ចូលចិត្តទំនើប

ក្រុមហ៊ុន ជីហ្គៀ គាំទ្រប្រាក់រៀលដើម្បីលើកស្ទួយរូបិយវត្ថុខ្មែរ

ដោយ: ម៉ូនី 12 AM, Wednesday, 23 Mar, 2016

ដើម្បីចូលរួមចំណែកគាំទ្រគោលនយោបាយរូបិយវត្ថុរបស់ធនាគារជាតិ ក្នុងការជួយជំរុញការចាយប្រាក់រៀលអោយបានកាន់តែទូលំទូលាយ ខាងវិស័យឯកជន ក្រុមហ៊ុន ជីហ្គៀ ជាក្រុមហ៊ុនឯកជន និងអតិថិជនដំបូងគេបង្អស់របស់ធនាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA Bank) ដែលចាប់ផើ្ដមបើកប្រាក់បៀវត្សជូនបុគ្គលិកជាប្រាក់រៀល។

ក្រុមហ៊ុន ជីហ្គៀ គឺជាក្រុមហ៊ុនក្នុងស្រុកដែលមានម្ចាស់ភាគហ៊ុនជាជនជាតិខ្មែរ 100% ដែលនាំចូល និងចែកចាយផលិតផលម៉ាក LG ឧបករណ៏ជាងម៉ាក Bosch ជណើ្ដរយន្តម៉ាក Hyundai និង ផលិតផលម៉ាកផ្សេងៗទៀតជាច្រើន។

លោក ឧកញ៉ា សុខ ពិសិដ្ឋ អគ្គនាយកក្រុមហ៊ុន ជីហ្គៀ បានមានប្រសាសន៍​អោយដឹងថា ការបើកប្រាក់បៀវត្សជាប្រាក់រៀលខ្មែរបានចាប់អនុវត្តន៏តាំងពី ​ខែមករា ឆ្នាំ​២០១៦ មកម៉េ្លះ។ មិនតែប៉ុណ្ណោះបុគ្គលិករបស់ក្រុមហ៊ុន ​​​​ជីហ្គៀ ក៏មានភាពសប្បាយរីករាយផងដែរ ដែលខ្លួនបានចូលរួមចំណែកក្នុងការលើកស្ចួយប្រាក់រៀលខ្មែរ។

ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ ក្រុមហ៊ុន ជីហ្គៀ និង ដៃគូអាជីវកម្មក្រុមហ៊ុន LGElectronics ប្រចាំព្រះរាជាណាចក្រកម្ពុជា ក៏បានចូលរូមសកម្មភាពមនុស្សធម៏ និង ឧបត្ថម្ភដល់សមាគមគ្រូពេទ្យស័្មគ្រចិត្ត យុវជនសម្តេចតេជោ ក្នុងការត្រួតពិនិត្យសុខភាព និង ជម្ងឺដោយឥតគិតថ្លៃ ជូនប្រជាជនទូទាំងប្រទេសផងដែរ។

ប្រភព: ក្រុមហ៊ុនជីហ្គៀ ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

KeyEast បដិសេធរឿង “គីម ស៊ូ យន់” និង “អាន់ សូ ហ៊ី”

ដោយ: វិរីយា៉ 9 PM, Wednesday, 23 Mar, 2016

តារា​ឯក​កំលោះ គីម ស៊ូ យន់ (Kim Soo Hyun) និង​តារា​ឯក​ស្រី​មុខស្រស់ អាន់ សូ ហ៊ី (Ahn So Hee) អតីត​សមាជិក​របស់​ក្រុម Wonder Girls ត្រូវបាន​សារព័ត៌មាន...

ចិញ្ចៀន ត្បូងបី

ដោយ: ដួងច័ន្ទ 9 PM, Monday, 12 Jun, 2017

មនុស្សកើតមកតែងមានគូរ មិនថាយូរ ឬឆាប់ទេ ប៉ុន្តែការស្វែងរកដៃគូរួមជីវិត មិនមែនជារឿងងាយស្រួលនោះទេ។ នៅពេលដែលអ្នក ស្វែងរកឃើញមិត្តមួយរយឆ្នាំហើយ អ្នកនឹងចង់រ...

ម៉ូតកៅអីធ្នាក់ដៃ រចនាបទពាក់កណ្តាលសតវត្សសម័យទំនើប ដ៏សក្តិសមសម្រាប់គេហដា្ឋន

ដោយ: ដួងច័ន្ទ 7 PM, Wednesday, 19 Apr, 2017

បើសិនជាអ្នកកំពុងស្វែងរកកៅអី មានធ្នាក់ដៃ មានម៉ូតបែបពាក់កណ្តាលសតវត្សសម័យទំនើប (Mid-Century Modern) សម្រាប់គេហដ្ឋានដ៏ស្រស់ស្អាតរបស់អ្នក អ្នកបានមករកចំគ...

តោះ! មក​ស្គាល់តារា​លាក់មុខ

ដោយ: ម៉ូនី 11 PM, Wednesday, 20 Apr, 2016

លោក​អ្នក​ពិត​ជា​ធ្លាប់​បាន​ទស្សនាខ្សែភាព​យន្តរបស់​ទិនហ្វីជាក់​ជាមិន​ខាន ដោយ​កាយវិការ និង​សំឡេង​កំភ្លក់​កំភ្លែង របស់​លោកទិន​ហ្វី បាន​ធ្វើ​អ្នក​ទស្សន...

Tomnerb.Com - YouTube Channel