ចូលចិត្តទំនើប

តិចនិចរៀបចំ បន្ទប់គេង ឱ្យទូលាយ

ដោយ: ដួងច័ន្ទ 9 PM, Friday, 18 Aug, 2017

ទំនើប សូមណែនាំតិចនិចងាយៗ ក្នុងការរៀបចំបន្ទប់គេងរបស់អ្នក ឱ្យមានសោភណ្ឌភាពស្រស់ ស្អាត មានសណ្តាប់ធ្នាប់ និងមានផ្ទៃធំទូលាយ។

  • បន្ថែមទំហំកន្លែងទុកដាក់សម្ភារៈ ដោយប្រែក្លាយក្បាំងក្បាលគ្រែ ទៅជាកន្លែងរក្សាទុកសម្ភារៈ ដ៏ស្រស់ស្អាតនិងអាថ៌កំបាំង។ អ្នកអាចទទួលបានទីកន្លែង សម្រាប់ទុកកែវទឹក ដបទឹក ឬសៀវភៅអានជាដើម។

Save-Space-in-your-Bedroom-Tomnerb-02

  • បើសិនជាអ្នកមិនមានទីកន្លែង សម្រាប់តាំងកូនតុ ដូច្នេះអ្នកអាចសាកល្បងវិធីនេះវិញ។ នេះជាកូនតុដែលអ្នកព្យួរក្នុងលំហរ ដែលនៅតែផ្តល់ឱ្យអ្នកនូវទីតាំងដាក់សម្ភារៈ ដែលអ្នក ចង់បាន ដោយមិនចំណាយទីតាំងនៅលើដី។

Save-Space-in-your-Bedroom-Tomnerb-03

  • បង្កើតតុអណ្តែតក្នុងលំហរដោយខ្លួនអ្នក ដោយបត់វាបង្កប់ក្នុងជញ្ជាំង នៅពេលអ្នកមិនត្រូវការប្រើប្រាស់វា។ អ្នកអាចច្នៃជាទីតាំង សម្រាប់ដាក់សម្ភារៈនៅលើជញ្ជាំង ផ្តល់នូវការប្រើប្រាស់កូនតុដ៏ស្រស់ស្អាតកាន់តែមានប្រសិទ្ធភាព។

Save-Space-in-your-Bedroom-Tomnerb-04

  • បើអ្នកត្រូវការតុ ប៉ុន្តែអ្នកមិនមានទីតាំងគ្រប់គ្រាន់ អ្នកអាចច្នៃទៅជាតុអណ្តែតក្នុងលំហរ ជាមួយនឹងកញ្ចក់មួយផ្ទាំងនៅផ្នែកចំហៀងតុ។ មិនថាតុនោះតំឡើង ឬបត់ទុកទេ អ្នកនៅតែអាចទាញយកផលប្រយោជន៍ ពីវាមកប្រើប្រាស់បានដដែល។
  • ពង្រីកវិសាលភាពនៃទំហំកន្លែងទុកដាក់សម្ភារៈ នៅក្នុងបន្ទប់ ដែលអ្នកមានវារួចជាស្រេចហើយ។ អ្នកអាចបន្ថែមកន្លែងទុកដាក់សម្ភារៈ ជាមួយនឹងកូនតុ ដែលមានថ្នាក់ និងថតតុ។

Save-Space-in-your-Bedroom-Tomnerb-01

  • បន្ថែមទីកន្លែងសម្រាប់ទុកដាក់សម្ភារៈ នៅខាងក្រោមគ្រែគេង ជាជម្រើសដ៏ល្អបំផុតសម្រាប់សន្សំសំចៃទីកន្លែង នៅក្នុងបន្ទប់គេង។ អ្នកអាចបន្ថែមកង់រុញ សម្រាប់ប្រអប់ទាំងនោះ ដើម្បីអ្នកអាចបំលាស់ទីវាបានកាន់តែងាយស្រួល។

