ប្រកួតរង្វាន់អូស្ការបស់ អាហ្វ្លេក រឿង “Gone Girl” កាលពីឆ្នាំកន្លងទៅ។

តាមរបាយការណ៍ព័ត៌មាននៅថ្ងៃនោះ បានអះអាងថា ហ្កានើរ៍ ខឹងសម្បារខ្លាំងណាស់ ហើយ អាហ្វ្លេក បានលួងលោម​ប្រពន្ធ​​ ដែលរៀបការរស់នៅជាមួយគ្នា 9ឆ្នាំមកហើយនោះ ឱ្យចិត្តត្រជាក់ឡើងវិញ តែថ្មីៗបំផុតនេះ “នេសឹនណល អេនខ្វាយអ៊ើរ៍” បាន​រាយការបន្ថែមថា នៅក្នុងចិត្តរបស់ អាហ្វ្លេក គេមិនពេញចិត្តសោះដែលប្រពន្ធខ្លួនឯង បញ្ចេញទង្វើមិនល្អ នៅក្នុងថ្ងៃសំខាន់​របស់គេ​នោះ ដោយនៅក្នុងថ្ងៃនោះ ហ្កានើរ៍ ខឹងខ្លាំងជាទីបំផុត ហើយវាក្លាយទៅជានាងបានបំផ្លាញរាត្រីដ៏សំខាន់របស់ អាហ្វ្លេក​ខ្ទេច​គ្មានសល់អ្វីឡើយ៕

JenniferGarner-02

JenniferGarner-05

JenniferGarner-06

អត្ថបទអ្នកចង់អាន

ម៉ូតចង្កៀងទាន់សម័យ សក្តិសមនឹងបន្ទប់គេងទំនើប

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Mar, 2017

នៅក្នុងអត្ថបទខាងក្រោមនេះ ទំនើប នឹងផ្តល់ជូនអ្នកវិធីសាស្រ្ត ដើម្បីទទួលបានការច្នៃម៉ូតបន្ទប់គេងដ៏ទាន់សម័យ និងការជ្រើសរើសម៉ូតចង្កៀង ឱ្យសមស្របនឹងម៉ូតតុបត...

The Rock ជាជនទីបីបំបែកស្នេហ៍ Irina និង Ronaldo

ដោយ: ដាលីស 6 PM, Thursday, 11 Jun, 2015

អាថ៍កំបាំងស្នេហា ដែលបែកបាក់រវាង Irina Shayk តារាបង្ហាញម៉ូដកំពូលសិចស៊ី ជនជាតិរុស្ស៊ី ជាមួយ គ្រីស្ទៀណូ រ៉ូណាល់ដូ (Cristiano Ronaldo) តារាបាល់ទាត់លំដា...

ដៃគូ James Bond 007 វគ្គក្រោយ តារាស្រីជាជនជាតិម៉ិកស៊ិកូ កំពូលសម្រស់

ដោយ: ដាលីស 6 PM, Sunday, 14 Jun, 2015

ឱ្យ​តែ​ជារឿង​ “James Bond” មិនខ្វះស្រីស្អាតទេ! មានការអះអាងថា ខ្សែភាពយន្តរឿង “James Bond 007” ក្នុងវគ្គ “Spectre”...

តោះមកស្គាល់ ស្រ្តីឆ្នើមៗទាំង 10 នៅលើពិភពលោក ដែលមានកម្រិត IQ ខ្ពស់បំផុត

ដោយ: ភារុន 9 AM, Saturday, 09 Mar, 2019

មនុស្សភាគច្រើនតែងមានជំនឿថា មានតែបុរសទេ គឺជាមនុស្សឆ្លាតវៃបំផុតនៅលើភពផែនដីយើងនេះ។ ប៉ុន្តែស្រ្តីក៏មិនចាញ់នឹងបុរសៗទាំងនេះដែរ ព្រោះថាស្រ្តីឆ្នើមៗកាលសម័យ...

Tomnerb.Com - YouTube Channel