ចូលចិត្តទំនើប

ដឹងពីជំងឺ តាមរាសីចក្របរទេស

ដោយ: ស. លីង 6 PM, Wednesday, 22 Feb, 2017

នៅលើពិភពលោក ជំនឿគឺជាសាសនាដំបូងរបស់មនុស្ស។ ទោះនៅប្រទេសរីកចម្រើន ក៏ជឿលើការទស្សទាយថ្ងៃខែឆ្នាំកំណើតដែរ ដើមី្បប្រមើលពីហេតុល្អ និងអាក្រក់ ដែលបម្រុងនឹងកើតលើខ្លួន។

បរទេសមានក្បួនទស្សទាយមួយ តាមរយៈថ្ងៃ និងខែកំណើត គេទាយមើលជំងឺ ដែលនឹងកើតឡើង ចំពោះសាម៉ីខ្លួន។ មិត្តអ្នកអានអាចសាកទស្សទាយ ដោយខ្លួនឯងបានពីស្ថានភាពសុខភាពរបស់អ្នក។

អ្នកកើតពីថ្ងៃទី ២១ ខែមីនា ដល់ ១៩ ខែមេសា ចំរាសីចក្រ Aries                 

ជំងឺដែលអ្នកត្រូវប្រឈម គឺឈឺក្បាល បញ្ហាធ្មេញ ថ្គាម និងស្បែកមុខមិនសូវថ្លា។

អ្នកកើតពីថ្ងៃទី២០ ខែមេសា ដល់ ២០ ខែឧសភា ចំរាសីចក្រ Taurus

ជំងឺរបស់អ្នកទាក់ទងនឹងថ្គាមក្រោម បំពង់ក និងការផលិតជាតិអង់សូលីន។ បើអ្នកស្ថិតនៅក្នុងប្រភេទ Taurus ខ្លាំង ធ្មេញរបស់អ្នករឹងមាំល្អ ប៉ុន្តែអ្នកឧស្សាហ៍ផ្តាសាយ និងគ្រុន។ បើអ្នកស្ថិតនៅក្នុងប្រភេទ Taurus ខ្សោយ អ្នកងាយឈឺបំពង់ក ក្រពេញទីរ៉ូអ៊ីដ (រឹង)ក និងត្រចៀក ជាពិសេសពេលអ្នកព្រួយខ្លាំង និងរឹងចចេសខ្លាំង។

អ្នកកើតពីថ្ងៃទី២១ ខែឧសភា ដល់ ២០ ខែមិថុនា ចំរាសីចក្រ Gemini

បញ្ហាច្រើនកើតលើអវៈយវៈ និងប្រព័ន្ធដង្ហើម។ ដូច្នេះអ្នកងាយកើតរោគផ្តាសាយ ក្អក និងឈឺសរសៃ។

អ្នកកើតពីថ្ងៃទី២១ ខែមិថុនា ដល់ ២២ ខែកក្កដា ចំរាសីចក្រ Cancer

ជំងឺដែលអ្នកប្រឈមគឺក្រពះ និងប្រព័ន្ធរំលាយអាហារ ដែលនេះមានការទាក់ទងនឹងចិត្ត និងអារម្មណ៍របស់អ្នកដែរ។ ពេលដែលអ្នកព្រួយ ឈឺចិត្ត ឬខឹងខ្លាំង ហើយអ្នកបៀមវាទុកមិនព្រមបញ្ចេញ នោះវានឹងធ្វើឲ្យអ្នករំលាយអាហារមិនបានល្អ កើតរោគពោះវៀន និងរោគអាស៊ីត។

អ្នកកើតពីថ្ងៃទី២៣ ខែកក្កដា ដល់ ២២ ខែសីហា ចំរាសីចក្រ Leo

អ្នកកើតរាសីចក្រមួយនេះ មានជំងឺទាក់ទងនឹងឈាម និងបេះដូង។ អ្នកនឹងឈឺខ្នង ឈឺបេះដូង និងល្វើយ។

អ្នកកើតពីថ្ងៃទី២៣ ខែសីហា ដល់ ២២ ខែកញ្ញា ចំរាសីចក្រ Virgo

កន្លែងដែលអ្នកត្រូវយកចិត្តទុកដាក់ គឺក្រពះ និងពោះវៀន។ អ្នកត្រូវសម្រាកឲ្យបានច្រើន កុំធ្វើឲ្យខ្លួនឯងហត់ពេក។ បើមិនដូច្នោះ ជំងឺប្រចាំរាសីរបស់អ្នកនឹងស្វាគមន៍អ្នកភ្លាម គឺជំងឺដំបៅក្រពះ ទល់លាមក និងប្រតិកម្មអាហារ។

អ្នកកើតពីថ្ងៃទី២៣ ខែកញ្ញា ដល់ ២២ ខែតុលា ចំរាសីចក្រ Libra

អ្នកប្រឈមនឹងជំងឺទាក់ទងនឹងប្រព័ន្ធអាហារដូចជា ពិបាកស្រូបយកជីវជាតិ និងពិបាកបត់ជើងធំ។ ជំងឺមួយទៀត គឺទាក់ទងនឹងមុខងាររបស់តម្រងនោម និងប្លោកនោម។

