ចូលចិត្តទំនើប

ជម្រើសឡាបូលាងដៃ សម្រាប់គេហដ្ឋានអ្នក

ដោយ: ដួងច័ន្ទ 11 PM, Wednesday, 02 Aug, 2017

អ្នកកំពុងស្វែងរកឡាបូលាងដៃ សម្រាប់ដាក់ក្នុងផ្ទះបាយរបស់អ្នកមែនទេ? សម្រាប់ការជ្រើសរើសនេះ អ្នកត្រូវដឹងលម្អិតពីប្រភេទផ្សេងៗ នៃឡាបូលាងដៃ។ អ្នកអាចគិតថាវាជារឿងងាយស្រួល ប៉ុន្តែមុននឹង ធ្វើការសម្រេចចិត្ត អ្នកគួរសិក្សាឱ្យបានច្បាស់ ដើម្បីជៀសវាងការសម្រេចចិត្តខុស។ អត្ថបទខាងក្រោមនេះ ទំនើប នឹងណែនាំអ្នកពីប្រភេទផ្សេងៗ នៃឡាបូលាងដៃ អាចមានប្រភេទមួយចំនួន ដែលអ្នកមិនធ្លាប់បានស្គាល់ពីមុនមក។

ឡាបូលាងដៃបង្កប់

ឡាបូប្រភេទនេះ ជាជម្រើសដ៏ពេញនិយម សម្រាប់ការប្រើប្រាស់ឡាបូ ដែលធ្វើពីថ្មក្រានីត។ វិធីដ៏ពិសេសដែលគេជ្រើសរើសយកឡាបូលាងដៃប្រភេទនេះ ព្រោះវាខាំជាប់នឹងតួទម្រ ហើយទឹកដែលដក់នៅផ្នែកខាងលើងាយស្រួល ក្នុងការជូតសម្អាត។ វាជាកត្តាដ៏សំខាន់ដែលអ្នកត្រូវធ្វើការតំឡើងវា ឱ្យបានត្រឹមត្រូវ ពីព្រោះវាត្រូវដាក់នៅពីក្រោមផ្ទៃតួចង្ក្រាន ដែលទាមឱ្យវាត្រូវទ្រទ្រង់ទម្ងន់ទាំងអស់នៃ ឡាបូ។ អ្នកត្រូវប្រាកដថា នៅពេលអ្នកតំឡើងឡាបូប្រភេទនេះ អ្នកត្រូវបិទវាឱ្យបានជិតល្អ។ អ្នកក៏ត្រូវ ប្រយ័ត្នផងដែរ ចំពោះកំណកដែលកកើតឡើង នៅចន្លោះស្នាមរឹម និងផ្ទៃខាងក្រៅ ដែលអាចធ្វើឱ្យកើតផ្សិត។ យើងណែនាំឱ្យអ្នកតំឡើងវាជាមួយជាង ដែលមានជំនាញពិតប្រាកដ។

sinks-for-granite-countertop-tomnerb-05

ឡាបូអណ្តែតឡើង

ជាប្រភេទឡាបូលាងដៃ ដែលដាក់តំកល់នៅលើតួជើងចង្រ្កាន ហើយទម្ងន់របស់ឡាបូត្រូវទ្រទ្រង់ដោយជើងទម្រទាំងស្រុង។ ជម្រើសឡាបូប្រភេទនេះពេញនិយម សម្រាប់ផ្ទះបាយបែបប្រពៃណី បូរាណ។ បញ្ហាចម្បងដែលអ្នកប្រើប្រាស់តែងជួបប្រទះជាមួយ គឺមាត់ឡាបូខាងលើដែលភ្ជាប់ជាមួយ នឹងថ្មក្រានីត។ ស្នាមប្រេះ និងសំណើមអាចនឹងមាននៅតាមគែមឡាបូ ដែលអាចបណ្តាលឱ្យវាងាយ នឹងបែកបាក់។ យ៉ាងណាមិញ វាមានតម្លៃទាបជាងឡាបូបង្កប់ និងងាយស្រួលតំឡើងជាង ហើយនៅពេលអ្នកចង់ផ្លាស់ប្តូរថ្មី នឹងមិនធ្វើឱ្យជញ្ជាំងថ្មរបស់អ្នកខូចខាត។

