ចូលចិត្តទំនើប

ចិនចំណាយ 22លានដុល្លារ ផលិតខ្សែភាពយន្ត កំពូលក្លាសស៊ិក “វ៉ាង ហ្វី ហុង”

ដោយ: ដាលីស 7 PM, Sunday, 07 Jun, 2015

គឺជាខ្សែភាពយន្តដ៏អស្ចារ្យមួយទៀត សម្រាប់ឆ្នាំនេះ ដែលចំណាយដើមទុនដ៏ច្រើន ដល់ទៅ 130លានយ័ន ឬ​ប្រមាណ​ជា​​ជាង 22លានដុល្លារ ចំពោះខ្សែភាពយន្តក្បាច់គុនគុងហ្វូ៊ ដ៏ក្លាសស៊ិក “វ៉ាង ហ្វី ហុង”(Wong Fei Hong) ដែលកំពុងតែដាក់​បញ្ចាំង នៅ​ទូទាំង​ពិភព​លោក កាលពីចុងខែវិច្ឆិកាឆ្នាំ កន្លងមកនេះ ដោយមានតារាឯក និងអ្នកដឹកនាំការសម្តែង​មកចូលរួម​ ក្នុង​ពិធី​សម្ពោធ​ដាក់​បញ្ចាំង​ជាលើកដំបូងទៀតផង។

សម្រាប់សាច់រឿង និងរូបភាពនៅក្នុងខ្សែភាពយន្តរឿង “វ៉ាង ហ្វី ហុង” ថ្មីនេះមានភាពខុសប្លែកពីវគ្គមុនៗ ព្រោះ​ខាង​​ផលិត​​ករ​មានបំណងចង់ឱ្យវា ក្លាយ​ជាខ្សែភាពយន្តក្លាសស៊ិកលំដាប់អន្តរជាតិ។ នៅក្នុងរឿង “វ៉ាង ហ្វី ហុង” វគ្គថ្មីនេះ​មានតារា​ល្បីៗ​ចូលរួមសម្តែងជាច្រើន ដូចជា ភឹង វីយៀន, ហុង ជិនប៉ៅ(ហៅ អាម៉ាប់ធំ), ជិន ប៉រ៉ាន់, វ៉ាង លូតាន់, ​ចាង ជី និង​តារាកិត្តិ​យស​ជាច្រើនទៀត ដូចជា លៀង ជាហ៊ុយ និង អ៊ែនជើឡា បេប៊ី ជាដើម។ នៅក្នុងរឿងនេះ ទស្សនិកជន​នឹង​បាន​ឃើញ​តួ វ៉ាង ហ្វី ហុង កំលោះឈាមក្តៅ រាងកាយមាំមួនសាច់ដុំធំៗ មានឫកពាក្នុងការសម្តែងខុសប្លែកពីវគ្គដទៃទៀត តែយ៉ាង​ណា​ក៏​ដោយ យើងនាំគ្នាតាមដានជាបន្តទៅទៀតថា តើខ្សែភាពយន្តមួយរឿងនេះ នឹងសាងនូវប្រវត្តិសាស្រ្តថ្មីមួយទៀតរបស់ វ៉ាង ហ្វី ហុង បាន ​ឬក៏អត់?

RiseOfTheLegend-01

RiseOfTheLegend-03

RiseOfTheLegend-02

RiseOfTheLegend-05

RiseOfTheLegend-04

អត្ថបទអ្នកចង់អាន

ជំនាញក្នុងផ្ទះបាយ ដែលអ្នកគួរដឹង

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 20 Mar, 2018

មិនថាអ្នកជាចុងភៅថ្មីថ្មោង ឬអ្នកមានបទពិសោធន៍ ក្នុងផ្ទះបាយច្រើនយ៉ាងណាក្តី មនុស្សគ្រប់រូបអាចទទួលបានអត្ថប្រយោជន៍ ពីការរៀនជំនាញផ្ទះបាយមួយ ឬពីរបន្ថែមទៀត។...

David Tortoises រៀបការជាមួយសង្សារ អាយុតិចជាងខ្លួន 17ឆ្នាំ?

ដោយ: ដាលីស 11 PM, Saturday, 06 Jun, 2015

កាលពីថ្ងៃអាទិត្យ ចុងខែសីហា ឆ្នាំកន្លងទៅនេះ ថៅ ជើ ឬ “ដេវីដ អណ្តើក” អធិរាជនៃពិភពចម្រៀង តៃវ៉ាន់ ដែលមាន​ស្នា​ដៃដ៏សែនល្បីល្បាញទូទាំងទ្វីបអាស៊ី ដែលអាចនិយ...

ការតុបតែងបន្ទប់ ១៧ម៉ូត សម្រាប់អ្នកឈ្លក់វង្វេងនឹងសៀវភៅ

ដោយ: ដួងច័ន្ទ 8 PM, Wednesday, 15 Mar, 2017

អ្នកជាមនុស្សងប់ងល់ នឹងការអានសៀវភៅ ដែលមែនទេ? នៅពេលអានសៀវភៅ យើងត្រូវការបរិយាកាស ស្ងប់ស្ងាត់ គ្មានការរំខាន ដែលជួយឱ្យយើងអានប្រមូលអារម្មណ៍ អានសៀវភៅបានមូ...

អ្វីខ្លះ ដែលអ្នកត្រូវសម្អាត រាល់សប្តាហ៍?

ដោយ: ដួងច័ន្ទ 9 PM, Saturday, 02 Sep, 2017

សម្ភារៈមួយចំនួនទាមទារ ឱ្យមានការលាងសម្អាតឱ្យបានញឹកញាប់ ជាងសម្ភារៈដទៃ។ ឧទាហរណ៍ អ្នកត្រូវលាងសម្អាតចាន ជារៀងរាល់ថ្ងៃ ហើយអ្នកត្រូវសម្អាតម៉ាស៊ីនបូមធូលីរៀ...

Tomnerb.Com - YouTube Channel