Save-Space-in-your-Bedroom-Tomnerb-06

  • តំឡើងធ្នើនៅផ្នែកខាងលើបង្អស់នៃជញ្ជាំង ដែលអាចឱ្យបន្ទប់គេងរបស់អ្នកមានសោភណ្ឌ ភាពស្រស់ស្អាត និងមានអនាម័យ។ ធ្នើខ្ពស់ៗទាំងនោះជួយសន្សំសំចៃទីតាំង ទោះបីជាអ្នកត្រូវប្រើប្រាស់ជណ្តើរក្តី។

Save-Space-in-your-Bedroom-Tomnerb-07

  • ប្រែក្លាយកៅអីអង្គុយ ឱ្យទៅជាប្រអប់ដាក់សម្ភារៈ ដោយបន្ថែមមុខងារដល់គ្រឿងសង្ហារឹម។ អ្នកអាចច្នៃវាពីកៅអីវែង ដែលអនុញ្ញាតឱ្យអ្នកទុកដាក់សម្ភារៈ បានកាន់តែច្រើន និងងាយស្រួល

Save-Space-in-your-Bedroom-Tomnerb-08

  • ប្រើប្រាស់ក្តារបន្ទះដែលមានរន្ធតូចៗ ភ្ជាប់លើជញ្ជាំង ដើម្បីទុកដាក់សម្ភារៈមួយចំនួនដូច ជាគ្រឿងសម្អាង គ្រឿងអលង្ការ ជាដើម។ ក្តារបន្ទះប្រភេទនេះ គឺសក្តិសមសម្រាប់បន្ទប់គេង ព្រោះវាមិនត្រូវការចំណាយទីតាំងនៅលើដី។

Save-Space-in-your-Bedroom-Tomnerb-09

  • បន្ថែមធ្នើអណ្តែតក្នុងលំហបន្ថែមទៀត នៅក្នុងបន្ទប់គេងរបស់អ្នក ដើម្បីឱ្យមើលទៅកាន់តែ ស្រស់ស្អាត និងសំចៃទីកន្លែង។ ធ្នើអណ្តែតទាំងនេះអាចកាត់បន្ថយការប្រើប្រាស់ធ្នើ ដែល ទើសទែង និងធំសំពីងសំពោង។

Save-Space-in-your-Bedroom-Tomnerb-010

  • កែច្នៃកំប៉ុងទឹកក្រូច ឬទឹកថ្នាំលាប ទៅជាកន្លែងសម្រាប់ទុកដាក់ស្បែកជើង។ ងាយៗដោយគ្រាន់តែភ្ជាប់កំប៉ុងទាំងនោះទៅនឹងជញ្ជាំង ហើយអ្នកអាចដាក់ស្បែកជើងរបស់អ្នក ទៅក្នុងកំប៉ុងទាំងនោះបាន។

Save-Space-in-your-Bedroom-Tomnerb-011

  • បន្ថែមកន្រ្តកតូចៗ នៅតាមទ្វារបន្ទប់ ឬទ្វាទូរសម្លៀកបំពាក់ ដើម្បីសន្សំទីកន្លែង និងជៀស វាងភាពរញ៉េរញ៉ៃ។ អ្នកអាចដាក់សម្ភារៈតូចៗដូចជា ស្រោមដៃ មួក ។ល។ ទៅក្នុងកន្រ្តក ទាំងនោះបាន។

Save-Space-in-your-Bedroom-Tomnerb-012

  • យកកន្រ្តក ឬប្រអប់ដាក់សម្ភារៈនានា ទៅទុកក្នុងទូរសម្លៀកបំពាក់។ អ្នកគួរប្រើប្រាស់ទីតាំងនៅក្នុងទូរសម្លៀកបំពាក់ឱ្យអស់លទ្ធភាព ដូច្នេះអ្នកអាចពង្រីកទំហំទីតាំងទុកដាក់ សម្ភារៈបានហើយ។

