ចូលចិត្តទំនើប

ពិតជាអស្ចារ្យ! ផ្ទះងូតទឹករបស់រ៉ូមុំាង ដែលមានអាយុកាល 2000ឆ្នាំមកហើយ នៅតែបើកបម្រើការរហូតមកដល់សព្វថ្ងៃនេះ

ដោយ: ភារុន 9 AM, Friday, 26 Apr, 2019

អាងងូតទឹករបស់រ៉ូមុំាងបូរាណ ដែលត្រូវបានសាងសង់ឡើងតាំងពី 2000ឆ្នាំមុន ក៏ត្រូវបានចាត់ចូលជាបេតិកភ័ណ្ឌផ្នែកប្រវត្តិសាស្រ្ត នឹងត្រូវបានគេហៅថា «Hammam Essalihine» ។ អ្វីដែលអស្ចារ្យមាននៅទីនេះ គឺនៅតែបើកដំណើរការរហូតមកដល់សព្វថ្ងៃនេះ ដូចកាលពី 2000ឆ្នាំមុន ផងដែរ។ ម្យ៉ាងទៀត ភាពល្បីល្បាញនៃអាងងូតទឹកបូរាណនេះ គឺត្រូវបានគេស្គាល់ថា បើកាលណាអ្នកងូតទឹកនៅក្នុងអាងទឹកនេះ អ្នកនឹងទទួលបានអត្ថប្រយោជន៍ ចំពោះសុខភាពជាច្រើន ទើបធ្វើឱ្យទីនេះមិនត្រឹមតែទាក់ទាញអ្នកនៅក្នុងស្រុកនោះទេ សូម្បីអ្នកទេសចរមកពីជុំវិញពិភពលោក ក៏ចង់សាកល្បងងូតទឹកនៅក្នុងអាងនេះផងដែរ។ នៅក្នុងវប្បធម៌ និងសង្គមរ៉ូមុំាងបូរាណ ការងូតទឹក បានដើរតួយ៉ាងសំខាន់ នៅក្នុងសកម្មភាព សាមញ្ញៗប្រចាំថ្ងៃ ហើយក៏ត្រូវបានពួកគេអនុវត្តខុសៗគ្នា ទៅតាមឋានៈនៃសង្គមរ៉ូមុំាងបូរាណផងដែរ។

យោងទៅតាមព័ត៌មាន ដែលទទួលបានពីវិបសាយ Boredpanda បានលើកឡើងថាផ្ទះងូតទឹកនេះ មានទីតាំងស្ថិតនៅលើកំពូលភ្នំកម្ពស់ 1.500ម៉ែត្រ រួមជាមួយនឹងស្ថាបត្យកម្មរ៉ូមុំាងបូរាណដ៏ល្បីល្បាញ និងអត្ថប្រយោជន៍នៃការព្យាបាលនៃទឹកដ៏បរិសុទ្ធនៅទីនេះ ក៏បានទាក់ទាញភ្ញៀវទេសចរជិត 700,000 នាក់ជារៀងរាល់ឆ្នាំ។ ទឹកនៅ Hammam Essalihine គឺអាចឱ្យអ្នកធ្វើការស្ប៉ាបាន ដោយសារតែទឹកនេះ គឺត្រូវបានគេស្គាល់ថាជាទឹកបរិសុទ្ធ និងសម្បូរទៅដោយសារធាតុរ៉ែ ហើយព្រមទាំងមានស៊ីតុណ្ហភាពប្រហែល 70°C ដែលត្រូវបានគេជឿជាក់ថា អាចជួយព្យាបាលជម្ងឺរលាកសន្លាក់ ជម្ងឺសើស្បែក ក៏ដូចជាជម្ងឺផ្លូវដង្ហើមផងដែរ។ សូមបញ្ជាក់ផងដែរថា អាងទឹកនៅ Hammam Essalihine មានពីរអាង គឺអាងមួយ មានរាង ចតុកោណ ត្រូវបានរចនាឡើងសម្រាប់បុរស ខណៈដែលអាងរាងវង្វង់ត្រូវបានប្រើដោយស្រ្តី ហើយអាងនេះមានអង្កត់ផ្ចិត 8ម៉ែត្រ និងមានជម្រៅជិតមួយម៉ែត្រកន្លះ។ ម្យ៉ាងទៀត Hammam Essalihine គឺជាកន្លែងដែលភាពពេញនិយមបំផុត មិនត្រឹមតែនៅក្នុងចំណោមអ្នកស្រុក ប៉ុន្តែភ្ញៀវទេសចរបរទេស ក៏ចង់ឃើញហេដ្ឋារចនាសម្ព័ន្ធដ៏ល្អនេះផងដែរ ដែលមិនងាយនឹងរកន្លែងណាទៀតដូចទីនេះ។

