ចូលចិត្តទំនើប

កូនតុតូចជាប់ក្បាលគ្រែ ១៤ម៉ូត សម្រាប់តុបតែងបន្ទប់គេង

ដោយ: ដួងច័ន្ទ 9 PM, Sunday, 09 Apr, 2017

ទោះបីជាកូនតុជាប់ក្បាលគ្រែរបស់អ្នក ជាម៉ូតចុងក្រោយបែបណាក៏ដោយ ក៏ទីតាំងដ៏តូចមួយនេះមាន ចំណុចជាច្រើនស្តែងអំពីអ្នក។ ដើម្បីរៀបចំកូនតុៗ ឱ្យមានរបៀបរៀបរយ មានភាពទាក់ទាញ និងស្រស់ស្អាត ទំនើប សូមណែនាំម៉ូតកូនតុ ១៥ម៉ូត សម្រាប់អ្នកធ្វើការពិចារណា សម្រាប់ការតុបតែងក្នុងបន្ទប់គេង ដ៏ស្រស់ស្អាតរបស់អ្នក។ ជាមួយកូនតុដ៏ស្រស់ស្អាតទាំងនេះ អ្នកអាចទទួលបានបន្ទប់ គេងក្នុងក្តីស្រមៃ ហើយអ្នកគ្រាន់តែបន្ថែមការតុបតែង លម្អបន្តិចបន្តួចទៀតដូចជា សៀវភៅអាន ទៀន ក្រអូប ស៊ុមរូបថត កូនរុក្ខជាតិ ជាដើម។

១. កូនតុ មានជើងដូចដង្កៀបសក់៖ វាបន្ថែមនូវភាពកក់ក្តៅ ចំពោះជញ្ជាំងពណ៌ស និងកំរាលពូកពណ៌ស និងជាកូនតុផលិតពីឈើបែបធម្មជាតិ។ ដើម្បីតុបតែងបន្ទប់ ដែលមានសោភណ្ឌភាពបែបទាន់សម័យ អ្នកគួរពិចារណាជ្រើសរើសយកកូនតុ ដែលមានម៉ូតពិសេសបែបនេះ។

Bedside-Table-Shelfies-01

២. ពណ៌បៃតងខ្ចី + ស៖ បើសិនជាអ្នកចង់បាន ពណ៌រំលេចនៅក្នុងបន្ទប់គេង អ្នកអាចពិចារណាជ្រើសយកកូនតុពណ៌ស សាមញ្ញធម្មតា។ ជាគូនឹងជញ្ជាំងពណ៌បៃតងខ្ចី ម៉ូតគ្រឿងសង្ហារឹមបែបសាមញ្ញធម្មតាផ្តល់នូវអារម្មណ៍បែបស្រស់ស្រាយ និងពោរពេញដោយខ្យល់អាកាសបរិសុទ្ធ សម្រាប់ បន្ទប់របស់អ្នក។

Bedside-Table-Shelfies-02

៣. ពណ៌ទង់ដែង៖ នៅពេលអ្នកសុញគំនិត សម្ភារៈបែបលោហៈជាជម្រើសដ៏ប្រសើរ។ តុតូចដ៏សាមញ្ញមួយនេះ មានការរចនាម៉ូតបែបទាន់សម័យ ជាមួយគ្រឿងលម្អធ្វើពីលោហៈធាតុ និងពណ៌លេចធ្លោ ឆ្លាស់គ្នាជាមួយពណ៌ទង់ដែង នៅលើដងកាន់របស់ថតតុនិមួយៗ។

Bedside-Table-Shelfies-03

៤.កូនតុ ដ៏តូចច្រលឹង៖ បើសិនជាអ្នកចូលចិត្តគ្រឿងតុបតែងតូចៗ អ្នកអាចជ្រើសរើសម៉ូតមួយនេះ ដែលជាស្នាដៃនៃការរួមសហការគ្នារវាង ពុម្ពអក្សរ Maiko Nagao ដ៏ស្រស់ស្អាត និង ម៉ូតកូនតុ LilyJane Boutique។ ដើម្បីទទួលបានម៉ូតស្រដៀងគ្នា អ្នកគួរជ្រើសយកកូនតុរលោងតូច និងសាមញ្ញ ដែលពណ៌សុទ្ធ។

Bedside-Table-Shelfies-04

៥. ពណ៌ខៀវ៖ បន្ថែមរសនិយមបែបសិល្បៈទៅក្នុងបន្ទប់គេង ជាមួយម៉ូតកូនតុបែបបូរាណ។ សម្រាប់ការតុបតែង អ្នកគួរប្រើប្រាស់សម្ភារៈបែបចម្រុះពណ៌ ដូចជាអំពូលភ្លើងពណ៌ខៀវខ្ចី រួមជាមួយ ស្រោមខ្នើយពណ៌ខៀវដែរ។

