ចូលចិត្តទំនើប

តើត្បូង ចិញ្ចៀនភ្ជាប់ពាក្យ បង្ហាញអ្វីពីអ្នក?

ដោយ: ដួងច័ន្ទ 9 PM, Monday, 12 Jun, 2017

ចិញ្ចៀនភ្ជាប់ពាក្យ មានច្រើនម៉ូដ ច្រើនទម្រង់ និងច្រើនទំហំ ជាមួយនឹងជម្រើសជាច្រើន។ គ្រប់ម៉ូដចិញ្ចៀន និងត្បូងមានអត្ថន័យពិសេសរបស់វា។ ដូច្នេះមុននឹងសម្រេចចិត្ត ជ្រើសរើសយកម៉ូដណាមួយ អ្នកគួរពិចារណាឱ្យបានដិតដល់ និងស្វែងយល់ពីអត្ថន័យរបស់វា។ ទំនើប សូមនាំមកនូវជំនួយស្មារតីខ្លីៗ សម្រាប់អ្នកធ្វើការត្រិះរិះពិចារណា។

ចិញ្ចៀនពេជ្រមិនទាន់ខាត់៖ ជាអ្នកចាប់ផ្តើម ឬអ្នកផ្តួចផ្តើម

អ្នកជាប្រភេទមនុស្សចូលចិត្ត ស្វែងយល់ពីអ្វីដែលថ្មីបំផុត មុនអ្នកដទៃ និងចាប់ផ្តើមភាពពេញនិយម ទាំងនោះ ជំនួសឱ្យការដើរតាមគន្លងអ្នកដទៃ។ អ្នកជាមនុស្សស្រឡាញ់អ្វី ដែលស្ថិតនៅទាំងមូល និង មានចំណូលចិត្តលើវត្ថុអ្វី ដែលមានលក្ខណៈបែបសិល្បៈ និងមានសោភណ្ឌភាពពីធម្មជាតិ។ អ្នកពេញចិត្តនឹងស្បែកពីធម្មជាតិរបស់អ្នក ប៉ុន្តែក៏រីករាយជាមួយការតុបតែងលម្អផងដែរ។

Wedding-Ring-Tomnerb-033

ចិញ្ចៀនពេជ្រខាត់រាបស្មើ៖ អ្នកអភិរក្ស

អ្នកជាប្រភេទមនុស្ស ដែលចូលចិត្តអារម្មណ៍បែប Classic និងដឹងយ៉ាងប្រាកដពីអ្វីដែលចូលចិត្ត និង អ្វីដែលអ្នកមិនចូលចិត្ត។ អ្នកជាមនុស្សបែបអភិរក្សនិយមតិចតួច ហើយអ្នកមានទំនោរទៅរកការខិតខំព្យាយាម និងអ្វីដែលជាការពិត ហើយអ្នកជាមនុស្ស ដែលព្យាយាមគេចចេញឱ្យឆ្ងាយពីហានិភ័យ។

ចិញ្ចៀនត្បូងទទឹម៖ មនុស្សប្រកួតប្រជែង

អ្នកជាប្រភេទមនុស្សមានមនោសញ្ចេតនា និងមានគោលបំណងមោះមុត ក្នុងការសម្រេចនូវក្តីស្រមៃ របស់អ្នកឱ្យក្លាយជាការពិត។ អ្នកតែងតែស្វែងរកវិធីសាស្រ្ត ពង្រឹងសមត្ថភាពខ្លួនឯង និងតែងតែស្វែង រកវិធីរីកចម្រើនឆ្ពោះទៅមុខ និងជាប្រភេទមនុស្សដែលធ្វើជាគំរូ និងជះឥទ្ធិពល និងភាពទាក់ទាញដល់មនុស្សនៅជុំវិញខ្លួនអ្នក។

ចិញ្ចៀនត្បូងមរកត៖ មនុស្សមានសេរីភាព

អ្នកជាប្រភេទមនុស្សពោរពេញដោយគំនិតច្នៃប្រឌិត និងជាមនុស្សដែលមានជំនឿយ៉ាងមុតមាំលើហោរាស្រ្ត និងវិញ្ញាណ។ អ្នកជាមិត្តភក្តិដ៏ស្មោះត្រង់ ប៉ុន្តែពេលខ្លះអ្នកក៏អាចជាមនុស្សទៀងត្រង់ពេកផងដែរ។ អាស្រ័យដោយសារអ្នក មនុស្សនៅជុំវិញខ្លួនអ្នកនឹងទទួលបានសំណាង ហើយអ្នកនឹងពុះ ពារគ្រប់យ៉ាងដើម្បីដើរតាមក្តីស្រមៃ និងសភាវៈគតិរបស់អ្នក។

