ចូលចិត្តទំនើប

តិចនិក រៀបចំបន្ទប់គេងតូចៗ

ដោយ: ដួងច័ន្ទ 5 PM, Friday, 21 Apr, 2017

បន្ទប់គេងតូចចង្អៀតផ្តល់នូវការតុបតែង ទាំងការច្នៃម៉ូតក្នុងបន្ទប់ និងទីតាំងផ្ទុកសម្ភៅរៈ។ ដូចនេះ ម្ចាស់ផ្ទះជាច្រើន បានប្រឈមមុខនឹងបញ្ហាមួយជាញឹកញាប់ គឺការរៀបចំបន្ទប់គេងដែលតូច ឱ្យមើលទៅមានសោភណ្ឌភាពស្រស់ស្អាត និងធំទូលាយ។ ទំនើប សូមណែនាំពីតិចនិកងាយៗ និងមានប្រសិទ្ធភាព ១០ ចំណុច ដើម្បីរៀបចំបន្ទប់គេងដ៏ស្រស់ស្អាតរបស់អ្នក។

១. ប្រើប្រាស់ពណ៌ស្រាល

ពណ៌ស្រាលៗ ផ្តល់នូវអារម្មណ៍ដ៏ធំទូលាយ។ ផ្ទុយទៅវិញ ពណ៌ដែលមានភាពស្រអាប់ ងងឹត នឹងធ្វើឱ្យ បន្ទប់កាន់តែតូចចង្អៀត។ អ្នកអាចចាប់ផ្តើមពីការជ្រើសរើសពណ៌ស្រាល បំផុតសម្រាប់ពិដាន។ វិធីនេះ នឹងធ្វើឱ្យអ្នកទទួលបានអារម្មណ៍ធំទូលាយ លាតសន្ធឹងពីផ្នែកខាងលើចុះមកជញ្ជាំង។ ដើម្បីឱ្យវាមាន ប្រសិទ្ធភាពខ្ពស់ អ្នកគួរប្រើប្រាស់ទ្វារបន្ទប់គេង ដែលមានពណ៌ក្រម៉ៅបន្តិច។

Small-Bedroom-Decor-02

២. គួរប្រើប្រាស់ គ្រឿងសង្ហារឹមតូចៗ

សព្វថ្ងៃនេះ មនុស្សជាច្រើនកំពុងពេញនិយម ជាមួយបែបផែនតុបតែងជាមួយសម្ភារៈតូចៗ។ តិចនិកមួយបែបនេះផ្តល់ផលប្រយោជន៍ជាច្រើន សម្រាប់បន្ទប់គេងខ្នាតតូច។ អ្នកគួរជៀសវាងការប្រើប្រាស់គ្រែ គេងខ្នាតធំ។ គ្រែគេងខ្នាតតូច និងមធ្យម ជាមួយនឹងថត សម្រាប់ទុកដាក់សម្ភារៈនៅខាងក្រោម គឺជា ជម្រើសដ៏ល្អមួយ។

Small-Bedroom-Decor-03

៣. ប្រើកញ្ចក់

ការដាក់តាំងកញ្ចក់ក្នុងទីតាំងដ៏ឆ្លាតវៃ នឹងជួយឱ្យខ្នាតរីកធំទូលាយ។ អ្នកគួរដាក់តាំងកញ្ចក់ទល់មុខគ្នា ក្នុងទីតាំងសងខាងគ្រែ។ កញ្ចក់ផ្ទាំងធំអាចដាក់តាំងលើពិដាន ចំពីលើក្បាលគ្រែគេងបានផងដែរ។

Small-Bedroom-Decor-04

៤. ប្រើប្រាស់ពន្លឺ

បន្ទប់តូចភាគច្រើនត្រូវបានសាងសង់ឡើង ឱ្យមើលទៅធំទូលាយ តាមរយៈពន្លឺពីធម្មជាតិ។ អ្នកគួរប្រើប្រាស់វាំងននដែលស្រាល ស្តើង និងមិនអាចមើលធ្លុះ។ អ្នកក៏អាចប្រើប្រាស់ពន្លឺសិប្បនិមិត្តបានផងដែរ។

Small-Bedroom-Decor-05

៥. ព្យួរសម្ភារៈ

អ្នកគួរប្រើប្រាស់គ្រឿងសង្ហារឹម និងសម្ភារៈនានា ដែលអាចព្យួរលើជញ្ជាំងបានដូចជាទូរទស្សន៍ព្យួរជាប់ជញ្ជាំង ឬអំពូលភ្លើង។ ទាំងនេះអាចនាំឱ្យផ្ទៃបន្ទប់ទូលាយ និងសន្សំសំចៃទីតាំងតម្កល់សម្ភារៈផ្សេងទៀត។

Small-Bedroom-Decor-06

៦. រៀបចំធ្នើដាក់សម្ភារៈ នៅលើជញ្ជាំង

ការប្រើប្រាស់ធ្នើនៅក្នុងបន្ទប់គេងតូចៗ គួរតែដំឡើងនៅកៀកនឹងពិដាន។ បែបនេះអាចជួយឱ្យបន្ទប់ ហាក់ដូចជាមានកម្ពស់ខ្ពស់ជាងមុន។ វាក៏ជួយសន្សំសំចៃកន្លែង នៅផ្នែកខាងក្រោមធ្នើផងដែរ។

