ចូលចិត្តទំនើប

តិចនិចស្វែងរកកន្លែងថតរូបអាពាហ៍ពិពាហ៍

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 04 Sep, 2018

ថ្ងៃរៀបអាពាហ៍ពិពាហ៍គឺជាវេលាដ៏ពិសេសបំផុតសម្រាប់ជីវិតរបស់មនុស្សម្នាក់ៗ ហើយអ្នកពិតជាចង់ធ្វើឱ្យវាល្អគ្រប់យ៉ាង។ អនុស្សាវរីយ៍សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍គឺជាអ្វីដែលយើងចង់បានឱ្យល្អបំផុត ចំណែករូបថតមុនថ្ងៃពិសេសនេះដ៏សំខាន់ដែរ ទាមទារឱ្យអ្នកគិតឱ្យបានដិតដល់អំពីទីកន្លែង និងការចាប់យករូបភាព ឬវីដេអូដ៏ស្រស់ស្អាត។ នៅក្នុងអត្ថបទខាងក្រោម ទំនើប ផ្តល់ឱ្យអ្នកនូវកូនគំនិតតូចមួយសម្រាប់ការពិចារណាជ្រើសយកទីតាំងថតរូបអាពាហ៍ពិពាហ៍សម្រាប់ថ្ងៃពិសេសរបស់អ្នក។

ត្រូវប្រាកដពីខ្លួនអ្នក
ចំណុចដ៏ច្បាស់លាស់មួយ គឺអ្នកត្រូវជឿជាក់ពីចំណេះ និងជំនាញរបស់ជាងថតរូបដែលអ្នកជ្រើសរើសយកមកសម្រាប់ចាប់យករូបភាពមុនថ្ងៃអាពាហ៍ពិពាហ៍។ ដោយសារអ្នកនឹងត្រូវបង្ហាញរូបថតទាំងនោះទៅកាន់ក្រុមគ្រួសារ មិត្តភក្តិ និងជំនាន់ក្រោយ គ្រប់រូបភាព ឬវីដេអូរបស់អ្នកត្រូវតែល្អឥតខ្ចោះ ដែលបង្ហាញពីខ្លួនអ្នកផ្ទាល់ និងដៃគូរបស់អ្នក ក្នុងនាមជាគូស្នេហ៍។

ស្រាវជ្រាវពីទីកន្លែង
ការស្វែងរកទីតាំងសម្រាប់ថតរូបរៀបការគឺពិតជារីករាយ។ អ្នកនឹងត្រូវធ្វើដំណើរទៅកាន់កន្លែង ឬទីតាំងណាមួយ ដែលផ្តល់នូវរូបភាពអាពាហ៍ពិពាហ៍ដ៏ល្អត្រកាល។ ដូច្នេះមុនពេលសម្រេចចិត្តជ្រើសយកជាងថតរូបណាម្នាក់ អ្នកត្រូវប្រាកដថាពួកគេមានសក្តានុពល និងជំនាញគ្រប់គ្រាន់តាមតម្រូវការ ដើម្បីឱ្យការថតរូបរបស់អ្នកដំណើរការទៅដោយរលូន។ ក្នុងនោះរាប់បញ្ចូលទាំងភាពបត់បែនក្នុងការធ្វើដំណើរ មានឧបករណ៍គ្រប់គ្រាន់ សម្រាប់ដំណើរការ និងសម្ភារដទៃទៀត។ ដូច្នេះការសិក្សាឱ្យបានច្បាស់ពីទីតាំង អាចបង្ហាញពីចំណុចទាក់ទាញ និងជួយធ្វើឱ្យការថតរូបរបស់អ្នកជាការសម្រេចចិត្តដ៏ត្រឹមត្រូវ។

