ចូលចិត្តទំនើប

ការរៀបចំខ្លួន បុរសគ្រប់រូប គួរស្វែងយល់

ដោយ: ដួងច័ន្ទ 8 PM, Friday, 22 Sep, 2017

ការរៀបចំខ្លួនឱ្យបានល្អឥតខ្ចោះ គឺជាបង្ហាញពីលក្ខណៈសម្បត្តិរបស់អ្នក ដោយអ្នកបានរៀបចំគ្រប់យ៉ាងដោយគ្មានចន្លោះប្រហោង។ សូមកុំយល់ច្រឡំថា បុរសមិនត្រូវការរៀបចំខ្លួនដូចស្រ្តី។ ដើម្បីទទួលបានភាពទាក់ទាញ និងល្អឥតខ្ចោះសូមកុំមើលស្រាលលើការរៀបចំខ្លួន។

ទំនើប សូមណែនាំពីការរៀបចំខ្លួនបីបែប ដែលបុរសគ្រប់រូបគួរធ្វើការស្វែងយល់ ដើម្បីបង្ហាញពីភាពថ្លៃថ្នូរ និងពេញលក្ខណៈជាបុរស។

  1. សាមញ្ញធម្មតា

ខោខូវប៊យពណ៌ខៀវដិត ជាមួយនឹងអាវដៃវែង ឬអាវយឺត ដ៏សាមញ្ញ គឺជាមូលដ្ឋានគ្រឹះនៃការរៀបចំខ្លួនបែបសាមញ្ញ។ អាវដែលផលិតពីសរសៃឡែន ក៏ជាជម្រើសដ៏ល្អមួយជំនួសឱ្យអាវយឺត ឬអាចពាក់ពីលើអាវយឺត។ អ្នកត្រូវបន្ថែមជាមួយស្បែកជើងស្បែកកាំម្ញី (Chukka Boots) ដែលមានពណ៌ ត្នោត ឬពណ៌បែបស្រអាប់ងងឹត ដោយវាអាចប្រើប្រាស់បានគ្រប់កាលៈទេសៈ។ ខ្សែក្រវ៉ាត់បន្ទះធំ មានស្បែកស្រដៀងនឹងស្បែកជើង ជាគូនឹងនាឡិកាដៃ Smart Watch ខ្សែស្បែក ផ្តល់ឱ្យអ្នកនូវរូប រាងដ៏សាមញ្ញ តែស្រស់សង្ហារ។

  1. ផ្លូវការ

ការរៀបចំខ្លួនមួយបែបនេះ ត្រូវផ្សំឡើងពីអាវសាច់ក្រណាត់ បិទឡេវមុខ ជាគូនឹងខោសាច់ក្រណាត់។ អ្នកអាចសាកល្បងប្រើប្រាស់ខោសាច់យឺត ជាមួយអាវឡេវមុខ និងអាវធំគ្របពីលើ សម្រាប់ចូលរួម ពិធីជប់លៀងនាពេលរាត្រី។ ស្បែកជើងស្បែក ក ខ្លី ចងខ្សែសក្តិសមជាមួយនឹងការតុបតែងខ្លួនជាលក្ខណៈផ្លូវការ ឬអ្នកអាចប្រើប្រាស់ស្បែកជើងស្បែកបិទឡេវ ដែលមានម៉ូដម៉ាកបន្តិចបន្តួចក៏បានដែរ។ ចំពោះខ្សែក្រវ៉ាត់ អ្នកគួរជ្រើសរើសខ្សែក្រវ៉ាត់ទំហំកណ្តាល និងមានស្បែករលើបរលោង ហើយ នាឡិកាដៃក៏ត្រូវមានម៉ូដបែប Classic ផងដែរ។ ការតុបតែងបែបនេះនឹងប្រែក្លាយអ្នកជាសុភាពបុរសដ៏លេចធ្លោមួយរូប។

