ចូលចិត្តទំនើប

មកស្គាល់ ផ្ទះចល័តតូចច្រឡឹង តែទំនើបស័ក្តិសមបំផុត សម្រាប់រមណីយដ្ឋាន

ដោយ: ភារុន 8 AM, Saturday, 09 Feb, 2019

ផ្ទះចល័តតូចដ៏ទំនើបនេះ គឺស័ក្តិសមបំផុតសម្រាប់រមណីយដ្ឋាន សណ្ឋាគារ ឬផ្ទះស្នាក់លំហែរកាយតូច/ធំ មិនថានៅតាមកោះ ឬលើភ្នំ មាត់ស្ទឹង ក្នុងចំការ គឺអាចរៀបចំបានយ៉ាងស្រស់ស្អាត ដែលត្រូវបានរចនាឡើងដោយក្រុមហ៊ុន អេឡេហ្សង់តេ របស់កូនខ្មែរមួយរូប ខណៈអតិថិជននៅ រារែកចំពោះបញ្ហាតម្លៃក្តី។ លោក ទឹម សុខមាន ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន អេឡេហ្សង់តេ ដែលជាអ្នកផ្គត់ផ្គង់កំណាត់វាំងននគ្រប់ប្រភេទ ដោយមានអាជីវកម្មដំឡើង ផ្ទះចល័តមួយបន្ថែមទៀតនោះបានថ្លែងថា ផ្ទះចល័តនេះ ត្រូវបានរចនាឡើងតាមបែបលំនាំផ្ទះរបស់ប្រជាពលរដ្ឋ ជនជាតិដើមភាគតិចនៅកម្ពុជា ប៉ុន្ដែវាត្រូវបំពាក់គ្រឿងបរិក្ខាក្នុងផ្ទះ ដោយគ្រឿងសង្ហារឹមដ៏ទំនើប ស្ដង់ដារអន្តរជាតិ ដែលមានលក្ខណៈទំនើបដូចបន្ទប់សណ្ឋាគារ និងផ្ទះលំហែរកាយ…ជាដើម។

លោកក៏បន្តទៀតថា គ្រឿងសង្ហារឹម និងបរិក្ខារដែលបំពាក់ក្នុងផ្ទះ បាននាំចូលពីតំបន់អ៊ីរ៉ុប និងកូរ៉េខាងត្បូង ដោយធានាគុណភាពជូនអតិថិជនចាប់ពី 10 ទៅ20ឆ្នាំចំពោះដំបូលផ្ទះ ចំណែកគ្រឿងសង្ហារឹមអាចធានាយូជាងនេះ។ គម្រោងផ្ទះចល័តមានទំហំពីរប្រភេទ គឺទំហំ 2.5០ម៉ែត្រ x 6.០០ម៉ែត្រ និងទំហំ 3.០០ម៉ែត្រ x 6.០០ម៉ែត្រ ដែលមានរាងស្អាត សម្ភារទំនើបៗ ដេគរ័ ស្អាតទាន់សម័យ មានទម្ងន់ស្រាលងាយស្រួល បំលាស់ទី និងមានភាពរឹងមាំជាប់ធន់បានយូរ។

ប្រធានផ្នែកទីផ្សាររូបនេះក៏អះអាងថា៖ «បើនិយាយពីគ្រឿងបរិក្ខារនៅក្នុងផ្ទះនោះវិញគឺ ទំនើប និងស្រស់ស្អាតមែនទែន រាល់ការរចនានានា គឺបានគិតពីទំហំ និងចន្លោះទំនេរខ្លាំង ទើបធ្វើឱ្យផ្ទះមួយនេះមើលទៅដូចជាតូចទេ តែពេលចូលដល់ខាងក្នុងហាក់ដូចជាខ្លួនកំពុងនៅក្នុងសណ្ឋាគារដ៏ទំនើបមួយអ៊ីចឹង»។ លោក សុខមាន បន្ថែមថា រាល់ថ្ងៃនេះ មានភ្ញៀវ និងអតិថិជនចូលមកទស្សនាផ្ទះគំរូយ៉ាងច្រើនកោះករ ដោយពួកគាត់ភាគច្រើនជា ថៅកែរមយណីយដ្ឋាន ដែលគាត់ចាប់អារម្មណ៍ទិញយកទៅដាក់ នៅក្នុងរមណីយដ្ឋានរបស់ពួកគាត់។ ប៉ុន្ដែមានអ្នកខ្លះកំពុងស្ថិតក្នុងការពិចារណា និងអ្នកខ្លះទៀត កំពុងរារែកនឹងតម្លៃ៕

ប្រភព: khbmedia ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

គំរូពង្រីកគេហដ្ឋាន ដ៏ស្រស់ស្អាត នៅក្រុងឡុងដ៍

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

គេហដ្ឋាននីមួយៗ បង្កប់ដោយអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់សមាជិកគ្រួសារទាំង អស់។ បើសិនជាអ្នកចង់រក្សាអនុស្សាវរីយ៍ ក្នុងក្រុមគ្រួសារឱ្យនៅស្ថិតស្...

ពិតជាអស្ចារ្យ! ផ្ទះងូតទឹករបស់រ៉ូមុំាង ដែលមានអាយុកាល 2000ឆ្នាំមកហើយ នៅតែបើកបម្រើការរហូតមកដល់សព្វថ្ងៃនេះ

ដោយ: ភារុន 9 AM, Friday, 26 Apr, 2019

អាងងូតទឹករបស់រ៉ូមុំាងបូរាណ ដែលត្រូវបានសាងសង់ឡើងតាំងពី 2000ឆ្នាំមុន ក៏ត្រូវបានចាត់ចូលជាបេតិកភ័ណ្ឌផ្នែកប្រវត្តិសាស្រ្ត នឹងត្រូវបានគេហៅថា «Hammam Essa...

ម៉ូដគេហដ្ឋាន បែបការិយាល័យទាំង 10

ដោយ: ដួងច័ន្ទ 9 AM, Thursday, 10 Jan, 2019

គេហដ្ឋានតុបតែងតាមបែបការិយាល័យភាគច្រើន ជាចំណូលចិត្តដ៏ពិសេសមួយសម្រាប់អ្នកស្រឡាញ់ការងារ និងការសិក្សា។ វាជាការតុបតែងដែលពោរពេញដោយគំនិតច្នៃប្រឌិតខ្ពស់ មា...

អ្វីខ្លះជាសម្ភារៈចាំបាច់នៅក្នុងគេហដ្ឋាន?

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

នៅពេលអ្នកចូលទៅរស់នៅក្នុងគេហដ្ឋានថ្មី មានសម្ភារៈសំខាន់ៗជាច្រើនដែលអ្នកត្រូវការជាចាំបាច់។ ប៉ុន្តែសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន មានច្រើនពេក ដែលអ្នកអា...

Tomnerb.Com - YouTube Channel