sinks-for-granite-countertop-tomnerb-06

ឡាបូអ៊ីណុក

ឡាបូបង្កប់ និងអណ្តែត ផលិតឡើងពីសមាសភាពជាច្រើនប្រភេទ។ ក្នុងចំណោមនោះ សមាសភាព ដែកអ៊ីណុក ជាជម្រើសដ៏ពេញនិយមជាងគេ។ វាមិនត្រឹមតែសក្តិសមជាមួយនឹងថ្មក្រានីតប៉ុណ្ណោះទេ វាក៏ធន់នឹងសំណឹក និងគ្មានការចម្លងចរន្តអគ្គិសនី។ កម្រាស់លោហៈកាន់តែក្រាស់ គុណភាពរបស់ឡាបូកាន់តែខ្ពស់។ អ្នកក៏អាចជ្រើសរើសយកប្រភេទដែកអ៊ីសូឡង់ ដែលជួយកាត់បន្ថយសម្លេងរំខាននៃតំណក់ទឹកធ្លាក់។ អ្នកគួរជ្រើសរើសយកឡាបូអ៊ីណុក ដែលមានជ្រុងកោង ងាយស្រួលលាង សម្អាត ដោយសារអាហារ និងភាពកង្វក់អាចជាប់នៅនឹងជ្រុងឡាបូបានយ៉ាងងាយ។

sinks-for-granite-countertop-tomnerb-07 

ឡាបូថ្មក្រានីត

បើសិនជាអ្នកចង់បានឡាបូលាងដៃ ដែលអាចធន់នឹងកម្លាំងសង្កត់ខ្លាំង នោះឡាបូធ្វើពីថ្មក្រានីត គឺជាជម្រើសដែលអ្នកកំពុងស្វែងរក។ វាមានភាពរឹងមាំ គ្មានសំណឹក គ្មានកម្តៅ និងគ្មានការចម្លងចរន្ត អគ្គសនី។ អ្នកអាចយកឆ្នាំងក្តៅទើបលើកចេញពីចង្ក្រាន ដាក់ទៅក្នុងឡាបូដោយគ្មានការបារម្ភពីការ ឆេះខ្លោច ព្រោះវាអាចធន់នឹងសីតុណ្ហភាពក្តៅខ្លាំង។ ឡាបូធ្វើពីថ្មក្រានី អាចតំឡើងបង្កប់បាន ដែល វានឹងផ្តល់នូវឡាបូលាងដៃដ៏ស្រស់ស្អាត នៅក្នុងផ្ទះបាយជាមួយនឹងថ្មធម្មជាតិ។ ថ្វីត្បិតតែឡាបូប្រភេទនេះមិនមានរូបភាពទាក់ទាញ ឬមានផ្ទៃសក្តិសមជាមួយនឹងជញ្ជាំងរបស់អ្នកពិតមែន តែវាជា ជម្រើសដ៏ល្អបំផុតសម្រាប់អ្នក ដែលបារម្ភពីការទ្រទ្រង់ជាមួយទម្ងន់ធ្ងន់ៗ។

sinks-for-granite-countertop-tomnerb-08

ឡាបូថ្លើមថ្ម

ឡាបូប្រភេទនេះសក្តិសម សម្រាប់ការប្រើប្រាស់នៅក្នុងផ្ទះបាយដែលមមាញឹក ដោយសារវាគ្មានសំណឹក និងរឹងមាំ។ ឡាបូថ្លើមថ្មមានជម្រើសជាច្រើនពណ៌។ ប៉ុន្តែឡាបូប្រភេទនេះមិនរឹងមាំខ្លាំង ដូចឡាបូថ្មក្រានីតទេ ព្រោះវាអាចធន់នឹងកម្តៅខ្លាំង ហើយក៏មានតម្លៃថ្លៃជាង និងងាយរងសំណឹក។ អ្នកអាចប្រើប្រាស់ឡាបូថ្លើមថ្មទាំងម៉ូតបង្កប់ និងអណ្តែត។