ត្បូង Onyx៖ អ្នកស្វែងរកភាពរន្ធត់ញាប់ញ័រ

អ្នកជាប្រភេទមនុស្ស ដែលតែងមានអារម្មណ៍មួរហ្មងបន្តិច មានអារម្មណ៍ផ្លាស់ប្តូរជាញឹកញាប់ ប៉ុន្តែអ្នកនៅតែជាមនុស្សដែលទាក់ទាញ។ មានពេលខ្លះហាក់ដូចជា មានស្បៃអាថ៌កំបាំងនៅជុំវិញខ្លួនអ្នក ប៉ុន្តែអ្នកក៏ជាមនុស្សគួរឱ្យស្រលាញ់ និងមានភាពក្លាហានមោះមុតផងដែរ។

ត្បូងកណ្តៀង៖ មនុស្សផ្អែមល្ហែម

អ្នកជាប្រភេទមនុស្ស ដែលមានមនោសញ្ចេតនាជ្រាលជ្រៅ ប៉ុន្តែអ្នកមិនចូលចិត្តបង្ហាញឱ្យអ្នកដទៃបានដឹង។ អ្នកជាមនុស្សដែលមានទិសដៅ និងគោលបំណងមោះមុត ចំពោះអ្វីដែលអ្នកធ្វើ។ អ្នកជាមនុស្សដែលមានស្មារតីរឹងមាំ។

គុជ៖ ជាស្រ្តីដឹកនាំ

អ្នកជាមនុស្សដែលចូលចិត្តបង្ក្រាប និងគ្រប់គ្រងអ្នកដទៃ។ អ្នកជាប្រភេទមនុស្សដែលចូលចិត្តលេង ម៉ូដបែបឆើតឆាយ ទាន់សម័យ និងថ្លៃថ្នូរ។ អ្នកចូលចិត្តបរិយាកាសពេលរាត្រីដ៏ស្ងប់ស្ងាត់ ជាជាងការជប់លៀងអ៊ូអរ។ អ្នកចូលចិត្តការសម្រាកលំហែ នៅក្នុងគេហដ្ឋានរបស់អ្នក ដែលពោរពេញដ៏ការរចនាតុបតែងល្អឥតខ្ចោះ។

អត្ថបទអ្នកចង់អាន

ឆ្លងឆ្នាំថ្មី រាជរដ្ឋាភិបាល បានអនុញ្ញាតឲ្យរើផ្សារបន្លែ នៅបរិវេណផ្សារដើមគរហើយ!

ដោយ: ភារុន 9 AM, Saturday, 05 Jan, 2019

យោងតាមលិខិតចុះថ្ងៃទី 2 ខែសីហា ឆ្នាំ2018 ដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃទី 3 ខែមករា ឆ្នាំ2019នេះ ទីស្តីការគណៈរដ្ឋមន្ត្រី បានចេញលិខិតជម្រាបជូនរដ្ឋមន្ត្រ...

ក្រុមហ៊ុន ជីហ្គៀ គាំទ្រប្រាក់រៀលដើម្បីលើកស្ទួយរូបិយវត្ថុខ្មែរ

ដោយ: ម៉ូនី 12 AM, Wednesday, 23 Mar, 2016

ដើម្បីចូលរួមចំណែកគាំទ្រគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិ ក្នុងការជួយជំរុញការចាយប្រាក់រៀលអោយបានកាន់តែទូលំទូលាយ ខាងវិស័យឯកជន ក្រុមហ៊ុន ជីហ្គៀ ជាក្រុម...

តើបច្ចេកវិទ្យាផ្ទះបាយអាចកាត់បន្ថយការខ្ជះខ្ជាយអាហារទេ?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 30 Aug, 2018

ជារៀងរាល់ឆ្នាំ បរិមាណអាហារប្រមាណជាង 1.3 ពាន់លានតោន ដែលត្រូវបានផលិតសម្រាប់ការទទួលទាន ត្រូវបានបាត់បង់ ឬបោះចោល។ ប៉ុន្តែការច្នៃប្រឌិតផលិតផលថ្មីដែលប្រែក...

ចង់ដឹងអត់! ការជូនអាំងប៉ាវនៅថ្ងៃចូលឆ្នាំចិន មានន័យដូចម្តេច?

ដោយ: ភារុន 9 AM, Friday, 01 Feb, 2019

តាមប្រពៃណីរបស់ជនជាតិចិន ក្នុងអំឡុងពេលចូលឆ្នាំថ្មី គេតែងជូនអាំងប៉ាវ ឱ្យគ្នាទៅវិញទៅមក ដើម្បីជូនពរជ័យ ឱ្យជួបតែសំណាងល្អពេញមួយឆ្នាំ។ ការជូនអាំងប៉ាវរួមមា...

Tomnerb.Com - YouTube Channel