ចូលចិត្តទំនើប

តិចនិច ពាក់ក្រវិលពេជ្រ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 13 Jun, 2017

ទោះបីជាពេជ្រជាគ្រឿងលម្អ ដែលជានិមិត្តរូបនៃប្រណិតភាព និងភាពស្រស់ស្អាត ប៉ុន្តែមិនមានន័យថាអ្នកមិនអាចពាក់ក្រវិលពេជ្រ នៅក្នុងពិធីដ៏សាមញ្ញមួយបាននោះទេ។ មានវិធីសាស្រ្តជាច្រើន ដែលអ្នកអាចប្រើប្រាស់ក្រវិលពេជ្រ ជាគ្រឿងលម្អពាក់បានគ្រប់កម្មវិធីនានា។ ភាពខុសប្លែកគឺស្ថិតនៅលើរបៀបនៃការប្រើប្រាស់ និងអ្វីដែលអ្នកជ្រើសរើសសម្រាប់លម្អលើវា។ មានម៉ូដជាច្រើនដែលមិនទាន់ត្រូវបានរកឃើញ នៅពេលអ្នកពាក់ក្រវិលពេជ្រ សម្រាប់កម្មវិធីដ៏សក្តិសម ជាមួយនឹងសម្លៀកបំពាក់ និងគ្រឿងអលង្ការដ៏ត្រឹមត្រូវ។ ទំនើប សូមណែនាំពីតិចនិចដែលអ្នកអាចប្រើប្រាស់ក្រវិលពេជ្រ ដើម្បីបង្ហាញពីចរិកលក្ខណៈរបស់អ្នក ក៏ដូចជាការបង្ហាញពីក្រវិលពេជ្រដ៏មានតម្លៃរបស់អ្នកផងដែរ។

diamond-stud-earrings-jewelry-essentials-tomnerb-02

ប្រភេទក្រវិល

ជំហានដំបូង គឺការសម្រេចចិត្តជ្រើសយករូបរាង ទំហំ និងម៉ូដក្រវិលដែលអ្នកពេញចិត្ត។ ហើយពេលនិយាយសម្តៅ ដល់ប្រភេទនៃក្រវិល មានប្រភេទជាច្រើន សម្រាប់អ្នកជ្រើសរើស។ បើសិនជា អ្នកចង់បានក្រវិលដែលមានទំហំតូច និងមានម៉ូដសាមញ្ញ ដូច្នេះអ្នកគួរជ្រើសយកក្រវិលដោត។ ក្រវិលប្រភេទនេះមានប្រវែងខ្លី ងាយស្រួល និងមានបង្កប់អត្ថន័យផ្អែមល្ហែម ហើយវាសក្តិសមជាមួយនឹងសម្លៀកបំពាក់បែបសាមញ្ញ។ បើសិនជាអ្នកចូលចិត្តក្រវិលមានម៉ូដ អ្នកអាចជ្រើសរើសយកក្រវិលរំយោល។ ក្រវិលប្រភេទនេះ សក្តិសមជាមួយសម្លៀកបំពាក់ឆើតឆាយ សម្រាប់ចូលរួមក្នុងកម្មវិធីធំៗ និងម៉ូដសម្លៀកបំពាក់ណា ដែលបង្ហាញភាពលេចធ្លោ។ រីឯក្រវិលកងដាំពេជ្រ ផ្តល់នូវសម្រស់ដ៏ស៊ីវិល័យ ព្រោះវារំលេចនូវម៉ូដបែបទាន់សម័យ។ ក្រវិលកងម៉ូដបូរាណអាចប្រើលាយជាមួយសម្លៀកបំពាក់ ដែលច្នៃម៉ូដបែបទាក់ទាញ និងស៊ាំញ៉ាំ ដើម្បីឱ្យម៉ូដក្រវិលរំលេចឡើង យ៉ាងពិសេស។ ក្រវិលដោតដែលមានទំពក់ក្រោយធំៗ ត្រូវបានជ្រើសរើសយ៉ាងពិសេសសម្រាប់ពាក់ក្នុងកម្មវិធីធំៗដូចជា ខួបអាពាហ៍ពិពាហ៍ ជប់លៀង និងការអបអរធំៗ។ ក្រវិលប្រភេទនេះប្រើគូជាមួយសម្លៀកបំពាក់ មានម៉ូដចម្រុះនៃបូរាណ និងសម័យ។

