ចូលចិត្តទំនើប

គំនិតល្អៗទាំង១០ ទទួលបានពីអ្នកឯកទេស តុបតែងគេហដ្ឋាន

ដោយ: ដួងច័ន្ទ 8 PM, Monday, 20 Mar, 2017

ដោយមិនគិតពីប្រភេទ នៃទីតាំងដែលអ្នកចង់តុបតែង ទោះជាគេហដ្ឋានទាំងមូល ឬបន្ទប់មួយ វាជាការ ប្រសើរក្នុងការយល់ដឹងពីគន្លឹះ នៃការតុបតែងដ៏វៃឆ្លាតមួយចំនួន ដែលអាចផ្តល់ឱ្យអ្នកនូវភាពភ្ញាក់ផ្អើល។ អ្នកជំនាញខាងតុបតែងមួយចំនួនបានប្រើប្រាស់គន្លឹះ នៃការតុបតែងដ៏មានប្រជាប្រិយភាព ដែលងាយនឹងអនុវត្ត ជាមួយនឹងការចំណាយថវិកា និងពេលវេលាតិច។ ជាការពិត ចំណុចតូចៗ និងការជ្រើសរើសទីតាំងប្រកបដោយការយកចិត្តទុកដាក់ និងយុទ្ធសាស្រ្តខ្ពស់ នឹងបង្កើតជាលទ្ធផលដ៏អស្ចារ្យមួយ។ វាអាចជាថូផ្កា ឬអំពូលភ្លើង ឬចង្កៀងចម្រុះពណ៌ ឬកំរាលព្រំ។ គំនិតច្នៃប្រឌិតទាំងនោះអាចកើតចេញពីការផ្លាស់ប្តូរបរិយាកាសនៃទីតាំង ដោយមិនចាំបាច់ផ្លាស់ប្តូរគ្រឿងសង្ហារឹម។ គ្រប់យ៉ាង សុទ្ធតែអាចទៅរួច ជាមួយនឹងគំនិតច្នៃប្រឌិត និងការតាំងចិត្ត។ បើអ្នកកំពុងស្វែងរក គំនិតសម្រាប់ច្នៃម៉ូតតុបតែងគេហដ្ឋាន សូមមកធ្វើការស្វែងយល់នៅទីនេះ ជាមួយទំនើប។

ការតុបតែងម៉ូតខាងក្នុងគេហដ្ឋានកំពុង កើនឡើងសន្ទុះ និងមានហេតុផលជាច្រើនពាក់ព័ន្ធនឹងប្រជាប្រិយភាពទាំងនោះដែលមានដូចជា៖

ជាបឋម វាជាសម្លេង នៃការសន្សំសំចៃការចំណាយ ដោយការធ្វើការងារដោយខ្លួនឯង។ បើសិនជាអ្នក សម្លឹងមើលការតុបតែងម៉ូតស្អាតៗ ពីក្នុងគេហទំព័រ ឬទស្សនាវដ្តី អ្នកប្រហែលជាចង់ឱ្យទីតាំងរបស់អ្នក មានរូបរាងដូចជាអ្វី ដែលអ្នកបានឃើញនៅលើរូបភាពទាំងនោះ។ បើសិនជាអ្នកមិនមានថវិកា ការធ្វើវាដោយខ្លួនឯង គឺជាវិធីសាស្រ្តដ៏ល្អមួយ ដើម្បីទទួលបានភាពស្រស់ស្អាតដែលអ្នកចង់បាន។

ចំណុចទី២ អ្នកអាចបន្ថែមវត្ថុណាមួយ ដែលស្តែងពីខ្លួនអ្នក។ អ្នកអាចសាកល្បងប្រើប្រាស់ខ្នើយតូច មួយ និងបន្ថែមបូរចង ឡេវ ឬចងជ្រុងខ្នើយចូលគ្នា ដើម្បីបង្កើតជាសោភណ្ឌភាពថ្មីមួយ។ ចំណុចសំខាន់បំផុតគឺ អ្នកនឹងមានលទ្ធភាពបង្កើតរចនាបទផ្ទាល់ខ្លួន ហើយគ្មានអ្នកណាអាចធ្វើ ឬមានវាឡើយ។

ចំណុចទី៣ អ្នកអាចបង្កើតរចនាបទតុបតែងដោយខ្លួនឯង នៅពេលទំនេរ និងផ្លាស់ប្តូរគំនិតរបស់អ្នក បើសិនជាអ្នកមានអារម្មណ៍ថាអ្នកចូលចិត្តវា ដោយពុំចាំបាច់មានអ្នកជំនាញ។

ចុះថាតើអ្នកជំនាញទាំងនោះ និយាយយ៉ាងដូចម្តេចដែរ?

