ចូលចិត្តទំនើប

សំណង់អគារ ប៉ម​បី​មុំ Zifeng Tower ដ៏អស្ចារ្យ

ដោយ: ភារុន 9 AM, Sunday, 10 Feb, 2019

ចិន៖ មាន​ទីតាំង​ស្ថិត​នៅ​ភាគ​អាគ្នេយ៍ នៃ​ប្រទេស​ចិន និង​មាន​ព្រំ​ប្រទល់​ដោយ​ភ្នំ និង​បឹង ប៉មបីមុំ ដែល​មាន​ឈ្មោះ​ជា​ផ្លូវការថា Jiangxi Nanchang Greenland Zifeng Tower បាន​ប្រែក្លាយ​​ទីក្រុង Nanchang ខេត្តJiangxi ទៅជា​តំបន់​​ទស្សនីយភាព​ និង​វប្បធម៌​ថ្មី​មួយ។

យោង​តាម​គេហទំព័រ Arch Daily ​គឺប៉មបីមុំនេះត្រូវ​បាន​គូស​ប្លង់​ដោយ​ក្រុមហ៊ុន​ស្ថាបត្យកម្ម​អាមេរិក SOM វា​ជា​អគារ​មួយ​ដែល​មាន​រចនាបថ​ប្លែក​​អស្ចារ្យ និង​មាន​កម្ពស់២៥៨ម៉ែត្រ ​បាន​កំពុង​​ផ្លាស់ប្ដូរ​​មុខមាត់​ស្រុក Gaoxin ទៅជា​តំបន់​ឧស្សាហកម្ម​​ថ្មី​​មួយ​យ៉ាង​ឆាប់រហ័ស។ ព្រិល​អាលុយមីញ៉ូម​​ត្រីកោណ​ប្រដេញ​ពី​​ក្រោម​​ដល់​កំពូល ដែល​មិន​ត្រឹម​តែ​បង្កើត​បាន​ជា​បង្អួច​ដ៏​ធំ ប៉ុន្តែ​ក៏​ធានា​​ឲ្យ​អគារ​​មាន​​​ដំណើរការ​ដ៏​ប្រសើរ​មួយ ដោយ​ជួយ​កាត់​បន្ថយ​​​កាំរស្មី​ព្រះអាទិត្យ​ ខណៈ​អំពូល​ភ្លើងLDG បាន​បង្កប់​នូវ​ប្រព័ន្ធ​ពន្លឺ​អគារ​នៅ​ពេល​យប់។

ប៉ម​កម្ពស់៥៦ជាន់​នេះ​​ មាន​រាង​ជា​បី​មុំ​ ដែល​មុំ​នីមួយ​ៗស្រួច បង្កើត​​​បាន​ជា​ទម្រង់​ចតុកោណ​ដ៏​អស្ចារ្យ​មួយ។ ការ​សាងសង់​​បាន​ចាប់ផ្ដើម​នៅ​ឆ្នាំ២០១១ និង​បាន​បញ្ចប់​​ទាំងស្រុង​នៅ​ក្នុង​ខែ​សីហា ឆ្នាំ២០១៥ មាន​ផ្ទៃក្រឡា​សរុប​២០.៩០០០ម៉ែត្រ​ការ៉េ ​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន​អចលនទ្រព្យ​ដ៏​ធំ​មួយ​របស់​ចិន Greeland Group ដែល​បាន​បញ្ចប់​អគារ​ធំៗ​នៅ​ទូទាំង​ប្រទេស​ចិន​ជាង១០គម្រោង​រួច​មក​ហើយ។

នៅ​ជាន់​ផ្ទាល់​ដី​មាន​ទីធ្លារ​​សាធារណៈ​ធំ​ទូលាយ ​ដែល​បង្កើត​​លក្ខខណ្ឌ​ប្លែក​ផ្សេងៗ​គ្នា​ សម្រាប់​អ្នក​ថ្មើរ​ជើង អ្នក​ជួល​ការិយាល័យ និង​ភ្ញៀវ​សណ្ឋាគារ។ សាល​របស់​អគារ​មាន​កន្លែង​លក់​រាយ និង​នៅ​លើ​ដំបូល​ផ្ទៃ​រាប​ស្មើ​ផ្ដល់​នូវ​ទិដ្ឋភាព​ដ៏​អស្ចារ្យ។ មួយ​ភាគ​ពីរ​នៃ​ប៉ម​នៅ​ជាន់​ក្រោម​ជា​​ការិយាល័យ និង​ជាន់ទី២០ឡើង​ជា​សណ្ឋាគារ​ប្រណីត៕

ប្រភព: khbmedia ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

ស្ថាបត្យកម្មដ៏ល្អបំផុតទាំង 10 នៅក្នុងរាជធានីភ្នំពេញ

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

អគារជាច្រើនដែលត្រូវបានសាងសង់ឡើងដោយមានស្ថាបត្យកម្មដ៏ល្អប្រណីតនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបំផ្លិចបំផ្លាញនៅក្រោមរបបខ្មែរក្រហម ប៉ុន្តែក៏នៅមានអគារមួយច...

វិស័យសំណង់រួមចំណែក 1/5នៃកំណើនសេដ្ឋកិច្ច តែក៏ជាហានិភ័យផងដែរនៅឆ្នាំ 2019

ដោយ: ទំនើប 10 AM, Tuesday, 15 Jan, 2019

កំណើនវិស័យសំណង់បានរួមចំណែក មួយភាគប្រាំនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ប៉ុន្ដែវិស័យនេះក៏មានហានិភ័យផងដែរនៅឆ្នាំ២០១៩​ ដោយសារតែវិស័យសំណង់មាន​វដ្ដនៃ​ការអភិ...

បន្ទប់សណ្ឋាគារតម្លៃខ្ពស់បំផុតក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានទាំងអស់ទៅស្វែងយល់ពីបន្ទប់សណ្ឋាគារប្រណិត តម្លៃកប់ពពក នៅជុំវិញពិភពលោក។ ចង់ដឹងថាតើវាស្ថិតនៅទីណាខ្លះ? សូមអានទាំ...

អ្វីខ្លះជាសម្ភារៈចាំបាច់នៅក្នុងគេហដ្ឋាន?

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

នៅពេលអ្នកចូលទៅរស់នៅក្នុងគេហដ្ឋានថ្មី មានសម្ភារៈសំខាន់ៗជាច្រើនដែលអ្នកត្រូវការជាចាំបាច់។ ប៉ុន្តែសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន មានច្រើនពេក ដែលអ្នកអា...

Tomnerb.Com - YouTube Channel