ចូលចិត្តទំនើប

ខ្សែភាពយន្ត វាយតប់ក្បាច់ គុងហ៊្វូ “Ip Man” វគ្គ 3 កំពុងតែថតហើយ

ដោយ: ដាលីស 6 PM, Sunday, 14 Jun, 2015

អ្នកនិយមទស្សនា ខ្សែភាពយន្តវាយតប់ក្បាច់ គុងហ៊្វូ ឬអ្នកដែលចូលចិត្តមើលកុន វាយតប់របស់ “ជឹង ជឺ តាន់” (Yen Ji dan) ឬ Donnie Yen តារាគុងហ៊្វូជនជាតិចិន ហុងកុង ដែលពេលនេះ បានក្លាយជារឿងតំណាល នៃបរមគ្រូ អុីប ម៉ាន់ ” Ip Man ” ទៅហើយនោះ ខណៈពេលនេះគេកំពុងតែថតខ្សែភាពយន្តរឿង “អុីប ម៉ាន់ វគ្គ 3” បានប្រហែលជាងមួយខែហើយ។

ការថតខ្សែភាពយន្ត វាយតប់មួយរឿងនេះ ហាក់ដូចជារាងបង្ខំបន្តិច ធ្វើឱ្យអ្នកសម្តែងម្នាក់ៗត្រូវត្រៀមខ្លួនយ៉ាងប្រញាប់​ប្រញាល់ ជាពិសេសតួឯកនៅក្នុងរឿង គឺតារាជើងឯកខាងវាយតប់ លោក Donnie Yen តែម្តង ត្រូវតែប្រាកដប្រជាជាងគេ ទោះជានៅ​ក្នុងពេលឈប់សម្រាកក៏ដោយ ក៏ត្រូវតែទាញយកសាច់រឿង ដែលត្រូវសម្តែងមកអានជាប់ជានិច្ចដែរ និងទោះជាពេលនេះ រូប​លោកកើត​ជំងឺគ្រុនផ្តាសាយក៏ដោយ ក៏ត្រូវតែនៅក្នុងក្រុមថតរហូតទាល់ថតឱ្យរួចស្រេចដែរ។ ក្នុងអំឡុងពេលថតឈុតឆាកនៅពេលយប់ ក៏ “ជឹង ជឺ តាន់” នៅតែហ្វឹកហាត់ក្បាច់គុន យ៉ុងឈុន ព្រមទាំងថតឃ្លីបទុកផូស្ត ឱ្យបណ្តាអ្នកគាំទ្របានរួម Share គ្នាដែរ។

គេរំពឹងទុកថា ទស្សនិកជនដែលនិយមចូលចិត្ត ខ្សែភាពយន្តវាយតប់បែប គុងហ៊្វូ នឹងបានទស្សនាកំពូលរឿង “Ip Man វគ្គ3” នេះក្នុងពេលឆាប់ៗនេះមិនខាន៕

IpMan3-05

IpMan3-03

IpMan3-04

IpMan3-01

អត្ថបទអ្នកចង់អាន

គន្លឹះសម្រាប់ការរៀបចំ គ្រឿងសង្ហារឹម ក្នុងបន្ទប់ទទួលភ្ញៀវ

ដោយ: ដួងច័ន្ទ 10 PM, Tuesday, 21 Mar, 2017

ក្រុមហ៊ុន Domino បានចេញផ្សាយសៀវភៅទី២ ដែលបង្ហាញពីគន្លឹះមួយចំនួន អំពីការរៀបចំគ្រឿង សង្ហារឹមក្នុងបន្ទប់ទទួលភ្ញៀវ។ ដូច្នេះ សូមមកធ្វើការស្វែងយល់ជាមួយ ទំ...

តោះ! មកស្វែងយល់ រឿងរ៉ាវ 9 យ៉ាងដែលមនុស្សឆ្លាត ចូលចិត្តធ្វើ

ដោយ: ចរិយា 9 AM, Friday, 06 Sep, 2019

មនុស្សភាគច្រើនតែងនិយាយថា បញ្ញាគឺជាអ្វីមួយដែលបុគ្គលម្នាក់មានសំណាង ទើបអាចកើតមកជាមួយនឹងភាពឆ្លាតវៃ។ ហើយភាពឆ្លាតវៃអាចមាន មកពីការបន្តមរតកពីហ្ស៊ែនរបស់ឪពុក...

របៀបដាំដំបងយក្ស ក្នុងថូកែវ

ដោយ: ស. លីង 8 AM, Sunday, 19 Feb, 2017

មិនមែនតែផ្កាកុលាបទេ ដែលអាចធ្វើជាវត្ថុលម្អលើតុរបស់អ្នក ដើមដំបងយក្សក៏អាចដែរ។ ដើមដំបងយក្សមានច្រើនប្រភេទណាស់។ ប្រភេទខ្លះមានរូបរាងស្អាត Cute ជាងផ្កាកុលា...

បានឫក្សល្អរៀបការហើយ Huang Xiaoming និង Angela Baby ក្នុងខែតុលានេះ

ដោយ: រីកា 4 PM, Saturday, 26 Mar, 2016

ព័ត៌មាន​ត្រូវបាន​ផ្សព្វផ្សាយ ​ជា​សាធារណៈហើយ សម្រាប់​គូស្នេហ៍​រញ្ជួយ ​ពិភព​ភាពយន្ត​របស់​ប្រទេស​ចិន នៅពេល​ដែល​ “ហួង សៀវ មិ​ង” ជាមួយ “អ៊ែន​ជើ​ឡា បេ​ប៊...

Tomnerb.Com - YouTube Channel