ចូលចិត្តទំនើប

ជម្រើសឡាបូលាងដៃ សម្រាប់បន្ទប់ទឹកតូចចង្អៀត

ដោយ: ដួងច័ន្ទ 11 PM, Wednesday, 02 Aug, 2017

ការតុបតែងគេហដ្ឋាន ជាការប្រើប្រាស់គំនិតច្នៃប្រឌិត ដើម្បីឱ្យសោភណ្ឌភាពក្នុងគេហដ្ឋានកាន់តែស្រស់ស្អាត និងស្តែងចេញពីចរិកលក្ខណៈរបស់ម្ចាស់ផ្ទះ។ មនុស្សមួយចំនួនគិតថា ការតុបតែងគេហ ដ្ឋានឱ្យបានល្អប្រណិត គឺអាស្រ័យលើទំហំទីតាំង ប៉ុន្តែនេះជាការយល់ខុស។ ទោះបីជាក្នុងបន្ទប់ដ៏តូច មួយក៏អ្នកអាចតុបតែង ឱ្យមានភាពទាក់ទាញបាន គឺអាស្រ័យលើគំនិតច្នៃប្រឌិតខ្ពស់។

ក្នុងបន្ទប់ទឹកដ៏តូចចង្អៀត ក៏អ្នកអាចដាក់តម្កល់សម្ភារៈជាច្រើន តាមតម្រូវការបានដែរ បើសិនជាអ្នកដឹង ពីវិធីសាស្រ្តជ្រើសរើសសម្ភារៈទាំងនោះឱ្យបានត្រឹមត្រូវ។ ទំនើប សូមដកស្រង់នូវអត្ថបទមួយពាក់ព័ន្ធ នឹងការជ្រើសរើសឡាបូលាងដៃ សម្រាប់បន្ទប់ទឹកដែលមានទំហំតូចចង្អៀត។ បើចង់ដឹង សូមអាននូវ អត្ថបទខាងក្រោមនេះទាំងអស់គ្នា។

ឡាបូបង្កប់ក្នុងជញ្ជាំង

ឡាបូប្រភេទទទួលបានភាពពេញនិយម នៅក្នុងអំឡុងឆ្នាំ 1940-50 ជាឡាបូដែលចានបង្ហូរទឹកដាក់បង្កប់ក្នុងជញ្ជាំង និងដាក់ទុយោទឹកជាប់នឹងជញ្ជាំង។ ឡាបូលាងដៃប្រភេទនេះជួយបន្ថែមទីតាំងនៅលើឥដ្ឋក្នុងបន្ទប់ទឹក។ ឡាបូបង្កប់ក្នុងជញ្ជាំងមានទំហំចាប់ពី 11 អ៊ីញ រហូតដល់ 42 អ៊ីញ និងមានជម្រៅចាប់ពី 4 អ៊ីញ រហូតដល់ 22 អ៊ីញ។ ជាមួយនឹង ឡាបូលាងដៃប្រភេទនេះ អ្នកមានភាពបត់បែនក្នុងការជ្រើសរើសយកប្រវែងកម្ពស់ណាមួយ សមស្រប សម្រាប់ប្រើប្រាស់។ សម្រាប់បន្ទប់ដែលមិនមានកន្លែងទុកសម្ភារៈគ្រប់គ្រាន់ អ្នកគួរជ្រើសរើសយកឡាបូ លាងដៃបង្កប់ក្នុងជញ្ជាំង ដើម្បីនៅសល់កន្លែងសម្រាប់ដាក់ធុងសម្រាម និងអាចច្នៃជាធ្នើព្យួរកន្សែង។

