ចូលចិត្តទំនើប

សំណង់អគារ Gold Tower 42ជាន់នៅស្តុបពេទ្យចិន នឹងបញ្ចប់គ្រោងអគារនៅចុងខែនេះ

ដោយ: ភារុន 9 AM, Monday, 28 Jan, 2019

ភ្នំពេញ៖ អគារ Gold Tower៤២ជាន់ ស្ថិតនៅស្តុបពេទ្យចិននឹងបញ្ចប់គ្រោងអគារនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩។ នេះបើតាមលិខិតអញ្ជើញភ្ញៀវចូលរួមដែលអ្នកសារព័ត៌មានទទួលបាននៅថ្ងៃទី ២៥ ខែមករា ឆ្នាំ២០១៩នេះ។ អគារ Gold Tower ៤២ជាន់បានបន្តការសាងសង់ដោយក្រុមហ៊ុនចិនកាលពីដើមឆ្នាំ២០១៨ បន្ទាប់ពីទុកចោលរយៈពេលជិត១០ឆ្នាំ។

ក្នុងសន្និសីទសារព័ត៌មានស្តីពីការចុះកុងត្រាបន្តដំណើរការសាងសង់អគារពាណិជ្ជកម្ម៤២ជាន់ កាលពីចុងឆ្នាំ ឆ្នាំ២០១៧ លោក Kim Tae Yeon ប្រធានក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យកូរ៉េ Yon Woo Co., Ltd បានបញ្ជាក់ថា ការចុះកុងត្រានេះ មានក្រុមហ៊ុនចិនចំនួនពីរគឺក្រុមហ៊ុន Hongtao Decoration មានមូលដ្ឋាននៅទីក្រុង Shezheng ប្រទេសចិនទទួលខុសត្រូវលើការតុបតែងផ្នែកខាងក្នុង និងខាងក្រៅនៃអគារ និងក្រុមហ៊ុន Waiman Construction & Engineering មានការិយាល័យកណ្តាលស្ថិតទីក្រុង Macao ជាអ្នកសាងសង់គ្រោងអគារ៤២ ជាន់នេះ។

លោក Kim Tae Yeon បានបញ្ជាក់ថា អគារ Gold Tower៤២ជាន់នេះ បានសាងសង់ដល់ជាន់ទី៣១ ចំណាយទុនអស់ប្រមាណជាង១០០លានដុល្លារអាមរិកហើយ និងត្រូវបន្ថែម១៤០ លានដុល្លារអាមេរិកទៀត ដើម្បីបញ្ចប់ការសាងសង់ទាំងស្រុង។ សូមបញ្ជាក់ថា អគារ Gold Tower ៤២ជាន់ស្ថិតនៅចំណុចប្រសព្វរវាងផ្លូវព្រះមុនីវង្ស និង ផ្លូវព្រះសីហនុនេះ បានបើកការដ្ឋានសាងសង់ជាលើកដំបូងក្នុងឆ្នាំ២០០៨ ហើយការសាងសង់ក៏ត្រូវបានផ្អាកក្នុងអំឡុងឆ្នាំ២០០៩ និងបានបន្តការសាងសង់នៅដើមឆ្នាំ២០១៨រហូតដល់បច្ចុប្បន្ន៕

ប្រភព: khbmedia ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

សំណង់អគារ ប៉ម​បី​មុំ Zifeng Tower ដ៏អស្ចារ្យ

ដោយ: ភារុន 9 AM, Sunday, 10 Feb, 2019

ចិន៖ មាន​ទីតាំង​ស្ថិត​នៅ​ភាគ​អាគ្នេយ៍ នៃ​ប្រទេស​ចិន និង​មាន​ព្រំ​ប្រទល់​ដោយ​ភ្នំ និង​បឹង ប៉មបីមុំ ដែល​មាន​ឈ្មោះ​ជា​ផ្លូវការថា Jiangxi Nanchang Gree...

បន្ទប់គេងបែបយុវវ័យ

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

យុវវ័យ ជាវ័យដែលស្ថិតនៅចន្លោះពីកុមារ ទៅពេញវ័យ ហើយវាក៏ជាដំណាក់កាលនៃការផ្លាស់ប្តូរផងដែរ ដែលទាមទារនូវការរៀនសូត្រ ពីការទទួលខុសត្រូវ និងឯករាជ្យ។ ក្នុងនោះ...

មកស្គាល់ សណ្ឋាគារចម្លែកៗប្លែកភ្នែកទាំង 10 នៅជុំវិញពិភពលោកប្រចាំឆ្នាំ 2019 ឃើញហើយចង់ទៅស្នាក់នៅភ្លាម!

ដោយ: ភារុន 8 AM, Tuesday, 19 Mar, 2019

សណ្ឋាគារដ៏ល្អប្រណីត ប្លែកភ្នែក គួរឱ្យទាក់ទាញ ជាច្រើននៅជុំវិញពិភពលោក ទំនងជានរណាៗក៏ចង់ស្នាក់នៅដែរ។ ហើយ ទំនើប ក៏ជឿជាក់ថាសណ្ឋាគារ ដែលយើងបានរៀបរាប់ដូចខា...

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគលើគម្រោងធំៗ 4 បន្ថែមទៀតនៅក្នុងទឹកដីខេត្តព្រះសីហនុ

ដោយ: ភារុន 8 AM, Tuesday, 29 Jan, 2019

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគលើគម្រោងធំៗចំនួន 4 បន្ថែមទៀត នៅក្នុងទឹកដីខេត្តព្រះសីហនុ ក្រោយពីគម្រោងធំ...

Tomnerb.Com - YouTube Channel