អ្នកកើតពីថ្ងៃទី២៣ ខែតុលា ដល់ ២១ ខែវិច្ឆិកា ចំរាសីចក្រ Scorpio

នៅពេលអ្នកប៉ះពាល់អារម្មណ៍ដូចជា ច្រណែន ប្រច័ណ្ឌ ឬស្រមើស្រមៃខ្លាំងពេក វាប៉ះពាល់ដល់ប្រព័ន្ធបន្តពូជ និងអ័រម៉ូនរបស់អ្នក។ ចំពោះស្ត្រី ប៉ះពាល់ដល់ចរាចរណ៍រដូវប្រចាំខែ។ នៅមានជំងឺផ្សេងៗដូចជាទឹកនោមផ្អែម និងតម្រងនោមដែលអ្នករាសីចក្រ Scorpio ត្រូវប្រឈមមុខ។

អ្នកកើតពីថ្ងៃទី២២ ខែវិច្ឆិកា ដល់ ២១ ខែធ្នូ ចំរាសីចក្រ Sagittarius

អ្នកច្រើនប្រឈមនឹងជំងឺភ្លៅ ត្រគាក និងភ្នែក។

អ្នកកើតពីថ្ងៃទី២២ ខែធ្នូ ដល់ ១៩ ខែមករា ចំរាសីចក្រ Capricorn

ជំងឺរបស់អ្នកគឺឆ្អឹង ជាពិសេសឆ្អឹងជើង។ អ្នកត្រូវយកចិត្តទុកដាក់ ព្រោះឆ្អឹងរបស់អ្នកមិនសូវរឹងមាំ ហើយអ្នកក៏ងាយឈឺសន្លាក់ផងដែរ។

អ្នកកើតពីថ្ងៃទី២០ ខែមករា ដល់ ១៨ ខែកុម្ភៈ ចំរាសីចក្រ Aquarius

ជំងឺដែលអ្នកប្រឈមគឺជំងឺសន្លាក់ បេះដូង ហើម(ដែឬជើង) សរសៃឈាម ហឺត និងជំងឺប្រតិកម្មផ្សេងៗ។

អ្នកកើតពីថ្ងៃទី១៩ ខែកុម្ភៈ ដល់ ២០ ខែមីនា ចំរាសីចក្រ Pisces

អ្នកត្រូវការពារខ្លួនអ្នកពីទុក្ខព្រួយ។ ប្រសិនបើអ្នកកើតទុក្ខហួសហេតុពេក អ្នកនឹងកើតជំងឺទាក់ទងនឹងជើង (ដូចជាកើតផ្លែ ឬហើម) និងប្រព័ន្ធភាពស៊ាំចុះខ្សោយ ដែលបណ្តាលឲ្យជំងឺផ្សេងៗ អាចរាតត្បាតចូលមកក្នុងខ្លួនអ្នក។

ពាក្យថាទស្សទាយ គឺមិនប្រាកដមួយរយភាគរយទេ។ ដូច្នេះអត្ថបទនេះគ្រាន់តែជាការផ្តល់នូវព័ត៌មាន និងគំនិតដល់អ្នកអាន ក្នុងការតាមដានបញ្ហាសុខភាពរបស់អ្នក។ ជូនពរគ្រប់គ្នាឲ្យមានសុខភាពល្អ!

Zodaic-Sign-Health-02

អត្ថបទអ្នកចង់អាន

អ្វីខ្លះ ដែលអ្នកត្រូវសម្អាត រាល់សប្តាហ៍?

ដោយ: ដួងច័ន្ទ 9 PM, Saturday, 02 Sep, 2017

សម្ភារៈមួយចំនួនទាមទារ ឱ្យមានការលាងសម្អាតឱ្យបានញឹកញាប់ ជាងសម្ភារៈដទៃ។ ឧទាហរណ៍ អ្នកត្រូវលាងសម្អាតចាន ជារៀងរាល់ថ្ងៃ ហើយអ្នកត្រូវសម្អាតម៉ាស៊ីនបូមធូលីរៀ...

តិចនិចចិញ្ចឹម ក្មេងឆ្លាត

ដោយ: ដួងច័ន្ទ 10 PM, Friday, 21 Jul, 2017

ការចិញ្ចឹម បីបាច់ថែរក្សា និងបណ្តុះបណ្តាលក្មេងឆ្លាតវៃមួយរូប គឺសម្តៅលើការអភិវឌ្ឍន៍សក្តានុភាព របស់ក្មេង ធ្វើឱ្យក្មេងទទួលបាននូវគ្រប់យ៉ាង ដែលពួកគេត្រូវទ...

សម្ភារៈប្រើប្រាស់ ដែលអ្នកមិនដឹងថាមានកាលកំណត់

ដោយ: ដួងច័ន្ទ 9 AM, Monday, 01 Oct, 2018

នៅពេលអ្នកទៅផ្សារទិញគ្រឿងទេស ចំណុចដំបូងដែលអ្នកតែងធ្វើគឺពិនិត្យមើលកាលបរិច្ឆេទផុតកំណត់។ ប៉ុន្តែមានសម្ភារៈមួយចំនួននៅក្នុងផ្ទះរបស់អ្នកដែលមិនមានបញ្ជាក់ពី...

Mr.Mr.-Girls’ Generation ជាប់ក្នុងលំដាប់ បទភ្លេងល្បីបំផុតឆ្នាំ 2014

ដោយ: ដាលីស 9 PM, Tuesday, 02 Jun, 2015

បណ្តាហ្វ៊ែនក្លឹបនាំគ្នាហ៊ោឡើងម្តងទៀត នៅពេលបទចម្រៀងដ៏ល្បីល្បាញ ដូចជា បទ Mr.Mr. របស់ទេពអប្សរទាំង 9 នៃ​វង់ Girls’ Generation ជាក្រុមតារាចម្រៀងទ្...

Tomnerb.Com - YouTube Channel