sinks-for-granite-countertop-tomnerb-09

ឡាបូប័រសឺឡែន

បើសិនជាអ្នកស្វែងរកផលិតផល ដែលមានអាទិភាពខ្ពស់ ជាងភាពធន់យូរអង្វែង អ្នកអាចពិចារណា លើឡាបូលាងដៃប័រសឺឡែន។ អ្នកប្រហែលជាគិតថានេះ ជាការយល់ខុសក្នុងការជ្រើសរើសយកសមាសភាពដែលងាយប្រេះស្រាំដូច្នេះ ប៉ុន្តែឡាបូប្រភេទនេះមិនមែនជាផលិតផល ដែលមានតែស្រទាប់ខាងក្រៅ ដែលធ្វើពីប័រសឺឡែនប៉ុណ្ណោះទេ។ ផ្នែកខាងក្នុងត្រូវបានផលិតពីធាតុផ្សំលោហៈធាតុ ហើយវាអាចប្រើប្រាស់បានយូរអង្វែងរហូតដល់ 25 ឆ្នាំ ឬលើសពីនេះ បើសិនជាអ្នកប្រើប្រាស់វា ឱ្យបានសមស្រប។ ប័រសឺឡែន គឺជាជម្រើសអន់ថយ ដោយធាតុពិតវាងាយនឹងរងសំណឹក។ បើសិន ជាអ្នកប្រើប្រាស់វាឱ្យរងនឹងសម្ពាធទម្ងន់ខ្លាំង អ្នកគួរពិចារណាយកជម្រើសផ្សេងប្រសើរជាង។ វាក៏ងាយនឹងតោងជាប់ស្នាមប្រឡាក់ផងដែរ ដូច្នេះបើសិនជាអ្នកជ្រើសរើសយកឡាបូប័រសឺឡែន អ្នកត្រូវ លាងសម្អាតវាឱ្យបានញឹកញាប់។ ឡាបូប័រសឺឡែនភាគច្រើនត្រូវបានតំឡើងបង្កប់ ជាមួយនឹងជញ្ជាំងថ្មក្រានីត។ បើសិនជាផ្ទះបាយរបស់អ្នកត្រូវបាន ប្រើប្រាស់ញឹកញាប់ ផលិតផលប្រភេទនេះ អាចមិនមែនជាជម្រើសល្អសម្រាប់អ្នកឡើយ។

sinks-for-granite-countertop-tomnerb-010

sinks-for-granite-countertop-tomnerb-03

ប្រភព: CounterTopInvestigator ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

វិធីសាស្រ្តល្អបំផុត ធ្វើឱ្យការរស់នៅផ្ទះ កាន់តែងាយស្រួល

ដោយ: ដួងច័ន្ទ 12 AM, Wednesday, 26 Jul, 2017

តើអ្នកតែងគិតថា ការរស់នៅក្នុងផ្ទះ មានភាពស្មុគស្មាញខ្លាំងមែនទេ? សូមសម្តែងនូវភាពស្មោះត្រង់។ យើងទាំងអស់គ្នាតែងជួបប្រទះ នឹងភាពស្មុគស្មាញនៅពេលខ្លះ។ ប៉ុន្...

ខ្សែភាពយន្ត វាយតប់ក្បាច់ គុងហ៊្វូ “Ip Man” វគ្គ 3 កំពុងតែថតហើយ

ដោយ: ដាលីស 6 PM, Sunday, 14 Jun, 2015

អ្នកនិយមទស្សនា ខ្សែភាពយន្តវាយតប់ក្បាច់ គុងហ៊្វូ ឬអ្នកដែលចូលចិត្តមើលកុន វាយតប់របស់ “ជឹង ជឺ តាន់” (Yen Ji dan) ឬ Donnie Yen តារាគុងហ៊្វូជ...

ដឹងអត់! មុនល្បីក្រុមតារាចម្រៀងស្រី BlackPink មានសមាជិកទី 5

ដោយ: ភារុន 8 AM, Friday, 21 Dec, 2018

សូមប្រិយមិត្តក្រឡេកមើលរូបថតរបស់ក្រុមតារាចម្រៀង BlackPink នេះ អ្នកប្រាកដជាបានឃើញនូវរូបភាពតារាស្រីម្នាក់ទៀតដែលឈរនៅក្បែរ Rose។ វាពិតជាធ្វើឱ្យអ្នកគាំទ្...

Shia Labeouf នៅមានសំណាងរឿងស្នេហា

ដោយ: វិរីយា៉ 9 PM, Wednesday, 23 Mar, 2016

មួយរយៈ​ពេលកន្លងមក “សៃ​អា ឡា​ប៊ើ​ហ្វ” តារា​ហូលីវូដ​រាង​ឡូយ​សង្ហា​ ត្រូវ​ឈឺក្បាល​វិលមុខ​គួរសម ព្រោះ​ត្រូវ​ជួបនឹង​បញ្ហា តាម​រោម​រុករាន​ជា​ញឹកញាប់ តែ​ព...

Tomnerb.Com - YouTube Channel