Bedside-Table-Shelfies-05

៦. ពណ៌បៃតង បែបធម្មជាតិ៖ ជ្រុងបន្ទប់ដ៏កក់ក្តៅមួយនេះ បង្ហាញពីធម្មជាតិ លាយឡំនឹងពន្លឺភ្លឺស្រឡះពេញផ្ទៃបន្ទប់។ អ្នកអាចបន្ថែមការតុបតែង ជាមួយកូនរុក្ខជាតិនៅលើតុតូចៗ សម្រាប់សោភណ្ឌភាពបន្ទប់គេងបែបធម្មជាតិស្រស់ត្រកាល។

Bedside-Table-Shelfies-06

៧. ពណ៌សក្បុស៖ បើសិនជាអ្នកមានចំណូលចិត្ត ក្នុងការតុបតែងបន្ទប់បែបសក្បុស អ្នកគួរតែបន្ថែម សម្ភារៈប្រើប្រាស់ ដែលមានភាពកក់ក្តៅ និងមានលោហៈធាតុលាយឡំជាមួយ។ ជាមួយនឹងសម្ភារៈ ដែលមានលក្ខណៈសាមញ្ញដូចជាកូនតុឈើ ជាមួយនឹងប្រអប់ដាក់គ្រឿងអលង្ការដែក បន្ទប់ដ៏សក្បុសរបស់អ្នក នឹងកាន់តែស្រស់ស្អាត និងទាក់ទាញ។

Bedside-Table-Shelfies-07

៨. បែបរ៉ូមែនទិក៖ សម្រាប់ការតុបតែង ដែលមានលក្ខណៈភ្លឺរលោង អ្នកគួរតុបតែងលាយគ្នារវាងស៊ុមរូបថតមានរឹមស និងខ្មៅ ជាមួយគ្រឿងសង្ហារឹមដ៏តូចច្រលឹង។ ការតុបតែងបែបនេះនឹងធ្វើឱ្យកូនតុរបស់អ្នកពោរពេញដោយភាពរ៉ូមេនទិក។ បន្ថែមសោភណ្ឌភាពដោយរៀបចំ ជាមួយថូផ្កាកូលាប បន្ថែមជាមួយសម្ភារៈពណ៌មាស និងទៀនបំភ្លឺ សម្រាប់សោភណ្ឌភាពដ៏ទាក់ចិត្ត។

Bedside-Table-Shelfies-08

៩. កូនតុម៉ាក IKEAបើសិនជាអ្នកជាប្រិយមិត្តរបស់ផលិតផល IKEA កូនតុតូចកូនកាត់ជាមួយ ធ្នើសៀវភៅមួយនេះ អាចជាជម្រើស នៃការតុបតែងបន្ទប់ថ្មីសម្រាប់អ្នក។ ជាមួយទីតាំងដាក់សម្ភារៈបានកាន់តែច្រើន អ្នកអាចតុបតែង និងរៀបចំថតនិមួយៗ ជាមួយនឹងសម្ភារៈចាំបាច់នៅក្បែរគ្រែគេង ដែលអាចជាសៀវភៅអាន ប្រអប់សម្ភារៈ និងតាំងរូបភាពជាទីស្រឡាញ់របស់អ្នកពីខាងលើ។

Bedside-Table-Shelfies-09

១០. តុឈើ Marbleការតុបតែងបែបជនបទ ជាមួយនឹងភាពទាន់សម័យ នៅក្នុងកូនតុឈើ marble ពណ៌ស្រគាំមួយនេះ។ បន្ថែមសម្រស់ដល់កូនតុមួយនេះ ដោយរៀបចំជាមួយកែវតែក្តៅឧណ្ហ ដុតទៀនបំភ្លឺ និងសៀវភៅអាន។

Bedside-Table-Shelfies-010

១១. ថូផ្កាតូចៗ៖ នាំយកក្តីស្រឡាញ់ធម្មជាតិរបស់អ្នក ទៅកាន់បន្ទប់គេងរបស់អ្នក ជាមួយកូនថូតូចៗ។ អ្នកអាចប្រើប្រាស់ជាធ្នើ សម្រាប់តាំងកូនរុក្ខជាតិតូចៗ ដ៏ស្រស់ស្អាតនៅក្នុងបន្ទប់គេង។

