ចូលចិត្តទំនើប

តិចនិច ៦បែប ក្នុងការស្លៀកខោរឹបកាន់តែស៊ិចស៊ី សម្រាប់ស្រ្តី

ដោយ: ដួងច័ន្ទ 12 PM, Wednesday, 01 Feb, 2017

ក្រៅពីផ្តល់ភាពកក់ក្តៅ ដល់ជើងទាំងគូរបស់ស្រ្តីក្នុងរដូវរងា ឬពេលរាត្រីដ៏ត្រជាក់ ខោរឹបបានក្លាយជា សម្លៀកបំពាក់ដ៏ទាន់សម័យ និងទាក់ទាញសម្រាប់ស្រ្តីនារដូវរងានេះ។ ជំនួសឱ្យខោជើងវែងធម្មតា ខោរឹបអាចប្រើប្រាស់ជាម៉ូតដ៏ទាន់សម័យ និងស៊ិចស៊ី។ ប៉ុន្តែមិនមែនគ្រប់គ្នា សុទ្ធតែដឹងពីតិចនិចក្នុង ការស្លៀកពាក់ខោរឹប ឱ្យបានកាន់តែស្រស់ស្អាត ស៊ិចស៊ី និងកាន់តែប្រណិតនោះឡើយ។

គេហទំព័រ ទំនើប សូមនាំមកនូវចំណេះដឹង ក្នុងការស្លៀកពាក់ខោរឹប ដើម្បីបន្ថែមភាពស្រស់ស្អាត និងទាក់ទាញដល់សុភាពនារីទាំងអស់។

១. ស្លៀកខោរឹប ជាមួយសំពត់ ឬខោខ្លី

ភាពទាក់ទាញមួយបែប លេចចេញតាមរយៈការច្នៃម៉ូតរវាងខោ ឬសំពត់ខ្លី ជាមួយខោរឹប។ នេះជាម៉ូត ដែលនាំមកនូវភាពស្រស់ស្អាត ទាក់ទាញ និងស៊ិចស៊ី ហើយក៏ជាវិធីដែលអ្នកអាចឱ្យសម្លៀកបំពាក់រដូវក្តៅរបស់អ្នកនៅតែប្រើប្រាស់បានទោះស្ថិត ក្នុងអាកាសត្រជាក់យ៉ាងណាក៏ដោយ។

២. ស្លៀកខោរឹប ជាមួយសំពត់ ឬ រ៉ូប

ដើម្បីទទួលបានរូបរាងតូចច្រឡឹង ស៊ិចស៊ី និងដើម្បីរក្សាភាពកក់ក្តៅ អ្នកគួរស្លៀកសំពត់ ឬរ៉ូបខ្លី ពីលើ

ខោរឹប។ សម្រាប់ពិធីធំៗ ខោរឹបពណ៌ខ្មៅលាត ជាមួយរ៉ូបខ្លី ជាសម្លៀកបំពាក់ដ៏ស្រស់សោភា។ ប៉ុន្តែ សូមប្រយ័ត្នជាមួយប្រវែងសំរ៉ុងនៃរ៉ូប ដែលអាចឱ្យសម្លៀកបំពាក់ស្រស់ស្អាត ប្រែក្លាយជារឿងកំប្លែង។ នៅពេលរ៉ូបរបស់អ្នកមានក្រឡា ឆ្នូត ឬពណ៌ចម្រុះ អ្នកគួរជ្រើសរើសខោរឹបមានពណ៌លាត។ អ្នកក៏អាចសាកល្បងខោរឹបលាតជាមួយ រ៉ូបខ្លី ដើម្បីបង្ហាញនូវរូបរាងដ៏ទាក់ទាញ និងភាពទាន់សម័យ។ ហើយអ្នកក៏អាចច្នៃម៉ូត លាយគ្នារវាងខោរឹប ជាមួយរ៉ូបបែបឡូយ និងស្បែកជើងកវែង ដើម្បីបង្ហាញពី រាងដ៏ស៊ិចស៊ី។ ខោរឹបពណ៌ខ្មៅ ផ្សំជាមួយសំពត់ខើចខ្លី នឹងបង្ហាញរាងជើងដ៏ស្រឡូនទាំងគូរបស់អ្នក។

