ចូលចិត្តទំនើប

ការតុបតែង គេហដ្ឋានកំពូលទាំង 10

ដោយ: ដួងច័ន្ទ 8 AM, Thursday, 10 Jan, 2019

ថ្ងៃនេះ គេហទំព័រទំនើប សូមបង្ហាញនូវស្នាដៃតុបតែងគេហដ្ឋាន ដ៏ស្រស់ស្អាតទាំង 10 ម៉ូដ នៅក្នុងឆ្នាំ 2017 សម្រាប់ជាគំនិតថ្មីៗ បន្ថែមដល់ការតុបតែងគេហដ្ឋានរបស់អ្នក។
Hidden Tints
ក្រុមហ៊ុន Note Design Studio ធ្វើការតុបតែងគេហដ្ឋានមួយនេះ តាមរយៈការប្រើប្រាស់សម្ភារៈតូចៗតាមបែបផែន Scandinavian ដោយប្រើប្រាស់ពណ៌ស្រាលៗលាយគ្នា មានដូចជាពណ៌លឿង បៃតង និងផ្កាឈូក បានប្រែក្លាយអតីតការិយាល័យធ្វើការ នៅក្នុងទីក្រុង Stockholm ទៅជាគេហដ្ឋានដ៏កក់ក្តៅមួយ។

best-residential-interiors-2017-roundups_decor_news_cambodia_tomnerb-01
The Cube Apartment
អ្នកតុបតែងគេហដ្ឋានឈ្មោះ Arjaan De Feyter បានបន្ថែមភាពកក់ក្តៅទៅក្នុងអគារ Antwerp ដោយរួមបញ្ចូលនូវសម្ភារៈធ្វើពីឈើ និងសម្ភារៈធ្វើពីលោហៈ។ វាំងននដែលតំឡើងក្នុងជំហរដ៏ខ្ពស់ ធានានូវពន្លឺពីធម្មជាតិគ្រប់គ្រាន់ នៅក្នុងគេហដ្ឋាន។

best-residential-interiors-2017-roundups_decor_news_cambodia_tomnerb-02
IN 3
លោក Jean Verville បានធ្វើតុល្យភាពសម្ភារៈតូចៗ ជាមួយនឹងសោភណ្ឌភាពដ៏ប្លែកភ្នែក នៅពេល គាត់ធ្វើការជួសជុលគេហដ្ឋានមួយនេះនៅក្នុងទីក្រុង Montreal។ ស្ថាបត្យករសញ្ជាតិកាណាដារូបនេះ បានប្រើប្រាស់ពណ៌មាស ដោយតំឡើងផ្ទាំងលោហៈធំៗពាសពេញផ្ទៃគេហដ្ឋាន ប៉ុន្តែគាត់រក្សាបាននូវការប្រើប្រាស់សម្ភារៈដទៃជាមួយនឹងបេតុង និងថ្មម៉ាប។

best-residential-interiors-2017-roundups_decor_news_cambodia_tomnerb-03
Duplex Tibbaut
ដុំជ្រុងពណ៌មាសមួយគូ ត្រូវបានដាក់នៅចំកណ្តាលអាផាតមិនមួយ នៅក្នុងទីក្រុង Barcelona ដោយ ដុំជ្រុងមួយបំពេញមុខងារជាជណ្តើរ និងមួយដុំទៀតបង្កើតបានជាបន្ទប់គេងតូចមួយ។ នេះជាអគារ ចាស់មួយដែលមានការខូចខាតច្រើន ប៉ុន្តែវាមានរូបគំនូរសិល្បៈបីផ្ទាំងគូរនៅលើជញ្ជាំង ដែលធ្វើឱ្យ ម្ចាស់ផ្ទះរក្សារូបគំនូរនោះ ហើយជ្រើសយកការជួសជុលកែលម្អវិញ។

best-residential-interiors-2017-roundups_decor_news_cambodia_tomnerb-04
13 Square Metre House
ក្រុមហ៊ុន Studiomama មានផ្ទៃដីតែ 13 ម៉ែត្រការ៉េប៉ុណ្ណោះសម្រាប់ធ្វើការកែច្នៃ នៅពេលគេហដ្ឋានក្នុងទីក្រុងឡុងដ៍មួយខ្នងនេះត្រូវជួសជុល។ នេះជាអតីតការិយាល័យដ៏តូចមួយ។ ក្រុមហ៊ុនតុបតែងបានបំពាក់គ្រឿងសង្ហារឹមធ្វើពីឈើ Plywood ដែលអាចសន្សំសំចៃទីតាំង ដែលរួមមានគ្រែបត់បាន តុបញ្ឈរ និងកៅអីញ៉ាំអាហារដែលអាចទាញចេញចូលបាន ជាមួយនឹងពូកពណ៌ផ្កាឈូក។

best-residential-interiors-2017-roundups_decor_news_cambodia_tomnerb-05
Taipei Apartment
ក្រុមហ៊ុន Wei Yi International Design Association បានជ្រើសយកការតុបតែងពោរពេញ ដោយ មនោសញ្ចេតនា ដោយរួមបញ្ចូលរវាងផ្ទៃឥដ្ឋស៊ីម៉ង់ ការ៉ូឥដ្ឋពណ៌ប្រផេះ និងគ្រឿងសង្ហារឹមធ្វើ ពីឈើពណ៌ខ្មៅ នៅក្នុងអគារទីក្រុងតៃប៉ិមួយនេះ។

