ចូលចិត្តទំនើប

ទាយាទ ប្រ៊ូស លី បើកទីផ្សារភេសជ្ជៈ ដោយប្រើឈ្មោះឪពុក

ដោយ: ដាលីស 3 PM, Sunday, 14 Jun, 2015

ប្រ៊ូស លី (Bruce Lee) ឬ លី សៀវ ឡុង តារាគុងហ៊្វូអ្នកវាយតប់ ដ៏អមតៈនៅក្នុងដួងចិត្តទស្សនិកជន​ ទូទាំង​ពិភព​លោក ដែលបច្ចុប្បន្នបានលាចាកលោកនេះ ទៅគម្រប់ 41ឆ្នាំហើយនោះ ថ្មីៗនេះ កូនស្រីតែម្នាក់គត់ ដែលនៅសល់របស់ ប្រ៊ូស លី គឺ លី សៀង នីង ( Li Xiang Ning) ឬទស្សនិកជនជំនាន់មុនៗ ក្នុងស្រុកយើងស្គាល់នាងនៅក្នុងឈ្មោះ “ស៊ែនណន លី” (Shannon Lee)នោះ បានបញ្ចេញផលិតផលភេសជ្ជៈមួយ ដោយដាក់ឈ្មោះរបស់លោកឪពុក “ប្រ៊ូសលី” ដែលមានទាំង​កាហ្វេ និងតែទៀតផង។

លី សៀង នីង បានរៀបរាប់ថា ពេលដែលលោកប៉ា នៅមានជីវិតគាត់ចូលចិត្តពិសាទឹកតែ ស្ទីលហុងកុងខ្លាំងណាស់ ទើប​ធ្វើឱ្យរូបនាង និងអ្នកម្តាយចូលចិត្តភេសជ្ជៈមួយនេះដែរ និងសង្ឃឹមថា ការធ្វើភេសជ្ជៈទាំងនេះ នៅក្នុងប្រ៊េនដ៍​របស់ឈ្មោះ​ឪពុកដែលបានស្លាប់ទៅហើយនោះ នឹងធ្វើឱ្យទស្សនិកជនទាំងអស់នឹកឃើញឡើងវិញ និងបានចូលទៅដល់ភាពជា “ប្រ៊ូស លី” បានកាន់តែល្អឡើងទៀតផង។

ចំណែកសំនួរដែលសួរថា តើមិនខ្លាចត្រូវគេទិតៀនថា យកឈ្មោះអ្នកដែលស្លាប់ទៅហើយ មករកស៊ីទេឬ? ខាង លី សៀង នីង បានឆ្លើយថា នាងមិនបានកង្វល់ពីរឿងនេះទេ ព្រោះឪពុករបស់នាងមិនមែនជា តារាសម្តែងខាងវាយ​តប់ តែម្យ៉ាង​ដូច​ដែល​មនុស្ស​ជាច្រើនយល់ឃើញនោះទេ តែនៅក្នុងជីវិតរបស់ឪពុកនាង នៅមានរឿងជាច្រើន ដែលពោរពេញដោយគុណសម្បត្តិ និងជារឿង​ដែលគួរ​ឱ្យសិក្សារៀនយល់ដឹង ដើម្បីធ្វើជាគំរូទៀតផង៕

Shannon-Lee-03

Shannon-Lee-05

Shannon-Lee-01

Shannon-Lee-02

អត្ថបទអ្នកចង់អាន

ស្រ្តីដ៏អស្ចារ្យទាំង 10 រូប នៅក្នុងវិស័យវិទ្យាសាស្ត្រ ដែលអ្នកមិនធ្លាប់បានស្គាល់

ដោយ: ភារុន 10 AM, Friday, 08 Mar, 2019

អ្នកវិទ្យាសាស្រ្តជាស្រ្តីឆ្នើមៗជាច្រើន ដូចជាម៉ាដាម Marie Curie ដែលបានឈ្នះពានរង្វាន់ណូប៊ែល សម្រាប់វិស័យ វិទ្យាសាស្រ្តជាដើម។ លើសពីនេះក៏នៅមានស្រ្តីឆ្ន...

Donny Yen វាយកែងដាក់ Mike Tyson បាក់ម្រាមដៃ

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

ក្បាច់ប្រដាល់សកល ប៉ះក្បាច់ប្រដាល់ចិន យ៉ុង ឈុន ធ្វើឱ្យ ម៉ៃខ៍ ថៃសុន អតីតជើងឯកប្រដាល់សកល​ ទម្ងន់យក្ស​ដែល​ងាក​មកប្រឹងប្រែង ខាងការសម្តែងភាពយន្តវិញនោះ ទទ...

ប្លែក! ក្រុមហ៊ុនចិនមួយ ផ្តល់ពេលវេលាឱ្យបុគ្គលិក ជានារីនៅលីវ ឈប់សម្រាកដើម្បីស្វែងរកគូស្រករ

ដោយ: ចរិយា 9 AM, Wednesday, 14 Aug, 2019

ការណាត់ជួបគ្នា នៅសតវត្សរ៍ទី21 អាចជាការលំបាកមួយ ដោយសារតែ ភាពមមាញឹកនឹងការងារ។ ប៉ុន្តែ ប្រសិនបើនាយកក្រុមហ៊ុន ដែលអ្នកកំពុងធ្វើការជាមួយ ព្យាយាមផ្តល់ពេលវ...

ជៀសបានក៏ល្អ! តំណមទាំង 5 ដែលមិនត្រូវធ្វើក្នុងថ្ងៃចូលឆ្នាំចិន

ដោយ: ភារុន 8 AM, Saturday, 02 Feb, 2019

នៅអំឡុងពេលចូលឆ្នាំចិនរយៈពេល 3 ថ្ងៃនេះ។ ជនជាតិចិន ក៏ដូចជាអ្នកជាប់ខ្សែស្រឡាយខ្មែរ-ចិនទាំងអស់ តែងចាត់ទុកជាថ្ងៃដ៏ពិសេសបំផុត ដោយមិនត្រូវធ្វើអ្វីឱ្យល្អក់...

Tomnerb.Com - YouTube Channel