Bedside-Table-Shelfies-011

១២. តុមូល៖ ជម្រើសតុតូចៗ ប្រភេទនេះមិនមែនជាប្រភេទ ដែលអ្នកអាចស្វែងរកបានដោយងាយនោះទេ ហើយនេះគឺជាចំណុចដ៏ល្អ សម្រាប់ការតុបតែងក្នុងបន្ទប់។ អ្នកគួររៀបចំវាជាមួយកញ្ចក់បញ្ឈរ កូនរុក្ខជាតិតូចៗ និងចានដាក់គ្រឿងអលង្ការ។

Bedside-Table-Shelfies-012

១៣. រទេះរុញដាក់អាហារ៖ សម្រាប់តុបែបទាន់សម័យ និងមានភាពផ្ចិតផ្ចង់ អ្នកអាចប្រែក្លាយរទេះរុញដាក់អាហារនៅក្នុងភោជនីយដ្ឋាន ឱ្យទៅជាតុនៅក្នុងបន្ទប់គេង ដែលច្នៃប្រឌិតថ្មី។ ទោះបីវាជារទេះ ថ្មី ឬរទេះចាស់កែច្នៃថ្មី អ្នកគួរលាបពណ៌មាសរលោង សម្រាប់ជាសោភណ្ឌភាពថ្មី និងភ្លឺរលោង។

Bedside-Table-Shelfies-013

១៤. ពណ៌ខ្មៅ៖ សូមកុំភ័យខ្លាច នឹងការប្រើប្រាស់តុពណ៌ខ្មៅ។ ជាមួយជំនួយពីផ្កាស្រស់ លាយជាមួយពណ៌មាសភ្លឺចែងចាំង ទៀន រូបថត នឹងធ្វើឱ្យតុនៅក្នុងបន្ទប់គេងរបស់អ្នក មានពន្លឺចែងចាំង និង គួរឱ្យទាក់ទាញ។

តើនៅក្នុងចំណោមម៉ូត ខាងលើនេះមានម៉ូតណាទាក់ចិត្ត ទាក់អារម្មណ៍អ្នកដែរឬទេ? ឬក៏អ្នកមានគំនិតច្នៃប្រឌិតការតុបតែងល្អជាងនេះ? បើសិនជាមាន សូមចែករំលែកជាមួយទំនើបផង។

Bedside-Table-Shelfies-014

ប្រភព: Brit ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

ស្រ្តីដ៏អស្ចារ្យទាំង 10 រូប នៅក្នុងវិស័យវិទ្យាសាស្ត្រ ដែលអ្នកមិនធ្លាប់បានស្គាល់

ដោយ: ភារុន 10 AM, Friday, 08 Mar, 2019

អ្នកវិទ្យាសាស្រ្តជាស្រ្តីឆ្នើមៗជាច្រើន ដូចជាម៉ាដាម Marie Curie ដែលបានឈ្នះពានរង្វាន់ណូប៊ែល សម្រាប់វិស័យ វិទ្យាសាស្រ្តជាដើម។ លើសពីនេះក៏នៅមានស្រ្តីឆ្ន...

តារា 6 ដួងនៅហង្សមាស មានសមត្ថភាពនិពន្ធ បទចម្រៀង Original

ដោយ: ម៉ូនី 12 AM, Wednesday, 20 Apr, 2016

ពេជ្រ សោភា អ្នកនាង ពេជ្រ សោភាជា​តារាស្រីតែម្នាក់ដែលបានឈរជើងនៅក្នុង​ទ្រនំហង្សមាស​ជាងមួយទស្សវត្តន៍មកហេីយ។​ ជាមួយបទពិសោធន៍ជាង 10ឆ្នាំលើផ្នែកចម្រៀង បច...

Rain វិលមកល្បី នៅក្នុងរឿងភាគថ្មី

ដោយ: ដាលីស 6 PM, Sunday, 07 Jun, 2015

ហ្វ៊ែនក្លឹប តារាសម្តែងកំលោះភ្នែកស្រៈអិ “រ៉េន” ឬ Jung Ji-hoon អាចត្រៀមខ្លួនរំភើបរីករាយបានហើយ ព្រោះខ្សែ​ភាព​​យន្ត​ភាគរឿងថ្មីរបស់ផលិតកម្ម SBS រឿង “សម្...

ទម្លាប់មិនល្អ 7 យ៉ាងក្នុងការចម្អិនអាហារដែល អ្នកគួរតែជៀសវាង

ដោយ: ភារុន 8 AM, Thursday, 01 Nov, 2018

មនុស្សគ្រប់គ្នាតែងតែមានទម្លាប់មិនល្អខ្លះៗក្នុងការរស់នៅ យ៉ាងណាមិញសូម្បីតែទម្លាប់ក្នុងការចម្អិនអាហារក៏ដោយ ជាពិសេសនៅពេលដែលអ្នកបានរកឃើញជាលើកដំបូង នៅពេល...

Tomnerb.Com - YouTube Channel