ចូលចិត្តទំនើប

តិចនិច តុបតែង គេហដ្ឋាន

ដោយ: ដួងច័ន្ទ 7 PM, Saturday, 23 Sep, 2017

តើអ្នកកំពុងស្វែងរកគំនិតថ្មីៗ សម្រាប់ការតុបតែងគេហដ្ឋានមែនទេ? ទំនើប នឹងផ្តល់ជូនអ្នកនូវអ្វីដែលអ្នកចង់បាន ជាគំនិតតុបតែងបន្ថែមនូវបរិយាកាសស្រស់ស្រាយ ពោរពេញដោយថាមពល និងមនោសញ្ចេតនា។

  • ពិនិត្យមើលទិដ្ឋភាពរួម នៅក្នុងបន្ទប់

តើបង្អួចក្នុងបន្ទប់មានរូបរាងសមស្រប ឬទេ? តើអ្នកត្រូវប្រើប្រាស់ឈើរឹងក្រាលជាឥដ្ឋ ឬទេ? តើផ្ទៃបន្ទប់ របស់អ្នកទូលាយឬទេ? បន្ទាប់ពីអ្នកបានពិនិត្យមើលលើអ្វី ដែលអ្នកអាចសាងសង់បានហើយ ដល់ពេលដែលអ្នកត្រូវគិតគូរពីផែនការថវិកា។ ការងារជួសជុលធម្មតា និងរូបគំនូរនៅលើជញ្ជាំង ជាការចំណាយដែលទាមទារឱ្យមានការគិតគូរ ឱ្យបានដិតដល់។ អ្នកអាចបន្ថែមគ្រឿងសង្ហារឹមធំៗ និងគ្រឿងលម្អផ្សេងៗ ដែលងាយស្រួលស្វែងរកនៅតាមហាង ដោយប្រើប្រាស់សង្ហារឹមមានក្បាច់រចនា រូបភាពសិល្បៈ និងក្រណាត់ចម្រុះពណ៌ ដើម្បីបង្កើតបរិយាកាសដ៏លេចធ្លោ និងទាក់ទាញ។

interior-design-tips-news-technology-tomnerb-01

  • បន្ថែមគ្រឿងលម្អថ្មី

គ្រឿងតុបតែងដូចជា សង្ហារឹម ដើមរុក្ខជាតិ និងការប្រើប្រាស់ពណ៌នៅក្នុងបន្ទប់ នាំមកនូវផ្ទៃបន្ទប់ដែល ពោរពេញដោយភាពច្នៃប្រឌិត។

interior-design-tips-news-technology-tomnerb-02

  • ប្រើប្រាស់ផលិតផល ធ្វើពីថ្មម៉ាប

សម្ភារៈតុបតែងមួយប្រភេទ ដែលធ្វើពីថ្មម៉ាប ផ្តល់នូវសោភណ្ឌភាពដ៏ទាក់ទាញ និងបង្ហាញពីតម្លៃរបស់បន្ទប់និមួយៗ។ លើសពីនេះទៀត ថ្មម៉ាប ផ្តល់នូវគំនិតតុបតែងគ្មានដែនកំណត់ ដែលបង្ហាញពីភាពថ្លៃ ថ្នូររបស់ម្ចាស់គេហដ្ឋាន។ ថ្មម៉ាបអាចប្រើប្រាស់ជាឥដ្ឋ ផ្ទៃតុពីខាងលើ ចង្ក្រានបាយ និងការតុបតែងផ្សេងៗក្នុងបន្ទប់ទឹក។ ថ្មម៉ាបមិនត្រឹមតែបន្ថែមសម្រស់ ដល់បន្ទប់ប៉ុណ្ណោះទេ វាថែមទាំងជាប់ធន់បាន យូរទៀតផង។ ម្យ៉ាងវិញទៀត បាសាំងទឹក និងការ៉ូឥដ្ឋធ្វើពីថ្មម៉ាប ត្រូវបានទទួលស្គាល់ថាមានភាពស្រស់ស្អាតខ្លាំង ជាពិសេសសម្រាប់ការតុបតែងក្នុងផ្ទះបាយ និងបន្ទប់ទឹក។

interior-design-tips-news-technology-tomnerb-03

  • ជ្រើសរើសសម្ភារៈ បែបធម្មជាតិ

អ្នកគួរពិចារណាប្រើប្រាស់ផលិតផលធ្វើពីដៃ កម្រាលព្រំបែបធម្មជាតិ ក៏ដូចជាគ្រឿងសង្ហារឹមឈើ ដើម្បី បន្ថែមនូវសោភណ្ឌភាពបែប Classic នៅក្នុងគេហដ្ឋាន។ ការប្រើប្រាស់សម្ភារៈបែបធម្មជាតិនឹងផ្តល់នូវ បរិយាកាសបែបស្ងប់ស្ងាត់ និងកក់ក្តៅ។