កុំខ្វល់ខ្វាយពីតម្លៃ
មនុស្សគ្រប់រូបដឹងយ៉ាងប្រាកដថាការថតរូបរៀបអាពាហ៍ពិពាហ៍នៅទីកន្លែងណាមួយតែងមានការចំណាយច្រើនជាងការថតរូប និងវីដេអូធម្មតា។ វាបណ្តាលមកពីការចំណាយលើការធ្វើដំណើរ និងការចំណាយលើជាងថត ដែលភាគច្រើនមានចំនួនច្រើនជាងធម្មតា។ ដូច្នេះសូមកុំបារម្ភពីតម្លៃថ្វី ត្បិតការចំណាយទាំងនោះនឹងនាំមកនូវរូបភាព ឬវីដេអូអាពាហ៍ពិពាហ៍ដ៏ស្រស់ស្អាត សម្រាប់ជាការចងចាំជានិរន្តន៍។

ការទំនាក់ទំនង
ការទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយជាងថតរូប អាចនាំមកនូវរូបថតដែលមានគុណភាពខ្ពស់ និងវីដេអូ ខណៈដែលការភ្ជាប់ទំនាក់ទំនងជាមួយពួកគេ គឺជាគន្លឹះនៃភាពជោគជ័យសម្រាប់ការចំណាយក្នុងពេលថតរូប។ បន្ថែមលើនេះ ការទំនាក់ទំនងរវាងស្វាមីភរិយា ក៏ត្រូវការផ្សារភ្ជាប់ឱ្យស្អិតរមួតដែរ ព្រោះវាជាអារម្មណ៍ និងប្រតិកម្មដ៏ពិសេស ដែលអាចនាំទៅរកផលិតភាពរូបថត និងវីដេអូ។ ដូច្នេះអ្នកត្រូវប្រាកដអំពីការជ្រើសយកអ្នកជំនាញថតរូបអាពាហ៍ពិពាហ៍ ដែលអាចប្រែក្លាយថ្ងៃពិសេសរបស់អ្នកឱ្យទៅជាអនុស្សាវរីយ៍មិនអាចបំភ្លេចបាន៕

ប្រភព: pouted ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ហ្វាន ពិងពិង បញ្ចេញថ្វីដៃ សម្តែងជានារីវ័យ 14ឆ្នាំ

ដោយ: ដាលីស 12 PM, Wednesday, 10 Jun, 2015

តារាឯកស្រីលំដាប់ជួរមុខគេ របស់ប្រទេសចិនដីគោក ហ្វាន ពិងពិង (Fan Bingbing) ដែលទើបតែ​ឡើងដំណែង​ជា​អ្នក ចាត់ចែងកម្មវិធីក្នុងស្ថានីយទូរទស្សន៍ និងជាតួឯកនៅក...

វិធីសម្អាតគ្រឿងសម្អាង លើសម្លៀកបំពាក់

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 22 Aug, 2017

មិត្តៗនារីទាំងឡាយ ដឹងហើយថាការតុបតែងជាប្រការដ៏សំខាន់ និងចាំបាច់សម្រាប់នារីគ្រប់រូប។ នារីទាំងអស់ធ្វើការតុបតែងខ្លួន ចាប់ផ្តើមពីការស្លៀកសម្លៀកបំពាក់ដ៏ស...

គ្រាប់ពេជ្រ មានពណ៌សក្តិសម សម្រាប់ចិញ្ចៀនម៉ូដ

ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Jun, 2017

ចិញ្ចៀន ដែលមានក្បូរក្បាច់រចនាកំពុងទទួលបាន ការពេញនិយមខ្លាំង។ ជាការពិតដែលគ្រាប់ពេជ្រគ្មានពណ៌មានតម្លៃខ្ពស់ជាង ប៉ុន្តែគ្រាប់ពេជ្រមានពណ៌មានសម្រស់ តាមបែប...

ស្បែកជើង ដ៏អស្ចារ្យ ប្រែកាយពីរាបស្មើ ទៅជាកែងចោត តែមួយប៉ប្រិចភ្នែក

ដោយ: ដួងច័ន្ទ 10 PM, Friday, 26 May, 2017

ស្បែកជើង Mime et Moi ផ្តល់នូវផាសុកភាព និងការលេងម៉ូដបន្ថែម នៅគ្រប់កម្មវិធី។ គន្លឹះកែងស្បែកជើង បិទ និងបើក និងមានពណ៌ និងម៉ូដជាច្រើនជម្រើស សម្រាប់សុភាព...

Tomnerb.Com - YouTube Channel