ចូលចិត្តទំនើប

តិចនិចជ្រើសរើសសម្ភារៈតុបតែង ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ក្នុងការិយាល័យ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 12 Apr, 2017

ការស្លៀកសម្លៀកបំពាក់ ដើម្បីទទួលបានជោគជ័យ រួមមាន សម្លៀកបំពាក់ ការតុបតែងផ្ទាល់ខ្លួន និងសម្ភារៈតុបតែងខ្លួន។ អតិថិជន និងអ្នកវិនិយោគ ផ្តោតចំណាប់អារម្មណ៍លើចំណុចលម្អិត ដូច្នេះអ្នកក៏ គួរអនុវត្តបែបនេះដែរ។ សូម្បីតែកាតាបស្ពាយ ដែលអ្នកជ្រើសរើសក៏បង្ហាញអ្វីម្យ៉ាងអំពីអ្នកផងដែរ។

ការផ្គុំគ្រប់សមាសភាពទាំងអស់ គឺជាចំណុចសំខាន់ដ៏ពិសេស សម្រាប់ស្រ្តីដែលបំពេញការងារក្នុងការិយាល័យ។ ដើម្បីទទួលបានអ្នកវិនិយោគធំ អាជីវកម្មរបស់អ្នកត្រូវតែបង្ហាញពីភាពជោគជ័យ ជាពិសេសបង្ហាញពីសមត្ថភាព ដែលអ្នកអាចគ្រប់គ្រងលើតម្រូវការរបស់អតិថិជន។

ភាពរញ៉េរញ៉ៃលើរូបរាងកាយ ដែលមើលទៅដូចជាអ្នកដើរផ្សារទិញម្ហូប នឹងបង្ហាញសារថាអ្នកមិនបានយកចិត្តទុកដាក់នឹងអាជីវកម្មរបស់អ្នកឡើយ។ តិចនិចមួយចំនួនខាងក្រោម នឹងជួយអ្នកបន្ថែមការតុប តែង លើសម្លៀកបំពាក់ ដែលនឹងជួយអ្នកបញ្ចេញនូវសម្រស់ស្រស់ស្អាតបំផុត។

១. កន្សែងបង់ក

អ្នកអាចប្រើប្រាស់កន្សែងបង់ ក នៅក្នុងការិយាល័យបាន ដោយគ្រាន់តែប្រាកដថាអ្នកជ្រើសរើសកន្សែង បង់ ក សម្រាប់ជាគ្រឿងតុបតែង មិនមែនជាកន្សែងសម្រាប់រដូវរងារឡើយ។ អ្នកគួរចងកន្សែងជាម៉ូតផ្សេងៗ ឬសាមញ្ញ។ អ្នកក៏គួរពិចារណាលើពណ៌ ដែលបំពេញលើការតុបតែងទាំងមូលលើរាងកាយអ្នក ហើយត្រូវប្រាកដថាវាមិនឆ្គង។ បើអ្នកប្រើប្រាស់កន្សែងរុំ ក ធំៗ អ្នកគួរកាត់បន្ថយចំនួនគ្រឿងអលង្ការ និងមិនគួរពាក់ខ្សែកទេ។

២. គ្រឿងអលង្ការ

អ្នកមិនគួរប្រើប្រាស់គ្រឿងអលង្ការធំៗ ឬគ្រឿងអលង្ការ ដែលមានម៉ូតច្រើនពេកទេ។ ក្រវិលគួរតែមានលក្ខណៈសាមញ្ញ និងមានទំហំតូច។ ចំពោះខ្សែក អ្នកមិនគួរពាក់វាឱ្យធ្លាក់ចុះនៅចន្លោះដើមទ្រូងឡើយ ហើយកងដៃរបស់អ្នកគួរតែគ្មានសម្លេង។ អ្នកមិនគួរពាក់ខ្សែជើងទេ ប៉ុន្តែអ្នកអាចពាក់នាឡិកាដៃធំៗបាន។

៣. កាបូបដៃ

ពណ៌របស់កាបូបដៃគួរតែស៊ីគ្នា ជាមួយពណ៌ស្បែកជើង។ កាបូបដៃដ៏ល្អគួរមានទំហំតូច ប៉ុន្តែងាយស្រួល បើក ក្នុងករណីដែលអ្នកត្រូវការស្វែងរកវត្ថុអ្វីម្យ៉ាងនៅក្នុងនោះ។

៤. ស្រោមជើង

ស្រោមបារ ប្រភេទស្លៀកជាខោ គួរតែគ្មានពណ៌ និងសក្តិសមនឹងសម្លៀកបំពាក់របស់អ្នក។ អ្នកគួរជៀស វាងស្រោមបារ ដែលមានរូបក្រឡា។ អ្នកគួរមានថ្នាំរលោងលាបក្រចក នៅក្នុងកាបូប ដើម្បីបិទស្នាមប្រេះ ឬរហែក ដើម្បីទប់ស្កាត់ការរសាត់អំបោះ ពីលើរហូតដល់ចុងជើង។

៥. វ៉ាលី និងសឺមីឯកសារ

អ្នកគួរជ្រើសរើសយកសឺមីដាក់ឯកសារ ជាជាងកាបូបយួរ ឬវ៉ាលី និងគួរប្រើប្រាស់ប្រភេទពណ៌សុទ្ធ។ បើអ្នកជ្រើសយកវ៉ាលី វាគួរមានទំហំតូចល្មម ដែលអាចដាក់សម្ភារៈ ដែលអ្នកត្រូវការចាំបាច់ ហើយអ្នកក៏អាចប្រើប្រាស់សឺមី ឬវ៉ាលី ធ្វើពីស្បែក និងមានពណ៌សុទ្ធ។