  1. ឡូយឆាយ

ការតុបតែងមួយបែបនេះ មានលក្ខណៈឡូយឆាយ និងទាក់ទាញ។ ការរៀបចំខ្លួនបែប Designer គឺត្រូវមានសម្លៀកបំពាក់ឈុតពណ៌ប្រផេះ។ អ្នកអាចប្រើប្រាស់វាសម្រាប់កិច្ចប្រជុំ ពិធីជប់លៀង និងពិធីបុណ្យបានដូចគ្នា។ ការតុបតែងខ្លួនបែបនេះ ភាគច្រើនប្រើប្រាស់អាវធំមានហោប៉ៅ រួមជាមួយ និងខ្សែក្រវ៉ាត់ និងនាឡិកាដៃដែលមានលក្ខណៈបែប fashion។ ស្បែកជើងស្បែកចងខ្សែគឺសក្តិសម បំផុតសម្រាប់ការតុបតែងបែបឡូយឆាយ។ អាវលាតសាច់ក្រណាត់ពណ៌សក្បុស នឹងធ្វើឱ្យអ្នករំលេចនូវរូបរាងដ៏ស្រស់សង្ហា និងមាំមួន។

SANDRO-CASUAL-OUTFIT-Man-technology-news-tomnerb-03

SANDRO-CASUAL-OUTFIT-Man-technology-news-tomnerb-02

ប្រភព: Theunstitchd ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

រូបភាពដ៏កម្រ 10 សន្លឹក ដែលបញ្ជាក់ថាបាតុភូតធម្មជាតិ ពិតជាមិនត្រូវការកម្មវិធី Photoshop ជួយ ដើម្បីធ្វើឱ្យវាមានភាពអស្ចារ្យនោះទេ!

ដោយ: ភារុន 8 AM, Saturday, 20 Jul, 2019

នៅលើភពផែនដីរបស់យើងនេះ មានបាតុភូតធម្មជាតិជាច្រើន បានកើតឡើង ហើយបាតុភូតខ្លះកើតឡើង ស្ទើរតែរៀងរាល់ថ្ងៃ រៀងរាល់ខែ ឬ រៀងរាល់ឆ្នាំ ប៉ុន្តែបាតុភូតមួយចំនួនទៀ...

សួនកុមារ អស្ចារ្យទាំង 10 នៅក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 8 PM, Thursday, 27 Jul, 2017

បើសិនជាទីកន្លែងមួយ សមស្របសម្រាប់កុមារ វាក៏សមស្របសម្រាប់មនុស្សទូទៅផងដែរ។ ទំនើប បានជ្រើសរើសយក សួនកុមារអស្ចារ្យទាំង 10 នៅក្នុងពិភពលោក ដែលអ្នកនឹងបានដឹង...

តារាចម្រៀងស្រី5 រូប​ដែលមាន​ Fan ក្នុង Facebook ច្រើនជាង​គេ

ដោយ: ម៉ូនី 12 AM, Tuesday, 05 Jul, 2016

លោកអ្នកពិតជាចង់ដឹងណាស់មែនទេ ថាតារាច្រៀងស្រីរបស់អ្នកមួយណាមានការគាំទ្រជាងគេ។ ក្នុងពេល ទំនើប សូមបង្ហាញពីតួលេខនៃការគ្រាំពីសំណាក់ Fan មកលើកំពូលតារាស្រី ...

៥ ម៉ូដតុបតែង រានហាលតូចចង្អៀត

ដោយ: ចរិយា 11 PM, Saturday, 25 Mar, 2017

រានហាលមុខផ្ទះ ឬក្រោយផ្ទះតូចពិតជាពិបាកតុបតែងណាស់ ប៉ុន្តែមិនមែនមិនអាចតុបតែងបាន នោះទេ។ ជាមួយនឹងម៉ូដទាំង ៥ ខាងក្រោមនេះ ម្ចាស់គេហដ្ឋានអាចបង្កើត នូវកន្លែ...

Tomnerb.Com - YouTube Channel