ចូលចិត្តទំនើប

តោះមកមើល សណ្ឋាគារចម្លែកៗ និងគួរឱ្យចាប់អារម្មណ៍បំផុតទាំង 10 នៅលើពិភពលោក

ដោយ: ភារុន 9 AM, Wednesday, 26 Dec, 2018

មិនថាតែអ្នកកំពុងធ្វើដំណើរសម្រាប់អាជីវកម្ម ឬ ដំណើរកម្សាន្តម្នាក់ឯង ឬ ដំណើរកម្សាន្តជាមូយក្រុមគ្រួសារ និងមិត្តភក្តិនោះទេ។ រឿងដំបូងដែលអ្នកត្រូវធ្វើនោះ គឺការស្វែងរក ឬកក់សណ្ឋាគារសម្រាប់ស្នាក់នៅជាមុនសិន។ មនុស្សមួយចំនួនជ្រើសយកសណ្ឋាគារដែលមានតម្លៃថោក និងមួយចំនួនទៀតជ្រើសយកសណ្ឋាគារដែលខ្លួនពេញចិត្ត ដោយមិនគិតពីតម្លៃ ឡើយ។ សព្វថ្ងៃនេះ មានសណ្ឋាគារជាច្រើន មានទាំងសម្រស់ស្រស់ស្អាត តម្លៃសមរម្យ ផ្តល់ផាសុកភាព និងមានការរចនាម៉ូដប្លែកៗ ដើម្បីទាក់ទាញភ្ញៀវឱ្យមកស្នាក់នៅជាច្រើននៅក្នុងសណ្ឋាគាររបស់ពួកគេ។ ដូច្នេះថ្ងៃនេះ ទំនើប សូមណែនាំសណ្ឋាគារចម្លែកៗទាំង 10 ដែលគួរឱ្យចាប់អារម្មណ៍នៅជុំវិញពិភពលោក ដែលមានដូចជា៖
1. សណ្ឋាគារ Dog Bark Park Inn, រដ្ឋ Idaho, សហរដ្ឋអាមេរិក
សូមក្រឡេកមើលរូបភាព អ្នកច្បាស់ជាមានការភ្ញាក់ផ្អើលជាក់ជាមិនខាន ដែលសណ្ឋាគារនេះត្រូវបានគេរចនាម៉ូដ ដូចនឹងរូបរាងសត្វឆ្កែ ដែលមានកម្ពស់ 30 ហ្វីត និងទទឹង 15 ហ្វីត។ នៅផ្នែកពោះរបស់សណ្ឋាគារមានបន្ទប់ពីរ និងផ្នែកចង្ការ ក៏មានបន្ទប់មួយដែរ ហើយគេបានឱ្យឈ្មោះបន្ទប់នេះថា Loft room។

2. សណ្ឋាគារផ្ទះតូច Propeller Island City, ទីក្រុងប៊ែរឡាំង ប្រទេសអាល្លឺម៉ង់
សណ្ឋាគារនេះមានលក្ខណៈចម្លែកជាងគេ ដោយសារនៅក្នុងសណ្ឋាគារមាន 27 បន្ទប់ ដែលនៅក្នុងបន្ទប់និមួយៗ មានភាពខុសប្លែកពីគ្នាទាំងអស់ ឧទាហរណ៍ដូចជា បន្ទប់ខ្លះមានផ្ទៃខាងក្នុងត្រូវគេរចនាម៉ូដដូចជានៅក្នុងគុក បន្ទប់ខ្លះទៀតរចនាម៉ូដជាកញ្ចក់សុទ្ធ និងខ្លះទៀតត្រូវបានរចនាម៉ូដ បែបគំនូរវើរវាយ គឺសក្តិសមបំផុតសម្រាប់អ្នកចូលចិត្តភាពរំភើបចិត្តញាប់ញ័រ។

3. សណ្ឋាគារ Sovotel,ទីក្រុងកូឡាកូឡាំពួរ ប្រទេសម៉ាឡេស៊ី
សណ្ឋាគារនេះត្រូវបានសាងសង់នៅក្នុងផ្សារទំនើប ហើយស្ថិតនៅរួមជាមួយនឹងហាងលក់ទំនិញតែម្តង ដែលវាមានឈ្មោះថា IKEA។ ប្លែកអត់! បើយើងអាចទិញឥវ៉ាន់បណ្តើរ និងស្នាក់នៅក្នុងសណ្ឋាគារបណ្តើរ ឧទារហ៍ដូចជា៖ នៅពេលអ្នកដើរទិញឥវ៉ាន់អស់កម្លាំង អ្នកអាចចូលបន្ទប់ស្នាក់នៅភ្លាម នៅពេលអ្នកសម្រាកមានកម្លាំងហើយ អ្នកក៏អាចបន្តការដើរទិញឥវ៉ាន់បន្ថែមទៀតបានផងដែរ ។