interior-design-tips-news-technology-tomnerb-04

  • ប្រើប្រាស់ សម្ភារៈកញ្ចក់ និងលោហៈ

បង្អួចកញ្ចក់ តុកញ្ចក់ គម្របអំពូលភ្លើងកញ្ចក់ ឡាបូលាងដៃកញ្ចក់ វាំងននថ្លា និងគ្រឿងសង្ហារឹមថ្លាដូច កញ្ចក់ មានសមត្ថភាពប្រែក្លាយសោភណ្ឌភាពបន្ទប់ទាំងអស់ ក៏ដូចជាផ្តល់នូវពន្លឺពីធម្មជាតិនៅក្នុង បន្ទប់។ សម្ភារៈធ្វើពីលោហៈធាតុ ដូចជាកៅអីដែក ជើងទម្រទៀន ឬស៊ុមធ្វើពីលោហៈ គឺជាការតុបតែង ដ៏ទាក់ទាញមួយដែលអ្នកគួរសាកល្បង។

interior-design-tips-news-technology-tomnerb-05

  • សាកល្បងជាមួយគ្រឿងលម្អ មានរូបរាងប្លែកៗ

គ្រឿងតុបតែងលម្អដែលមានផ្ទៃ ឬក្រឡាប្រទាក់គា្ន មានរាងពត់ពេន និងមានពណ៌ចែងចាំងដូចជាពណ៌ បៃតង ក្រហម និងពណ៌ទឹកក្រូច អាចប្រែក្លាយបរិយាកាស និងសោភណ្ឌភាពក្នុងបន្ទប់ស្ទើរទាំងស្រុង។ បច្ចុប្បន្ន សម្ភារៈដែលមានគែមរលោង និងទន់ ទទួលបានប្រជាប្រិយភាពជាងសម្ភារៈដែលមាន រាងត្រង់ភ្លឹង។

interior-design-tips-news-technology-tomnerb-06

ដូច្នេះ មិនថាអ្នកធ្វើការកែលម្អសោភណ្ឌភាពគេហដ្ឋាន ឬរៀបចំការតុបតែងថ្មីទេ ការតុបតែងច្នៃម៉ូដនៅ ក្នុងគេហដ្ឋានគឺជាដំណើរដ៏រីករាយ និងស្រស់ស្អាតមួយ ដែលបង្ហាញពីរសនិយម និងរចនាបទផ្ទាល់ខ្លួនរបស់អ្នក។ សូមបង្ហាញពីខ្លួនអ្នក តាមរយៈការតុបតែងគេហដ្ឋាន។

interior-design-tips-news-technology-tomnerb-07

ប្រភព: Decoholic ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ខ្សែភាពយន្ត វាយតប់ក្បាច់ គុងហ៊្វូ “Ip Man” វគ្គ 3 កំពុងតែថតហើយ

ដោយ: ដាលីស 6 PM, Sunday, 14 Jun, 2015

អ្នកនិយមទស្សនា ខ្សែភាពយន្តវាយតប់ក្បាច់ គុងហ៊្វូ ឬអ្នកដែលចូលចិត្តមើលកុន វាយតប់របស់ “ជឹង ជឺ តាន់” (Yen Ji dan) ឬ Donnie Yen តារាគុងហ៊្វូជ...

វិធីសាស្រ្តល្អបំផុត ធ្វើឱ្យការរស់នៅផ្ទះ កាន់តែងាយស្រួល

ដោយ: ដួងច័ន្ទ 12 AM, Wednesday, 26 Jul, 2017

តើអ្នកតែងគិតថា ការរស់នៅក្នុងផ្ទះ មានភាពស្មុគស្មាញខ្លាំងមែនទេ? សូមសម្តែងនូវភាពស្មោះត្រង់។ យើងទាំងអស់គ្នាតែងជួបប្រទះ នឹងភាពស្មុគស្មាញនៅពេលខ្លះ។ ប៉ុន្...

ប្រទេសជប៉ុន បានរចនារថភ្លើងល្បឿនលឿន «Shinkansen» ជារូប Mickey Mouse របស់Disney ឱ្យដំណើរការ ចាប់ពីឥឡូវនេះហើយ!

ដោយ: ភារុន 9 AM, Monday, 27 May, 2019

ប្រទេសជប៉ុន កំពុងរចនារថភ្លើងល្បឿនលឿន Shinkansen ឱ្យមានរូបតំណាង Mickey Mouse របស់ Disney នាឥឡូវនេះហើយ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ Shinkansen...

តិចនិក រៀបចំទុកដាក់ គ្រឿងអលង្ការ

ដោយ: ដួងច័ន្ទ 9 PM, Monday, 12 Jun, 2017

គ្រឿងអលង្ការសម្រាប់ស្រ្តី គឺជាសម្ភារតុបតែង ដែលមិនអាចខ្វះបាន។ មិនមានស្រ្តីណាម្នាក់ដែលមាន គ្រឿងអលង្ការតែមួយប្រភេទនោះទេ ព្រោះស្រ្តីតែងមានទំនោរផ្លាស់ប្...

Tomnerb.Com - YouTube Channel