ចូលចិត្តទំនើប

ដៃគូ James Bond 007 វគ្គក្រោយ តារាស្រីជាជនជាតិម៉ិកស៊ិកូ កំពូលសម្រស់

ដោយ: ដាលីស 6 PM, Sunday, 14 Jun, 2015

ឱ្យ​តែ​ជារឿង​ “James Bond” មិនខ្វះស្រីស្អាតទេ! មានការអះអាងថា ខ្សែភាពយន្តរឿង “James Bond 007” ក្នុងវគ្គ “Spectre” នឹងមានតារា​ស្រី ដ៏​ស្រស់​ស្អាតម្នាក់ទៀត មក​ចូល​រួម​សម្ដែងនោះគឺ ស្តេហ្វានី ស៊ិកមែន (Stephanie Segment) ដែល​ជា​តារា​ឯក​ស្រី​​ជាតិម៉ិកស៊ិកូ ដោយ​​ត្រូវ​បាន​បានជ្រើសរើសឱ្យមកសម្តែង ជាតួអង្គ​ស្រីនៅក្បែរកាយភ្នាក់​ងារ​សម្ងាត់ ដ៏ល្បីល្បាញនេះ។

MGM Studio និង Sony Pictures Intertainment Entertainment បានចេញសេចក្តីថ្លែងការណ៍ពាក់ព័ន្ធ នឹង​ព័ត៌មានរបស់ខ្សែ​ភាពយន្ត “James Bond” តាមរយៈ Facebook ថា ស្តេហ្វានី ស៊ិកមែន បានមកចូលរួមសម្តែង នៅក្នុងវគ្គ “Spectre” ដោយ​នឹង​សម្តែង​ជា​តួ “អេស​ថ្រេល​ឡា” ហើយ។

សេចក្តីថ្លែងការណ៍នោះ បានបញ្ជាក់បន្ថែមថា “តារាសម្តែងស្រីស្អាតជនជាតិម៉ិកស៊ិកូម្នាក់នេះ ធ្លាប់ជាប់​ឈ្មោះជា​បេក្ខជន​​ដណ្តើម​ រង្វាន់​អូស្កា តាមរយៈខ្សែភាពយន្តរឿង “M​iss Bala” (2011) និងការសម្តែងខ្សែភាពយន្ត នៅឯប្រទេស ន័រវេយ៍ បានទទួល​នូវ​ការ​ទទួល​ស្គាល់​ថា​ ជាខ្សែភាពយន្តដែលល្អបំផុតនៅ​ក្នុង អូស្កា នៅឆ្នាំនោះ រឿង “Pioneer” (2013) កាលពីពេលថ្មីៗ នេះនាងនៅបាន​សម្តែងនៅក្នុងរឿងភាគ “The Bridge” (2013) និង “Narcos” (2015) ទៀតផង។

កាលពីពេលមុននេះ តារាស្រីរូបស្អាត ឈាមជ័រ យ៉ាំងហ្គោ បានទម្លាយឱ្យដឹងពីអារម្មណ៍នៅ​ពេល​ដែល ស៊ែម មេនដេហ្ស៍ អ្នក​ដឹក​នាំ​រឿង បានទាក់ទងឱ្យនាងមកសម្តែងជាតួឯក នៅក្នុងរឿងនេះថា “នាងខ្ញុំមិនមែនជាក្មេងស្រីទៀតទេ ពេល​នេះ​នាង​ខ្ញុំពេញក្រមុំ​ហើយ ដូច្នេះ​នាង​ខ្ញុំស័ក្តិសមនឹងសម្ដែង​ជាតួអង្គនេះជំនួស ជួឌី ដេនស៍ បានហើយ”៕

StephanieSegment-04

StephanieSegment-02

StephanieSegment-01

StephanieSegment-06

StephanieSegment-03

អត្ថបទអ្នកចង់អាន

មកស្គាល់15 រឿងដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបង្ហាញថាប្រទេសជប៉ុន បានឈានមួយរយជំហានទៅមុខ មុនពិភពលោក!!!

ដោយ: ភារុន 8 AM, Tuesday, 05 Mar, 2019

អ្នកប្រហែលជាធ្លាប់បានដឹងហើយ ពីរបៀបដែលប្រទេសជប៉ុន បានផ្តល់នូវគំនិតដែលធ្វើឱ្យយើងគិតថាអនាគតគឺនៅទីនេះ ដូចជា សណ្ឋាគារ Capsule (カプセルホテル) និងរថភ្លើងល្បឿនល...

Victoria ត្រៀមប្រមូលលុយ Backhams ធ្វើស្រាវីស្គីល

ដោយ: ដាលីស 12 AM, Sunday, 07 Jun, 2015

Victoria Backham ប្រហែលជាសប្បាយចិត្តខ្លាំងណាស់ ព្រោះត្រូវត្រៀមខ្លួនចាំប្រមូលលុយដុល្លារទៀតហើយ បន្ទាប់​ពី David Backham កំពូលស្វាមីដ៏ល្អ និងជាអតីតកីឡ...

រូបថត 17 សន្លឹក ដែលបញ្ជាក់ថាជនជាតិជប៉ុន កំពុងដើរឆ្ពោះទៅរកផ្លូវ នាពេលអនាគត

ដោយ: ភារុន 9 AM, Monday, 03 Jun, 2019

ប្រទេសជប៉ុន គឺមានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្រាប់វប្បធម៌ ប្រពៃណីដាច់ដោយឡែក និងប្រពៃណី ដែលមានតែមួយគត់ ជារបស់ខ្លួនឯងដូចជា ការតុបតែងខ្លួនដូចទៅនឹងគំនូរជីវ...

រូបថតកំប្លែងៗចំនួន 14 សន្លឹក បង្ហាញពីហេតុផលគុណម្តាយ មកមុនគុណឪពុក

ដោយ: ភារុន 8 AM, Thursday, 25 Apr, 2019

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីបានជាខ្មែរយើងមានពាក្យសុភាសិតមួយឃ្លា ពោលថា «ស៊ូស្លាប់បា កុំឱ្យតែស្លាប់មេ ស៊ូលិចទូក កណ្តាលទន្លេ កុំឱ្យតែភ្លើងឆេះផ្ទះ»? ...

Tomnerb.Com - YouTube Channel