4. សណ្ឋាគារ Kokopelli, ទីក្រុង Farmington ប្រទេសម៉ិកស៊ីកកូថ្មី
សណ្ឋាគារនេះ សាងសង់ឡើងនៅក្នុងរូងភ្នំ តាំងពីឆ្នាំ 1980 មកម្ល៉េះ។ នៅតាមជញ្ជាំងភ្នំ ត្រូវបានគេចោះជារូង ដើម្បីធ្វើជាបន្ទប់សណ្ឋាគារ។ ប្រសិនអ្នកចង់ឡើងទៅស្នាក់នៅក្នុងបន្ទប់របស់អ្នក គឺអ្នកត្រូវឡើងតាមជណ្តើរច្រាំងថ្មចោទៗរបស់ សណ្ឋាគារ។

5. សណ្ឋាគារ យន្តហោះ, ប្រទេស កូស្តារីកា
នៅពេលអ្នកទៅដល់សណ្ឋាគារនេះ វាពិតជាប្លែក ពីព្រោះសណ្ឋាគារនេះគឺជាយន្តហោះ Boeing 727 មួយគ្រឿង ដែលបានជាប់គាំងនៅក្នុងព្រៃមួយកន្លែងនៅក្នុងប្រទេសកូស្តារីកា ហើយមិនមានអ្នកណាយកយន្តហោះនេះចេញពីទីនេះឡើយ ក្រោយ ៗមក ក៏មានការបំផុសគំនិតកែច្នៃយន្តហោះនេះធ្វើជាសណ្ឋាគារដ៏ល្អប្រណីតមួយនេះឯង។

6. សណ្ឋាគារ Palacio Del Sal, ប្រទេស បូលីវី
សណ្ឋាគារនេះ ប្រហែលជាសណ្ឋាគារតែមួយគត់នៅលើពិភពលោក ដែលសង់ឡើងដោយប្រើអំបិល។ និយាយរួមមកនៅតាមជញ្ជាំង ពិដាន និងជណ្តើរសណ្ឋាគារសុទ្ធតែធ្វើពីអំបិលទាំងអស់ ហើយសូម្បីតែគ្រឿងសង្ហារឹមមួយចំនួនក៏ធ្វើពីអំបិលផងដែរ។ ប្រសិនបើអ្នកបានស្នាក់នៅសណ្ឋាគារនេះ អ្នកនឹងត្រូវរៀនច្បាប់ដ៏សំខាន់មួយនោះគឺ អ្នកមិនត្រូវបានអនុញ្ញាតឱ្យ លិឍអំបិលនៅជាប់ជញ្ជាំងសណ្ឋាគារនេះឡើយ ដើម្បីការពារកុំឱ្យមានការសឹករិករិល។

7. សណ្ឋាគារ Marmara Antalya ប្រទេសទួកគី
សណ្ឋាគារនេះមាន 217 បន្ទប់ ហើយអ្នកនឹងមើលឃើញទីក្រុង Antalya ភ្នំ Taurus និងសមុទ្រ មីឌីទែរ៉ាណេ ពីយ៉រនៃសណ្ឋាគារដ៏ស្រស់ស្អាតមួយនេះ។ លើសពីនេះសណ្ឋាគារនេះទទួលបានពានរង្វាន់ខាងបដិសណ្ឋារកិច្ច និងគំនិតច្នៃប្រឌិត ដ៏ល្អបំផុតនៅលើពិភពលោកក្នុងឆ្នាំ 2007 ផងដែរ។
8. សណ្ឋាគារ ទឹកកក ប្រទេសស៊ុយអែត
សណ្ឋាគារនេះត្រូវបានធ្វើឡើងពីទឹកកក និងព្រិល ហើយសីតុណ្ហភាពនៅក្នុងសណ្ឋាគារគឺ 5 អង្សាសេប៉ុណ្ណោះ។ មិនត្រឹមតែប្រជាប្រិយរបស់សណ្ឋាគារ អំពីការផលិត ចេញពីទឹកកកនោះទេ រឿងមួយទៀតនោះគឺសណ្ឋាគារនេះនឹងរលាយជារៀងរាល់ឆ្នាំ ដូច្នេះវាក៏ត្រូវបានសាងសង់ជាថ្មីម្តងទៀតជានិច្ចជារៀងរាល់ឆ្នាំផងដែរ។