Save-Space-in-your-Bedroom-Tomnerb-013

  • បើសិនជាអ្នកនៅមានសេសសល់ទីតាំង អ្នកគួរតំឡើងធ្នើតូចៗ នៅពីលើទ្វារ។ អ្នកអាចទុកដាក់សម្ភារៈ ដូចជាភួយ ខ្នើយ នៅទីនោះ ដោយមិនប៉ះពាល់នឹងសម្ភារៈអ្វីផ្សេងទេ។

Save-Space-in-your-Bedroom-Tomnerb-014

  • បើសិនជាអ្នកកំពុងដំណើរការ ជួសជុលកែច្នៃបន្ទប់គេងរបស់អ្នក ដូច្នេះអ្នកគួរតំឡើងតួគ្រែ គេងថ្មី។ វាអាចឱ្យអ្នកច្នៃចេញជាស៊ុមគ្រែ ដែលអ្នកស្រឡាញ់ និងបន្ថែមនូវទីតាំងទុកដាក់ សម្ភារៈបានកាន់តែច្រើននៅជុំវិញគ្រែ យ៉ាងឆ្លាតវៃ។

Save-Space-in-your-Bedroom-Tomnerb-015

ប្រភព: wrappedinrust ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ម៉ូដបន្ទប់ ផ្តល់នូវទីតាំងធំទូលាយ និងពន្លឺក្នុងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 11 AM, Thursday, 09 Nov, 2017

ថ្ងៃនេះ ទំនើប សូមនាំយកនូវការច្នៃម៉ូដបន្ទប់ក្នុងគេហដ្ឋាន ដែលធ្វើឱ្យគេហដ្ឋានកាន់តែធំទូលាយ និងនាំមកនូវពន្លឺគ្រប់គ្រាន់ នៅក្នុងគេហដ្ឋាន។ Fukushima Hous...

សម្ភារៈតុបតែងខ្លួន សម្រាប់សុភាពបុរស

ដោយ: ដួងច័ន្ទ 10 PM, Monday, 01 Jan, 2018

នៅក្នុងអត្ថបទរបស់ ទំនើប ខាងក្រោមនេះ អ្នកនឹងបានស្វែងយល់ពីផលិតផល 6 ប្រភេទ ដែលសុភាពបុរសទាំងអស់ត្រូវតែមាន។ ផលិតផលខ្លះនឹងជួយអ្នកឱ្យកាន់តែស្រស់សង្ហា ខណៈដ...

វិធីសាស្រ្តល្អបំផុត ធ្វើឱ្យការរស់នៅផ្ទះ កាន់តែងាយស្រួល

ដោយ: ដួងច័ន្ទ 12 AM, Wednesday, 26 Jul, 2017

តើអ្នកតែងគិតថា ការរស់នៅក្នុងផ្ទះ មានភាពស្មុគស្មាញខ្លាំងមែនទេ? សូមសម្តែងនូវភាពស្មោះត្រង់។ យើងទាំងអស់គ្នាតែងជួបប្រទះ នឹងភាពស្មុគស្មាញនៅពេលខ្លះ។ ប៉ុន្...

វិធីសាស្រ្តជ្រើសរើសសម្លៀកបំពាក់ ដ៏សក្តិសមសម្រាប់ការបំពេញការងារ

ដោយ: ដួងច័ន្ទ 7 PM, Friday, 07 Apr, 2017

ការស្លៀកពាក់ដ៏សមរម្យ សម្រាប់ការធ្វើការក្នុងការិយាល័យ ជាបញ្ហាដ៏សំខាន់ ដែលទាមទារឱ្យមានការគិត គូរឱ្យបានល្អិតល្អន់ ជាពិសេសកន្លែងការងារ ដែលមានវិន័យតឹងរឹ...

Tomnerb.Com - YouTube Channel