Small-Bedroom-Decor-07

៧. បង្កើតចំណុចបង្គោល

ចំណុចបង្គោលគឺជាវត្ថុនៅក្នុងបន្ទប់គេង ដែលទាក់ទាញចំណាប់អារម្មណ៍មនុស្សជាងគេ។ អ្នកគួរជ្រើសរើសក្បាលគ្រែ ជាចំណុចកណ្តាល នៃការទាក់ទាញចំណាប់អារម្មណ៍ ដែលមានខ្នើយធំៗ និងកម្រាលពូករួមជាមួយគ្នា។

Small-Bedroom-Decor-08

៨. គ្រឿងសង្ហារឹម ដែលមានជ្រុងកោង

នៅពេលធ្វើការតុបតែងបន្ទប់ អ្នកគួរធ្វើការស្វែងរកគ្រឿងសង្ហារឹមណាដែលមានជ្រុង ឬគែមមានរាងកោង។ វាប្រើប្រាស់កន្លែងកាន់តែតូច និងធ្វើឱ្យផ្លូវដើរមានទំហំកាន់តែធំទូលាយ។

Small-Bedroom-Decor-09

៩. ទីតាំងគ្រែ

នៅក្នុងបន្ទប់គេងខ្នាតតូច ទីតាំងដ៏ល្អបំផុត សម្រាប់ដាក់គ្រែគេងគឺនៅជាប់នឹងជញ្ជាំង ឬនៅកាច់ជ្រុង បន្ទប់។ ការដាក់គ្រែគេងចំកណ្តាលបន្ទប់ នឹងធ្វើឱ្យអ្នកចំណាយទីតាំងក្នុងបន្ទប់កាន់តែធំ ហើយកាត់ បន្ថយទីតាំង សម្រាប់ដាក់សម្ភារៈផ្សេងៗទៀតផង។

Small-Bedroom-Decor-010

១០. រនាំងបង្អួច

ការរៀបចំបង្អួច ដូចជាការដាក់រនាំងបង្អួច ដែលនៅជាប់នឹងពិដាន នឹងធ្វើឱ្យបន្ទប់មើលទៅកាន់តែខ្ពស់។

តិចនិកក្នុងការតុបតែងបន្ទប់គេងតូចៗ ទាមទារឱ្យមានការច្នៃប្រឌិតខ្ពស់។ សូមចងចាំថាអ្នកគួរតែសាក ល្បងពិសោធន៍ ជាមួយអ្វីដែលថ្មី និងប្លែកៗ។ ពេលនេះអ្នកប្រហែលជាអាចរកនឹកឃើញគំនិតថ្មីៗ បន្ថែមទៀត សម្រាប់ការរៀបចំបន្ទប់ ដែលទីតាំងមានដែនកំណត់បែបនេះ។

Small-Bedroom-Decor-011

ប្រភព: Decoholic ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

តិចនិច ស្លៀកសម្លៀកបំពាក់ យ៉ាងសក្តិសម

ដោយ: ដួងច័ន្ទ 7 PM, Thursday, 01 Mar, 2018

មនុស្សគ្រប់រូបមានវិធីសាស្រ្ត និងការតុបតែងខ្លួនពិសេសៗខុសៗគ្នា ប៉ុន្តែក្នុងនោះមានវិធីសាស្រ្ត ជាក់លាក់សម្រាប់អនុវត្ត នៅពេលអ្នកត្រូវការស្លៀកសម្លៀកបំពាក...

តិចនិច ពាក់ក្រវិលពេជ្រ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 13 Jun, 2017

ទោះបីជាពេជ្រជាគ្រឿងលម្អ ដែលជានិមិត្តរូបនៃប្រណិតភាព និងភាពស្រស់ស្អាត ប៉ុន្តែមិនមានន័យថាអ្នកមិនអាចពាក់ក្រវិលពេជ្រ នៅក្នុងពិធីដ៏សាមញ្ញមួយបាននោះទេ។ មាន...

ម៉ូតចង្កៀងទាន់សម័យ សក្តិសមនឹងបន្ទប់គេងទំនើប

ដោយ: ដួងច័ន្ទ 10 PM, Friday, 24 Mar, 2017

នៅក្នុងអត្ថបទខាងក្រោមនេះ ទំនើប នឹងផ្តល់ជូនអ្នកវិធីសាស្រ្ត ដើម្បីទទួលបានការច្នៃម៉ូតបន្ទប់គេងដ៏ទាន់សម័យ និងការជ្រើសរើសម៉ូតចង្កៀង ឱ្យសមស្របនឹងម៉ូតតុបត...

I Am a Singer Cambodia កម្មវិធី​ប្រគួតចម្រៀង​ប្លែកថ្មីមិនធ្លាប់ជួបពីមុនមក

ដោយ: ម៉ូនី 12 AM, Monday, 27 Jun, 2016

លោកអ្នកពិតជាធ្លាប់បានទស្សនានៃការប្រគួតចម្រៀងនានា ដែលមានការចូលរួមពីបេក្ខជនមកពីគ្រប់មជ្ឈដ្នាន។ ប៉ុន្តែនៅពេលនេះគឺមានការប្រគួតចម្រៀងថ្មីស្រឡាងមួយដែលមាន...

Tomnerb.Com - YouTube Channel