ចូលចិត្តទំនើប

កំហុស នៃការប្រើ ម៉ាស៊ីនបោកគក់

ដោយ: ដួងច័ន្ទ 7 PM, Saturday, 23 Sep, 2017

ម៉ាស៊ីនបោកគក់ គឺជាសម្ភារៈ សម្រាប់សម្រាលការនឿយហត់ ពីការធ្វើកិច្ចការផ្ទះ ជាពិសេសការបោកគក់ ដែលជាការងារធ្ងន់មួយ។ អ្នកប្រហែលជាធ្លាប់លឺ ឬធ្លាប់ឆ្លងកាត់បទពិសោធន៍ប្រើប្រាស់ម៉ាស៊ីន បោកគក់ដែលឆាប់ខូច ប៉ុន្តែនេះអាចមិនមែនជាកំហុសរបស់ម៉ាស៊ីនទេ វាអាចជាកំហុសរបស់យើង ជាអ្នកប្រើប្រាស់។ យើងអាចនឹងបង្កកំហុសឆ្គងដោយមិនដឹងខ្លួន នៅពេលបោកគក់។ តើកំហុសអ្វី ដែលយើងអាចនឹងធ្វើដោយអចេតនា? សូមមកធ្វើការស្វែងយល់ជាមួយ ទំនើប ។

  1. មិនបានសម្អាត ហោប៉ៅ

នៅពេលម៉ាស៊ីនបោកគក់ ត្រូវបង្វិល សំនល់ផ្សេងៗ ដែលអ្នកបន្សល់ទុកក្នុងហោប៉ៅ ជាពិសេសលោហៈធាតុ និងវត្ថុរឹងដទៃទៀត នឹងធ្វើឱ្យធុងខាងក្នុងម៉ាស៊ីនរងការប៉ះទង្គិចខ្លាំង ហើយបើសិនជា ម៉ាស៊ីនបោកគក់មានទ្វារ កញ្ចក់នៅជំហៀងម៉ាស៊ីន នោះវាអាចនឹងងាយបែក ប្រេះស្រាំ។ អ្នកគួរពិនិត្យមើលឱ្យបានសព្វជ្រុងជ្រោយ ជាពិសេសហោប៉ៅខោអាវ មុនពេលដាក់វាក្នុងម៉ាស៊ីន។

  1. បើកទ្វារម៉ាស៊ីន ចំហរ

ពីព្រោះផ្នែកខាងក្នុង ម៉ាស៊ីនបោកគក់ជាកន្លែងសើម ការទុកទ្វារម៉ាស៊ីនបើកចោល ក្នុងចន្លោះពេលបោកគក់ នឹងខ្យល់ចូលក្នុងម៉ាស៊ីន ដែលនាំយកនូវផ្សិតចូលក្នុងម៉ាស៊ីន។ អ្នកត្រូវរក្សាក្លិនក្រអូបប្រហើរនៅក្នុងម៉ាស៊ីន និងការពារការកកើតនៃបាក់តេរី និងផ្សិត អ្នកត្រូវបិទគម្របម៉ាស៊ីនឱ្យបានជិត ល្អ។

  1. ទុកសម្លៀកបំពាក់ក្នុងម៉ាស៊ីនយូរពេក

នេះជាចំណុចដែលមនុស្សភាគច្រើនមិនបានគិតដល់។ បើសិនជាអ្នកមិនមានពេលវេលាគ្រប់គ្រាន់ សម្រាប់យកសម្លៀកបំពាក់ចេញពីម៉ាស៊ីនមកហាលភា្លមៗទេ អ្នកអាចទុកវាសិន តែអ្នកមិនត្រូវទុកវា យូរពេកទេ។ សម្លៀកបំពាក់សើម ត្រូវយកចេញពីក្នុងម៉ាស៊ីនបោកគក់ ជៀសវាងវាបណ្តាលឱ្យម៉ាស៊ីន អ្នកឆាប់ខូច។

  1. មិនបានសម្អាត តម្រង

សូមគិតដល់ភាពកង្វក់ ដែលបានជម្រះចេញពីសម្លៀកបំពាក់របស់អ្នក ហើយប្រមូលផ្តុំនៅក្នុងម៉ាស៊ីន បោកគក់ ដែលមានដូចជាញើស ក្អែល ស្នាមប្រឡាក់ពីម្ហូបអាហារ ឬភេសជ្ជៈ និងធាតុកង្វក់ផ្សេងៗទៀត។ បើសិនជាអ្នកមិនបានលាងសម្អាតតម្រង ក្នុងម៉ាស៊ីនបោកគក់ទេ នោះកាកសំណល់កង្វក់ ដែលនៅក្នុងតម្រង នឹងតោងជាប់សម្លៀកបំពាក់របស់អ្នកវិញ នៅពេលអ្នកធ្វើការបោកគក់។

