ចូលចិត្តទំនើប

កំហុសឆ្គងទាំង 10 ដែលមាតាបិតាគួរជៀសវាង

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 19 Jul, 2017

មាតាបិតាជាច្រើន ធ្លាប់មានបទពិសោធន៍មិនល្អ មួយចំនួនជាមួយកូនៗ ដោយពួកគេបានសង្កេតឃើញថា កូនៗរបស់ពួកគេបានផ្លាស់ប្តូរឥរិយាបថ ប៉ុន្តែមាតាបិតាទាំងនោះ មិនយល់ថាតើបញ្ហាកើត ចេញពីកន្លែងណាទេ។ គេហទំព័រទំនើប សូមចែករំលែកបទពិសោធន៍មួយចំនួន ដែលឆ្លើយតបនឹង សំណួរខាងលើ ហើយក៏អាចជាចំណេះដឹង សម្រាប់មាតាបិតាទាំងអស់ ធ្វើការស្វែងយល់ផងដែរ។

  1. បើសិនជាកូនៗរបស់អ្នក មានអាថ៌កំបាំង និងមិនមានជំនឿចិត្តលើអ្នកដទៃ

មូលហេតុ៖ អាចបណ្តាលមកពីអារម្មណ៍ឆេវឆាវ ឆាប់ខឹងសម្បាររបស់អ្នក ដែលអ្នកតែងតែបញ្ចេញនៅចំពោះមុខកូនៗ ទើបបណ្តាលឱ្យពួកគេ មានទំនោរលាក់បាំងជាមួយអ្នក។

  1. បើសិនជាកូនៗ មានភាពខ្មាស់អៀនជ្រុល និងមិនអាចធ្វើការសម្រេចចិត្ត

មូលហេតុ៖ អាចបណ្តាលមកពីការជួយជ្រោមជ្រែង ពីឪពុកម្តាយគ្រប់យ៉ាង ទោះបីជាក្នុងករណីដែលពួកគេមានលទ្ធភាព អាចធ្វើបានដោយខ្លួនឯងក៏ដោយ។

  1. បើសិនជាអ្នកផ្តល់ឱ្យកូនៗគ្រប់យ៉ាង នូវអ្វីដែលពួកគេចង់បាន ហើយពួកគេនៅតែដណ្តើមពី អ្នកដទៃទៀត

មូលហេតុ៖ អាចបណ្តាលមកពីអ្នកមិនបានផ្តល់សិទ្ធិ ក្នុងការជ្រើសរើសដល់ពួកគេ។

  1. បើសិនជាកូនៗ តែងបញ្ចេញអារម្មណ៍ច្រណែន ឈ្នានីស

មូលហេតុ៖ អាចបណ្តាលមកពីអ្នក តែងតែប្រៀបធៀបពួកគេ ជាមួយនឹងក្មេងៗដទៃ។

  1. បើសិនជាកូនៗរបស់អ្នក មានចរិកឈ្លើយ កោងកាច

មូលហេតុ៖ អាចបណ្តាលមកពីពួកគេ ធ្វើតា្រប់តាមគំរូឪពុកម្តាយ ឬសមាជិកនៅក្នុងគ្រួសារ។

  1. បើសិនជាកូនៗរបស់អ្នក មានអារម្មណ៍ឆាប់ខឹង ឆេវឆាវ

មូលហេតុ៖ អាចបណ្តាលមកពីការខ្វះការយកចិត្តទុកដាក់ ពីមនុស្សនៅជុំវិញខ្លួន ជាពិសេស គឺឪពុកម្តាយ។ ដូច្នេះពួកគេមិនដឹងថាគួរប្រើវិធីណា ដើម្បីទទួលបានការចាប់អារម្មណ៍ឡើយ។

  1. បើសិនជាកូនៗរបស់អ្នក និយាយកុហក មិនពិត

មូលហេតុ៖ អាចបណ្តាលមកពីប្រតិកម្មរបស់អ្នកខ្លាំងពេក ឬប្រតិកម្មអវិជ្ជមានរបស់អ្នកចំពោះកំហុសចាស់ៗរបស់ពួកគេ។

