ចូលចិត្តទំនើប

ឈិត សុវណ្ណបញ្ញា ទទួលបានតំណែងតួឯក ក្នុងខ្សែភាពយន្តដំបូង

ដោយ: ម៉ូនី 8 PM, Tuesday, 03 Nov, 2015

តារាចម្រៀងស្រី សុភាពរាបសា ឋិតនៅក្រោមដំបូលរបស់​ផលិតកម្ម រស្មីហង្សមាស កញ្ញា. ឈិត សុវណ្ណបញ្ញា ទើប​នឹង​ចាប់យកអាជីពថ្មី​ ជាតារាសម្តែងក្នុងខ្សែភាពយន្តជាលើកដំបូង ហើយទទួលបានដំណែងជា​តួឯកថែមទៀតផង។

នៅក្នុងខ្សែភាពយន្តដំបូងរបស់ បញ្ញា​ ដែលមានចំណងជើងថា “ទេសចរណ៍ឋាននរក” នាងត្រូវបាន​អ្នកដឹកនាំយកចិត្តទុកដាក់ជាពិសេស ដោយហេតុតែនេះ ជាខ្សែភាពយន្តដំបូងរបស់ បញ្ញា។ ម្ចាស់បទ ស្រក់ទឹកភ្នែកមិនមែនគ្នាបញ្ហា មិនត្រឹមតែមានទេពកោសល្យក្នុងការច្រៀងប៉ុណ្ណោះទេ ចំពោះការសម្តែងក៏កាន់តែល្អផងដែរ ដូចនេះហើយទើបធ្វើឲ្យអ្នកដឹកនាំសម្រេចជ្រើសយក បញ្ញាជាតួឯកនៅក្នុងខ្សែរភាពយន្តនេះ (បើតាមសម្តីរបស់អ្នកដឹកនាំតាមរយៈទូរស័ព្ទ)។

នៅក្នុងសាច់រឿងនៃ ខ្សែភាពយន្តនេះ បញ្ញា ត្រូវបានភ្លឹកចូលទៅកាន់កាន់ឋាននរក ហើយក៏បានជួបជាមួយលោក អេឡិចសូរ៉ា ដើរតួជា វាសនា ដែលត្រូវបានឈ្នះរង្វាន់ទៅដើរលេងនៅឋាននរក ហើយក៏បានជួបគ្នា ដោយបញ្ញាដែលមានការងារជាអ្នកមគ្គុទេសនៅឋាននរក ព្រោះនាងចេះភាសាអង់គ្លេស។ សុំប្រាប់ត្រួសៗតែប៉ុណ្ណឹងសិន ចាំទស្សនាទាំងអស់គ្នានៅរោងកុនតែម្តងទៅ ធានាថា សើចតែម្តង រួចលោក លី វ៉េត​ ក៏សើច (ជំនួបជាមួយលោកលី វ៉េត តាមទូរស័ព្ទដៃ)។

ខ្សែភាពយន្តរឿង ទេសចរណ៍ឋាននរក​នេះ ត្រូវបានផលិតដោយ ផលិតកម្ម VCine Picture និងដឹកនាំដោយ លោក លី វ៉េត ដែលជាអ្នកដឹកនាំដ៏ឆ្នើមម្នាក់ ដែលគ្រប់បានគ្នាបានទទួលស្គាល់ការដឹកនាំ ក៏ដូចជាការផលិត ខ្សែវីដេអូរចម្រៀង និងស្ពតពាណិជ្ជកម្មជាច្រើនរបស់លោកនាពេលកន្លងមក និងក្រោមការនិពន្ធដោយកវីដ៏ឆ្នើមគឺ លោក សុខ ចាន់ផល ដែលជាកវីនិពន្ធទំនុកច្រៀងឲ្យផលិតកម្មរស្មីហង្សមាស ដែលគ្រប់គ្នាបានស្គាល់រូបលោកយ៉ាងច្បាស់តាមរយៈបទ ប្រពន្ធអ្នកណាផ្ញើរទឹកភ្នែកមក។​​ នៅក្នុងខ្សែភាពយន្តនេះក៏អមដោយបទច្រៀងនិពន្ធថ្មី ច្រៀងដោយ កញ្ញា. ឈិត សុវណ្ណបញ្ញា ផ្ទាល់ មានចំណងជើងថា ម្នាក់ឯងម្តងទៀត ក្រោមការនិពន្ធទំនុកច្រៀងដោយ លោក. សុខ ចាន់ផល និង និពន្ធបទភ្លេងថ្មីដោយ លោក. Noly

ខ្សែភាពយន្តនេះនឹងចាប់បញ្ចាំងឆាប់ៗនេះ នៅរោងកុននានាក្នុងរាជធានី។ ដូច្នេះមិត្តទស្សនិកជន ក៏ដូចជា Fan របស់ កញ្ញា. ឈិត សុវណ្ណបញ្ញា ពិតជាភ្ញាក់ផ្អើល និងទន្ទឹងរង់ចាំទស្សនានូវខ្សែរភាពយន្តដំបូង របស់បញ្ញាក្នុងពេលឆាប់ៗខាងមុខនេះហើយ។​

PanhaMovie-02

PanhaMovie-03

អត្ថបទអ្នកចង់អាន

ការងារដ៏ចម្លែកទាំង 7 ប្រភេទ នឹងអាចមាន នាពេលអនាគត!

ដោយ: ភារុន 8 AM, Tuesday, 28 May, 2019

ឥទ្ធិពលនៃបច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាអាវកាស ទៅលើជីវភាពរស់នៅរបស់មនុស្ស ហាក់បីដូចជាធំធេងណាស់ នាពេលបច្ចុប្បន្ននេះ ប៉ុន្តែយើងម្នាក់ៗគ្រាន់តែស្រមើ...

ប្រទេសជប៉ុន បានរចនារថភ្លើងល្បឿនលឿន «Shinkansen» ជារូប Mickey Mouse របស់Disney ឱ្យដំណើរការ ចាប់ពីឥឡូវនេះហើយ!

ដោយ: ភារុន 9 AM, Monday, 27 May, 2019

ប្រទេសជប៉ុន កំពុងរចនារថភ្លើងល្បឿនលឿន Shinkansen ឱ្យមានរូបតំណាង Mickey Mouse របស់ Disney នាឥឡូវនេះហើយ។ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ Shinkansen...

ការតុបតែងគេហដ្ឋាន សម្រាប់អ្នកស្រឡាញ់សៀវភៅ

ដោយ: ដួងច័ន្ទ 5 PM, Tuesday, 26 Sep, 2017

ថ្ងៃនេះ គេហទំព័រទំនើប នឹងបង្ហាញអ្នកពីគំនិតដ៏អស្ចារ្យ នៃការតុបតែងបន្ទប់ដាក់សៀវភៅ សម្រាប់អ្នកស្រឡាញ់សៀវភៅ ចូលចិត្តការអាន និងចង់បានបរិយាកាសល្អសម្រាប់អ...

ជ្រើសរើសមុខរបរ តាមរាសីចក្ររបស់អ្នក

ដោយ: ស. លីង 7 PM, Wednesday, 07 Jun, 2017

មនុស្សជាច្រើន ជាពិសេសក្មេងៗ ដែលទើបតែពេញវ័យ តែងមានការបារម្ភ និងនឹកគិតពីអនាគត តើគួរជ្រើសយកមុខរបរអ្វី ដើមី្បឲ្យជីវិតមានលំនឹង? ចំពោះបញ្ហាមួយនេះ ទំនើបសូ...

Tomnerb.Com - YouTube Channel