ចូលចិត្តទំនើប

តិចនិចខ្លីៗ ក្នុងការសម្អាតគេហដ្ឋាន

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 17 May, 2017

អនាម័យក្នុងការរស់នៅ ជាកត្តាចម្បង ដើម្បីទទួលបានសុខភាពល្អ ដែលទាមទារឱ្យមានការយកចិត្តទុកដាក់ខ្ពស់។ ប៉ុន្តែ មនុស្សភាគច្រើនមិនចូលចិត្តការបោសជូត លាងសម្អាតទេ ហើយមានខ្លះទៀត មានការងារមមាញឹកខ្លះ ដែលជាកត្តាបណ្តាលឱ្យមានភាពចន្លោះប្រហោង ក្នុងការថែរក្សាអនាម័យ។ ដូច្នេះហើយ បានជា ទំនើប សូមលើកយកអត្ថបទមួយនេះ មកជូនមិត្តអ្នកអាន ដើម្បីជួយសម្រួលដល់ការថែរក្សាអនាម័យ ក្នុងគេហដ្ឋានរបស់អ្នក។ វិធីទាំងនេះជាគំនិតខ្លីៗ តែមានប្រសិទ្ធភាព។

អនុវត្តជារៀងរាល់ថ្ងៃ៖

  • ជូតសម្អាតចង្ក្រាន និងទូចង្រ្កាន
  • ជូតសម្អាតឡាបូលាងដៃ និងលាងចានដៃក្នុងផ្ទះបាយ
  • បោសសម្អាតឥដ្ឋ
  • និងយកសម្រាមបោះចោល

អនុវត្តមួយអាទិត្យម្តង៖

  • ជូតសម្អាតសម្ភារៈប្រើប្រាស់
  • ដុសលាងបង្គន់ អាងងូតទឹក បន្ទប់ទឹក និងបាសាំង
  • សម្អាតកញ្ចក់
  • បោសធូលីលើគ្រឿងសង្ហារឹម និងធ្នើដាក់សម្ភារៈ
  • ប្តូរកម្រាលពូក
  • បោកសម្លៀកបំពាក់
  • បូមធូលីលើកំរាលព្រំ និងកៅអីពូក
  • ជូតសម្អាតឥដ្ឋ

អនុវត្តមួយខែម្តង៖

  • លាងសម្អាតចង្ក្រានដុតសាច់ និងចង្រ្កានដុតនំ
  • លាងសម្អាតទូចាន និងទូទុកដាក់សម្ភារៈក្នុងផ្ទះបាយ និងបន្ទប់ទឹក
  • ជូតសម្អាតទូដាក់ថ្នាំ
  • ដុសសម្អាតប្រឡោះឥដ្ឋការ៉ូ
  • ជូតសម្អាតសោរទ្វារ
  • ផ្លាស់ប្តូរចាន និងអំពូលភ្លើង
  • សម្អាតជើងជញ្ជាំង និងម៉ាស៊ីនត្រជាក់
  • សម្លាប់មេរោគក្នុងធុងសម្រាម

អនុវត្តមួយរដូវម្តង៖

  • សម្អាត និងពិនិត្យទូចានក្នុងផ្ទះបាយ ស្វែងរកអ្វីដែលហួសកាលកំណត់
  • ប្តូរខ្យល់ចេញចូលក្នុងបន្ទប់ និងប្តូររនាំងបង្អួច
  • បោកសម្អាតខ្នើយ និងភួយ
  • រៀបចំទូខោអាវ ដើម្បីសម្អាត ដេរប៉ាក់ និងបោះចោលសម្លៀកបំពាក់
  • លាងសម្អាតបង្អួច
  • លាងសម្អាតចង្រ្កានផ្តល់កម្តៅ

How-To-Keep-Clean-Home-Tomnerb-02

ប្រភព: BlogLovin ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ចង់ដឹងអត់! ការជូនអាំងប៉ាវនៅថ្ងៃចូលឆ្នាំចិន មានន័យដូចម្តេច?

ដោយ: ភារុន 9 AM, Friday, 01 Feb, 2019

តាមប្រពៃណីរបស់ជនជាតិចិន ក្នុងអំឡុងពេលចូលឆ្នាំថ្មី គេតែងជូនអាំងប៉ាវ ឱ្យគ្នាទៅវិញទៅមក ដើម្បីជូនពរជ័យ ឱ្យជួបតែសំណាងល្អពេញមួយឆ្នាំ។ ការជូនអាំងប៉ាវរួមមា...

បុរសអាយុ ៣០ ត្រូវរៀបចំជីវិត ដូចម្តេចខ្លះ?

ដោយ: ចរិយា 10 PM, Friday, 30 Dec, 2016

ចំពោះបុរសៗ បើអ្នកឈានដល់អាយុ ៣០ឆ្នាំ ហើយអ្នកសង្កេតឃើញថា អ្នកនៅមិនទាន់មានអ្វីសោះ អ៊ីចឹងសូមអ្នកសាកល្បងជ្រើសរើស ជំហានជីវិតដូចខាងក្រោម៖ ១. រកការងារថ្មី ...

ហេតុផលដ៏មានឥទ្ធិពល 6 យ៉ាងដែលបង្ហាញថាការស្រែកដាក់កូន សម្រាប់ចំណាត់ថ្នាក់របស់គេ គឺមិនអាចជួយអ្វីបានឡើយ!

ដោយ: ចរិយា 9 AM, Friday, 09 Aug, 2019

ឪពុកម្តាយគួរតែស្វែងរកវិធីសាស្រ្តអប់រំកូនដ៏មានប្រសិទ្ធភាព ដើម្បីធ្វើឱ្យពួកគេបានពិន្ទុល្អនៅសាលារៀន មិនមែនប្រើវិធីស្រែកថាឱ្យកូន នៅពេលដឹងថាពួកគេទទួលបាន...

បំនិន ក្នុងការតុបតែងខ្លួន

ដោយ: ដួងច័ន្ទ 8 PM, Sunday, 06 Aug, 2017

ការតុបតែងខ្លួន សំខាន់បំផុតលើសម្លៀកបំពាក់ ដែលយើងប្រើប្រាស់ប្រចាំថ្ងៃ។ មានវិធីសាស្រ្តជាច្រើនសម្រាប់អ្នកកែច្នៃជាល្បិច សម្រាប់ការតុបតែងខ្លួនឱ្យបានស្រស់...

Tomnerb.Com - YouTube Channel