ប្រភេទកម្មវិធី

ប្រជាប្រិយភាព នៃក្រវិលពេជ្របានវាយបំបែកសញ្ញា នៃការសន្មត់ថាវាអាចពាក់បាន តែក្នុងកម្មវិធីធំៗ ឬកម្មវិធីពិសេស។ សព្វថ្ងៃនេះអ្នកអាចពាក់ក្រវិលពេជ្របានគ្រប់ពេលវេលា គ្រប់ទីកន្លែង មិន ថានៅក្នុងកម្មវិធីជប់លៀង ឬក្នុងការដើរកំសាន្តធម្មតានោះទេ។

ប្រភេទគ្រឿងអលង្ការ

ការពាក់ក្រវិលដាំពេជ្រ ជាមួយនឹងតួក្រវិលធ្វើពីមាសសុទ្ធ គឺជាការបង្ហាញនូវសម្រស់ដ៏ស្រស់ត្រកាល និងស្រស់ស្អាតពីធម្មជាតិ។ អ្នកអាចជ្រើសយកគ្រឿង តុបតែងលម្អបែបទំនើបទាន់សម័យ នៅពេលអ្នកចង់ផ្គូផ្គងគ្រឿងអលង្ការ ជាមួយនឹងពេជ្រ សម្រាប់ឈុតក្រវិលដ៏ស្រស់ស្អាត។ ត្បូងធម្មជាតិក៏អាចដើរតួយ៉ាងសំខាន់ ក្នុងការរក្សានូវភាពថ្លៃថ្នូររបស់ពេជ្រ និងផ្តល់ឱ្យអ្នកនូវសម្រស់ដ៏ស្រស់ស្រាយ និងទាក់ទាញ។ ប៉ុន្តែមិនថាអ្នកជ្រើសយកការតុបតែងបែបណា គ្រឿងអលង្ការ និងគ្រឿងតុបតែងលម្អលើរាងកាយអ្នក មិនគួរលុបលើភាពចែងចាំង នៃគ្រាប់ពេជ្រឡើយ។ អ្នកគួរជ្រើសរើសយកម៉ូដទំហំតូចៗ និងសាមញ្ញ ហើយទុកឱ្យគ្រាប់ពេជ្របញ្ចេញរស្មីដោយខ្លួនឯង។

ប្រភេទសម្លៀកបំពាក់

ជាថ្មីម្តងទៀត សម្រស់ដ៏ស្រស់ស្អាតលេចចេញ ពីការតុបតែងដ៏សាមញ្ញ ជាពិសេសគឺសម្លៀកបំពាក់។ គ្រាប់ពេជ្របញ្ចេញសម្រស់ភ្លឺចែងចាំង នៅពេលអ្នកជ្រើសយកសម្លៀកបំពាក់ពណ៌ក្រម៉ៅ ដូចជាពណ៌ខ្មៅ និងពណ៌ក្រហម។ ឧទាហរណ៍ឈុតសម្លៀកបំពាក់ពណ៌ខ្មៅសុទ្ធ ជួយរំលេចពន្លឺគ្រាប់ពេជ្រកាន់តែភ្លឺភ្លេក និងទាក់ទាញចំណាប់អារម្មណ៍មកលើតួក្រវិល។ អ្នកក៏អាចសាកល្បងជាមួយសម្លៀកបំពាក់មាន ក ទម្រង់អក្សរ V និង ក តំបុត។ សម្លៀកបំពាក់ដែលបង្ហាញតួ ក បានបន្តិចបន្តួច ផ្តល់សម្រស់កាន់តែលេចធ្លោពីក្រវិលពេជ្រ។