stylish-interior-design-02

១. គិតគូរពីទីតាំង និងសម្ភារៈ

ពិចារណាឱ្យបានដិតដល់អំពីព្រំដែន នៃការតុបតែង និងទំហំនៃទីតាំងដែលអ្នកចង់ធ្វើការតុបតែង។ ឧទាហរណ៍ អ្នកមិនគួរដាក់រូបចំលាក់ទំហំធំ នៅតុតូចនោះទេ។

stylish-interior-design-03

២. ធ្វើឱ្យទីតាំងនោះស្តែងអំពីអ្នក

ទីតាំងផ្នែកខាងក្នុងនៃគេហដ្ឋាន គួរតែឆ្លុះបញ្ចាំងអំពីខ្លួនអ្នក រួមទាំងសមាជិកទាំងអស់នៅក្នុងផ្ទះផងដែរ។ វិធីប្រសើរបំផុត ដើម្បីសម្រេចចំណុចនេះបាន គឺរួមបញ្ចូលគ្រប់សម្ភារៈ ដែលបង្ហាញពីមរតកនៃចំណង់ចំណូលចិត្ត និងអាកប្បកិរិយារបស់អ្នក។

stylish-interior-design-04

៣. ចំណុចទាក់ទាញចម្បង

នៅពេលធ្វើការតុបតែងគេហដ្ឋាន អ្នកគួរបង្កើតចំណុចបង្គោល ដែលជាកំណត់ពីភាពទាក់ទាញ និងប្រ មូលផ្តុំទស្សនីយភាពនៃបន្ទប់ទាំងមូល។

stylish-interior-design-05

៤. ធ្វើវាឱ្យក្លាយជាលក្ខណៈតែមួយ

វាមិនចាំបាច់ត្រូវរុះរើ គ្រប់បន្ទប់នោះទេ។ បន្ទប់មួយចំនួន ប្រហែលជាត្រូវការបន្ថែមតែផ្ទាំងគំនូរ ឬការរៀប ចំគ្រឿងសង្ហារឹមឡើងវិញ។ សូមកុំភ្លេចបន្ថែមវត្ថុទាក់ទាញ ដូចជាកម្រាលព្រំ ឬផ្កាស្រស់។

stylish-interior-design-06

៥. ទិញទំនិញដោយមិនប្រុងប្រយ័ត្ន

អ្នកគួររៀបចំផែនការ ឬគំនិត ជាក់លាក់ ច្បាស់លាស់ សោភណ្ឌភាពទីតាំងរបស់អ្នក។ តាមរយៈវិធីនេះអ្នកនឹងទទួលបានផលិតផល ដែលមានគុណភាព និងសក្តិសមគ្នាទាំងអស់។

stylish-interior-design-07

៦. ប្រើប្រាស់កញ្ចក់ជាគុណសម្បត្តិ

កញ្ចក់អាចប្រើ សម្រាប់ពង្រីកបន្ទប់ដែលមានទំហំតូច និងបង្កើតពន្លឺពីធម្មជាតិ នៅពេលវាស្ថិតនៅទល់ មុខនឹងបង្អួច។

stylish-interior-design-08

៧. លាបពណ៌បន្ទប់តូចៗ ជាមួយពណ៌ស្រាល

ស្រមោលកាន់តែងងឹតអាចបង្កឱ្យបន្ទប់ ដែលមានទំហំតូច កាន់តែតូចចង្អៀត។ អ្នកគួរប្រើប្រាស់ថ្នាំពណ៌ស្រាលៗ ដើម្បីពង្រីកទំហំបន្ទប់ និងចាំងឆ្លុះជាមួយពន្លឺពីធម្មជាតិ។

stylish-interior-design-09

៨. ហ៊ានប្រថុយ ក្នុងការលាយវាបញ្ចូលគ្នា

សូមកុំភ័យក្លាយពីការលាយវត្ថុចាស់ និងថ្មីបញ្ចូលគ្នា។ ឧទាហរណ៍ អ្នកមិនចាំបាច់អៀនខ្មាស់ក្នុងការ ប្រើប្រាស់ស៊ុមរូបថតចាស់ ដាក់រូបថតថ្មី បែបទាន់សម័យ។ ប្រការសំខាន់គឺអ្នកធ្វើការតុបតែងគេហដ្ឋាន ជាមួយអ្វីដែលឆ្លុះបញ្ចាំងពីអ្នក ដែលរស់នៅទីនោះ។ សាឡុងម៉ូតចាស់ ប្រហែលជានឹងផ្តល់នូវភាព ទាក់ទាញជាមួយខ្នើយតូចៗម៉ូតទាន់សម័យ។ មិនមានហេតុផលណា ដែលអតីតកាល និងបច្ចុប្បន្នកាលមិនអាចនៅរួមគ្នា បំពេញន័យឱ្យគ្នា នៅក្នុងទីតាំងតែមួយបានទេ

