ចូលចិត្តទំនើប

តើស្ថាបត្យកម្មបៃតង មានអត្ថប្រយោជន៍អ្វីខ្លះ?

ដោយ: ដួងច័ន្ទ 9 PM, Thursday, 10 Aug, 2017

យោងតាមអង្គភាព U.S Green Building Council (USGBC) អគារបៃតង ឬ Sustainable Building មានអត្ថប្រយោជន៍ ចំពោះបរិស្ថាន សេដ្ឋកិច្ច សុខភាព និងសង្គម។ នៅក្នុងសហរដ្ឋអាមេរិក អគារទាំងអស់ ប្រើប្រាស់អគ្គិសនីក្នុងបរិមាណ 72% ថាមពលនានា 39% សាយភាយឧស្ម័នកាបូនឌីអុកស៊ីត 38% ប្រើប្រាស់វត្ថុធាតុដើម 40% បន្សល់កាកសំណល់ 30% និងប្រើប្រាស់ទឹកស្អាតអស់ 14%។ អគារបៃតង គឺជាវត្ថុបំណងសម្រាប់កាត់បន្ថយបរិមាណ នៃការប្រើប្រាស់ និងការបញ្ចេញកាកសំណល់ឱ្យស្ថិតក្នុងកម្រិតអប្បបរមា ស្របពេលពង្រីកគុណភាព និងផាសុកភាពនៃការ រស់នៅឱ្យបានកម្រិតអតិបរមា។

អត្ថប្រយោជន៍ ចំពោះបរិស្ថាន

អត្ថប្រយោជន៍របស់អគារបៃតង ចំពោះបរិសា្ថនគឺពិតជាសំខាន់។ អគារទាំងនោះលើកកម្ពស់ និងការពារប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ពង្រឹងគុណភាពខ្យល់ និងទឹក កាត់បន្ថយសំណល់រឹង និងអភិរក្សធនធានធម្មជាតិ។ យោងតាម USGBC នៅពេលប្រៀបធៀបជាមួយនឹងអគារទូទៅ អគារបៃតងប្រើប្រាស់ថាមពលតិចជាងរហូតដល់ 26% កាត់បន្ថយចំណាយលើការថែទាំ និងជួសជុលបាន 13% មានកម្រិតទទួលបានការបំពេញតម្រូវការខ្ពស់រហូតដល់ 27% និងសាយភាយឧស្ម័នផ្ទះ កញ្ចក់តិចជាង 33%។ ភ្នាក់ងារ U.S Environmental Protection បាននិយាយថាការសំណង់បរិស្ថាន មានឥទ្ធិពលធំធេងលើបរិស្ថានធម្មជាតិ ហើយស្ថាបត្យកម្មបៃតងទាំងនោះ ជួយកាត់បន្ថយបរិមាណប្រើប្រាស់ធនធានធម្មជាតិ ជាពិសេសធនធានទឹក។ ជាទូទៅ អត្រាប្រើប្រាស់ទឹកនៅក្នុងសហ រដ្ឋអាមេរិកគឺប្រមាណ 98 ពាន់លានលីត្រ ក្នុងមួយថ្ងៃ ដោយក្នុងនេះបរិមាណ 29 ពាន់លានលីត្រ ឬ 30% ត្រូវបានប្រើប្រាស់សម្រាប់សកម្មភាពនៅខាងក្រៅ ដូចជាការដាំដើមឈើជាដើម។ អគារដែល សាងសង់ឡើងដោយគិតគូរពីបរិសា្ថន ជាទូទៅតែងភ្ជាប់ជាមួយយុទ្ធសាស្រ្តសន្សំសំចៃទឹក ដោយប្រើ ប្រាស់ទឹកភ្លៀងជាអតិបរមាន សម្រាប់ការប្រើប្រាស់នៅខាងក្រៅ កាត់បន្ថយការប្រើប្រាស់ទឹកម៉ាស៊ីន ដែលមានប្រភពពីទឹកក្រោមដី។

Benefit-of-Green-Architecture-Tomnerb-02

អត្ថប្រយោជន៍ សេដ្ឋកិច្ច

អត្ថប្រយោជន៍សេដ្ឋកិច្ចជាច្រើន ដែលទទួលបានពីអគារបៃតង រួមមានការកាត់បន្ថយការចំណាយប្រតិបត្តិការ បង្កើនតម្លៃទ្រព្យ និងប្រាក់ចំណេញ ការបំពេញចិត្តបុគ្គលិកខ្ពស់ និងកំណើនការផលិត ក៏ដូចជាការទទួលបានផលចំណេញ ពីការលក់អគារ។ ជាមួយនឹងការកាត់បន្ថយការចំណាយលើសម្ភារៈប្រកបដោយចីរភាព ការចំណាយប្រតិបត្តិការក៏នឹងចុះទាប ហើយម្ចាស់មុខជំនួញនឹងទទួលបានផលចំណេញភ្លាមៗ ពីការបណ្តាក់ទុនលើសំណង់។ ពួកគេក៏នឹងបន្តទទួលបានផលពីការសន្សំ ដោយសារការកាត់បន្ថយការចំណាយប្រតិបត្តិការ មានទំនាក់ទំនងជាមួយនឹងសំណង់អគារបៃតង និងដោយសារអគារទាំងនោះ ងាយស្រួលក្នុងការថែទាំជាងអគារធម្មតា។ ដូច្នេះម្ចាស់អគារទាំងនោះ នឹងទទួលបានបទពិសោធន៍ នៃអត្រាភាពទំនេរគ្មានការងារទាប និងអត្រាតម្លៃអចលនទ្រព្យខ្ពស់។ អគារបៃតង ជាទូទៅមានកម្រិតគ្រប់គ្រងសីតុណ្ហភាព និងខ្យល់អតិបរមា ជាអគារដែលមានផាសុខ ភាពកាន់តែខ្លាំង នៅក្នុងបរិបទការងារ និងផ្តល់នូវការប្រើប្រាស់ពន្លឺពីធម្មជាតិបានកាន់តែច្រើន។ កត្តាទាំងនេះ នាំមកនូវការពង្រឹងសមត្ថភាពការងាររបស់បុគ្គលិក និងកាត់បន្ថយអត្រាអវត្តមានក្នុង ការងារផងដែរ។