9. សណ្ឋាគារ Utter Inn, ប្រទេស ស៊ុយអែត
សណ្ឋាគារនេះមានទីតាំងនៅចំកណ្តាលបឹង ម៉ាឡារ៉េន ប្រទេសស៊ុយអែត។ សណ្ឋាគារនេះពិតជាប្លែក ដោយសារសណ្ឋាគារមានត្រឹមតែបន្ទប់ធំមួយគត់ ដែលវាជាកាប៊ីនមួយដាក់បណ្តែតនៅលើទឹកបឹង ហើយជាពិសេសបន្ទប់គេងនៅផ្នែកខាងក្រោម មានអាងចិញ្ចឹមត្រីដ៏ស្រស់ស្អាត។ ប្រសិនបើអ្នកចង់ទៅស្នាក់នៅក្នុងសណ្ឋាគារនេះ អ្នកត្រូវជិះទូកទៅកាន់សណ្ឋាគារនេះផងដែរ។

10. សណ្ឋាគារ Mirrorcube, ទីក្រុង Hardas ប្រទេសស៊ុយអែត
នៅពេលបានឃើញរូបភាព អ្នកច្បាស់ជាមិនមានការសង័្សយថា ហេតុអ្វីបានជាសណ្ឋាគារនេះចម្លែកបំផុតនៅលើពិភពលោក ។ បន្ទប់សណ្ឋាគារនិមួយៗ ត្រូវបានគេរចនាជាការ៉េ 4 ជ្រុង និងហ៊ុំព័ទ្ធដោយកញ្ចក់ និងមានស្ពាន ធ្វើជាជណ្តើរឡើង ដែលធ្វើពីដើមឈើ។ ហើយម្យ៉ាងទៀតនៅក្នុងបន្ទប់និមួយៗ មានគ្រែគេង 2 កន្លែងទទួលភ្ញៀវ បន្ទប់ទឹក និងបន្ទប់មួយផ្សេងទៀតដែលរាបស្មើរនឹងដំបូលសណ្ឋាគារ។

ប្រភព: wonderslist ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

ពិតជាអស្ចារ្យ! អគារទំនើបឌីជីថលលំដាប់ផ្កាយ5 នឹងលេចត្រដែតឡើង នៅកោះស្រមោច ខេត្តព្រះសីហនុ នាចុងឆ្នាំ 2019 នេះហើយ!

ដោយ: ភារុន 9 AM, Friday, 08 Feb, 2019

អគារទំនើបសម្រាប់ប្រើប្រាស់ ជាការិយាល័យ បែបឌីជីថលលំដាប់ផ្កាយ5 របស់ក្រុមហ៊ុនម៉ារីថាមអសិត ដែលជាបុត្រសម្ពន្ធរបស់ក្រុមហ៊ុនម៉ារីថាម គ្រុប ត្រូវបានបញ្ចុះប...

មិនធម្មតា! ការឌីហ្សាញម៉ូដដ៏ឆ្លាតវៃទាំង 13 នេះ នឹងជួយបន្ទប់ទឹកតូច មើលទៅធំទូលាយជាងមុន

ដោយ: ភារុន 8 AM, Tuesday, 12 Feb, 2019

បន្ទប់ទឹកតូច ក៏អាចផ្តល់ឱ្យអ្នកនូវភាពស្រស់ស្អាត និងមានផាសុកភាព ដោយអ្នកគ្រាន់តែ ទិញគ្រឿងសង្ហារឹម ដែលសក្តិសម នឹងរៀបចំនៅក្នុងបន្ទប់ទឹកតូច ទៅតាមរបៀបដ៏ត្...

សំណង់អគារ Gold Tower 42ជាន់នៅស្តុបពេទ្យចិន នឹងបញ្ចប់គ្រោងអគារនៅចុងខែនេះ

ដោយ: ភារុន 9 AM, Monday, 28 Jan, 2019

ភ្នំពេញ៖ អគារ Gold Tower៤២ជាន់ ស្ថិតនៅស្តុបពេទ្យចិននឹងបញ្ចប់គ្រោងអគារនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ នេះបើតាមលិខិតអញ្ជើញភ្ញៀវចូលរួមដែលអ្នកសារព័ត៌មានទទ...

ហុងស៊ុយរៀបចំបន្ទប់គេង

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ការរៀបចំផ្ទះសម្បែង ក៏ត្រូវមានចំណែកនៃការរៀបក្បួនហុងស៊ុយផងដែរ ព្រោះមនុស្សមួយចំនួនមានជំនឿថាក្បួនហុងស៊ុយអាចជួយឱ្យក្នុងផ្ទះ មានភាពរីករាយ សុខភាពល្អ និងជោ...

Tomnerb.Com - YouTube Channel