stylish-interior-design-010

៩. ធ្វើឱ្យផ្ទៃការ៉ូដែលរឹង មានភាពទន់ដោយប្រើប្រាស់កំរាលឥដ្ឋ

បើអ្នកមានបំណងចង់ប្រើការ៉ូឥដ្ឋរឹង ប៉ុន្តែអ្នកចង់បន្ថែមអ្វីម្យ៉ាង ដែលនឹងបន្ថែមកំរាស់ និងពន្លឺ ដោយយកកំរាលទៅជ្រលក់ពណ៌ក្រហម និងឯកជនភាពនៃបន្ទប់។ កំរាលឥដ្ឋធ្វើពីឈើទាមទារឱ្យមានការថែរក្សាឱ្យបានដិតដល់ ដើម្បីឱ្យវាបញ្ចេញសម្រស់ពិត។ ប៉ុន្តែពេលខ្លះ ជាមួយសម្រស់ពីធម្មជាតិក៏មានឥទ្ធិពលទាក់ទាញមួយបែបផងដែរ។ កំរាល់ព្រំនឹងជួយបន្ថែមពណ៌ និងសោភណ្ឌភាពដល់បន្ទប់ និងបង្កើតបរិយាកាសរួសរាយ រាក់ទាក់បន្ថែម។ បើសិនជាអ្នកមានក្មេងៗនៅក្នុងផ្ទះ សូមប្រើប្រាស់កំរាលដែលអាចបោកបាន និងងាយស្រួលសម្អាត។

stylish-interior-design-012

១០. លទ្ធផល គឺជាការបង្ហាញពីការប្រើប្រាស់ មធ្យោបាយដ៏ត្រឹមត្រូវ

សូមរក្សាគំរូ ឬការកំនត់ដែលអ្នកចង់បង្កើត នៅក្នុងការចងចាំរបស់អ្នក។ សូមកុំបារម្ភខ្លាំងពេកចំពោះចំណុចដែលមិនសំខាន់។ សូមផ្តោតអារម្មណ៍ ចំពោះលទ្ធផលចុងក្រោយ។ ជាការភ្ញាក់ផ្អើល ដែលវិធីនេះនឹងជួយអ្នកពង្រីកគំនិត និងការច្នៃប្រឌិត។

ជាគន្លឹះ៖ សូមសាកល្បងគូររូបភាពបន្ទប់ទទេរ និងពិចារណាពីចំណុចសក្តានុភាព។ អ្នកគួរតែមានវិចារណញាណ និងប្រើប្រាស់ការស្រមើស្រមៃរបស់អ្នក ដើម្បីគូសវាសជាគោលគំនិត និងលទ្ធផល ដែលអ្នកចង់បាន។ វិធីនេះនឹងជួយឱ្យអ្នកសម្រេចបានគោលដៅ បានកាន់តែលឿន ហើយអ្នកនឹងរីករាយជាមួយលទ្ធផល។

stylish-interior-design-013

 

stylish-interior-design-015

ប្រភព: Decoholic ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

សម្ភារៈប្រើប្រាស់ ដែលអ្នកមិនដឹងថាមានកាលកំណត់

ដោយ: ដួងច័ន្ទ 9 AM, Monday, 01 Oct, 2018

នៅពេលអ្នកទៅផ្សារទិញគ្រឿងទេស ចំណុចដំបូងដែលអ្នកតែងធ្វើគឺពិនិត្យមើលកាលបរិច្ឆេទផុតកំណត់។ ប៉ុន្តែមានសម្ភារៈមួយចំនួននៅក្នុងផ្ទះរបស់អ្នកដែលមិនមានបញ្ជាក់ពី...

វិធីសាស្រ្តតុបតែងខ្លួន ជាមួយគ្រឿងអលង្ការ

ដោយ: ដួងច័ន្ទ 9 PM, Wednesday, 21 Jun, 2017

សព្វថ្ងៃនេះ ស្រ្តីជាច្រើនត្រូវការសម្ភារៈជាច្រើន សម្រាប់ប្រើប្រាស់។ ពួកគេត្រូវការតែងខ្លួនប្រកបដោយវិជ្ជាជីវៈ ជាភរិយា ជាម្តាយ។ល។ ហើយវាពិតជាមិនងាយស្រួល...

វិធីជ្រើសរើសប្រដាប់ក្មេងលេង ដើម្បីឱ្យក្មេងកាន់តែឆ្លាត

ដោយ: ដួងច័ន្ទ 10 PM, Friday, 21 Jul, 2017

ចំណូលចិត្តរបស់ក្មេងៗ គឺសម្ភារៈលេងកំសាន្តគ្រប់ប្រភេទ។ វាទំនងដូចជាក្មេងៗទាំងនោះ ត្រូវបានទាក់ទាញដោយសភាវៈគតិរបស់ពួកគេ។ ប្រហែលជានេះបណ្តាលមកពី សម្ភារៈលេង...

គំនិតច្នៃប្រឌិត សម្រាប់ការខណ្ឌចែកបន្ទប់

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 02 Aug, 2017

គេហដ្ឋានដែលមានទំហំតូច ទាមទារឱ្យមានការច្នៃប្រឌិត ក្នុងការតុបតែងផ្នែកខាងក្នុង ទើបនៅគេហដ្ឋានរបស់អ្នកទទួលបាន សោភណ្ឌភាពស្រស់ស្អាត។ ការតុបតែងសម្រាប់ទំហំប...

Tomnerb.Com - YouTube Channel