best-residential-interiors-2017-roundups_decor_news_cambodia_tomnerb-06
Porto Apartment
ការតុបតែងនៅក្នុងគេហដ្ឋានក្នុងទីក្រុង Porto មួយនេះផ្តល់នូវអារម្មណ៍អាឡោះអាល័យមួយ នៅក្នុង គេហដ្ឋានដែលធ្វើការច្នៃម៉ូដឡើងវិញ ពីអគារក្នុងអំឡុងឆ្នាំ 1940។ ការតុបតែងនេះមានបំពាក់នូវសម្ភារៈដើមដំបូង ដូចជាកម្រាលឥដ្ឋ Wooden Parquet និងបន្ថែមនូវការតុបតែងបែប Retro រួមមានកម្រាលព្រំ និងកៅអីចម្រុះពណ៌។

best-residential-interiors-2017-roundups_decor_news_cambodia_tomnerb-07
The Hide Out
ក្រុមហ៊ុន Dan Brunn យកគំរូតាមបន្ទប់ទទួលទានទឹក តែបែបបូរាណរបស់ជប៉ុន នៅពេលក្រុមហ៊ុន ធ្វើការជួសជុលគេហដ្ឋានអំឡុងឆ្នាំ 1970 នៅក្នុងទីក្រុង Los Angeles មួយនេះ។ ការតុបតែងបំពាក់ជាមួយនូវកម្រាលធ្វើពីឈើបន្ទះ។ វាប្រៀបបាននឹងបន្ទប់ សម្រាប់ការសម្រាកអានសៀវភៅ តាំងសមាធិ និងការប្រគុំតន្រ្តី។ បន្ទប់នេះអាចមើលឃើញសួនដាំដើម ឬស្សីពេញនៅខាងក្រៅបាន។

best-residential-interiors-2017-roundups_decor_news_cambodia_tomnerb-08
Old Jaffa House 3
ក្រុមហ៊ុនស្ថាបត្យកម្មរបស់អ៊ីស្រាអែល Pitsou Kedem បានបង្កើតនូវភាពផ្ទុយគ្នានៅក្នុងអគារអាផាតមិន Jaffa ដោយផ្គូផ្គងទ្វារដែកពណ៌ខ្មៅ ជាមួយនឹងជញ្ជាំងពណ៌សក្បុស។ ការតុបតែងក៏បានបន្ថែមជាមួយនឹងទ្វារ និងបង្អួចរាងកោង និងមានទីតាំងសម្រាប់ទស្សនាទេសភាពសមុទ្រមេឌីទែរ៉ាណេផងដែរ ដែលជាគូនឹងពិដានរាងកោងបែបប្រពៃណី។

best-residential-interiors-2017-roundups_decor_news_cambodia_tomnerb-09
A Room for Two
នៅក្នុងបន្ទប់គេងរបស់ក្មេងៗ ដែលមានគ្រោងធ្វើពីឈើ Plywood មួយនេះមានកន្លែងសម្រាប់សម្រាក ធ្វើការ និងលេងកំសាន្ត ដែលធ្វើការតុបតែង និងច្នៃប្រឌិតដោយក្រុមហ៊ុន Studio Ben Allen។ នេះជាបន្ទប់មួយនៅក្នុងគេហដ្ឋាន London Barbican Estate។ បន្ទប់នេះបំពេញជាមួយនូវកន្លែងសម្រាប់ទុកដាក់សម្ភារៈ គ្រែគេងដ៏កក់ក្តៅ និងតុ។ នេះជាការតុបតែងដ៏ប្លែក បង្កប់ដោយគំនិតច្នៃប្រឌិតខ្ពស់។

best-residential-interiors-2017-roundups_decor_news_cambodia_tomnerb-010

ប្រភព: dezeen ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

ច្នៃប្រឌិតបន្ទប់គេងសម្រាប់កូនៗ ជាទីស្រឡាញ់

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

កូនៗជាទីស្រឡាញ់របស់អ្នកគួរមានទីកន្លែងផ្ទាល់ខ្លួនរបស់ពួកគេ ដែលអាចឱ្យពួកគេរីករាយនឹងសេរីភាព គំនិតច្នៃប្រឌិត និងភាពម្ចាស់ការលើខ្លួនឯង។ ទំនើប នឹងបង្ហាញ...

ម៉ូដផ្ទះ បែបជប៉ុនស្អាតៗទាំង 10

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

មានអ្នកណាខ្លះចូលចិត្ត ប្រពៃណីវប្បធម៌បែបជប៉ុននៅទីនេះ? បើសិនជាមានជឿជាក់ថា អ្នកទាំងនោះនឹងចូលចិត្តធ្វើអ្វីទាំងឡាយ ដែលមានបែបផែន ទម្រង់ និងរសជាតិបែបជនជាត...

គំនិតរៀបចំ កន្លែងទុកដាក់សម្ភារៈ ក្នុងបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 9 AM, Thursday, 10 Jan, 2019

បន្ទប់ទឹកជាបន្ទប់ មានទំហំតូចជាងគេនៅក្នុងគេហដ្ឋាន តែវាក៏ទាមទារឱ្យមានការតុបតែង និងគំនិតច្នៃប្រឌិត ដើម្បីឱ្យបន្ទប់ដ៏តូចនេះ មានសណ្តាប់ធ្នាប់ និងភាពស្រស...

ស្ថាបត្យកម្ម សំណង់អគារដ៏អសា្ចរ្យ

ដោយ: ដួងច័ន្ទ 1 PM, Wednesday, 26 Dec, 2018

ស្ថាបត្យករ ប្រៀបដូចជាអ្នកសិល្បៈគ្រប់ប្រភេទ អាចមានឱកាសបង្ហាញពីភាពភ្ញាក់ផ្អើល ភាពទាក់ទាញ និងការកំសាន្តជាមួយនឹងការតុបតែង ដែលកំណត់ពីគោលគំនិត នៃការសាងសង...

Tomnerb.Com - YouTube Channel