ចូលចិត្តទំនើប

ជម្រើសទឹកអប់ បុរសទាំង 7

ដោយ: ដួងច័ន្ទ 11 PM, Thursday, 19 Oct, 2017

នៅរដូវក្តៅ កម្តៅកើនឡើងខ្លាំង ធ្វើឱ្យអ្នកបែកញើសកាន់តែខ្លាំង ដែលបណ្តាលឱ្យរាងកាយរបស់អ្នក សាយភាពក្លិនមិនល្អ ជាពិសេសចំពោះសុភាពបុរស។ បន្ទាប់ពីលាងសម្អាតខ្លួន អ្នកគួរប្រើប្រាស់ទឹក អប់ ដើម្បីជួយលុបបំបាត់ក្លិនលើរាងកាយអ្នក។ សូមអានអត្ថបទខាងក្រោម ដែល ទំនើប បានសម្រិតសម្រាំងប្រភេទទឹកអប់បុរស ដែលជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ និងក្លិនប្រហើរជាប់ បានយូរ។

Jimmy Choo Man Eau De Toilette

ទឹកអប់មួយប្រភេទនេះ លុបបំបាត់ក្លិនខ្លួនបានយ៉ាងមានប្រសិទ្ធភាព ជាមួយនឹងក្លិនដែលផ្តល់នូវភាពស្រស់ស្រាយ ធ្វើឱ្យអ្នកមានភាពជឿជាក់។

Man-Cologne_technology_news_cambodia_tomnerb_01

Yves Saint Laurent La Nuit De L’Homme

ទឹកអប់ប្រភេទនេះចម្រាញ់ចេញពីក្លិន ក្រវាញ Cedar និង Courmarin លាយបញ្ចូលគ្នា ផ្តល់នូវក្លិន ទឹកអប់ដ៏មុត និងដិតជាប់អារម្មណ៍។

Man-Cologne_technology_news_cambodia_tomnerb_02

Prada L’Homme Prada

ទឹកអប់មួយនេះប្រើប្រាស់រូបធាតុផ្សំបែប Classic ដូចជា Negroli, Geranium និង Patchouli បង្កើតបានជាកិ្លនទឹកអប់ដ៏ពិសេសមួយ ជាក្លិនទឹកអប់មុតខ្លាំង។

Man-Cologne_technology_news_cambodia_tomnerb_03

Paco Rabanne 1 Million

ទឹកអប់មួយប្រភេទនេះសក្តិសម សម្រាប់បុរសដែលចូលចិត្តអ្វីដែលល្អឥតខ្ចោះ។ វាជាទឹកអប់ដែលផ្តល់នូវក្លិនប្រហើរ ផ្តល់នូវប្រណិតភាព ភាពថ្លៃថ្នូរ និងជំនឿចិត្តមុតមាំដល់បុរស។

Man-Cologne_technology_news_cambodia_tomnerb_04

Calvin Klein Eternity Intense for Men

ជាទឹកអប់ដែលមានក្លិនជាប់បានយូរ បែបរ៉ូមែនទិច ហើយផ្តល់នូវភាពស្រស់ស្រាយ។ ទឹកអប់នេះជា ជម្រើសសម្រាប់សុភាពបុរស ដែលចូលចិត្តអារម្មណ៍អណ្តែងអណ្តូង ផ្អែមល្ហែម។

Man-Cologne_technology_news_cambodia_tomnerb_05

Tom Ford Noir Extreme

ក្លិនបែបធម្មជាតិ ចម្រាញ់ចេញពីក្លិនដើមឈើក្រអូបចម្រុះ លាយបញ្ចូលគ្នា បង្កើតបានជាទឹកអប់ដែលមានក្លិនសាយភាយក្រអូប បែបធម្មជាតិ និងផ្តល់នូវកិ្លនមុតស្រួច បែប Classic សម្រាប់បុរស។

Man-Cologne_technology_news_cambodia_tomnerb_06

Burberry Touch For Men

ទឹកអប់មួយប្រភេទនេះ ផ្តល់នូវអារម្មណ៍ស្រស់ស្រាយ លាយឡំជាមួយក្លិនបែបធម្មជាតិដ៏មុត។

Man-Cologne_technology_news_cambodia_tomnerb_07

ប្រភព: menshealth ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ច្បាប់ទម្លាប់ទាំង 5 ក្នុងការលើកកម្ពស់ នៃការចិញ្ចឹមកូន ពីជនជាតិជប៉ុន ដែលប្រទេសដទៃទៀតគួរអនុវត្តន៍តាម

ដោយ: ភារុន 8 AM, Monday, 29 Apr, 2019

ជប៉ុនជាប្រទេសដែលគេទទួលស្គាល់ថាមានការរីកចម្រើនស្ទើរគ្រប់វិស័យ ហើយក៏ជាបិតាបច្ចេកវិទ្យានៅលើពិភពលោក និងជាប្រទេសដែលមានប្រពន្ធអប់រំល្អបំផុត ដែលប្រជាជនជប៉...

រំភើបណាស់! ការប្រគុំតន្ត្រីបៃតងក្រោមប្រធានបទ «គ្មានព្រៃ គ្មានជីវិត» កាលពីយប់ថ្ងៃទី 6 មករា ឆ្នាំ 2019

ដោយ: ភារុន 9 AM, Thursday, 10 Jan, 2019

កាលពីយប់ថ្ងៃ អាទិត្យ ទី 6 ខែមករា កន្លងទៅនេះ៖ ក្រសួងបរិស្ថាន តាមរយៈមូនិធិបរិស្ថាន និងសង្គមបានរៀបចំព្រឹត្តិការណ៍ប្រគុំតន្រ្តីបៃតង ក្រោមប្រធានបទ «គ្មា...

តោះ! មកស្វែងយល់ទាំងអស់គ្នា អំពីពិធីច្រត់ព្រះនង្គ័ល ដែលឆ្លុះបញ្ចាំងពីអត្តសញ្ញាណជាតិខ្មែរ

ដោយ: ភារុន 9 AM, Tuesday, 07 May, 2019

ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរយើង ដែលមានតាំងពីអតីតកាលមកម្ល៉េះ ដែលត្រូវបានប្រារព្ធធ្វើឡើង ដើម្បីប្រកាសអំពីដំណើរមកដល់នៃរ...

តារា 6 ដួងនៅហង្សមាស មានសមត្ថភាពនិពន្ធ បទចម្រៀង Original

ដោយ: ម៉ូនី 12 AM, Wednesday, 20 Apr, 2016

ពេជ្រ សោភា អ្នកនាង ពេជ្រ សោភាជា​តារាស្រីតែម្នាក់ដែលបានឈរជើងនៅក្នុង​ទ្រនំហង្សមាស​ជាងមួយទស្សវត្តន៍មកហេីយ។​ ជាមួយបទពិសោធន៍ជាង 10ឆ្នាំលើផ្នែកចម្រៀង បច...

Tomnerb.Com - YouTube Channel