Genius-Sinks-Options-for-Small-Bathrooms-Tomnerb-08

ឡាបូមានជើងទម្រ

ជាមួយនឹងរូបរាងដ៏ស្រស់ស្អាត ជាមួយនឹងទុយោទឹកបង្កប់ ឡាបូលាងដៃមានជើងទម្រ បានក្លាយជាជម្រើសដ៏ពេញនិយមសម្រាប់បន្ទប់ទឹកបែប Classic ។ ដូចជាឡាបូលាងដៃបង្កប់ក្នុងជញ្ជាំងដែរ ចាន បង្ហូរទឹកត្រូវភ្ជាប់ជាមួយនឹងជញ្ជាំង តែខុសត្រង់មានជើងទម្រភា្ជប់ទៅនឹងឥដ្ឋ។ អ្នកជំនាញបានពន្យល់ថាបញ្ហាសម្រាប់ឡាបូប្រភេទនេះ គឺនៅត្រង់ការដាក់ទុយោទឹកទៅក្នុងជើងទម្រ និងត្រូវប្រើប្រាស់ការវាស់ វែងជាក់លាក់ ដើម្បីផ្គូផ្គងកម្ពស់ឡាបូ និងជញ្ជាំង។ ប្រាកដណាស់ អ្នកត្រូវចំណាយទីតាំងសម្រាប់ទុកដាក់សម្ភារៈ នៅផ្នែកខាងលើ។ ប៉ុន្តែការតំឡើងទូរថ្នាំពេទ្យ ឬធ្នើដាក់សម្ភារៈ អាចជំនួសទីតាំងដែលបាត់បង់បាន។ សម្រាប់កន្លែងតូចចង្អៀតខ្លាំង អ្នកអាចសាកល្បងដាក់ឡាបូនៅជ្រុងជញ្ជាំង ដែលមិនត្រឹមតែផ្តល់មុខងារបន្ថែមនោះទេ ហើយថែមទាំងផ្តល់សោភណ្ឌភាពបន្ថែមទៀតផង។

Genius-Sinks-Options-for-Small-Bathrooms-Tomnerb-03

ឡាបូលាងដៃជើងទម្រពីរ ឬ បួន

បើសិនជាអ្នកត្រូវការទីតាំងបន្ថែម ដែលអាចឱ្យអ្នកទុកដាក់ច្រាស់ដុសធ្មេញ និងសម្ភារៈផ្សេងៗទៀតបាន អ្នកគួរពិចារណាលើឡាបូលាងដៃ លក្ខណៈជាទូរ។ ឡាបូប្រភេទនេះមានចានបង្ហូរទឹកភ្ជាប់ទៅនឹង ជញ្ជាំង និងមានជើងទម្រពីរ ឬ បួន។ ជាមួយនឹងទីតាំងបន្ថែមជុំវិញឡាបូ និងធ្នើសម្រាប់ដាក់សម្ភារៈនៅខាងក្រោម ឡាបូលាងដៃប្រភេទនេះ ផ្តល់នូវគុណប្រយោជន៍ទ្វេដង។

Genius-Sinks-Options-for-Small-Bathrooms-Tomnerb-04

ឡាបូលាងដៃមានថតតុ

បើសិនជាបន្ទប់ទឹករបស់អ្នកមានទំហំ 4 ម៉ែត្របួនជ្រុង ឬតូចជាងនេះ អ្នកប្រហែលជាគិតថាអ្នកមិនមានទីតាំងសម្រាប់ដាក់ឡាបូលាងដៃទេ។ ប៉ុន្តែអ្នកនៅតែមានជម្រើស សម្រាប់បន្ថែមឡាបូលាងដៃក្នុង បន្ទប់ទឹក ជាមួយឡាបូលាងដៃមានថតតុ ដែលផ្តល់ទាំងសោភណ្ឌភាព និងកន្លែងទុកដាក់សម្ភារៈ។ ឡាបូប្រភេទនេះមានប្រវែង ពីមុខទៅក្រោយចន្លោះពី 18-20 អ៊ីញ។

Genius-Sinks-Options-for-Small-Bathrooms-Tomnerb-05

ឡាបូលាងដៃប្រវែងវែង

នេះគឺជាដំណោះស្រាយ ចំពោះការប្រើប្រាស់ឡាបូលាងដៃសម្រាប់មនុស្សច្រើននាក់។ វាជាប្រភេទឡាបូ លាងដៃដែលមានចានបង្ហូរទឹករាងទ្រវែង ជាមួយនឹងក្បាលរ៉ូប៊ីណេភ្លោះ។ អាស្រ័យលើចំណង់ចំណូលចិត្ត វាអាចមានរូបរាង និងផ្ទៃខុសៗគ្នា។