fashion-Jean-03

៣. ស្លៀកខោរឹប ជាមួយអាវវែងរលុង

រដូវរងាជារដូវដ៏ពិសេសមួយ សម្រាប់អ្នកបង្ហាញពីរូបរាង ដ៏ស្រស់ស្អាតរបស់អ្នកជាមួយ អាវរងាវែងរបស់អ្នក ដោយធ្វើឱ្យវាដូចជារ៉ូប។ អ្នកអាចបន្ថែមសោភណ្ឌភាព ដោយប្រើប្រាស់ខោរឹបមានម៉ូត។ វា មានច្រើនជម្រើស ដូចជា ម៉ូត ពណ៌ និងសាច់ក្រណាត់ ដែលនឹងផ្តល់នូវ Style ថ្មីប្លែកជាមួយអាវ រងា វែង ដែលមានពណ៌លាត។

fashion-Jean-08

៤. ជម្រើសម៉ូត ជាមួយខោរឹបមានក្រឡា និងឆ្នូត

ខោរឹបមានផ្ទៃជាស្បែកសត្វ ជាគូដ៏ប្រសើរជាមួយអាវក្រៅខ្លី និងរ៉ូបរឹបពណ៌ខ្មៅ។ អ្នកក៏អាចបន្ថែមភាពទាក់ទាញជាមួយស្បែកជើង មានកែងជ្រុង ឬស្បែកជើងឃ្លុបមានកែង ឬស្បែកជើងវែងត្រឹមកជើង ដើម្បីរំលេចពីជើងដ៏វែងស្រឡូនរបស់អ្នក។

ខោឆ្នូតធម្មតាកាន់តែស្អាត បើសិនជាខោឆ្នូតរឹប។ បើអ្នកចង់បានម៉ូតដែលប្លែក និងទាក់ទាញ សូមសាកល្បងខោឆ្នូតរឹប ជាមួយខោសាច់អំបោះខ្លី ឬសំពត់លាតខ្លី។

ចំនែកខោរឹបដែលមានម៉ូតស៊ាំញ៉ាំ គឺជាម៉ូតខោដ៏ពេញនិយម ហើយក៏ផ្តល់ភាពស៊ីចស៊ីផងដែរ។ ខោរឹបមានក្រឡា កាន់តែសក្តិសមជាមួយសំពត់ស៊ែរ៉េខ្លី ឬរ៉ូបខ្លី ហើយខោប្រភេទនេះក៏ស៊ីនឹងសម្លៀកបំពាក់បែបយុវវ័យ បែបខ្លីៗផងដែរ។

fashion-Jean-06

៥. ខោរឹបពណ៌ឆើតស្រស់

បើសិនជាអ្នកចូលចិត្តស្លៀកខោខូវប៊យពណ៌ អ្នកក៏នឹងចូលចិត្តខោរឹប ដែលមានពណ៌ឆើត ស្រស់ មានជាច្រើនពណ៌ និងមានពណ៌ប្រដេញគ្នា ដែលមានដូចជាពណ៌ផ្កាឈូកស្រស់ បៃតងស្រស់ ស្វាយស្រស់ និងទឹកក្រូចស្រស់។ សូមជៀសវាងជ្រើសរើសសម្លៀកបំពាក់ ដែលមានពណ៌ចម្រុះ ឬមានក្រឡា ជាមួយនឹងខោពណ៌ស្រស់។ ជម្រើសម៉ូតដ៏ទាក់ទាញ នៃខោរឹបពណ៌ឆើតមានដូចជា ខោរឹបពណ៌ទឹកក្រូច ជាមួយរ៉ូបពណ៌ខ្មៅ។ ខោរឹបពណ៌ស្វាយស្រាល ជាមួយរ៉ូបផ្កាសាមញ្ញៗ ផ្តល់នូវសម្រស់ដ៏ទាក់ទាញ និងភាពរម្យទមបែបសុភាពនារី។ យ៉ាងណាមិញ ខោពណ៌សូកូឡានឹងធ្វើឱ្យអ្នក កាន់តែលេចធ្លោជាមួយរ៉ូបរឹបខ្លីពណ៌ខ្មៅ។

fashion-Jean-05

៦. ច្នៃម៉ូតខោរឹប ជាមួយការតុបតែងមុខស៊ិចស៊ី

ការស្លៀកខោរឹប នឹងផ្តល់ជម្រើសជាច្រើនបែប សម្រាប់ការតុបតែងមុខ និងការច្នៃម៉ូតសក់។ ទទួលបានសម្រស់ដ៏ស៊ិចស៊ីជាមួយពណ៌ក្រែម ឬពណ៌ត្របកភ្នែក បែបស៊ិចស៊ី។ ការច្នៃប្រឌិតម៉ូតចេញពី ខោក្រណាត់ខ្លី ជាគូនឹងខោរឹបស្តើង ពណ៌ខ្មៅ ឬប្រផេះ នឹងផ្តល់សម្រស់ដ៏ភ្ញាក់ផ្អើលជាមួយក្រែមពណ៌ក្រហម និងត្របកភ្នែកពណ៌ស៊ិចស៊ី។