Parenting-Mistakes-We-Should-Avoid-Tomnerb-02

  1. បើសិនជាកូនៗរបស់អ្នក មិនគោរពអ្នកដទៃ

មូលហេតុ៖ អាចបណ្តាលមកពីអ្នកតែងតែប្រាប់ ឬបញ្ជារឱ្យពួកគេធ្វើរឿងគ្រប់យ៉ាងតាមសម្តី របស់អ្នក ដោយមិនគិតគូរពីអារម្មណ៍របស់ពួកគេ។

  1. បើសិនជាកូនៗរបស់អ្នក មិនអាចក្រោកឈរ ឬប្រឈមមុខនឹងបញ្ហាលំបាក

មូលហេតុ៖ អាចបណ្តាលមកពីអ្នកតែងតែស្តីបន្ទោសពួកគេ នៅចំពោះមុខអ្នកដទៃ។ អ្នកមិនគួរស្តីបន្ទោស ឬបង្អាប់ពួកគេនៅ ចំពោះមុខមនុស្សគ្រប់គ្នា ទោះបីជានៅចំពោះមុខបងប្អូនបង្កើតក៏ដោយ។

  1. ចំណុចដ៏សំខាន់ គឺអ្នកត្រូវសង្កេតមើលលក្ខណៈពិសេស ជំនាញពីកំណើត និងពិចារណា លើគោលបំណង និងក្តីស្រមៃរបស់ពួកគេ។ បើសិនជាអ្នកធ្វើការសម្រេចចិត្តជំនួសពួកគេ និងបង្ខំឱ្យពួកគេធ្វើតាមបំណងរបស់អ្នក នាពេលអនាគត ពួកគេអាចនឹងបរាជ័យ។

Parenting-Mistakes-We-Should-Avoid-Tomnerb-04

ប្រភព: BrightSide ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ស្នេហាម្តងនេះ មែនទែនហើយ សម្រាប់ Cameron Diaz

ដោយ: ដាលីស 10 PM, Thursday, 04 Jun, 2015

ម្តងនេះ មិនមែនគ្រាន់តែជាស្នេហា បែបឆក់កណ្ឌៀតមួយដងមួយកាល ដូចកាលពីពេលមុនទៀតទេ ព្រោះមានសេចក្តី​រាយ​ការណ៍មកថា ខាមេរ៉ន់ ឌីអាស (Cameron Diaz) តារាឯកហូលីវុ...

តើត្បូង ចិញ្ចៀនភ្ជាប់ពាក្យ បង្ហាញអ្វីពីអ្នក?

ដោយ: ដួងច័ន្ទ 9 PM, Monday, 12 Jun, 2017

ចិញ្ចៀនភ្ជាប់ពាក្យ មានច្រើនម៉ូដ ច្រើនទម្រង់ និងច្រើនទំហំ ជាមួយនឹងជម្រើសជាច្រើន។ គ្រប់ម៉ូដចិញ្ចៀន និងត្បូងមានអត្ថន័យពិសេសរបស់វា។ ដូច្នេះមុននឹងសម្រេច...

ម៉ាកសម្លៀកបំពាក់ មានតម្លៃថ្លៃបំផុត ទាំង10 លើពិភពលោក

ដោយ: ដួងច័ន្ទ 9 PM, Sunday, 21 May, 2017

មនុស្សគ្រប់រូបសុទ្ធតែចង់បានភាពស្រស់ស្អាត ស៊ីវិល័យ និងទាក់ទាញ។ ការប្រើប្រាស់ផលិតផល ម៉ាកល្បីៗ កំពុងមានសន្ទុះកើនឡើងជាលំដាប់។ ដូចគ្នានេះដែរ សម្លៀកបំពាក...

Donny Yen វាយកែងដាក់ Mike Tyson បាក់ម្រាមដៃ

ដោយ: ដាលីស 8 PM, Sunday, 14 Jun, 2015

ក្បាច់ប្រដាល់សកល ប៉ះក្បាច់ប្រដាល់ចិន យ៉ុង ឈុន ធ្វើឱ្យ ម៉ៃខ៍ ថៃសុន អតីតជើងឯកប្រដាល់សកល​ ទម្ងន់យក្ស​ដែល​ងាក​មកប្រឹងប្រែង ខាងការសម្តែងភាពយន្តវិញនោះ ទទ...

Tomnerb.Com - YouTube Channel