ចូលចិត្តទំនើប

តារាចម្រៀងស្រី5 រូប​ដែលមាន​ Fan ក្នុង Facebook ច្រើនជាង​គេ

ដោយ: ម៉ូនី 12 AM, Tuesday, 05 Jul, 2016

លោកអ្នកពិតជាចង់ដឹងណាស់មែនទេ ថាតារាច្រៀងស្រីរបស់អ្នកមួយណាមានការគាំទ្រជាងគេ។ ក្នុងពេល ទំនើប សូមបង្ហាញពីតួលេខនៃការគ្រាំពីសំណាក់ Fan មកលើកំពូលតារាស្រី ទាំងប្រាំរូបនៅកម្ពុជាដែលមាន Fan នៅក្នុង Facebook។ 

 

ទី1 មាស សុខសោភា

Meas-Soksophea

កញ្ញា មាស សុខសោភា មាន Fan ចំនួន 2,964,240នាក់។ តារាស្រីជួរមុខរបស់ផលិតកម្ម ថោន រូបនេះកំពុងមានកេរ្តិ៍ឈ្មោះយ៉ាងផុសផុលទៅលើបទចម្រៀង Original ព្រមជាមួយក្បាច់រាំ និងការតុបតែងខ្លួនយ៉ាងស្រស់ស្អាតតាមបែបយុវវ័យ។ ហើយនាងកំពុងក៏មានទីផ្សារ ទាំងក្នុងស្រុក និងក្រៅស្រុកលើផ្នែកបទចម្រៀង Original របស់កញ្ញា។

 

ទី2 ពេជ្រ សោភា

Pich-Sophea

អ្នកនាង ពេជ្រ សោភា មាន Fan ចំនួន 942,571នាក់។ តារាស្រីរៀមច្បងក្នុងផលិតកម្ម រស្មីហង្សមាស រូបនេះបាននឹងបង្កើននូវសន្ទុះនៃការគាំទ្រពីមហាជន មកលើបទចម្រៀងនិពន្ធថ្មី Original ជាមួយនឹងបទចម្រៀងបែប រ៉េប និងក្បាច់រាំដ៏រួសរវើករបស់អ្នកនាង រួមជាមួយដៃគូដ៏សាកសមរបស់អ្នកនាងនោះគឺ លោក ដេវីត។ ខណដែលមានការគាំទ្រយ៉ាងពេញទំហឹង អ្នកនាង ពេជ្រ សោភា ក៏ត្រូវបានទទួលបានការរិះគន់ផងដែរ ប៉ុន្តែអ្វីដែលទទួលគឺផលវិជ្ជមាន និងជាភាពជោគជ័យដ៏ធំបំផុតរបស់អ្នកនាង។ ហើយអ្វីដែលជាឧបសគ្គវិញនោះគឺជំងឺ ព្រោះបច្ចុប្បន្នអ្នកនាង កំពុងសម្រាកព្យាលបាលនៅប្រទេសថៃ ខណៈពេលដែល Fan ជាច្រើនកំពុងរង់ចាំ និងជូនពរអ្នកនាងឲ្យឆាប់ជា ដើម្បីវិលមក កាន់ឆាកតន្រ្តីក្នុងពេលឆាប់ៗខាងមុខនេះ។

 

ទី3 ឱក សុគន្ធកញ្ញា

Aok-Sokunkanha

កញ្ញា ឱក សុគន្ធកញ្ញា មាន Fan ចំនួន 611,282 នាក់។ កំពូលតារាស្រីរបស់ផលិតកម្ម រស្មីហង្សមាស រូបនេះកំពុងទទួលបានការគាំទ្រជាខ្លាំងខណកញ្ញា ទទួលបានតំណែងជា គ្រូបង្វឹក ក្នុងកម្មវិធី The Voice រដូវការទី2 ហើយទទួលបានភាពជោគជ័យលើការកាន់ពានមកលើ កូនក្រុមរបស់អ្នកនាងថែមទៀតផង។ បច្ចុប្បន្ននាងបានក្លាយជា គណកម្មការក្នុងកម្មវិធី Cambodian Idol រដូវកាលទី2បន្តទៀត។ កញ្ញា ឱក សុគន្ធកញ្ញា ហាក់មានការផ្លាស់ប្តូរច្រើនតាំងពីកញ្ញា បានមកចូលរួមទ្រនំហង្សមាសនេះ ហើយកេរ្តិ៍ឈ្មោះរបស់កញ្ញាកំពុងឈរលើលំដាប់កំពូលនៃតារាចម្រៀងស្រីនៅកម្ពុជា។

 