Benefit-of-Green-Architecture-Tomnerb-03

អត្ថប្រយោជន៍សុខភាព និងសង្គម

យោងតាម USGBC អត្ថប្រយោជន៍សុខភាព និងសង្គមនៃអគារបៃតង រួមមានការពង្រឹងគុណភាព ខ្យល់នៅក្នុងបន្ទប់ ការគ្រប់គ្រងសីតុណ្ហភាព កាត់បន្ថយបន្ទុកហេដ្ឋារចនាសម្ព័ន្ធក្នុងតំបន់ និងលើកកម្ពស់គុណភាពជីវិត។ អត្ថបទ A 2000 Study បោះពុម្ពផ្សាយដោយលោក William J. Fisk បុគ្គលិកផ្នែកវិទ្យាសាស្រ្តនៃមន្ទីពិសោធន៍ Lawrence Berkeley National Laboratory នៅក្នុងសៀវ ភៅ Annual Review of Environment and Resource បាននិយាយពីភស្តុតាងដ៏សំខាន់ ដែល សមាសធាតុផ្សំនៃអគារ និងបរិស្ថានខាងក្នុង ជះឥទ្ធិពលលើការកើនឡើងនៃជម្ងឺផ្លូវដង្ហើម ជម្ងឺឆ្លង រោគសញ្ញាប្រតិកម្ម និងជម្ងឺហឺត និងរោគសញ្ញាជម្ងឺ Sick Building (SBS)។ SBS ត្រូវបានជឿជាក់ ថាកើតឡើងពីបញ្ហាសុខភាពធ្ងន់ធ្ងរ និងផលប៉ះពាល់លើផាសុកភាព នៃការរស់នៅក្នុងអគារមួយ ដែលមិនមានវត្តមានការអភិរក្សបរិស្ថាន។ អគារបៃតង ត្រូវបានរចនាឡើង ដើម្បីកាត់បន្ថយលទ្ធភាព កើតមាននៃជម្ងឺ SBS ដែលអាចមាននៅលើ សម្ភារៈសាងសង់ដែលគ្មានឧស្ម័ន វត្តមានសារធាតុប្រេង និងផ្សិត ប្រព័ន្ធខ្យល់ដកដង្ហើមមិនត្រឹមត្រូវ និងវត្តមាននៃសមាសភាពគីមីជាច្រើនទៀត។

ប្រភព: livestrong ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

The rock បានសម្តែងជាតួឯក នៅក្នុងរឿង The Jason Directive

ដោយ: ដាលីស 10 PM, Thursday, 04 Jun, 2015

គម្រោងការផលិតខ្សែភាពយន្ត ដែលមានសាច់រឿងចេញមកពី រឿងប្រលោមលោក The Jason Directive បានទំនាក់​ទំនង​ឱ្យតារាសម្តែងសាច់ដុំធំៗ ឌឹ រ៉ក់ (Dwayne Johnson) មករួ...

សម្ភារៈតុបតែងខ្លួន សម្រាប់សុភាពបុរស

ដោយ: ដួងច័ន្ទ 10 PM, Monday, 01 Jan, 2018

នៅក្នុងអត្ថបទរបស់ ទំនើប ខាងក្រោមនេះ អ្នកនឹងបានស្វែងយល់ពីផលិតផល 6 ប្រភេទ ដែលសុភាពបុរសទាំងអស់ត្រូវតែមាន។ ផលិតផលខ្លះនឹងជួយអ្នកឱ្យកាន់តែស្រស់សង្ហា ខណៈដ...

Jennie របស់ក្រុម BLACKPINK នឹងបង្ហាញបទចម្រៀង Solo របស់ខ្លួនជាលើកដំបូងនៅខែវិច្ឆិកាខាងមុខនេះ

ដោយ: ភារុន 8 AM, Friday, 19 Oct, 2018

នៅក្នុងសេចក្តីរាយការណ៍ផ្តាច់មុខមួយរបស់គេហទំព័រ Sports Donga បានបង្ហាញថា Jennie របស់ក្រុម BLACKPINK នឹងធ្វើការបង្ហាញអាល់ប៊ុម Solo របស់នាងជាលើកដំបូងន...

អាហារ 5 យ៉ាង ដែលអ្នកមិនគួររក្សាទុក នៅក្នុងទូរទឹកកក

ដោយ: ភារុន 7 AM, Wednesday, 26 Jun, 2019

ទូទឹកកក គឺជាឧបករណ៍ ដែលជាទីស្រលាញ់របស់មនុស្សជាច្រើន ហើយពួកគេបានសន្មតថា វាមិនអាចធ្វើខុសឡើយ។ ទោះបីជា វាមានជំនាញក្នុងការថែរក្សាអាហារ បន្លែ ផ្លែឈើ និងសា...

Tomnerb.Com - YouTube Channel