ចូលចិត្តទំនើប

គំនិតច្នៃប្រឌិត សម្រាប់ការខណ្ឌចែកបន្ទប់

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 02 Aug, 2017

គេហដ្ឋានដែលមានទំហំតូច ទាមទារឱ្យមានការច្នៃប្រឌិត ក្នុងការតុបតែងផ្នែកខាងក្នុង ទើបនៅគេហដ្ឋានរបស់អ្នកទទួលបាន សោភណ្ឌភាពស្រស់ស្អាត។ ការតុបតែងសម្រាប់ទំហំបន្ទប់ ឬទីតាំងតូចចង្អៀត តម្រូវឱ្យប្រើប្រាស់សម្ភារៈ ដែលមានភាពបត់បែន និងមានទាមទារទំហំទីតាំងធំ។ ខាងក្រោមនេះជាវិធីសាស្រ្តទាំង 10 ដែលជួយអ្នកសម្រាប់ការតុបតែងបន្ទប់ ឬគេហដ្ឋានដ៏ស្រស់ស្អាតរបស់អ្នក។

  • រនាំងដែលអាចរមូលបានទាំងនេះ មិនត្រូវការទំហំទីតាំងច្រើនទេ។ វាក៏មានកង់រំអិល ដែលធ្វើ ឱ្យអ្នកកាន់តែមានភាពងាយស្រួល ក្នុងការបំលាស់ទី។

ideas-for-dividing-Small-space-tomnerb-02

  • ប្រើប្រាស់រូបភាពបិទលើផ្ទៃជញ្ជាំង ដើម្បីជាសញ្ញាបញ្ជាក់ពីព្រំប្រទល់ខណ្ឌរបស់បន្ទប់មួយ និងជាចំណុចផ្តើមរបស់បន្ទប់មួយទៀត។

ideas-for-dividing-Small-space-tomnerb-03

  • ប្រើប្រាស់ធ្នើដែលមានថ្នាក់ ឬថត សម្រាប់តាំងវត្ថុសិល្បៈ ដើម្បីបង្កើតជាផ្លូវច្រកចូល ដែលមានកន្លែង សម្រាប់ទុកដាក់សម្ភារៈបានយ៉ាងច្រើន។

ideas-for-dividing-Small-space-tomnerb-04

  • ជំនួសឱ្យការបិទបាំង ដែលអាចនឹងមើលឃើញ អ្នកអាចសាកល្បងរៀបចំជាថ្នាក់ ឬ ជាន់ខុសៗនៅក្នុងបន្ទប់មួយ។ បន្ទប់កុមារមួយនេះប្រើប្រាស់គ្រែជាថ្នាក់។

ideas-for-dividing-Small-space-tomnerb-05

  • បន្ទប់មួយនេះប្រើប្រាស់កម្រាលព្រំជាកម្រាលបន្ទប់ និងប្រើប្រាស់ពូករាបស្មើជាគ្រែគេង។ ចំណែកវាំងនន បន្ថែមនូវភាពឯកជន បែងចែកដាច់ពីគ្នា។

ideas-for-dividing-Small-space-tomnerb-06

  • ទោះបីជាគ្មានទំពក់ ឬ កងសម្រាប់ព្យួរក៏វាំងននអាចខណ្ឌញែកបន្ទប់ជាពីរផ្នែកបានដែរ។ អ្នក ជំនាញណែនាំឱ្យប្រើវិធីព្យួរវាំងននជាមួយបំពង់ទឹក សម្រាប់ជាដំណោះស្រាយ។

ideas-for-dividing-Small-space-tomnerb-07

  • ជញ្ជាំងដ៏ស្តើង នៅពេលខ្លះជាជម្រើសដែលអ្នកត្រូវការ ហើយកញ្ចប់ជាកត្តាជួយរក្សាពន្លឺនៅក្នុងបន្ទប់ និងផ្តល់នូវអារម្មណ៍បើកទូលាយ។