ចំណេះដឹងបន្ថែម៖

ការថែរក្សា៖ សូមកុំស្លៀកខោរឹបជាមួយចិញ្ចៀន ឬខ្សែដៃ ឬកាបូប ដែលមានដាំត្បូង ព្រោះវាអាចធ្វើ ឱ្យសាច់ខោរឹប ដែលស្តើង ងាយនឹងដាច់រហែក។

ការជ្រើសរើស៖ ខោរឹបអាចផ្តល់នូវសម្រស់ ដ៏ស្រស់ស្អាត និងរំលេចនូវរូបរាងដ៏ស្រស់សោភារបស់អ្នក។ សុភាពនារីទាំងអស់អាចជ្រើសរើសខោរឹប គ្រប់ប្រភេទដែលចង់បាន ប៉ុន្តែសូមចងចាំថាវាមានសារៈសំខាន់ណាស់ ក្នុងការស្លៀកពាក់វាឱ្យបានត្រឹមត្រូវ។ ទំហំខោធំពេក នឹងធ្វើឱ្យមានរាងស៊ុលឃ៊ុល ហើយបើវាតូចពេក នឹងធ្វើឱ្យរឹបតឹងខ្លាំង។ សូមប្រាកដថាអ្នកបានជ្រើសរើសទំហំសមស្របនឹង រូបរាងអ្នក ដើម្បីឱ្យវាបង្ហាញនូវសម្រស់ដ៏ស្រស់ផូរផង់របស់អ្នក។

អត្ថបទអ្នកចង់អាន

មិនធម្មតា! KFC ប្តេជ្ញាកាត់បន្ថយកាកសំណល់ វេចខ្ចប់ដោយប្លាស្ទិកនៅឆ្នាំ 2025

ដោយ: ភារុន 8 AM, Thursday, 07 Feb, 2019

KFC គឺជាហាងថ្មីមួយទៀតហើយ ដែលបានប្រកាសផែនការ អំពីការកាត់បន្ថយកាកសំណល់ វេចខ្ចប់ដោយប្លាស្ទិក ដោយមូលហេតុថា កាកសំណល់ប្លាស្ទិក គឺជាកាកសំណល់ ដែលមិនអាចកែច្...

វត្ថុ 11 យ៉ាង យើងតែងភ្លេចសម្អាត ដែលចាំបាច់ត្រូវសម្អាត

ដោយ: ដួងច័ន្ទ 9 PM, Saturday, 20 May, 2017

មានវត្ថុជាច្រើននៅជុំវិញខ្លួនយើង ដែលងាយនឹងរងភាពកង្វក់ និងងាយចម្លងរោគដល់រាងកាយយើង បើសិនជាយើងមើលរំលង មិនបានសម្អាតវា។ ចូលមកអានអត្ថបទខាងក្រោម អ្នកនឹងភ្ញ...

I Am a Singer Cambodia កម្មវិធី​ប្រគួតចម្រៀង​ប្លែកថ្មីមិនធ្លាប់ជួបពីមុនមក

ដោយ: ម៉ូនី 12 AM, Monday, 27 Jun, 2016

លោកអ្នកពិតជាធ្លាប់បានទស្សនានៃការប្រគួតចម្រៀងនានា ដែលមានការចូលរួមពីបេក្ខជនមកពីគ្រប់មជ្ឈដ្នាន។ ប៉ុន្តែនៅពេលនេះគឺមានការប្រគួតចម្រៀងថ្មីស្រឡាងមួយដែលមាន...

តិចនិចរៀបចំ បន្ទប់គេង ឱ្យទូលាយ

ដោយ: ដួងច័ន្ទ 9 PM, Friday, 18 Aug, 2017

ទំនើប សូមណែនាំតិចនិចងាយៗ ក្នុងការរៀបចំបន្ទប់គេងរបស់អ្នក ឱ្យមានសោភណ្ឌភាពស្រស់ ស្អាត មានសណ្តាប់ធ្នាប់ និងមានផ្ទៃធំទូលាយ។ បន្ថែមទំហំកន្លែងទុកដាក់សម្ភ...

Tomnerb.Com - YouTube Channel