ចូលចិត្តទំនើប

ការតុបតែងការិយាល័យ ផ្តល់អារម្មណ៍ដូចគេហដ្ឋាន

ដោយ: ដួងច័ន្ទ 10 PM, Sunday, 24 Dec, 2017

ទំនើប ដឹងច្បាស់ថាការធ្វើការ ក្នុងការិយាល័យពេលខ្លះ ផ្តល់នូវអារម្មណ៍ធុញថប់ ដែលធ្វើឱ្យអ្នកចង់តែ ត្រឡប់ទៅផ្ទះវិញ។ ដំណោះស្រាយបរិយាកាស នៅក្នុងបន្ទប់ការិយាល័យ ដែលជួយឱ្យអ្នកទទួលបាន អារម្មណ៍កក់ក្តៅដូចនៅក្នុងផ្ទះ មាននៅក្នុងអត្ថបទខាងក្រោម។
Objective Subject Office
បន្ទប់លាបពណ៌ដ៏ងងឹតមួយនេះ ស្ថិតនៅក្នុងអគារជួសជុលពីអគារក្នុងសតវត្សន៍ទី 19 ក្នុងទីក្រុង New York។ ក្រុមហ៊ុនស្ថាបត្យកម្ម GRT Architect បានច្នៃម៉ូដបន្ទប់មួយនេះសម្រាប់ភ្នាក់ងារ Digital ដែលចង់បានបន្ទប់ការិយាល័យ ច្នៃម៉ូដដូចជាគេហដ្ឋាន ជាជាងការិយាល័យធ្វើការ។

Office-that-feel-more-like-a-home-than-a-workspace_decor_news_cambodia_tomnerb-01
Airbnb San Francisco Headquarters
អគារអាផាតមិនចំនួន 8 មានទីតាំងស្ថិតនៅលើដីជួលរបស់ Airbnb ដែលត្រូវបានប្រើប្រាស់ជាម៉ូដែលសម្រាប់ការិយាល័យនៃក្រុមហ៊ុននានា ដែលមានទីស្នាក់ការនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ។ អ្នកច្នៃម៉ូដចង់ឱ្យបុគ្គលិកទទួលបានអារម្មណ៍ ប្រៀបដូចពួកគេធ្វើការនៅក្នុងគេហដ្ឋានជុំវិញពិភពលោក រួមមាន Reykjavik, Bali, Amsterdam និង ប៉ារីសជាដើម។

Office-that-feel-more-like-a-home-than-a-workspace_decor_news_cambodia_tomnerb-02
Kinfolk Office
ការតុបតែងក្នុងបន្ទប់នេះ មានគោលបំណងបង្កើតនូវអារម្មណ៍ ក្នុងការិយាល័យធ្វើការជាទីកន្លែងដែល អាចធ្វើការចែករំលែកបានយ៉ាងងាយស្រួល សម្រាប់បុគ្គលិក។ ក្រុមហ៊ុន Danish Studio Norm Architect តុបតែងបន្ទប់តាមបែប Open-Plan ជាមួយការលម្អតាមបែប Scandinavian សម្រាប់ជាស្នាក់ការរបស់ទស្សនាវដ្តី Kinfolk។

Office-that-feel-more-like-a-home-than-a-workspace_decor_news_cambodia_tomnerb-03
IKEA Creative Hub
នេះជាអតីតធនាគារ ដែលប្រែក្លាយជាបន្ទប់ Creative Hub សម្រាប់ក្រុមហ៊ុន IKEA ដែលតុបតែង ដោយអ្នកច្នៃម៉ូដសញ្ជាតិស៊ុយអ៊ែត ឈ្មោះ Nanna Langerman។ ផ្ទៃខាងក្នុងបន្ទប់ត្រូវបានបែងចែកជា 15 បែបបទខុសៗគ្នា ចាប់ពីបន្ទប់បណ្ណាល័យពណ៌ខៀវសុទ្ធ រហូតដល់បន្ទប់មានពណ៌ប្រផេះសុទ្ធ បែងចែកផ្អែកលើបរិយាកាសនៃការងារ។

