ចូលចិត្តទំនើប

គ្រឿងសង្ហារឹមពហុមុខងារ ច្នៃដោយក្រុមហ៊ុន Tetran

ដោយ: ដួងច័ន្ទ 10 PM, Monday, 17 Apr, 2017

គ្រឿងសង្ហារឹម ដែលមានមុខងារជាច្រើន ដែលផលិត និងច្នៃដោយក្រុមហ៊ុនច្នៃម៉ូតដ៏ល្បី Tetran បង្កើតបានជាសម្ភារៈដ៏ល្អប្រើប្រាស់បាននៅគ្រប់ទំហំទីតាំង។ ទីតាំងតូចចង្អៀតក្លាយទៅជាទីតាំងសមស្របជាមួយគ្រឿងសង្ហារឹមពហុមុខងារ ដែលបង្កើតឡើង សម្រាប់ប្រើប្រាស់ក្នុងទីតាំងគ្រប់ខ្នាត។ ទោះជាបន្ទប់ស្នាក់នៅ អគារស្ទូឌីយោ បន្ទប់ទទួលភ្ញៀវ ឬបន្ទប់ប្រភេទណាក៏ដោយ ដែលមានទំហំនៃទីតាំងជាចំណុចសំខាន់ គ្រឿងសង្ហារឹមពហុមុខងារទាំងនេះ នឹងបំពេញមុខងារគុណនឹង ២ គុណនឹង ៣ និងគុណ នឹង៤ ដង។

បង្កើតបន្ទប់ការងារដ៏ពិសេស ដែលពង្រីកទំហំ នៃការអនុវត្តការងាររបស់អ្នកដល់កម្រិតអតិបរមា ដោយរាងកាយរបស់អ្នកអាចបត់បែន និងធ្វើចលនាបានដោយងាយស្រួល និងមានសម្ភារៈចាំបាច់ទាំងអស់ដូចជាម៉ាស៊ីនព្រីន ម៉ាស៊ីនហ្វាក់ ម៉ាស៊ីនស្កេន ជើងទម្រទូរសព្ទ ទីតាំងភ្ជាប់ចរន្តអគ្គិសនី ឧបករណ៍បំពងសម្លេង អំពូល និងចង្កៀង សៀវភៅ និងគ្រប់យ៉ាងដែលអ្នកត្រូវការ ស្ថិតក្នុងទីតាំងដ៏ល្អបំផុត នៅ ជិតនឹងដៃរបស់អ្នក ដែលធ្វើឱ្យប្រសិទ្ធភាពការងាររបស់អ្នកកាន់តែប្រសើរឡើង។

សាឡុងដ៏ស្រស់ស្អាត កៅអីអង្គុយដ៏ទាន់សម័យ កៅអីវែងដ៏ទំនើប និងគ្រឿងសង្ហារឹមដែលអាចប្រើប្រាស់បានគ្រប់ទំហំនៃការជប់លៀង។ ទោះបីវាជារាត្រីដ៏ស្ងប់ស្ងាត់ សម្រាប់ការទស្សនាភាពយន្ត ការជួបជុំជាមួយមិត្តភក្តិ ឬការជប់លៀងបែបណាក៏ដោយ អ្នកអាចបង្កើត និងបង្កើតសារជាថ្មីនូវបន្ទប់ទទួលភ្ញៀវ ដែលសមស្របគ្រប់កម្មវិធី។

ការតុបតែងបន្ទប់គេងដ៏ស្រស់ស្អាត ដែលជាការរួមគ្នារវាងគ្រែពូកដ៏ទន់ល្មើយ ជាមួយនឹងបែបផែនដ៏ច្នៃ ប្រឌិត ដែលអ្នកអាចធ្វើការផ្លាស់ប្តូរជាមួយកំរាលពូក។ ការបំលាស់ទីដ៏ងាយស្រួលនៃគ្រែរាង Tx-Panel អាចឱ្យអ្នកផ្លាស់ប្តូរពណ៌ និងម៉ូត ដោយគ្រាន់តែផ្លាស់ប្តូរខ្នើយគេង សម្រាប់បន្ទប់គេងដែលមិន ដែលបាត់បង់ភាពទាក់ទាញ និងអារម្មណ៍រំភើប។

Designed-Tetran-05

Designed-Tetran-04

Designed-Tetran-03

Designed-Tetran-02

ប្រភព: Decoholic ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ជម្រើសឡាបូលាងដៃ សម្រាប់គេហដ្ឋានអ្នក

ដោយ: ដួងច័ន្ទ 11 PM, Wednesday, 02 Aug, 2017

អ្នកកំពុងស្វែងរកឡាបូលាងដៃ សម្រាប់ដាក់ក្នុងផ្ទះបាយរបស់អ្នកមែនទេ? សម្រាប់ការជ្រើសរើសនេះ អ្នកត្រូវដឹងលម្អិតពីប្រភេទផ្សេងៗ នៃឡាបូលាងដៃ។ អ្នកអាចគិតថាវាជ...

៥ ម៉ូដតុបតែង រានហាលតូចចង្អៀត

ដោយ: ចរិយា 11 PM, Saturday, 25 Mar, 2017

រានហាលមុខផ្ទះ ឬក្រោយផ្ទះតូចពិតជាពិបាកតុបតែងណាស់ ប៉ុន្តែមិនមែនមិនអាចតុបតែងបាន នោះទេ។ ជាមួយនឹងម៉ូដទាំង ៥ ខាងក្រោមនេះ ម្ចាស់គេហដ្ឋានអាចបង្កើត នូវកន្លែ...

តោះមកស្គាល់ ស្រ្តីឆ្នើមៗទាំង 10 នៅលើពិភពលោក ដែលមានកម្រិត IQ ខ្ពស់បំផុត

ដោយ: ភារុន 9 AM, Saturday, 09 Mar, 2019

មនុស្សភាគច្រើនតែងមានជំនឿថា មានតែបុរសទេ គឺជាមនុស្សឆ្លាតវៃបំផុតនៅលើភពផែនដីយើងនេះ។ ប៉ុន្តែស្រ្តីក៏មិនចាញ់នឹងបុរសៗទាំងនេះដែរ ព្រោះថាស្រ្តីឆ្នើមៗកាលសម័យ...

ភាពយន្តដែលអ្នករង់ចាំ រឿង ទេសចរណ៍ឋាននរក របស់ កញ្ញា ឈិត សុវណ្ណបញ្ញា ចាក់បញ្ចាំងហើយ!

ដោយ: ស៊ីវងីម 12 AM, Thursday, 29 Sep, 2016

ក្រោយពីធ្វើការផលិតរយៈពេល ប្រមាណជាជាងមួយឆ្នាំទីបំផុត ភាពយន្តរឿង ទេសចរណ៍ឋាននរក ដែលជាការសម្តែងដំបូងរបស់កញ្ញា ឈិត សុវណ្ណបញ្ញា នឹងធ្វើការចាក់បញ្ចាំង នៅរ...

Tomnerb.Com - YouTube Channel