ideas-for-dividing-Small-space-tomnerb-08

  • ជញ្ជាំងទាបៗ ជួយធ្វើឱ្យទំហំផ្ទៃបន្ទប់កាន់តែទូលាយ ហើយដើរតួនាទីជារនាំងខណ្ឌបានគ្រប់ លក្ខណៈ។

ideas-for-dividing-Small-space-tomnerb-09

  • ក្បាលគ្រែរបស់អ្នកអាចដើរតួនាទីបានពីរ ដូចជាជញ្ជាំង ដោយប្រែក្លាយទីតាំងមួយ ឱ្យទៅជា ទីតាំងពីរដាច់ពីគ្នា។ ដូចក្នុងរូប ក្បាលគ្រែនេះ អាចធ្វើជាជញ្ជាំងខណ្ឌចែកបន្ទប់គេង និងបន្ទប់ទឹក

ideas-for-dividing-Small-space-tomnerb-010

ចំណុចចុងក្រោយ ទីតាំងផ្នែកខាងក្រៅ ក៏ត្រូវមានភាពបត់បែនផងដែរ។ ដូចជារូបភាពនេះ បានបង្ហាញថា ជញ្ជាំងពណ៌បៃតង បានបង្កើតជាកន្លែងអង្គុយលេងមួយយ៉ាងសក្តិសម។

ប្រភព: ApartmentTherapy ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

រឿងរ៉ាវ 10 យ៉ាង ដែលមានត្រឹមតែនៅក្នុងប្រទេសជប៉ុន ហើយបានទាក់ចិត្ត មនុស្សគ្រប់គ្នា ឱ្យចង់ទៅឃើញផ្ទាល់នឹងភ្នែក!

ដោយ: ភារុន 8 AM, Wednesday, 29 May, 2019

ប្រទេសជប៉ុន គឺជាប្រទេសមួយ ដែលតែងតែធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលជានិច្ច ជាមួយនឹងអ្វីដែលប្រទេសជប៉ុនមានតែមួយគត់ ខុសប្លែកដាច់ពីប្រទេសដទៃទៀត។ លើសពីនេះ...

Rollercoaster ខ្ពស់បំផុត និងលឿនបំផុតនៅអឺរ៉ុប បើកដំណើរការនៅសួនកំសាន្ត Ferrari Land ក្នុងប្រទេសអេស្ប៉ាញ

ដោយ: ដួងច័ន្ទ 8 PM, Monday, 10 Apr, 2017

ឧបករណ៍កំសាន្ត Rollercoaster ទើបនឹងបើកដំណើរការនាពេលថ្មីៗនេះ នៅក្នុងប្រទេសអេស្ប៉ាញ ជាផ្នែកទាក់ទាញមួយបន្ថែម នៅក្នុងសួនកំសាន្ត Ferrari Land។ Ferrari La...

រូបថត 17 សន្លឹក ដែលបញ្ជាក់ថាជនជាតិជប៉ុន កំពុងដើរឆ្ពោះទៅរកផ្លូវ នាពេលអនាគត

ដោយ: ភារុន 9 AM, Monday, 03 Jun, 2019

ប្រទេសជប៉ុន គឺមានកេរ្តិ៍ឈ្មោះល្បីល្បាញ សម្រាប់វប្បធម៌ ប្រពៃណីដាច់ដោយឡែក និងប្រពៃណី ដែលមានតែមួយគត់ ជារបស់ខ្លួនឯងដូចជា ការតុបតែងខ្លួនដូចទៅនឹងគំនូរជីវ...

គោលគំនិត សម្រាប់ការតុបតែងគេហដ្ឋាន សម្រាប់និទាឃរដូវ

ដោយ: ដួងច័ន្ទ 7 PM, Monday, 20 Mar, 2017

សង្គមនៃការច្នៃម៉ូត តុបតែងធ្វើការប៉ាន់ប្រមាណអំពី ភាពពេញនិយមសោភណ្ឌភាព នៃការតុបតែង ផលិតផល និងវិធីសាស្រ្ត ដែលពួកគេគិតថា នឹងក្លាយជាចំណុចដៅសម្រាប់ឆ្នាំថ្...

Tomnerb.Com - YouTube Channel