Office-that-feel-more-like-a-home-than-a-workspace_decor_news_cambodia_tomnerb-04
Eventbrite Office
ការិយាល័យនេះ មានទីតាំងស្ថិតនៅជាយក្រុង San Fransisco ជាបន្ទប់ការិយាល័យសម្រាប់ក្រុម ហ៊ុន E-Ticket ឈ្មោះ Eventbrite ដែលអនុញ្ញាតឱ្យបុគ្គលិកសម្រាក ឬធ្វើការនៅលើអង្រឹងបាន។

Office-that-feel-more-like-a-home-than-a-workspace_decor_news_cambodia_tomnerb-05
Muxin Office
ការតុបតែងក្នុងបន្ទប់នេះ មានគោលបំណងកាត់បន្ថយបរិយាកាស នៃជីវភាពរស់នៅទាន់សម័យដល់បុគ្គលិក។ ក្រុមហ៊ុនតុបតែងមានទីតាំង ស្ថិតនៅក្នុងទីក្រុងសៀងហៃ ឈ្មោះ Muxin បានផ្តល់នូវ ភាពកក់ក្តៅក្នុងបន្ទប់ តាមរយៈការតុបតែងដូចនៅក្នុងគេហដ្ឋាន។ សាឡុង តុកាហ្វេ និងសម្ភារៈប្រើប្រាស់នៅក្នុងបន្ទប់ ត្រូវបានតុបតែងបន្ថែមនូវអារម្មណ៍ សម្រាប់ភ្ញៀវដូចស្ថិតនៅក្នុងគេហដ្ឋាន។

Office-that-feel-more-like-a-home-than-a-workspace_decor_news_cambodia_tomnerb-06
Masquespacio Studio
ក្រុមហ៊ុន Masquespacio បានកាត់ផ្តាច់ការិយាល័យ Sterile សម្រាប់ប្រើប្រាស់ជាបន្ទប់ Studio របស់ក្រុមហ៊ុន។ ផ្ទៃបន្ទប់មានពន្លឺភ្លឺគ្រប់គ្រាន់ លាបពណ៌ស និងតុបតែងតាមបែប Memphis Style។ នៅក្នុងបន្ទប់មានកូនឈើ សាឡុង តុធ្វើការរួម តុ និងកៅអីមូល បន្ថែមនូវអារម្មណ៍កក់ក្តៅ និងផាសុកភាព។

Office-that-feel-more-like-a-home-than-a-workspace_decor_news_cambodia_tomnerb-07
Memocorp Office
បន្ទប់នេះមានទីតាំងស្ថិតនៅក្នុងអគារមួយ នៃតំបន់សេដ្ឋកិច្ចមមាញឹកក្នុងទីក្រុងស៊ីដនី ស្ថិតនៅជាន់ លើគេបង្អស់នៃអគារដ៏ខ្ពស់មួយ។ នេះជាបន្ទប់ការិយាល័យ របស់ក្រុមហ៊ុនវិនិយោគអចលនទ្រព្យមួយ ដែលបង្កប់នូវបរិយាកាសប្រៀបដូច នៅក្នុងគេហដ្ឋានក្នុងអាផាតមិនមួយ។ ផ្ទៃបន្ទប់មានពណ៌លាតសុទ្ធ ស៊ីជាមួយនឹងកម្រាលធ្វើពីឈើ Oak។

Office-that-feel-more-like-a-home-than-a-workspace_decor_news_cambodia_tomnerb-08
Fjord Office
សង្ហារឹមទន់ៗ និងរនាំងវាំងននពណ៌លាត រួមគ្នាផ្តល់នូវអារម្មណ៍ដូចស្ថិតនៅក្នុងផ្ទះ សម្រាប់បន្ទប់ ការិយាល័យមួយនេះ។ ផាសុកភាពគឺជាចំណុចស្នូល នៃការតុបតែងរបស់អ្នកតុបតែងសញ្ជាតិហ្វាំង ឡង់ Laajisto។ គាត់ចង់ឱ្យបុគ្គលិកធ្វើការ នៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យា Fjord ទទួលបានអារម្មណ៍ ដូចនៅក្នុងផ្ទះ នៅក្នុងបរិយាកាសការិយាល័យ។