  1. មិនដែល សម្អាតម៉ាស៊ីន

ម៉ាស៊ីនបោកគក់ជាកន្លែង ដែលប្រមូលផ្តុំនូវសារធាតុកង្វក់។ ដូច្នេះ អ្នកត្រូវលាងសម្អាតវាជាប្រចាំ។ ដើម្បីលាងសម្អាតម៉ាស៊ីនបោកគក់ អ្នកត្រូវដំណើរការម៉ាស៊ីន ដោយពុំចាំបាច់ដាក់សាប៊ូបោកគក់ទេ។ នៅពេលដែលទឹកហូរចូលក្នុងម៉ាស៊ីនពេញ អ្នកត្រូវបន្ថែម សូដា Bicarbonate កន្លះពែង និងទឹកខ្មេះ ពីរពែង រួចបន្តដំណើរការម៉ាស៊ីនរហូតដល់ចប់។

  1. បោកគក់ ច្រើនពេក

ការដាក់សម្លៀកបំពាក់ច្រើនបោកគក់ ក្នុងពេលតែមួយ នៅក្នុងម៉ាស៊ីនបោកគក់ ងាយនឹងបណ្តាលឱ្យម៉ាស៊ីនឆាប់ខូច ព្រោះម៉ាស៊ីនត្រូវបញ្ចេញកម្លាំងបង្វិលខ្លាំង និងមានទម្ងន់ធ្ងន់ពេក។ អ្នកត្រូវដាក់ សម្លៀកបំពាក់បោកគក់ឱ្យសមស្របនឹងកម្លាំង និងទំហំរបស់ម៉ាស៊ីន មិនត្រូវបង្ខំញាត់សម្លៀកបំពាក់ ក្នុងម៉ាស៊ីនទេ។

បន្ទាប់ពីអានអត្ថបទខាងលើនេះហើយ តើអ្នកធ្លាប់បានអនុវត្តចំណុចណាមួយទេ? បើមាន សូមប្រញាប់បញ្ឈប់ទៅ ដើម្បីឱ្យម៉ាស៊ីនបោកគក់អាចបន្តប្រើប្រាស់បានយូរ។

Laundry-mistake-technology-news-cambodia-tomnerb-02

ប្រភព: Domain ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ម៉ូដជណ្តើរ សម្រាប់គេហដ្ឋាន ទាន់សម័យ

ដោយ: ដួងច័ន្ទ 9 PM, Thursday, 10 Aug, 2017

ជណ្តើរមានតួនាទី តភ្ជាប់ពីជាន់មួយទៅជាន់មួយ នៅក្នុងគេហដ្ឋាន ឬអគារ។ ជណ្តើរត្រូវបានប្រើប្រាស់តាំងពីបូរាណកាល និងបានបន្តមានវត្តមានរហូតដល់បច្ចុប្បន្ន។ សព្...

Rain វិលមកល្បី នៅក្នុងរឿងភាគថ្មី

ដោយ: ដាលីស 6 PM, Sunday, 07 Jun, 2015

ហ្វ៊ែនក្លឹប តារាសម្តែងកំលោះភ្នែកស្រៈអិ “រ៉េន” ឬ Jung Ji-hoon អាចត្រៀមខ្លួនរំភើបរីករាយបានហើយ ព្រោះខ្សែ​ភាព​​យន្ត​ភាគរឿងថ្មីរបស់ផលិតកម្ម SBS រឿង “សម្...

10 ចំណុចត្រូវការត្រួតពិនិត្យ មុនពេលចេញដំណើរ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 01 Mar, 2018

រដូវកាលបុណ្យចូលឆ្នាំប្រពៃណីចិន ខិតជិតចូលមកដល់ហើយ ដែលនេះជាពេលវេលាដើរកំសាន្ត ជួបជុំគ្រួសារដ៏រីករាយមួយ។ មិនថាអ្នកត្រូវធ្វើដំណើរទៅទីជិត ឬទីឆ្ងាយដោយប្រើ...

G-Devith មាន​ម្ចាស់ក្សត្រីគ្រាប់ពេជ្រមកស្រោចស្រង់ទើបមាន​ថ្ងៃនេះ

ដោយ: ម៉ូនី 1 AM, Friday, 10 Jun, 2016

គ្រប់​គ្នា​ពិត​ជាធ្លាប់​ស្តាប់​រួច​មក​ហេីយ​នូវ​ម្ចាស់​បទ រាំញីកែង​ជើង។ ហើយនៅ​ពេល​ថ្មី​ៗ​នេះ​ លោក ងួន​ ចាន់ដេវីត ឬ​ក៏ G-Devith ទើប​នឹង​ចេញ​នូវ​បទថម្...

Tomnerb.Com - YouTube Channel