ចូលចិត្តទំនើប

ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគលើគម្រោងធំៗ 4 បន្ថែមទៀតនៅក្នុងទឹកដីខេត្តព្រះសីហនុ

ដោយ: ភារុន 8 AM, Tuesday, 29 Jan, 2019

ក្រុមហ៊ុនអចលនទ្រព្យខ្នាតយក្ស ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគលើគម្រោងធំៗចំនួន 4 បន្ថែមទៀត នៅក្នុងទឹកដីខេត្តព្រះសីហនុ ក្រោយពីគម្រោងធំៗចំនួន 2 ទើបតែបានបញ្ចប់ជាស្ថាពរ និង 8 គម្រោងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់ផងដែរ។ ភារៈកិច្ចនេះ ត្រូវបានលើកឡើងនៅក្នុងកម្មវិធី ពិធីជួបជុំបុគ្គលិកជាច្រើនរយនាក់ និងអបអរពិធីបុណ្យចូលឆ្នាំចិន នាយប់ថ្ងៃទី24 ខែមករា ឆ្នាំ 2019 នៅមជ្ឈមណ្ឌលកោះពេជ្រ។ នៅក្នុងពិធីជួបជុំនេះផងដែរ លោក ឈួវ គួរស៊ីញ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបញ្ជាក់ថា ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាភិបាល ដែលមានលោកប្រធាន ចេន ហ្ស៊ី ជាប្រមុខ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រមូលផ្តុំកម្លាំងបុគ្គលិកចំនួន 978នាក់ ហើយនឹងផ្តោតទៅលើយុទ្ធសាស្ត្រអភិវឌ្ឍន៍ «បេះដូងមួយ និងស្លាបពីរ» គឺយករាជធានីភ្នំពេញជាបេះដូង ហើយយកខេត្តព្រះសីហនុ និងខេត្តសៀមរាបជាស្លាបទាំងពីរ ដើម្បីសំដៅអភិវឌ្ឍ ទីផ្សារអចលនទ្រព្យរបស់ក្រុមហ៊ុនផ្ទាល់។

បន្ថែមពីនេះលោកក៏បន្តថា នៅក្នុងឆ្នាំ 2018 គម្រោងចំនួនពីរ បានបញ្ចប់ការសាងសង់ជាស្ថាពររួមមាន មជ្ឈមណ្ឌលព្រីនស៍ ផ្លាហ្សា ស្ថិតនៅរាជធានីភ្នំពេញ ដែលមានផ្ទៃដីសរុប 16,300ម៉ែត្រការ៉េ និងសណ្ឋាគារព្រីនស៍ ថាម ហូថេល ស្ថិតក្នុងខេត្តព្រះសីហនុ មានផ្ទៃក្រឡានៃសំណង់អគារសរុប 133,400ម៉ែត្រការ៉េ។ ម្យ៉ាងទៀតលោកក៏បានបន្ថែមថា ក្រៅពីគម្រោងទាំងពីរ ដែលត្រូវបានបញ្ចប់ ក៏នឹងមានគម្រោងចំនួន 8 ទៀត ដែលនឹងកំពុងស្ថិតក្នុងការសាងសង់នៅឡើយ ដែលរួមមាន ព្រីនស៍ ម៉ូឌើន ផ្លាហ្សា, ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា, មជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ, សួនឧស្សាហកម្ម ខេម អិម ជេ ផាក, អគារទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប, ព្រីនស៍ អាយធី បៀលឌីង ព្រីនស៍ ធាន ស៊ីវ៉ាន និងព្រីនស៍ ស្មាតហ្គាឌិន ដែលជាគម្រោងដំណាក់កាលទីមួយរបស់គម្រោងព្រីនស៍ ស៊ីធី សេនធើ ដែលមានផ្ទៃដី សរុបប្រមាណ 481,300ម៉ែត្រការ៉េ ហើយមានផ្ទៃក្រឡាសំណង់ អគារសរុបប្រមាណ 859,800ម៉ែត្រការ៉េ។ ដោយឡែកនៅក្នុងឆ្នាំ 2019នេះ ក៏នឹងមានគម្រោងចំនួន 4 ទីតាំងបន្ថែមទៀត នឹងចាប់ផ្តើម បើកការដ្ឋានសាងសង់ដូចជា ព្រីនស៍ ហេបភីនេស ផ្លាហ្សា, ទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នៃខេត្តព្រះសីហនុ, មន្ទីរពេទ្យ, បុរីផ្ទះវីឡានៃគម្រោងព្រីនស៍ ស៊ីធី សេនធើ ដំណាក់កាលទីមួយរបស់គម្រោងព្រីនស៍ គឺស្ថិតនៅកោះតាកៀវ ដែលមានផ្ទៃដីសរុប 196ម៉ឺនម៉ែត្រការ៉េ និងផ្ទៃក្រឡាសំណង់អគារសរុបប្រមាណ 4398ម៉ឺន ម៉ែត្រការ៉េ។

