ចូលចិត្តទំនើប

ទេព បូព្រឹក្ស​បំបែក​កំណត់​ត្រានៅ​ហង្សមាស ត្រឹម​តែ 2ថ្ងៃប៉ុណ្ណោះ!

ដោយ: ម៉ូនី 12 AM, Friday, 15 Jul, 2016

ត្រឹមតែរយៈពេល 2ថ្ងៃប៉ុណ្ណោះតារាវ័យក្មេងសាច់សខ្ចី កញ្ញា ទេព បូព្រឹក្សបានបំបែកកំណត់ត្រានៅក្នុងគណនី Youtube របស់ផលិតកម្មរស្មីហង្សមាស។ ដោយបទចម្រៀងថ្មីរបស់ កញ្ញា ទេព បូព្រឹក្ស ទទួលបានការចូលទស្សនាជិត 7ម៉ឺនដងត្រឹមតែរយៈពេល 2ថ្ងៃប៉ុណ្ណោះ សម្រាប់ Teaser ចម្រៀងថ្មីបទ Twerk និង ទទួលបានការទស្សនាជាង 1ម៉ឺនដង ត្រឹមតែរយៈពេល 1ថ្ងៃប៉ុណ្ណោះ សម្រាប់បទ Bad Wonder Women។ នេះអាចចាត់ទុកថាជាភាពជោគជ័យដ៏ធំបំផុតសម្រាប់ កញ្ញា ទេព បូព្រឹក្ស នៅពាក់កណ្តាលឆ្នាំ 2016នេះ ព្រោះថាមិនធ្លាប់មានបទចម្រៀង ឬ Teaser មួយណាទទួលបានការចូលទស្សនាច្រើនដងយ៉ាងនេះទេនាពេលកន្លងមក នៅក្នុងគណនី Youtube របស់ផលិតកម្ម រស្មីហង្សមាសឡើយ ខណៈដែលបទចម្រៀងទាំងពីរនេះ ជាប្រភេទបទ Original Song ជាស្នាដៃរបស់កូនខ្មែរពិតៗ បូកផ្សំជាមួយនឹងការសម្តែងស្ទាយប្លែកៗ គួរឲ្យចាប់រម្មណ៍ រួមទាំងក្បាច់រាំដ៏រស់រវេីករបស់កញ្ញាថែមទៀតផង។  

កញ្ញា ទេព បូព្រឹក្ស ជាតារាចម្រៀងវ័យក្មេងម្នាក់នៅក្នុងផលិតកម្មរស្មីហង្សមាស ដែលមានទេព្យកោសល្យពិសេស មិនត្រឹមតែការចម្រៀងបានពិរោះនោះទេ ចំពោះការរាំ ក៏អស្ចារ្យណាស់ដែរ បូកផ្សំជាមួយនឹងការសម្តែងទាំងស្តាយ និងការតុបតែងប្លែកៗ ហេីយអ្វីដែលធ្វើអ្នកគាំទ្រ ពេញចិត្តបំផុតនោះគឺការ រ៉េបជាភាសាអង់គ្លេសរបស់កញ្ញាតែម្តង។ 

ប្រភព: ួYoutube ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ខ្សែភាពយន្ត វាយតប់ក្បាច់ គុងហ៊្វូ “Ip Man” វគ្គ 3 កំពុងតែថតហើយ

ដោយ: ដាលីស 6 PM, Sunday, 14 Jun, 2015

អ្នកនិយមទស្សនា ខ្សែភាពយន្តវាយតប់ក្បាច់ គុងហ៊្វូ ឬអ្នកដែលចូលចិត្តមើលកុន វាយតប់របស់ “ជឹង ជឺ តាន់” (Yen Ji dan) ឬ Donnie Yen តារាគុងហ៊្វូជ...

ល្បីថា Tang Wei ក្លាយជាជនទី3 បំបែកស្នេហ៍គេ

ដោយ: ដាលីស 12 AM, Saturday, 06 Jun, 2015

តារាឯកស្រីស្អាត ជនជាតិចិនដីគោក Tang Wei ប្រកាសព័ត៌មានភ្ជាប់ពាក្យ ជាផ្លូវការជាមួយនឹង Tae Yeon Kim អ្នកដឹក​នាំ​ខ្សែភាពយន្តជនជាតិកូរ៉េ រួចរាល់ហើយ កាលព...

Rain វិលមកល្បី នៅក្នុងរឿងភាគថ្មី

ដោយ: ដាលីស 6 PM, Sunday, 07 Jun, 2015

ហ្វ៊ែនក្លឹប តារាសម្តែងកំលោះភ្នែកស្រៈអិ “រ៉េន” ឬ Jung Ji-hoon អាចត្រៀមខ្លួនរំភើបរីករាយបានហើយ ព្រោះខ្សែ​ភាព​​យន្ត​ភាគរឿងថ្មីរបស់ផលិតកម្ម SBS រឿង “សម្...

ចិញ្ចៀន ត្បូងបី

ដោយ: ដួងច័ន្ទ 9 PM, Monday, 12 Jun, 2017

មនុស្សកើតមកតែងមានគូរ មិនថាយូរ ឬឆាប់ទេ ប៉ុន្តែការស្វែងរកដៃគូរួមជីវិត មិនមែនជារឿងងាយស្រួលនោះទេ។ នៅពេលដែលអ្នក ស្វែងរកឃើញមិត្តមួយរយឆ្នាំហើយ អ្នកនឹងចង់រ...

Tomnerb.Com - YouTube Channel