Genius-Sinks-Options-for-Small-Bathrooms-Tomnerb-06

ឡាបូលាងដៃលើគម្របបង្គន់

ជម្រើសចុងក្រោយ គឺជាប្រភេទឡាបូលាងដៃដ៏តូច ដែលផ្តល់នូវពហុអត្ថប្រយោជន៍។ ឡាបូលាងដៃប្រភេទនេះមិនត្រឹមតែសន្សំសំចៃទីកន្លែងប៉ុណ្ណោះទេ តែវាថែមទាំងសន្សំសំចៃថវិកា និងអភិរក្សបរិស្ថាន បានថែមទៀតផង។ ឡាបូប្រភេទនេះប្រើប្រាស់ទឹកស្អាតពីរួមជាមួយទឹក សម្រាប់ប្រើជាមួយបង្គន់។ បន្ទាប់ពីអ្នកលាងសម្អាតដៃជាមួយសាប៊ូ ទឹកសាប៊ូនឹងហូរចុះទៅក្នុងចានបង្គន់។ អ្នកផលិតឡាបូលាងដៃប្រភេទនេះបានអះអាងថា សម្រាប់ការប្រើប្រាស់ជាទូទៅ អ្នកអាចសន្សំសំចៃទឹកបាន 7.5 លីត្រ ក្នុងមួយថ្ងៃសម្រាប់មនុស្សម្នាក់។

Genius-Sinks-Options-for-Small-Bathrooms-Tomnerb-07

ប្រភព: thespruce ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ទស្សនាការតុបតែង គេហដ្ឋានដ៏ទំនើប

ដោយ: ដួងច័ន្ទ 8 PM, Thursday, 27 Jul, 2017

ថ្ងៃនេះ ទំនើប នឹងបង្ហាញអ្នកអំពីការតុបតែងគេហដា្ឋនថ្មី បែបទំនើប និងប្រណិត។ អត្ថបទខាងក្រោមនេះ នឹងជួយអ្នកទទួលបានគំនិត សម្រាប់ការតុបតែងគេហដ្ឋាន អាផាតមិន...

អាហារទាំង10 ដែលអ្នកមិនអាចញុំាម្តងទៀតបាន ដោយសារតែ ការប្រែប្រួលអាកាសធាតុខ្លាំង នៅលើភពផែនដី!

ដោយ: ភារុន 8 AM, Thursday, 13 Jun, 2019

ការផ្លាស់ប្តូរអាកាសធាតុ ធ្វើឱ្យមនុស្សត្រូវសម្របខ្លួនទៅនឹងស្ថានភាពរស់នៅថ្មី ហើយខណៈពេលស៊ីតុណ្ហភាពកំពុងតែកើនឡើង ក៏បានធ្វើឱ្យកសិករ និងអ្នកស្រាវជ្រាវ កំ...

Samuel L. Jackson មកជំនួស Jamie Foxx ក្នុងរឿង The Black Phantom

ដោយ: ដាលីស 12 AM, Saturday, 06 Jun, 2015

សាមូអ៊ែល អឹល ជែកសុន បានចរចាដើម្បីទទួលសម្តែងជាតួឯកនៅក្នុងរឿង The Black Phantom ជំនួសលោក ជែមីហ្វ៉ក់ ដែលបានដកខ្លួនចេញកាលពីពេលមុននេះ។ កាលពីដើមខែសីហា ឆ្...

វិធីសាស្រ្តតុបតែងខ្លួន ជាមួយគ្រឿងអលង្ការ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 21 Jun, 2017

សព្វថ្ងៃនេះ ស្រ្តីជាច្រើនត្រូវការសម្ភារៈជាច្រើន សម្រាប់ប្រើប្រាស់។ ពួកគេត្រូវការតែងខ្លួនប្រកបដោយវិជ្ជាជីវៈ ជាភរិយា ជាម្តាយ។ល។ ហើយវាពិតជាមិនងាយស្រួល...

Tomnerb.Com - YouTube Channel