គេបានចាត់ទុកថា «ពេជ្រជាមិត្តដ៏ល្អ សម្រាប់ស្រ្តី»។ ដើម្បីបង្កើតទំនាក់ទំនងយូរអង្វែងជាមួយគ្រាប់ពេជ្រ អ្នកគួរមានការប្រុងប្រយ័ត្ន លើការជ្រើសរើសវិធីសាស្រ្តប្រើប្រាស់ក្រវិលពេជ្រ ជាមួយនឹងសម្លៀកបំពាក់ ម៉ូដសក់ ឬគ្រឿងអលង្ការតុបតែងបន្ដែម ដែលជាគូដ៏សក្តិសមនឹងគ្នា។ ប៉ុន្តែ គ្រាប់ពេជ្រមិនមានក្បួនច្បាប់ជាក់លាក់ទេ ដូច្នេះអ្នកមានសេរីភាព ក្នុងការសាកល្បងជម្រើសខុសៗគ្នា និងច្នៃប្រឌិតម៉ូដថ្មីជារៀងរាល់ថ្ងៃ។

ប្រភព: Idjewelry ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ឈិន ឡុង ឱនក្បាល ទទួលពាក្យកាត់ក្តីិ រឿងកូនប្រុស

ដោយ: ដាលីស 11 AM, Wednesday, 10 Jun, 2015

ក្នុងអំឡុងពេលមួយរយៈកន្លងមកនេះ មានព័ត៌មានចចាមអារ៉ាមថា ឈិន ឡុង បានប្រើប្រាស់គ្រប់វិធីទាំងអស់​ ក្នុង​ការ​រត់ការរឿងក្តីគ្រឿងញៀនរបស់កូនប្រុស តែមិនថាបែរម...

7 ចំណុច ធ្វើឱ្យ គេហដ្ឋានលក់មិនដាច់

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 15 Aug, 2017

មុនពេលអ្នកសម្រេចចិត្តទិញផ្ទះ អ្នកត្រូវប្រាកដថា អ្នកបានពិចារណាល្អិតល្អន់ទៅលើចំណុចធំៗមួយចំនួន ដែលអាចជាកត្តារាំងស្ទះ នៅពេលអ្នកចង់លក់ផ្ទះនៅពេលក្រោយ។ កា...

តិចនិច 7 យ៉ាង ក្នុងការបោកគក់ ដើម្បីធ្វើឱ្យសម្លៀកបំពាក់របស់អ្នក ភ្លឺសស្អាត ដូចថ្មី!!

ដោយ: ចរិយា 8 AM, Tuesday, 03 Sep, 2019

ការបោកគក់សម្លៀកបំពាក់ គឺប្រហែលជាការងារផ្ទះមួយដ៏គួរឱ្យធុញទ្រាន់បំផុត ប៉ុន្តែស្រ្តីមេផ្ទះមិនអាចជៀសវាងបានឡើយ។ ទោះបីជា ក្រុមហ៊ុនផលិតម៉ាស៊ីនបោកគក់ស៊េរីទ...

សង្ខារមិនទៀង “Ken F4” ស្លៀកពាក់ស មកប្រតិបត្តិធម៌នៅថៃ

ដោយ: ដាលីស 11 PM, Friday, 05 Jun, 2015

បន្ទាប់ពី ខេន ឬ ជូ សៀវ ធាន (Zhu Xiao Tian) អតីតតារាដ៏ល្បីល្បាញនៃវង់ F4 ប៊យប្រ៊ែន ដ៏ល្បីរបស់កោះតៃវ៉ាន់ ម្ចាស់រហស្សនាម “ទេវបុត្រទាំង 4នៃទ្វីបអាស៊ី” ធ...

Tomnerb.Com - YouTube Channel