Office-that-feel-more-like-a-home-than-a-workspace_decor_news_cambodia_tomnerb-09
Ansarada Office
បន្ទប់ការិយាល័យមួយនេះ ស្ថិតនៅជាន់ទី 5 នៃអគារអតីតឃ្លាំងស្តុកសម្ភារៈមួយ នៅក្នុងទីក្រុង Chicago។ ការិយាល័យជួសជុលឡើងវិញមួយនេះ ត្រូវបានច្នៃម៉ូដដោយក្រុមហ៊ុនអូស្រ្តាលីឈ្មោះ Those Architecture ដោយតុបតែងបន្ទប់តាមបែបផែនខុសៗគ្នា ជាលក្ខណៈបន្ទប់ការិយាល័យមិនផ្លូវការ និងមានការតុបតែងប្លែកៗ ដូចជាបន្ទប់បិទជិតទំហំធំ និងពូកតូចៗតំរៀបរាយបាយលើផ្ទៃឥដ្ឋជាដើម។

Office-that-feel-more-like-a-home-than-a-workspace_decor_news_cambodia_tomnerb-010

ប្រភព: dezeen ផ្នែក: បែបបទជីវិត, សិល្បៈ

អត្ថបទអ្នកចង់អាន

7 ចំណុច ធ្វើឱ្យ គេហដ្ឋានលក់មិនដាច់

ដោយ: ដួងច័ន្ទ 9 PM, Tuesday, 15 Aug, 2017

មុនពេលអ្នកសម្រេចចិត្តទិញផ្ទះ អ្នកត្រូវប្រាកដថា អ្នកបានពិចារណាល្អិតល្អន់ទៅលើចំណុចធំៗមួយចំនួន ដែលអាចជាកត្តារាំងស្ទះ នៅពេលអ្នកចង់លក់ផ្ទះនៅពេលក្រោយ។ កា...

ម៉ូដសាឡុង ស្អាតៗ ទាំង 7

ដោយ: ដួងច័ន្ទ 10 PM, Friday, 01 Sep, 2017

សាឡុងជាសង្ហារឹម ដ៏សំខាន់នៅគ្រប់គេហដ្ឋាន ប៉ុន្តែជារឿយៗ វាត្រូវបានគេមើលរំលង។ គេហដ្ឋានជា ច្រើនបានប្រើប្រាស់សាឡុងសាមញ្ញធម្មតា ប៉ុន្តែអ្នកត្រូវដឹងថាសាឡុ...

អ៊ឹង មួយគា VS រ៉េត ស៊ូហ្សាណា យប់ម៉េញពិរោះមិនចាញ់បរទេស

ដោយ: ម៉ូនី 3 AM, Monday, 25 Apr, 2016

កាលពី​យប់ម៉េញកូនក្រុមរបស់គ្រូបង្វឹកកញ្ញា បាន​ប្រយុទ្ធតតាំងគ្នា​យ៉ាង​អស្ចារ្យបំផុត តាមរយៈបទ Girl on Fire។ កញ្ញា អ៊ឹង មួយគា​ និង កញ្ញា រ៉េត សូហ្សានណា...

វត្ថុ 11 យ៉ាង យើងតែងភ្លេចសម្អាត ដែលចាំបាច់ត្រូវសម្អាត

ដោយ: ដួងច័ន្ទ 9 PM, Saturday, 20 May, 2017

មានវត្ថុជាច្រើននៅជុំវិញខ្លួនយើង ដែលងាយនឹងរងភាពកង្វក់ និងងាយចម្លងរោគដល់រាងកាយយើង បើសិនជាយើងមើលរំលង មិនបានសម្អាតវា។ ចូលមកអានអត្ថបទខាងក្រោម អ្នកនឹងភ្ញ...

Tomnerb.Com - YouTube Channel