ចូលចិត្តទំនើប

ឈិន ឡុង ឱនក្បាល ទទួលពាក្យកាត់ក្តីិ រឿងកូនប្រុស

ដោយ: ដាលីស 11 AM, Wednesday, 10 Jun, 2015

ក្នុងអំឡុងពេលមួយរយៈកន្លងមកនេះ មានព័ត៌មានចចាមអារ៉ាមថា ឈិន ឡុង បានប្រើប្រាស់គ្រប់វិធីទាំងអស់​ ក្នុង​ការ​រត់ការរឿងក្តីគ្រឿងញៀនរបស់កូនប្រុស តែមិនថាបែរមុខទៅខាងណា ក៏មើលទៅដូចជា ងងឹតឈឹងទាំងអស់ ធ្វើឱ្យភរិយាខ្លួន ​បាន​ត្រឹមតែសុខចិត្តទទួលយកស្ថានភាពនោះ ហើយត្រឡប់ទៅធ្វើការងាររបស់ខ្លួនឯងជាបន្តវិញ ចំណែកភរិយា លីន ហ្វឹង ជាវ កើតទុក្ខខ្លាំង​ណាស់ ដល់ថ្នាក់ញ៉ាំមិនបាន​គេងមិនលក់ ព្រោះតាំងពីកើតរឿងមក នៅមិនទាន់បានជួបមុខកូនប្រុស​ម្តងណា​ឡើយ​។

កាលពីថ្ងៃមុន ឈិន ឡុង ទៅប្រូម៉ូតខ្សែភាពយន្តថ្មី ដែលសហការគ្នាជាមួយហូលីវូដ នៅឯទីក្រុង ហ៊ើពើយ បាន​សារ​ភាពជាមួយអ្នកសារព័ត៌មានថា ខ្លួនឯងជាអ្នកខុស ដែលប្រដៅកូនមិនបានល្អ តែយ៉ាងណាក៏ដោយ ក៏ខ្លួនជាមួយនឹងភរិយា​ទៅ​ផ្តល់កម្លាំ​ង​ចិត្តកូនប្រុស ហ្វាំង ជូ មិង នៅថ្ងៃឡើងសវនាការ នៅឯទីក្រុងប៉េកាំង ក្នុងអំឡុងពេលចុងឆ្នាំនេះផងដែរ និងចង់ឱ្យអ្នក​សារព័ត៌មាន​ជួយ​​ចម្រាញ់ព័ត៌​មាន ដែលបានឮមកមុននឹងចុះផ្សាយផង កុំចុះផ្សាយត្រឹមតែថា បានឮមកអ៊ីចេះ បានឮមកអ៊ីចុះអី ព្រោះមិនថាយ៉ាង​ណា ឪពុកម្តាយតែងតែនៅក្បែរ និងផ្តល់កម្លាំងចិត្តឱ្យកូនប្រុសជានិច្ច៕

Jackie-Chan-Son-05

Jackie-Chan-Son-02

Jackie-Chan-Son-06

អត្ថបទអ្នកចង់អាន

តារាចម្រៀង TOP របស់ក្រុម BIG BANG សុំទោសសាធារណជន ក្រោយត្រូវសមត្ថកិច្ចចោទប្រកាន់…

ដោយ: ទំនើប 10 PM, Friday, 09 Jun, 2017

ក្រោយពីត្រូវចោទប្រកាន់ ទាក់ទងនឹងការប្រើប្រាស់កញ្ឆា នៅថ្ងៃទី៤ មិថុនា នេះ តារាចម្រៀងមុខកាច TOP បានសរសេរលិខិតសុំទោសរបស់ខ្លួនទៅកាន់ សាធារណជន និងអ្នកគាំ...

ទាយាទ ប្រ៊ូស លី បើកទីផ្សារភេសជ្ជៈ ដោយប្រើឈ្មោះឪពុក

ដោយ: ដាលីស 3 PM, Sunday, 14 Jun, 2015

ប្រ៊ូស លី (Bruce Lee) ឬ លី សៀវ ឡុង តារាគុងហ៊្វូអ្នកវាយតប់ ដ៏អមតៈនៅក្នុងដួងចិត្តទស្សនិកជន​ ទូទាំង​ពិភព​លោក ដែលបច្ចុប្បន្នបានលាចាកលោកនេះ ទៅគម្រប់ 41ឆ...

រថភ្លើងស៊េរីទំនើបចំនួន 3 គ្រឿងសម្រាប់បើកបរមកកាន់អាកាសយានដ្ឋាន បានមកដល់ប្រទេសកម្ពុជាហើយ

ដោយ: ភារុន 10 AM, Sunday, 13 Jan, 2019

យោងតាមរយៈទំព័រហ្វេសប៊ុករបស់លោក Ramady Moun បានឱ្យដឹងថា រថភ្លើងTramway ស៊េរីទំនើប 3គ្រឿង ដែលក្រុមហ៊ុន Royal Railway Cambodia បានបញ្ជាទិញពីប្រទេសម៉ិក...

ប្រវត្តិ ទិវាសិទ្ធិនារីអន្តរជាតិ

ដោយ: រីកា 11 PM, Monday, 07 Mar, 2016

នៅក្នុងទីក្រុង ស៊ីកាហ្គោ សហរដ្ឋអាមេរិក កម្មការិនីក្នុងរោងចក្រតម្បាញមួយបាននាំគ្នា ក្រោកឈរឡើងដើរជាក្បួនធ្វើបាតុកម្ម​តវ៉ាការកេងប្រវ័ញ្ច គាបសង្កត់ កោសរ...

Tomnerb.Com - YouTube Channel