ចូលចិត្តទំនើប

តោះ! រៀនធ្វើធ្នើសៀវភៅ ដោយខ្លួនឯង!

ដោយ: ដួងច័ន្ទ 11 PM, Sunday, 20 Aug, 2017

បើអ្នកជាមនុស្សស្រឡាញ់សៀវភៅ ការទុកដាក់សៀវភៅឱ្យមានរបៀបរៀបរយ និងមានសណ្តាប់ធ្នាប់ ជាទង្វើដែលអ្នកត្រូវធ្វើជាចាំបាច់។ អ្នកអាចធ្វើការច្នៃប្រឌិត បង្កើតជាធ្នើសៀវភៅដ៏សាមញ្ញ និងស្រស់ស្អាត បានយ៉ាងងាយស្រួល ដោយច្នៃពីសម្ភារៈផ្សេងៗជុំវិញខ្លួន។ តោះ! មករៀនធ្វើធ្នើសៀវភៅ ដ៏សាមញ្ញ និងងាយស្រួលទាំងអស់គ្នា។

សម្ភារៈដែលត្រូវមាន៖

  • ប្រអប់ឈើធំៗ ចំនួន 4-5 ប្រអប់
  • ថ្នាំលាប
  • ជក់លាបពណ៌
  • ក្រណាត់កម្រាល សម្រាប់ក្រាលនៅពេលលាបពណ៌

វិធីធ្វើ៖ លាបពណ៌សំបកប្រអប់ឈើ ដោយប្រើជក់លាបពីលើ។ បន្ទាប់មក អ្នកត្រូវសម្រេចចិត្តថា តើ ត្រូវដាក់តំរៀបប្រអប់ឈើ ក្នុងទម្រង់ទ្រង់ទ្រាយយ៉ាងណា។ បើសិនជាអ្នកមានកូនតូចៗ យើងសូមណែនាំឱ្យភ្ជាប់ប្រអប់ឈើទាំងអស់ជាប់គ្នា និងភ្ជាប់ទៅនឹងជញ្ជាំង។ ប៉ុន្តែបើអ្នកមិនមានក្មេងតូចៗ ឬ សត្វចិញ្ចឹមទេ ប្រអប់ឈើទាំងនោះ អាចឈរដោយខ្លួនឯងបាន។ គំនិតច្នៃប្រឌិតដែលល្អបំផុត គឺមិន ចាំបាច់ភ្ជាប់ប្រអប់ឈើទាំងនោះ ឱ្យនៅជាប់នឹងថ្កល់ទេ ព្រោះវាផ្តល់ភាពងាយស្រួលដល់អ្នកក្នុងការ ចល័ត បំលាស់ទី និងអាចផ្លាស់ប្តូរទ្រង់ទ្រាយបានយ៉ាងងាយស្រួល។

រូបភាពខាងក្រោមនេះ គឺជាឧទាហរណ៍គំរូ នៃការតំឡើងធ្នើសៀវភៅពីប្រអប់ឈើ សម្រាប់អ្នកយកជា គោលគំនិតក្នុងការតុបតែង ក្នុងគេហដ្ឋានរបស់អ្នក។

  1. អ្នកអាចតំឡើងធ្នើប្រភេទនេះ សម្រាប់តាំងសៀវភៅនៅក្នុងបន្ទប់គេង
  2. អ្នកក៏អាចច្នៃចេញជាម៉ូតថ្នាក់ៗ ដូចកាំជណ្តើរ សម្រាប់តាំងសៀវភៅ និងសម្ភារៈផ្សេងទៀត
  3. មួយម៉ូដនេះសម្រាប់តម្កល់ក្នុងផ្ទះបាយ ឬឃ្លាំងទុកសម្ភារៈ ប្រើប្រាស់ជាធ្នើដាក់ស្បែកជើង
  4. ម៉ូដប្រអប់ឈើបួនជ្រុង តំរៀបលើគ្នាយ៉ាងសាមញ្ញ តែលេចសោភណ្ឌភាពយ៉ាងត្រដែត។

Make-Your-Own-Bookshelf-Tomnerb-02

ប្រភព: CreatingReallyAwesomeFunThings ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញ-ព្រះសីហនុ នឹងបើកការដ្ឋានសាងសង់ ក្នុងខែមីនាខាងមុខនេះ

ដោយ: ទំនើប 9 AM, Thursday, 17 Jan, 2019

ភ្នំពេញ: ទេសរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សាធារណៈការ និង​ដឹកជញ្ជូន ឯកឧត្តម ស៊ុន ចាន់ថុល បាន​អះអាងថា គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ពី​រាជធានី...

ប្រទេសជប៉ុន ច្នៃប្រឌិតអាវបន្ថែមដើមទ្រូវរបស់បុរស ដែលសូម្បីតែ James Bond ក៏ចង់បានដែរ!

ដោយ: ភារុន 9 AM, Thursday, 25 Jul, 2019

នៅពេលនឹកឃើញពីប្រទេសជប៉ុន តើអ្នកនឹកគិតដល់អ្វីមុនគេ? ជាការពិត នៅពេលនិយាយដល់ប្រទេសជប៉ុន គេប្រាកដជាគិតទៅដល់បច្ចេកវិទ្យាទំនើប ទីក្រុងទំនើប ការរស់នៅដ៏ស៊ី...

គំនិតច្នៃប្រឌិត សម្រាប់ការខណ្ឌចែកបន្ទប់

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 02 Aug, 2017

គេហដ្ឋានដែលមានទំហំតូច ទាមទារឱ្យមានការច្នៃប្រឌិត ក្នុងការតុបតែងផ្នែកខាងក្នុង ទើបនៅគេហដ្ឋានរបស់អ្នកទទួលបាន សោភណ្ឌភាពស្រស់ស្អាត។ ការតុបតែងសម្រាប់ទំហំប...

តោះ! មកដឹងពី 5 មធ្យោបាយ ដើម្បីអាចទៅសិក្សា នៅប្រទេសជប៉ុន

ដោយ: ភារុន 8 AM, Monday, 08 Jul, 2019

ថ្មីៗនេះ ចំនួនប្រជាជនជប៉ុន កំពុងមានការថយចុះយ៉ាងឆាប់រហ័ស ដោយសារតែ មានការថយចុះនៃអត្រាកំណើត និងមានការកើនឡើងនៃអត្រាមនុស្សចាស់ជរា។ នៅក្នុងឆ្នាំ 2008 ចំន...

Tomnerb.Com - YouTube Channel