ចូលចិត្តទំនើប

គោលគំនិត សម្រាប់ការតុបតែងគេហដ្ឋាន សម្រាប់និទាឃរដូវ

ដោយ: ដួងច័ន្ទ 7 PM, Monday, 20 Mar, 2017

សង្គមនៃការច្នៃម៉ូត តុបតែងធ្វើការប៉ាន់ប្រមាណអំពី ភាពពេញនិយមសោភណ្ឌភាព នៃការតុបតែង ផលិតផល និងវិធីសាស្រ្ត ដែលពួកគេគិតថា នឹងក្លាយជាចំណុចដៅសម្រាប់ឆ្នាំថ្មីនេះ ហើយថ្ងៃនេះ ទំនើប នឹងនាំមកជូនប្រិយមិត្តអ្នកអាន អំពីគោលគំនិតថ្មីៗ នៃការតុបតែងគេហដ្ឋាន សម្រាប់រដូវក្តៅ នេះ។

រូបភាពលើជញ្ជាំងទទួលបានការបង្កើតដ៏ធំបំផុត នៅក្នុងសតវត្សន៍ទី២១។ ជាមួយការច្នៃប្រឌិតថ្មី និងបច្ចេកវិទ្យា ឆាប់ៗនេះនឹងមានចំនួនគេហដ្ឋានតិចតួចបំផុត ដែលមិនមានចូលរួមពាក់ព័ន្ធនឹងភាពពេញនិយមមួយនេះ។ ថ្ងៃនេះ ទំនើប សូមនាំមកជូននូវគំនិត យោបល់ របស់អ្នកជំនាញតុបតែងគេហដ្ឋានល្បីៗ នៅក្នុងក្រុមហ៊ុនតុបតែងធំៗ សម្រាប់គោលគំនិតនៃការតុបតែងគេហដ្ឋាន សម្រាប់ឆ្នាំ ២០១៧នេះ មកជូនមិត្តអ្នកអានធ្វើការស្វែងយល់។

Trend-Decor-Alert-03

លោក Joe Nahem របស់ក្រុមហ៊ុន Fox-Nahem Associates

«ពណ៌បៃតង ជាពណ៌ពេញនិយមនៅក្នុងឆ្នាំនេះ ដូច្នេះក្រុមហ៊ុនយើងបានសម្រេចចិត្តប្រើប្រាស់ស្រមោលដែលមានលក្ខណៈស្រដៀងនឹងពណ៌បៃតង នៅក្នុងគម្រោងការងាររបស់យើង។ យើងមាន អារម្មណ៍ថា ពណ៌នេះជាតំណាងឱ្យការចាប់ផ្តើមដ៏ស្រស់ស្រាយ និងដំណើរការយ៉ាងល្អជាមួយវាយនភណ្ឌតំបាញ។»

Trend-Decor-Alert-04

ក្រុមហ៊ុន Elizabeth Metcalfe Interior & Design Inc.

អតិថិជនរបស់យើងចង់បានគេហដ្ឋាន ដែលមានភាពទំនើបទាន់សម័យ តែរួមផ្សំជាមួយភាពកក់ក្តៅ ការរាក់ទាក់ស្វាគមន៍ ហើយអ្វីដែលសំខាន់បំផុត គឺភាពស្រស់ស្អាត។ ទាំងនេះមានន័យថា ពួកគេចង់បានការតុបតែង ដែលមានលក្ខណៈផ្ទាល់ខ្លួនខ្ពស់ រួមជាមួយសិល្បៈដើម សម្ភារៈមានសោភណ្ឌភាព អំពូលភ្លើរៀបចំតាមលំដាប់ ឬគ្រឿងសង្ហារឹមមានលក្ខណៈផ្ទាល់ខ្លួន។

Trend-Decor-Alert-05

លោកស្រី Ohara Davies-Gaetano នៃក្រុមហ៊ុនតុបតែង Ohara Davies-Gaetano Interiors

«ការតុបតែងមិនគ្រាន់តែ ជាការជះឥទ្ធិពលពីបែបផែនជាក់លាក់ណាមួយទៅលើទីតាំង និងរចនាបទ នៃកន្លែងណាមួយឡើយ។ ក្នុងឆ្នាំ២០១៧នេះ ខ្ញុំមានអារម្មណ៍ថា ការតុបតែងផ្នែកខាងក្នុង នឹងក្លាយចាក់ឬសគល់ កាន់តែជ្រៅជាមួយធាតុផ្សំចម្រុះ និងរចនាបទនៃពេលវេលា»

Trend-Decor-Alert-06

លោកស្រី Karen Howes នៃក្រុមហ៊ុន Taylor Howes

«ស្បែកជ្រលក់ពណ៌ គឺជានិន្នាការដ៏ធំមួយ នៅក្នុងការតុបតែងរបស់ក្រុមហ៊ុន។ យើងក៏នឹងប្រើប្រាស់វា នៅក្នុងសមាសភាពផ្សេងៗទៀត ចាប់ផ្តើមពីការប្រមូលផ្តុំជាកន្សោមដំបូង ដែលយើងនឹងចាប់ផ្តើម ដំណើរការនៃឆ្នាំក្រោយ។

