ចូលចិត្តទំនើប

លំនៅឋានចល័ត វឌ្ឍន ផ្តល់ជូនការរស់នៅបែបទំនើបស៊ីវិល័យ ផាសុកភាព ចំណាយតិច និងជាសំណង់មានគុណភាពខ្ពស់

ដោយ: ទំនើប 8 AM, Wednesday, 16 Jan, 2019

លំនៅឋាន គឺជាតម្រូវការចម្បងបំផុត សម្រាប់ប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះ។ ជាទូទៅអ្នករស់នៅតាមខេត្ត ដែលមកបន្តការសិក្សា និងធ្វើការងារនៅភ្នំពេញ ពួកគាត់តែងតែចង់ស្វែងរកផ្ទះ ឬបន្ទប់ជួលស្នាក់នៅ ដោយសារតែពួកគាត់ មិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញផ្ទះថ្មីនៅឡើយ ដែលខណៈពេលអ្នកផ្សេងទៀតមានដី ប៉ុន្តែមិនមានលទ្ធភាពក្នុងការសាងសង់លំនៅឋាន ដោយសារការសាងសង់ ត្រូវចំណាយថវិកាអស់ច្រើន។ ប៉ុន្តែអ្នកនឹងអស់ក្តីបារម្ភចំពោះបញ្ហានេះហើយ ពីព្រោះមានវិស្វករកម្ពុជាជាន់ខ្ពស់ម្នាក់ បានបង្ហាញពី គម្រោងសាងសង់លំនៅឋានចល័តថ្មី ដែលមានទាំងភាពស៊ីវិល័យ ទំនើប ប្រកបដោយផាសុកភាព លើសពីនេះអ្នកមិនចាំបាច់ចំណាយថវិកាច្រើនផងដែរ។ លំនៅឋានចល័តថ្មីនេះ ថែមទាំង អាចបង្កើនសេដ្ឋកិច្ច សំរាប់ផ្គត់ផ្គង់គ្រួសាររបស់ម្ចាស់ផ្ទះផងដែរ តើលំនៅឋានបែបនេះរកឯណាបាន? ស្ថាបនិកលំនៅឋានចល័ត វឌ្ឍន (Mobile Vattanac Residence) គឺលោក ទី ប៊ុននី ក៏បានបង្ហាញពីគំនិតឌីហ្សាញលំនៅឋានចល័តដំបូងគេ នៅកម្ពុជា ដែលបានសាងសង់នៅលើផ្ទៃដី ដែលមានទំហំ 5 គុណ 20ម៉ែត្រ ភាគច្រើនស្របតាមតម្រូវការក្បាលដី នាពេលបច្ចុប្បន្ននេះ។ គម្រោងផ្ទះថ្មី ដែលប្រកបដោយផាសុកភាពនេះ បែងចែកជា 4 ផ្នែកសំខាន់ៗ គឺ៖
1. ផ្នែកខាងក្រោម (ជាន់ផ្ទាល់ដី)៖ គឺជាចំណតរថយន្ត ដែលអាចចតរថយន្តបាន3គ្រឿង និង ម៉ូតូ12គ្រឿង លើសពីនេះទីនេះក៏បានផ្តោតទៅលើផ្នែកសុខុមាលភាព គឺការរចនាម៉ូដដោយអនុញ្ញាតឱ្យមានពន្លឺ និងខ្យល់ចេញចូលបានគ្រប់គ្រាន់ ហើយក៏មានបន្ទប់ទឹកនៅផ្នែកខាងក្រោយ មានកន្លែងបោកខោអាវ និងហាលខោអាវ និងមានជណ្តើរ ឡើងពីជាន់ក្រោមមកជាន់ទីមួយយ៉ាងងាយស្រួលផងដែរ។

2. ផ្នែកជាន់ទីមួយ៖ ផ្នែកនេះពិតជាសំខាន់ ហើយមានអត្ថប្រយោជន៍ច្រើនយ៉ាង ព្រោះវាជាកន្លែងដែលអាចឲ្យម្ចាស់ផ្ទះធ្វើអាជីវកម្ម ឬមុខជំនួញផ្សេងៗបានយ៉ាងងាយស្រួល។ លើសពីនេះវាក៏តម្រូវទៅតាមទីផ្សារ អតិថិជន ដែលចង់បើកអាជីវកម្ម ឬមុខរបរផ្សេងៗតាមចំណេះជំនាញ និងចំណូលចិត្តរបស់ពួកគាត់ ពោលគឺ ប្រសិនបើម្ចាស់ផ្ទះ ចង់បើកហាងកាហ្វេ ក៏អាចរៀបចំរចនាហាងកាហ្វេ ទៅតាមបទដ្ឋានស្ថាបត្យកម្ម ឬក៏ចង់បើកជាក្រុមហ៊ុន ក៏អាចរៀបចំជាលក្ខណៈការិយាល័យខ្នាតតូចល្មម ឬ ចង់បើកជាទីតាំងសំរាប់ធ្វើជំនួញផ្សេងៗទៀតក៏បាន។ ម្យ៉ាងទៀតសម្រាប់ជណ្តើរឡើងទៅជាន់ទីពីរ ក៏មានការរចនាដ៏ទំនើបផងដែរ។