ទី4 សុគន្ធ និសា

Nisa

កញ្ញា សុគន្ធ និសា មាន Fan ចំនួន 405,198 នាក់។ រាជនីយសម្រស់ និងជាតារាច្រៀងស្រគាំស្រគំរូបនេះ ទើបនឹងផ្លាស់មកកាន់ទ្រនំហង្សមាសវិញកាលពីដើមឆ្នាំ 2016នេះ។ កញ្ញា សុគន្ធ នីសា ធ្លាប់ជាតារាចម្រៀងស្រី ដ៏កំពូលមួយនៅហង្សមាស នេះដោយសារតែរូបសម្រស់ និងទឹកដមសំនៀងដ៏ត្រជាក់ស្មើររបស់កញ្ញា។ ប៉ុន្តែប្រជាប្រិយភាពរបស់កញ្ញា ហាក់មានភាពនឹងថ្កល់ក្រោយពេលកញ្ញាប្តូរទៅកាន់ទ្រនំ ថោន។ អ្នកគាំជាច្រើនរំពឹងថា និសា អាចនឹងវិលមកកាន់ទ្រនំ ហង្សមាសវិញ ហើយគ្រប់យ៉ាងក៏បានក្លាយជាការពិត ខណពេលដែលបច្ចុប្បន្ននេះ ចម្រៀង Original របស់កញ្ញាទើបនឹងបង្ហោះក្នុង Youtube របស់ ផលិតកម្មហង្សមាសក្នុងរយៈពេលប៉ុន្មានថ្ងៃនេះប៉ុណ្ណោះ ប៉ុន្តែរឹតកាន់តែធ្វើ អ្នកគ្ររបស់កញ្ញាកាន់តែជ្រួលច្របល់ ព្រោះចង់ស្តាប់បទចម្រៀងពេលលេញឆាប់ៗនេះ។ 

 

ទី5 ម៉េង កែវពេជ្ជតា

Meng-Keopichda

អ្នកនាង ម៉េង កែវពេជ្ជតា មាន Fan ចំនួន 207,775 នាក់។ តារាស្រីសំឡេងស្រួយស្រេះរូបបាននឹងកំពុងសាងកេរ្តិ៍អត់រយៈពេលជាង 2ទស្សវត្សមកហើយ ហើយបទចម្រៀងរបស់អ្នកនាង នៅតែទទួលបានការគាំទ្រយ៉ាងក្រាស់ដ្រែលដដែលពីសំណាក់អ្នកគាំទ្រគ្រប់វ័យទាំងអស់។ 

 

អត្ថបទអ្នកចង់អាន

វិធីសាស្រ្តល្អបំផុត ធ្វើឱ្យការរស់នៅផ្ទះ កាន់តែងាយស្រួល

ដោយ: ដួងច័ន្ទ 12 AM, Wednesday, 26 Jul, 2017

តើអ្នកតែងគិតថា ការរស់នៅក្នុងផ្ទះ មានភាពស្មុគស្មាញខ្លាំងមែនទេ? សូមសម្តែងនូវភាពស្មោះត្រង់។ យើងទាំងអស់គ្នាតែងជួបប្រទះ នឹងភាពស្មុគស្មាញនៅពេលខ្លះ។ ប៉ុន្...

ឈិន ឡុង ឱនក្បាល ទទួលពាក្យកាត់ក្តីិ រឿងកូនប្រុស

ដោយ: ដាលីស 11 AM, Wednesday, 10 Jun, 2015

ក្នុងអំឡុងពេលមួយរយៈកន្លងមកនេះ មានព័ត៌មានចចាមអារ៉ាមថា ឈិន ឡុង បានប្រើប្រាស់គ្រប់វិធីទាំងអស់​ ក្នុង​ការ​រត់ការរឿងក្តីគ្រឿងញៀនរបស់កូនប្រុស តែមិនថាបែរម...

បុរសអាយុ ៣០ ត្រូវរៀបចំជីវិត ដូចម្តេចខ្លះ?

ដោយ: ចរិយា 10 PM, Friday, 30 Dec, 2016

ចំពោះបុរសៗ បើអ្នកឈានដល់អាយុ ៣០ឆ្នាំ ហើយអ្នកសង្កេតឃើញថា អ្នកនៅមិនទាន់មានអ្វីសោះ អ៊ីចឹងសូមអ្នកសាកល្បងជ្រើសរើស ជំហានជីវិតដូចខាងក្រោម៖ ១. រកការងារថ្មី ...

វិធីសាស្រ្ត ១០យ៉ាង សម្រាប់ការតុបតែងបន្ទប់គេង

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Mar, 2017

ពង្រីកទំហំបន្ទប់គេង របស់អ្នកជាមួយវិធីសាស្រ្តងាយៗ ដើម្បីទទួលបានបន្ទប់គេង ដែលផ្តល់នូវផាសុកភាព គេងលក់ស្រួល និងសុបិន្តល្អ។ ១. ការរួមបញ្ចូលគ្នា និងស៊ីគ្...

Tomnerb.Com - YouTube Channel