Trend-Decor-Alert-07

លោកស្រី Katie Leede នៃក្រុមហ៊ុន Katie Leede & Company

«ការបើក បន្ទប់ ឬទីតាំងដែលជាទីកន្លែងប្រមូលផ្តុំមិត្តភក្តិ និងក្រុមគ្រួសារមកញ៉ាំអាហារជុំគ្នា ជជែក កំសាន្ត សរសេរអត្ថបទ ធ្វើការងារ ការកំសាន្តសប្បាយ និងគេង នឹងបន្តពង្រីកប្រជាប្រិយភាពជាវិធី សាស្រ្តដើម្បីទទួលបានផាសុកភាព នៅក្នុងពិភពលោកមួយដែលតែងតែធ្វើការផ្លាស់ប្តូរ ក្នុងមួយប៉ព្រិចភ្នែក»។

Trend-Decor-Alert-08

លោក Neal Beckstedt នៃស្ទូឌីយោ Neal Beckstedt

«ការកោតសរសើរ និងវាយតម្លៃខ្ពស់លើវត្ថុបូរាណ កំពុងមានការកើនឡើងយ៉ាងខ្លាំង នៅក្នុងស្រទាប់ យុវវ័យ និងក្មេងជំនាន់ក្រោយ។ ខ្ញុំជឿជាក់ថា ក្នុងឆ្នាំ២០១៧ យើងនឹងធ្វើការបញ្ចូលសមាសភាពវត្ថុ បូរាណ និងរសជាតិនៃបូរាណកាលកាន់តែច្រើនទៅក្នុងការតុបតែង បង្កើតភាពស្រស់ស្អាត និងការរៀបចំអាងហែលទឹកក្នុងគម្រោងរបស់ក្រុមហ៊ុន។»

Trend-Decor-Alert-09

លោក Ed Ku នៃក្រុមហ៊ុន Coffinier Ku Design

«ក្នុងឆ្នាំ២០១៧នេះ ខ្ញុំសង្ឃឹមថានឹងបានឃើញពីភាពថ្លា ដូចកញ្ចក់កា្លយជាការពេញនិយម ក្នុងការតុបតែងគេហដ្ឋាន ក៏ដូចជាពិភពលោកមួយទាំងមូល។ ការប្រើប្រាស់ផលិតផលផ្លាស្ទិចថ្លា Acrylic និងកញ្ចក់គ្រីស្តាល់ Lucite នឹងនាំមកនូវភាពថ្លៃថ្នូរ និងមានតម្លៃខ្ពស់។»

Trend-Decor-Alert-010

លោក Francis Sultana

«សម្រាប់ឆ្នាំ២០១៧នេះ ខ្ញុំគិតថានិន្នាការដ៏ធំបំផុត នៃការតុបតែងគេហដ្ឋាននឹងផ្តោតលើភាពបរិសុទ្ធ ជាមួយនឹងភាពត្រង់ស្មើធេងដូចបន្ទាត់

សង្ឃឹមថាមិត្តអ្នកអាននឹងចូលចិត្តអត្ថបទមួយនេះ ជាពិសេសមិត្តៗជាអ្នកជំនាញតុបតែងគេហដ្ឋាន។ សូមរងចាំតាមដានបន្តទៀតពីគំនិតច្នៃប្រឌិត និងម៉ូតតុបតែងថ្មីៗទៀត ពីទំនើប។

ប្រភព: HomeDecorIdeas ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

10 ចំណុចត្រូវការត្រួតពិនិត្យ មុនពេលចេញដំណើរ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 01 Mar, 2018

រដូវកាលបុណ្យចូលឆ្នាំប្រពៃណីចិន ខិតជិតចូលមកដល់ហើយ ដែលនេះជាពេលវេលាដើរកំសាន្ត ជួបជុំគ្រួសារដ៏រីករាយមួយ។ មិនថាអ្នកត្រូវធ្វើដំណើរទៅទីជិត ឬទីឆ្ងាយដោយប្រើ...

Mr.Mr.-Girls’ Generation ជាប់ក្នុងលំដាប់ បទភ្លេងល្បីបំផុតឆ្នាំ 2014

ដោយ: ដាលីស 9 PM, Tuesday, 02 Jun, 2015

បណ្តាហ្វ៊ែនក្លឹបនាំគ្នាហ៊ោឡើងម្តងទៀត នៅពេលបទចម្រៀងដ៏ល្បីល្បាញ ដូចជា បទ Mr.Mr. របស់ទេពអប្សរទាំង 9 នៃ​វង់ Girls’ Generation ជាក្រុមតារាចម្រៀងទ្...

មកស្គាល់15 រឿងដ៏គួរឱ្យភ្ញាក់ផ្អើល ដែលបង្ហាញថាប្រទេសជប៉ុន បានឈានមួយរយជំហានទៅមុខ មុនពិភពលោក!!!

ដោយ: ភារុន 8 AM, Tuesday, 05 Mar, 2019

អ្នកប្រហែលជាធ្លាប់បានដឹងហើយ ពីរបៀបដែលប្រទេសជប៉ុន បានផ្តល់នូវគំនិតដែលធ្វើឱ្យយើងគិតថាអនាគតគឺនៅទីនេះ ដូចជា សណ្ឋាគារ Capsule (カプセルホテル) និងរថភ្លើងល្បឿនល...

Michel Jackson ធ្លាប់ចាប់រំលោភក្មេង រួចសូកលុយជាង 100លានផោនដ៍ ដើម្បីបំបិទមាត់

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

គ្មាននរណាបដិសេធបានឡើយថា Michel Jackson តារាចម្រៀងអមតៈ ជនជាតិអាមេរិក ដែលបានលាចាកលោកនេះទៅហើយនោះ គឺជាមនុស្សដែលមានឈ្មោះល្បីលំដាប់ពិភពលោក និងមានទេពកោសល្...

Tomnerb.Com - YouTube Channel