គួរបញ្ជាក់ថា ក្នុងអំឡុងវត្តមានរយៈពេលបីឆ្នាំនៅកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានអភិវឌ្ឍខ្លួនពីក្រុមហ៊ុនអចលនទ្រព្យធម្មតា ទៅជាសហគ្រាសចម្រុះខ្នាតធំ លំដាប់អន្តរជាតិ ដោយមានក្រុមហ៊ុន បុត្រសម្ព័ន្ធរហូតដល់ 30 ក្រុមហ៊ុន ជាមួយនឹង ទុនវិនិយោគសរុបជាង1,500លានដុល្លារអាមេរិក ទៅលើគម្រោងអគារខុនដូធំៗ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម៕

ប្រភព: khbmedia ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

ម៉ូដរានហាលគេហដ្ឋាន ដ៏ស្រស់ស្អាត

ដោយ: ដួងច័ន្ទ 8 AM, Thursday, 10 Jan, 2019

រានហាលជាទីកន្លែង សម្រាប់បំពេញសោភណ្ឌភាពដ៏ស្រស់ស្អាត នៅក្នុងគេហដ្ឋាន។ បើអ្នកចង់បាន គេហដ្ឋានដែលមានរានហាលដ៏ស្រស់ស្អាត និងទាក់ទាញ សូមពិចារណាលើគំរូម៉ូដរា...

ជម្រើស 4 ពណ៌សម្រាប់បន្ទប់គេងដ៏កក់ក្តៅ

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

បើសិនជាអ្នកកំពុងស្វែងរកវិធីសាស្រ្តធ្វើឱ្យបន្ទប់គេងរបស់អ្នកបង្កប់ដោយបរិយាកាសស្ងប់សុខ ថ្ងៃនេះ ទំនើប សូមណែនាំជម្រើសនៃការលាបពណ៌ក្នុងបន្ទប់គេង ដែលអាចធ្...

គំរូពង្រីកគេហដ្ឋាន ដ៏ស្រស់ស្អាត នៅក្រុងឡុងដ៍

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

គេហដ្ឋាននីមួយៗ បង្កប់ដោយអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់សមាជិកគ្រួសារទាំង អស់។ បើសិនជាអ្នកចង់រក្សាអនុស្សាវរីយ៍ ក្នុងក្រុមគ្រួសារឱ្យនៅស្ថិតស្...

ស្ថាបត្យកម្មដ៏ល្អបំផុតទាំង 10 នៅក្នុងរាជធានីភ្នំពេញ

ដោយ: ភារុន 4 PM, Friday, 30 Nov, 2018

អគារជាច្រើនដែលត្រូវបានសាងសង់ឡើងដោយមានស្ថាបត្យកម្មដ៏ល្អប្រណីតនៅក្នុងរាជធានីភ្នំពេញ ត្រូវបានបំផ្លិចបំផ្លាញនៅក្រោមរបបខ្មែរក្រហម ប៉ុន្តែក៏នៅមានអគារមួយច...

Tomnerb.Com - YouTube Channel