សព្វថ្ងៃនេះ ប្រសិនបើយើងក្រឡេកមើលទៅ ហាក់បីដូចជាបម្រើសម្រាប់តែលក្ខណៈឯកជន ឬ សម្រាប់ជនជាតិរ៉ូមជាន់ខ្ពស់ប៉ុណ្ណោះ ប៉ុន្តែតាមពិតទីនេះបម្រើសម្រាប់មនុស្សទូទៅជាលក្ខណៈរួម។ អ្វីដែលគួរឱ្យស្ងប់ស្ងែងអំពីទីនេះ នោះគឺទោះបីជាវាបានឆ្លងកាត់រឿងមិនល្អៗជាច្រើនអស់រយៈពេល 2000ឆ្នាំមកហើយនោះ ដូចជា រញ្ជួយដី អស្ថិរភាពខាងនយោបាយ អស្ថិរភាពខាងផ្នែកសេដ្ឋកិច្ច បូករួមទាំងសង្រ្គាម ប៉ុន្តែទីនេះនៅតែឈរ ដោយមោទនភាព និងនៅតែបន្តប្រពៃណីនៃពិធី ងូតទឹក ជារៀងរាល់ថ្ងៃដដែល។ ម្យ៉ាងទៀត ផ្ទះងូតទឹកបូរាណនេះ គឺនៅតែជាផ្នែកមួយយ៉ាងសំខាន់នៃវប្បធម៌ ពីព្រោះទីនេះត្រូវបានបម្រើជាកន្លែងជួបជុំ ជាលក្ខណៈក្រុម ដើម្បីពិភាក្សាអំពីព័ត៌មាន និងបញ្ហាសំខាន់ៗ នៅក្នុងបរិយាកាស លម្ហែកាយ។

ប្រភព: boredpanda ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

មិនធម្មតា! ការឌីហ្សាញម៉ូដដ៏ឆ្លាតវៃទាំង 13 នេះ នឹងជួយបន្ទប់ទឹកតូច មើលទៅធំទូលាយជាងមុន

ដោយ: ភារុន 8 AM, Tuesday, 12 Feb, 2019

បន្ទប់ទឹកតូច ក៏អាចផ្តល់ឱ្យអ្នកនូវភាពស្រស់ស្អាត និងមានផាសុកភាព ដោយអ្នកគ្រាន់តែ ទិញគ្រឿងសង្ហារឹម ដែលសក្តិសម នឹងរៀបចំនៅក្នុងបន្ទប់ទឹកតូច ទៅតាមរបៀបដ៏ត្...

វិធីសាស្រ្ត 5 យ៉ាងជួយឱ្យទីធ្លាផ្ទះកាន់តែឆ្លាតវៃ

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

ទីធ្លាខាងក្រៅផ្ទះជាកន្លែងដែលអ្នកអាចធ្វើកិច្ចការរីករាយជាច្រើន ជាពិសេសគឺការជួបជុំជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ ថ្ងៃនេះ ទំនើប សូមនាំយកវិធីសាស្រ្តខ្...

Amazon បានបើកក្រុមហ៊ុនសាខាដ៏ធំបំផុតរបស់ខ្លួន រហូតមកដល់បច្ចុប្បន្ន នៅក្នុងប្រទេសឥណ្ឌា

ដោយ: ចរិយា 8 AM, Tuesday, 27 Aug, 2019

Amazon បានបើកដំណើរការក្រុមហ៊ុនសាខាដ៏ធំបំផុតមួយរបស់ខ្លួន រហូតមកដល់ពេលបច្ចុប្បន្ននេះ ហើយក៏បានកាត់ខ្សែបូរសម្ពោធអគាររួចហើយនៅក្នុងទីក្រុង Hyderabad ប្រទ...

បន្ទប់សណ្ឋាគារតម្លៃខ្ពស់បំផុតក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានទាំងអស់ទៅស្វែងយល់ពីបន្ទប់សណ្ឋាគារប្រណិត តម្លៃកប់ពពក នៅជុំវិញពិភពលោក។ ចង់ដឹងថាតើវាស្ថិតនៅទីណាខ្លះ? សូមអានទាំ...

Tomnerb.Com - YouTube Channel