បើសិនជាអ្នកមិនត្រូវការប្រើប្រាស់វ៉ាលីទេ អ្នកពុំគួរយកវាតាមខ្លួន ដោយគ្រាន់តែប្រើប្រាស់វាដើម្បីអួត។ អ្នកមិនគួរប្រើកាបូបយួរទៅផ្សារ ថង់សៀវភៅ ឬកាបូបស្ពាយក្រោយខ្នងការជំនួសឱ្យ កាបូបវ៉ាលីឡើយ។

៦. រថយន្ត

រថយន្តមិនមែនជាគ្រឿងតុបតែង ដែលអ្នកពាក់លើខ្លួនប្រាណទេ ប៉ុន្តែវាជាសម្ភារៈដ៏មានសារៈសំខាន់ សម្រាប់អ្នកប្រកបការងារ។ អ្នកត្រូវសម្អាតផ្នែកខាងក្នុងឱ្យបានជាប្រចាំ និងចាក់ពង្រាយសម្ភារៈក្មេង លេង នៅក្នុងរថយន្តបាន។ ការរៀបចំរថយន្តឱ្យមានរបៀបរៀបរយ ជាកញ្ចក់ឆ្លុះបង្ហាញពីបែបផែនរស់នៅ របស់អ្នក។ អ្នកគួរថែទាំរថយន្តឱ្យបានល្អប្រសើរ ព្រោះវាជាសារបង្ហាញប្រាប់អ្នកដទៃ អំពិវិធីដែលអ្នកដំណើរការមុខជំនួញរបស់អ្នក។

មិនមែនមនុស្សគ្រប់រូប បានគិតគូរពិចារណាដិតដល់អំពីការសម្រេចចិត្តរបស់ពួកគេទេ ប៉ុន្តែមនុស្សគ្រប់ រូបបានផ្តោតលើរូបរាងខាងក្រៅ និងធ្វើការកាត់សេចក្តីយ៉ាងលឿន អំពីឋានៈ ដែលបង្ហាញពីបុគ្គលណា ម្នាក់។

សម្ភារៈតុបតែងដូចជា makeup គ្រឿងអលង្ការ និងសូម្បីតែរថយន្ត ជាចំណុចដែលមិនគួរមើលរំលង។ ពួកវាជាឧបករណ៍សម្រាប់អ្នកប្រើប្រាស់ជាសារវិជ្ជមាន និងជោគជ័យ លើខ្លួនអ្នក និងសមត្ថភាពឆ្ពោះ ទៅរកជ័យជម្នះ។

Wear-Accessories-Business-Environment-02

ប្រភព: TheBalance ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តោះមកស្គាល់ ស្រ្តីឆ្នើមៗទាំង 10 នៅលើពិភពលោក ដែលមានកម្រិត IQ ខ្ពស់បំផុត

ដោយ: ភារុន 9 AM, Saturday, 09 Mar, 2019

មនុស្សភាគច្រើនតែងមានជំនឿថា មានតែបុរសទេ គឺជាមនុស្សឆ្លាតវៃបំផុតនៅលើភពផែនដីយើងនេះ។ ប៉ុន្តែស្រ្តីក៏មិនចាញ់នឹងបុរសៗទាំងនេះដែរ ព្រោះថាស្រ្តីឆ្នើមៗកាលសម័យ...

ម៉ូតកៅអីធ្នាក់ដៃ រចនាបទពាក់កណ្តាលសតវត្សសម័យទំនើប ដ៏សក្តិសមសម្រាប់គេហដា្ឋន

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 19 Apr, 2017

បើសិនជាអ្នកកំពុងស្វែងរកកៅអី មានធ្នាក់ដៃ មានម៉ូតបែបពាក់កណ្តាលសតវត្សសម័យទំនើប (Mid-Century Modern) សម្រាប់គេហដ្ឋានដ៏ស្រស់ស្អាតរបស់អ្នក អ្នកបានមករកចំគ...

កំហុសឆ្គងធំៗ ក្នុងការតុបតែងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 10 PM, Monday, 04 Sep, 2017

សម្រាប់អ្នកគ្មានបទពិសោធន៍ ការតុបតែងគេហដ្ឋាន អាចជាការងារដ៏លំបាក។ មុនពេលអ្នកចាប់ផ្តើម អ្នកគួរកត់ចំណាំលើអ្វីដែលមិនគួរធ្វើ នៅពេលអ្នកតុបតែងគេហដ្ឋានរបស់អ...

CHER ប្រកាសថា “ខ្ញុំមិនទាន់ស្លាប់ទេ”

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

“ខ្ញុំនៅមិនទាន់ស្លាប់ទេ នៅដកដង្ហើមសប្បាយ នៅញញឹមស្រស់ស្រាយពេញផ្ទៃមុខ” ស្ស៊ែ (CHER) តារាចម្រៀង​ដ៏​ល្បី​​ល្បាញ​ជំនាន់​ចាស់ បានចេញមុខមកប្រកាសឱ្យពិភពលោក...

Tomnerb.Com - YouTube Channel