3. ផ្នែកជាន់ទីពីរ៖ ផ្នែកនេះអាចផ្តល់បន្ទប់រស់នៅ សម្រាប់ម្ចាស់ផ្ទះចំនួន2បន្ទប់។ ក្នុងនោះ មានផ្ទះបាយ មានកន្លែងទទួលភ្ញៀវ បន្ទប់ទឹក តុធ្វើការ ទូសំលៀកបំពាក់ និងទូរទស្សន៍ជាដើម។ ផ្នែកខាងមុខ ជាន់នេះ ក៏មានកន្លែងសមល្មម ដែលអាចលេងកីឡាវៃកូនឃ្លីលើតុ និងអង្គុយលេងលម្ហែកាយផងដែរ។ មួយវិញទៀត អំណោយផល សំរាប់អតិថិជន ដែលមិនសូវចូលចិត្តម៉ាស៊ីនត្រជាក់ ក៏អាចបើកទ្វា បង្អួចទទួលបានខ្យល់អាកាសខាងក្រៅ ដ៏ត្រជាក់ស្រួលផងដែរ។

4. ផ្នែកដំបូល៖ លំនៅឋានចល័ត វឌ្ឍន ត្រូវបានបំពាក់ប្រព័ន្ធបច្ចេកវិទ្យា កម្ចាត់ជាតិពុល និងជួយបង្កើតអុកស៊ីសែន។ សម្រាប់លំនៅឋានដែលមានផ្ទៃក្រលាលើសពី 100ម៉ែត្រ នឹងមានសួនបន្លែនៅលើដំបូល ដែលមានផ្ទៃក្រលា 70ម៉ែត្រ។ ម្យ៉ាងទៀតក្បាច់ដំបូល គឺយកគំរូតាម រចនាបទ នៃប្រាសាទខ្មែរ រួមមាន ប្រាសាទភ្នំដា ប្រាសាទសម័យអង្គរ ប្រាសាទបឹងមាលា និងប្រាសាទព្រះវិហារជាដើម។ សម្រាប់ថាមពលនៅផ្នែកខាងលើ គឺប្រើសូឡាសម្រាប់ ទាញយកពន្លឺពីព្រះអាទិត្យ ដើម្បីដាំបន្លែ ដែលនេះមានន័យថាអតិថិជនមិនចាំបាច់ប្រើប្រាស់ថាមពលអគ្គីសនីឡើយ។

ប្រភព: khbmedia ផ្នែក: តុប​តែង,

អត្ថបទអ្នកចង់អាន

អ្វីខ្លះជាសម្ភារៈចាំបាច់នៅក្នុងគេហដ្ឋាន?

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

នៅពេលអ្នកចូលទៅរស់នៅក្នុងគេហដ្ឋានថ្មី មានសម្ភារៈសំខាន់ៗជាច្រើនដែលអ្នកត្រូវការជាចាំបាច់។ ប៉ុន្តែសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន មានច្រើនពេក ដែលអ្នកអា...

តិចនិចតុបតែងគេហដ្ឋានមានពន្លឺគ្រប់គ្រាន់

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

ការតុបតែងគេហដ្ឋានបង្កប់ដោយគំនិតច្នៃប្រឌិត អាចធ្វើឱ្យលំនៅដ្ឋានរបស់អ្នកទទួលបានពន្លឺព្រះអាទិត្យគ្រប់គ្រាន់។ បើសិនជាអ្នកចង់បានពន្លឺធម្មជាតិពិតៗ និងមានគ...

ច្នៃប្រឌិតបន្ទប់គេងសម្រាប់កូនៗ ជាទីស្រឡាញ់

ដោយ: ដួងច័ន្ទ 10 AM, Thursday, 15 Nov, 2018

កូនៗជាទីស្រឡាញ់របស់អ្នកគួរមានទីកន្លែងផ្ទាល់ខ្លួនរបស់ពួកគេ ដែលអាចឱ្យពួកគេរីករាយនឹងសេរីភាព គំនិតច្នៃប្រឌិត និងភាពម្ចាស់ការលើខ្លួនឯង។ ទំនើប នឹងបង្ហាញ...

ម៉ូដផ្ទះ បែបជប៉ុនស្អាតៗទាំង 10

ដោយ: ដួងច័ន្ទ 11 AM, Wednesday, 26 Dec, 2018

មានអ្នកណាខ្លះចូលចិត្ត ប្រពៃណីវប្បធម៌បែបជប៉ុននៅទីនេះ? បើសិនជាមានជឿជាក់ថា អ្នកទាំងនោះនឹងចូលចិត្តធ្វើអ្វីទាំងឡាយ ដែលមានបែបផែន ទម្រង់ និងរសជាតិបែបជនជាត...

Tomnerb.Com - YouTube Channel